បេសកកម្មរបស់សាសនាចក្រ គឺដើម្បីប្រកាសដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ពុំមែនដើម្បីជ្រើសតាំងអ្នកនយោបាយនោះទេ ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រកាន់ភាពអព្យាក្រឹត្យចំពោះបញ្ហាគណបក្សនយោបាយ ។ ការណ៍នេះអនុវត្តនៅក្នុងប្រទេសជាច្រើនដែលសាសនាចក្រត្រូវបានស្ថាបនាឡើង ។
សាសនាចក្រមិន ៖
- គាំទ្រ ឃោសនា ឬ ប្រឆាំងនឹងគណៈបក្សនយោបាយ បេក្ខភាព ឬ អ្នកឈរឈ្មោះណានមួយឡើយ ។
- អនុញ្ញាតឲ្យអគារទំាងឡាយរបស់សាសនាចក្រ ឬបញ្ជីសមាជិកភាព ឬ ធនធានដទៃទៀត យកទៅប្រើប្រាស់ក្នុងគោលបំណងទំាងឡាយនៃគណបក្សនយោបាយឡើយ ។
- ព្យាយាមដឹកនាំសមាជិករបស់ខ្លួនឲ្យបោះឆ្នោតដល់បេក្ខភាព ឬ គណៈបក្សណាមួយឡើយ ។ គោលនយោបាយនេះ អនុវត្តមិនថា បេក្ខភាពសម្រាប់មុខតំណែងមួយនោះ គឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឬក៏អត់នោះទេ ។
- ព្យាយាមដើម្បីដឹកនាំ ឬ និយាយទៅកាន់អ្នកដឹកនំារដ្ឋាភិបាលឡើយ ។
សាសនាចក្រធ្វើការ ៖
- លើកទឹកចិត្តសមាជិក ដើម្បីបំពេញតួនាទីជាពលរដ្ឋ ដែលមានទំនួលខុសត្រូវនៅក្នុងសហគមន៍ រួមទំាង ការរាយការណ៍ពីបញ្ហានានា ហើយទៅបោះឆ្នោតក្នុងពេលបោះឆ្នោត ។
- រំពឹងទុកថា សមាជិកទំាងឡាយចូលរួមក្នុងដំណើរការនយោបាយនៅក្នុងលក្ខណៈជាការផ្តល់ព័ត៌មាន និងជាលក្ខណៈស៊ីវិល ដោយគោរពនូវការពិតថា សមាជិកទំាងឡាយនៃសាសនាចក្រចេញមកពីប្រវត្តិ និង បទពិសោធន៍ផ្សេងៗគ្នាជាច្រើន ហើយអាចមាននូវទស្សនៈផ្សេងៗពីគ្នាក្នុង រឿងគណៈបក្សនយោបាយ ។
- ការស្នើសុំធ្វើជាបេក្ខជនសម្រាប់មុខតំណែងពុំសបញ្ជាក់ថា បេក្ខភាព ឬ ការឈរឈ្មោះរបស់ពួកគេ មានជាប់ទាក់ទងនឹងសាសនាចក្រឡើយ ។
- រក្សាសិទ្ធិជាស្ថាប័នមួយដើម្បីថ្លែង ពីបញ្ហានានាដែលខ្លួនជឿថាសំខាន់ ឬ ជាបញ្ហាខាងក្រមសីលធម៌ ឬ ដែលប៉ះពាល់ទាំងស្រុងលើការចាប់អារម្មណ៍របស់សាសនាចក្រ តាមរបៀបមួយអព្យាក្រឹត្យ ។
នៅក្នុងសហរដ្ឋអាមេរិក ដែលមានចំនួនពួកបរិសុទ្ធថ្ងៃចុងក្រោយជិតពាក់កណ្ដាលនៅលើពិភពលោករស់នៅ វាជាទម្លាប់សម្រាប់សាសនាចក្រនៅរាល់ការបោះឆ្នោតថ្នាក់ជាតិ ដើម្បីចេញជាលិខិតមួយអានជូនដល់ក្រុមជំនុំទាំងអស់ដោយលើកទឹកចិត្តសមាជិកឲ្យទៅបោះឆ្នោត ប៉ុន្តែបានគូសបញ្ជាក់ពីអព្យាក្រឹត្យភាពរបស់សាសនាចក្រ ពាក់ព័ន្ធនឹងបញ្ហានយោបាយ ។
ទំនាក់ទំនងជាមួយរដ្ឋាភិបាល
មន្ត្រីជាប់ឆ្នោតដែលជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ធ្វើការសម្រេចដោយខ្លួនឯង ហើយពុំស្ថិតនៅក្នុងកិច្ចព្រមព្រៀងជាមួយគ្នា ឬ ជាមួយនឹងតំណែងសាសនាចក្រជាសាធារណៈឡើយ ។ ខណៈដែលសាសនាចក្រអាចនឹងបង្ហាញពីទស្សនៈរបស់ខ្លួនទៅកាន់ពួកគេក្ដី ក៏ដូចជាមន្ត្រីជាប់ឆ្នោតដទៃទៀតដែរ សាសនាចក្រទទួលស្គាល់ថា មន្ត្រីទាំងនេះនៅតែធ្វើការជ្រើសរើសផ្ទាល់ខ្លួន ស្របតាមការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ពួកគេ រួមជាមួយនឹងការពិចារណាពីពលរដ្ឋដែលពួកគេត្រូវបានជ្រើសតាំងឲ្យឈរឈ្មោះ ។
សេចក្ដីយោងបទគម្ពីរសម័យទំនើបស្ដីពីតួនាទីរបស់រដ្ឋាភិបាលគឺ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌ 134
ការចូលរួមគណៈបក្សនយោបាយរបស់អ្នកកាន់តំណែងជាអធិបតីក្នុងសាសនាចក្រ
លើសពីនេះទៀត លិខិតរបស់គណៈប្រធានទីមួយចុះថ្ងៃទី 16 ខែ មិថុនា ឆ្នាំ 2011 គឺជាការគូសបញ្ជាក់ឡើងវិញ និង ជាការបញ្ជាក់បន្ថែមពីគោលជំហររបស់សាសនាចក្រស្ដីពីអព្យាក្រឹតភាពនយោបាយនៅដើមរដូវកាលនយោបាយមួយទៀត ។ វាអនុវត្តចំពោះពួកអ្នកមានសិទ្ធិអំណាចទូទៅពេញម៉ោង ពួកអ្នកដឹកនាំអង្គការជំនួយទូទៅ ប្រធានបេសកកម្ម និង ប្រធានព្រះវិហារបរិសុទ្ធទាំងឡាយ ។ គោលនយោបាយនេះ ពុំចំពោះបុគ្គលិកពេញម៉ោងរបស់សាសនាចក្រឡើយ ។
« ពួកអ្នកមានសិទ្ធិអំណាចទូទៅ និង អ្នកកាន់តំណែងទូទៅនៃសាសនាចក្រ និង ស្វាមីភរិយារបស់គេ និង អ្នកដឹកនាំសាសនាបម្រើពេញម៉ោងផ្សេងទៀត ពុំគួរចូលរួមដោយផ្ទាល់ក្នុងការឃោសនានយោបាយនោះទេ រួមបញ្ចូលទាំង ការឃោសនាពីបេក្ខភាព ការរៃអង្គាស ការថ្លែងការណ៍តាំងនាមឲ្យបេក្ខជន និង ការធ្វើការបរិច្ចាគខាងហិរញ្ញវត្ថុឡើយ » ។
Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
« ដោយសារតែពួកគេពុំមែនជាអ្នកកាន់តំណែងពេញម៉ោងក្នុងសាសនាចក្រ នោះពួកចិតសិបនាក់ប្រចាំតំបន់ ប្រធានស្តេក និង ប៊ីស្សព អាចបរិច្ចាគ បម្រើក្នុងគណៈកម្មាធិការធ្វើយុទ្ធនាការឃោសនា និង គាំទ្រដល់បេក្ខជនដែលពួកគេបានជ្រើសដោយសេរី ស្របតាមការយល់ដឹងរបស់ពួកគេ ៖
- ពួកគេប្រព្រឹត្តដោយមុតមាំក្នុងនាមជាពលរដ្ឋនៅក្នុងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ ហើយថាពួកគេពុំថ្លែងបញ្ជាក់ ឬអនុញ្ញាតឲ្យមនុស្សដទៃពិចារណាថា ទង្វើ ឬ ការគាំទ្ររបស់ពួកគេធ្វើជាតំណាងឲ្យសាសនាចក្រឡើយ ។
- ពួកគេនឹងពុំប្រើប្រាស់សម្ភារការិយាល័យសាសនាចក្រ បញ្ជីអាសយដ្ឋានដែលរៀបរៀងដោយសាសនាចក្រ ឬ ប្រព័ន្ធអ៊ីម៉ែល ឬ អគារសាសនាចក្រសម្រាប់គោលបំណងឃោសនានយោបាយឡើយ ។
- ពួកគេនឹងពុំធ្វើការរៃអង្គាស ឬ ការធ្វើយុទ្ធនាការណាមួយនៅក្នុងចំណោមសមាជិកសាសនាចក្រ ដែលនៅក្រោមការដឹកនាំខាងសាសនារបស់ពួកគេឡើយ » ។