Additional Resource

FamilySearch

FamilySearch គឺ​ជា​អង្គការពង្សាវតា​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ។ ចាប់​តាំង​ពី​ឆ្នាំ 1894 FamilySearch បាន​ធ្វើ​ការ​ជាមួយ​នឹង​បណ្ណាសាដ្ឋាន បណ្ណាល័យ និង​ព្រះវិហារ​ជាច្រើន នៅ​ក្នុង​ប្រទេស​ជាង 100 ប្រទេស ដើម្បី​ជួយ​ដំណើរការ​ឲ្យ​មាន​កំណត់ត្រា​ងាយ​ស្រួល​ក្នុង​តម្លៃ​តិចតួច ដើម្បី​ជួយ​មនុស្ស​រក​ឃើញ​ជីដូនជីតា​របស់ពួកគេ ។

ជា​រៀងរាល់​ខែ មាន​មនុស្ស​ជាង 3 លាន​នាក់ ប្រើ​កំណត់ត្រា ធនធាន និង​សេវាកម្ម​ FamilySearch ដើម្បី​រៀន​បន្ថែម​អំពី​ពង្សប្រវត្តិ​របស់​ពួកគេ ។ កំណត់ត្រា​ និង​សេវាកម្ម​ទាំងនេះ មាន​នៅ​តាម​អ៊ិនធើរណិត នៅ FamilySearch.org ឬ​នៅ​តាម មជ្ឈមណ្ឌល​ពង្សប្រវត្តិ​ជាង 4600 កន្លែង​ក្នុង​ប្រទេស​ចំនួន 126 ប្រទេស រួមទាំង​បណ្ណាល័យ​ពង្សប្រវត្តិ​ នៅ​ទីក្រុង សលត៍ លេក​ រដ្ឋ យូថាហ៍ ដ៏​ល្បី​ល្បាញ​ផងដែរ ។

FamilySearch គឺ​ជា​សេវាកម្ម​មួយ​ដែល​បាន​ផ្ដល់​ឲ្យ ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ការ​តាំងចិត្ត​របស់​ FamilySearch ដើម្បី​ជួយ​មនុស្ស​ទំនាក់ទំនង​នឹង​ជីដូនជីតា​របស់​ពួកគេ គឺ​ជា​ឬស​គល់​នៅ​ក្នុង​ជំនឿ​របស់​ពួក​មរមន ថា​ក្រុម​គ្រួសារ គឺ​សំខាន់​នៅ​ក្នុង​ជីវិត​របស់​យើង ហើយ​ថា​ទំនាក់ទំនង​គ្រួសារ គឺ​ពិតជា​បន្ដ​មាន​រហូត​ហួស​ពី​ជីវិត​នេះ ។ ដោយ​សារ​ចំណាប់​អារម្មណ៍​ទៅលើ​ពង្សប្រវត្តិ ពុំ​មាន​កំណត់​ចំពោះ​វប្បធម៌ ជាតិពន្ធ ឬ​ជំនឿ​សាសនា នោះ​ធនធាន​ FamilySearch មាន​សម្រាប់​មនុស្ស​គ្រប់គ្នា ដែល​ចង់​រុករក​បន្ថែម​ទៀត អំពី​គ្រួសារ និង​ដូនតា​របស់​ពួកគេ ចាប់តាំង​ពី​កំណត់ត្រា​ព្រះវិហារ​នៅ​ក្នុង​អ៊ឺរ៉ុប ទៅដល់​ប្រវត្តិផ្ទាល់​មាត់​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក ។

ក្នុង​នាម​ជា​អង្គការ​ពុំ​មាន​ប្រាក់​ចំណេញ នោះ FamilySearch ពឹង​ផ្អែក​លើ​ការ​ជួយ​ឧបត្ថម្ភ​មក​ពី អ្នក​ស្ម័គ្រចិត្ត នៅ​ទូទាំង​ពិភពលោក ។ អ្នក​ស្ម័គ្រចិត្ត​ទាំង​នេះ ជួយ​ធ្វើ​លិបិក្រម​កំណត់ត្រា ផ្ដល់​ជំនួយ​ផ្ទាល់ និង​ចែកចាយ​ចំណេះ​ដឹង​ពួកគេ​អំពី​ការ​ស្រាវជ្រាវ​ពង្សាវតា ។

FamilySearch ផ្ដល់​ជំនួយ​ដោយ​ផ្ទាល់​ចំពោះ​អ្នក​ប្រវត្តិវិទូ​គ្រួសារ​ដែល​មាន​បទពិសោធន៍ និង​អ្នក​ទាំងឡាយ​ណា​ដែល​ទើបតែ​ចាប់​ផ្ដើម​ដំណើរការ​ខាង​ពង្សាវតា​របស់​ពួកគេ ។ ជំនួយ​នេះ អាច​ទទួល​បាន​នៅ​តាម​បណ្ដាញ​មជ្ឈមណ្ឌល​ពង្សប្រវត្តិ​ ឬ​តាមរយៈ​ការ​ទំនាក់ទំនង​ទៅ​ជំនួយ FamilySearch នៅ support@familysearch.org ឬតាម​ទូរស័ព្ទ​លេខ 1-800-406-1830 នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស កាណាដា ។ សូមចុច​នៅ​ទីនេះ សម្រាប់​បញ្ជី​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​នៅ​ក្នុង​ប្រទេស និង​ខេត្ត​ផ្សេងៗ​ទៀត ។