ការចេញ​ផ្សាយ​ព័ត៌មាន

ការប្រគុំតន្ដ្រីសប្បុរសធម៏របស់ក្រុម យ៉ាំង អាំបាសាឌ័របានធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៏

ឆ្លើយតប​នឹង​ការ​អញ្ជើញ​របស់​សមាគមតាប៊ីថា កម្ពុជា សាកលវិទ្យាល័យប្រ៊ីហ្គឹមយ៉ាំងដែល​​ជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យឯកជនធំៗជាច្រើននៅសហរដ្ឋអាមេរិកបានអញ្ជើញក្រុមចម្រៀង​ និង​​​របាំ​​លំដាប់​​​​​​​ថ្នាក់​ពិភពលោកដែលមានឈ្មោះថា​ យ៉ាំង អាំបាសាឌ័រ មក​ប្រគុំតន្ត្រីក្នុងកម្មវិធីរបស់​​មន្ទីរពេទ្យ​​នគរទេពនៅថ្ងៃអង្គារ ទី 13 ខែឧសភា ឆ្នាំ 2014 វេលាម៉ោង 7:00​​ ល្ងាចនៅសាលមហោស្រពកោះពេជ្រ​ ។

ចម្រៀងពេញនិយមដែលនឹងត្រូវច្រៀងមានដូចជា អាដេល ម៉ៃខេល ចេកសុន ប៊ីថល អ៊ីលវិស ប្រេសលី ប៊ប ឌីលេន ម៉ៃខេល បាបល ​  និងការសម្ដែងលើឆាករបស់ ប្រដវ៉េ​ ដូចជា ស៊ីនដេរីឡា ស៊ីហ្គីងអ៊ីនដារ៉េន ក្រេស៊ីហ្វរយូ ស្រូលីម៉ូដេនមីលី អ៊ីនធូដាវូដ ឌ្រីមហ្គើល ហៅធូសាស៊ីដអ៊ីនប៊ីនីសវីដោតរាលីត្រាយអ៊ីង ខារ៉ូសេលស្មូគីចូកាហ្វ ហ៊ែប្រេ និង ហៅដាសស៊ីណូហ្វ្រមឌីសនីមូវីអ៊ីនឆេន ។ ជាង 40 ឆ្នាំមកហើយ ក្រុមសម្ដែង​ យ៉ាំង អាំបាសាឌ័រ បានធ្វើឲ្យទស្សនិកជននៅជាង 67 ប្រទេសសប្បាយរីករាយជាមួយការប្រគុំតន្រ្តី  របាំ និងការ​សម្ដែង​ដ៏​អស្ចារ្យ​របស់​ពួក​គេ ។

គំនិតផ្ដួចផ្ដើមរបស់មន្ទីរពេទ្យនគរទេពបានបង្កើតឡើងក្រោមការដឹកនាំរបស់អ្នកស្រី ចេន រីស ដែលជាស្ថាបនិកនៃសមាគមតាប៊ីថាកម្ពុជា​ ។ អ្នកស្រី រីស បានពន្យល់ថា “ទស្សនវិស័យរបស់មូលនិធិមិនស្វែងរកប្រាក់ចំណេញគឺដើម្បីបង្កើតកម្មវិធីថែទាំសុខភាពស្រ្តីក្នុងបំណងជួយសម្រួលសេវាកម្មសុខ​​ភាពដែលបច្ចុប្បន្ននេះ ស្រ្តី​​កម្ពុជាភាគច្រើនមិនទាន់បានទទួលសេវាកម្មនេះនៅឡើយទេ” ។ អ្នកស្រី រីស ​​បាននិយាយថាកម្មវិធីនេះរួមមានសេវាកម្មគាំពារ និងព្យាបាល​​​ជំងឺដោយមានការសាងសង់អាគារថែទាំសុខភាពកណ្ដាលដែល​មន្ទីរពេទ្យ​​នគរទេពនេះ​មានសេវាកម្មផ្នែករោគស្រ្តី​ និងរោគដុះសាច់ ។ មន្ទីរពេទ្យនគរទេព​ត្រូវ​បានចុះឈ្មោះជាផ្លូវកាដោយរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី 7 ខែតុលា​ ឆ្នាំ 2011។

នៅពេលសួរថាហេតុអ្វីបានមានការសម្ដែងលក្ខណៈគ្រួសារក្នុងកម្មវិធីផ្ដួចផ្ដើមរបស់មន្ទីរពេទ្យនគរទេព លោក សេន រ៉ាយ នាយកគ្រប់គ្រងផ្នែកសិល្បៈសម្ដែងនៃសាកលវិទ្យាល័យប្រ៊ីហ្គឹមយ៉ាំង​បានឆ្លើយថា “យើងចង់ពង្រឹងការយល់ដឹងជាសាធារណៈ និងផ្ដល់មូលនិធិសម្រាប់គំនិតផ្ដួចផ្ដើមនេះពីព្រោះ​វាផ្ដល់ឲ្យស្រ្តីខ្មែរនូវការថែទាំសុខភាព និង​ការព្យាបាលបានច្រើនតាមតម្រូវការដោយមិនគិតពីស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេទេ​” ។ “ក្រោយពីបានស្គាល់អ្នកស្រី ចេន រីស ដែលជាស្ថាបនិកនៃសមាគមតាប៊ីថាកម្ពុជា ​និងបាន​ស្វែងយល់អំពីការប្ដេជ្ញាចិត្តពីអតីតកាលនិងបច្ចុប្បន្នចំពោះស្រ្តីខ្មែរដែលត្រូវការការថែទាំសុខភាពបន្ទាន់ យើងមិនអាច​​បោះបង់ចោលឱកាសសម្ដែងដើម្បីរកមូលនិធិ​​​បាន​ទេ” ។ លោក រ៉ាយ​ បាននិយាយាថាគាត់បាន​ចូលរួមព្រឹត្តិការណ៍ដែលទទួលជោគជ័យខ្លាំង​បំផុតដែល​នឹងជួយជំរុញគំនិតផ្ដួចផ្ដើមរបស់មន្ទីរពេទ្យផង​ដែរ។ “​យើងសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែ និងទស្សនរបស់បុគ្គលជាច្រើនដែល​​យល់ដឹងអំពីការបង្កើតគំនិត​ផ្ដួចផ្ដើម​ និងមាន​ការ​តាំងចិត្ត​ខ្ពស់​ដើម្បី​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​ដល់ទី​បញ្ចប់”។

សមាជិកក្រុមសម្ដែង យ៉ាំង អាំបាសាឌ័រ ទទួលបានការបណ្ដុះបណ្ដាល និងការ​អប់រំ​នៅ​សាកលវិទ្យាល័យប្រ៊ីហ្គឹម​យ៉ាំង​ដែល​​បានបង្កើតក្នុងឆ្នាំ 1875 ​​និងមានទីតាំងនៅ ទីក្រុងប្រូវ៉ូ រដ្ឋយូថាហ៍ សហរដ្ឋអាមេរិក ។ សាកល​​វិទ្យាល័យ​ប្រ៊ីហ្គឹមយ៉ាំងឧបត្តម្ថដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និង​ជា​សាកល​វិទ្យាល័យ​ដ៏​​ធំ​មួយ​​ក្នុងចំណោមសាកលវិទ្យាល័យឯកជនធំៗជាច្រើននៅសហរដ្ឋអាមេរិកដែលមាននិស្សិត​ជាង30,0​00​​​ នាក់ ។

ក្រុម យ៉ាំង អាំបាសាឌ័រ នឹងសម្ដែងនៅកន្លែងពិសេសមួយដែលម្ចាស់ជំនួយនិងអ្នកឧបត្ថម្តអាចជួប ហើយ​ពិភាក្សា​ជាមួយក្រុមអ្នកសម្តែង និងនាយកប្រតិបត្តិនៃក្រុមសិល្បៈរបស់សាកលវិទ្យាល័យប្រ៊ីហ្គឹមយ៉ាំង ។ ​

លោក សេន រ៉ាយ ​នាយកគ្រប់គ្រងសិល្បៈបាននិយាយថា ព្រឹត្តិការណ៍​នេះ​ផ្ដល់​ឱកាសឲ្យ​អ្នក​ឧ​ប​ត្ថម្ភ​ការប្រគុំ​តន្ត្រី​ដើម្បីដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ជាសាធារណៈនៅរាជធានីភ្នំពេញ និង​បង្កើន​ការ​យល់​ដឹង​ជាសាធារណៈអំពីគំនិតផ្ដួចផ្ដើមមនុស្សធម៌ដ៏ល្អមួយដែលនឹងលើកកម្ពស់ និង​ពង្រឹង​ជីវភាព​រស់នៅ​របស់​ស្រ្តី​ដែល​មិន​មាន​សេវាកម្ម​គ្រប់គ្រាន់ក្នុងការថែទាំសុខភាពបានក្នុងពេលតែមួយ ។