ផ្ដើមចេញពីសមាជិកតែម្នាក់ បច្ចុប្បន្ននេះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
មានសមាជិកជាង១២.០០០ នាក់ដែលនេះជាលទ្ធផលនៃការវិវឌ្ឍន៍មួយជំហានម្ដងៗ និងអព្ភូតហេតុ មួយម្ដងៗ។ ពួកបរិសុទ្ធជាង ៣.០០០ នាក់នៅប្រទេសកម្ពុជាបានជួបជុំគ្នានៅសាលមហោស្រព កោះពេជ្រ នៅរាជធានីភ្នំពេញដើម្បីប្រារព្ធពិធីរំលឹកខួបសាសនាចក្រគម្រប់ ២០ឆ្នាំ—ត្រឹមតែប្រាំមួយ ថ្ងៃបន្ទាប់ពីការបង្កើតស្ដេកពីរដំបូងបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។ ការប្រារព្ធពិធីនេះបានប្រព្រឹត្តទៅ
ក្រោមពាក្យ ស្លោកថា “ឈានទៅមុខដោយជំនឿ” បានជួយឲ្យពួកបរិសុទ្ធក្នុងព្រះរាជាណាចក្រកម្ពុជា
ចងចាំពីជំហាន ជាច្រើនដែលនាំមកនូវការរីកចម្រើនយ៉ាងឆាប់រហ័សនៃសមាជិកភាពសាសនាចក្រនា
ពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ហើយបានលើកទឹកចិត្តសមាជិកឲ្យបន្តឆ្ពោះទៅដោយជំនឿ និងក្ដី
សង្ឃឹម។ បណ្តាសមាជិកបានជិះរថយន្តក្រុងមកពីខេត្តជាច្រើនទូទាំងប្រទេសកម្ពុជា និងមកពីគ្រប់
ទីកន្លែងនៃរាជធានី ភ្នំពេញ។
- Phnom Penh North Stake Celebration Performance
- Arriving for the Celebration
- Anniversary Celebration Cake
- Mormon Central District Performance
- Anniversary Celebration Food Bags
Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
បងស្រី អន អ៊ី និងអ្នកផ្សេងទៀតដែលបម្រើការងារនៅគណៈកម្មាធិការរៀបចំពិធីត្រូវបានចាត់តាំង
ការងារឲ្យរៀបចំម្ហូបអាហារដើម្បីឲ្យប្រាកដថា សមាជិកទាំងអស់ចូលរួមពិធីនេះទទួលបាន
អាហារគ្រប់ៗគ្នា មុនពេលពួកគេចាកចេញ។ បងស្រី អន អ៊ី បាននិយាយថា “ការរៀបចំម្ហូបអាហារ សម្រាប់មនុស្ស ៣.០០០ នាក់ គឺមិនមែនជាការងារងាយស្រួលទេ។ បងស្រីបាននិយាយទៀតថា “យើងបានកំណត់ថា បន្ទាប់ពីការកម្សាន្ដសិល្បៈវប្បធម៌ ការស្ដាប់ការណែនាំពីអ្នកដឹកនាំក្នុងស្រុក និងអ្នកដឹកនាំទូទៅដែលមកទស្សនកិច្ច និងការពង្រឹងចំណងមិត្តភាព “កញ្ចប់អាហារសម្រន់ថ្ងៃត្រង់” ដែលបានរៀបចំសម្រាប់សមាជិកគ្រប់រូប គឺជាកិច្ចការដ៏សំខាន់បំផុត។ វាគឺជាកិច្ចការដ៏ធំហើយខ្ញុំបាន អធិដ្ឋានដើម្បីឲ្យយើងអាចបំពេញតាមការរំពឹងទុករបស់មនុស្សគ្រប់រូប។”
ក្នុងការធ្វើបដិសណ្ឋារកិច្ចចំពោះបណ្តាសមាជិក និងភ្ញៀវពេលចូលសាលមហោស្រពគឺមាននំខេកប្រាំពីរជាន់ដែលបានដាក់តាំងនៅជិតបន្ទប់តាំងរូបថតនៅក្នុងពិធីនេះ។ បន្ទប់នេះបានបង្ហាញរូបថតនៃ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើន និងជួយផ្ដល់ឯកសារជារូបភាពអំពីកំណើនសមាជិកភាពសាសនាចក្រ រយៈពេល ២០ ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ សមាជិកក្នុង ស្រុក និងបណ្តាអ្នកដឹកនាំសាសនាចក្រដែល កំពុងធ្វើទស្សនកិច្ចរួមជាមួយភ្ញៀវ និងមន្ត្រីរដ្ឋាភិបាលមួយចំនួន អញ្ជើញមកទស្សនាការតាំងពិព័រណ៌ នៅសាលនេះ។
ព្រឹត្តិការណ៍សំខាន់ៗនៃកម្មវិធីគឺការសម្តែងរបស់សមាជិកនៃសេ្ដកខាងជើង និងខាងត្បូងដែលទើបបានបង្កើតឡើងថ្មី និងរបស់សមាជិកមកពីមណ្ឌលខាងកើត និងមណ្ឌលកណ្ដាលដែលបង្ហាញអំពីវប្បធម៌ ខ្មែរ។ ក្រុមសម្តែងនៃមណ្ឌល និងស្តេកនីមួយៗបានឡើងសម្ដែង ១៥ នាទី — ក្នុងនោះរួមមានការរាំ និងច្រៀងចម្រៀងខ្មែរ និងវៀតណាមតាមបែបប្រពៃណី។ បន្ទាប់ពីការសម្តែងរួចមានវីដេអូប្រវត្តិគ្រួសារ មួយដែលមានចំណងជើងថា “មរតកនៃក្តីសង្ឃឹមដ៏មានតម្លៃរបស់កម្ពុជា” ត្រូវបានចាក់បញ្ចាំង ដោយបាន ចែករំលែកអំពីសារនៃក្តីសង្ឃឹម ការផ្លាស់ប្រែចិត្តជឿ និងសក្ខីភាពពួកបរិសុទ្ធនៅប្រទេសកម្ពុជាដែលបាន ចូលរួមចំណែកធ្វើកិច្ចការពង្សប្រវត្តិនិងព្រះវិហារបរិសុទ្ធ ឬ កំពុងរៀបចំទៅព្រះវិហារបរិសុទ្ធ។ វីដេអូនេះ បានលើកទឹកចិត្តឲ្យបណ្តាសមាជិកផ្តល់ប្រវត្តិផ្ទាល់ខ្លួន និងប្រវត្តិដូនតារបស់ពួកគេ។
បទចម្រៀងដ៏សែនពិរោះដែលមានចំណងជើងថា “ព្រះប្រទានព្រះពរសម្រាប់ដែនដីនេះ” ដែលច្រៀង ដោយកញ្ញា ថោង ពុទ្ធារី បានបង្ហាញទស្សនិកជនអំពីប្រវត្តិ ២០ ឆ្នាំនៃសាសនាចក្រ នៅក្នុងប្រទេសកម្ពុជា។ ដំណើររឿងចាប់ផ្ដើមដោយមានសន្ទរកថារបស់លោក អ៊ីត វិចិត្រ ដែលជា សមាជិកដ៏សំខាន់ក្នុងការជួយឲ្យទទួលបានការអនុញ្ញាតជាផ្លូវការពីរដ្ឋាភិបាល និងការទទួលស្គាល់ សាសនាចក្រតាំងពីម្ភៃឆ្នាំមុន។ លោកបានចាប់ផ្ដើមសន្ទរកថាដោយពន្យល់ពីជំនួយដែលលោក និងអ្នក ផ្សេងទៀតទទួលពីប្រភព “ខាងលោកីយ និងខាងវិញ្ញាណ” នៅពេលទទួលបានការអនុញ្ញាតពី រដ្ឋាភិបាលឲ្យដំណើរការសាសនាចក្រក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក អ៊ិត វិចិត្រ មានការបញ្ចាំងវីដេអូពិសេសមួយដែលមានចំណង ជើងថា “ឈានទៅមុខដោយជំនឿ” រៀបរាប់អំពីដំណើររឿងតាមលំដាប់នៃការរីកចម្រើន និងព្រឹត្តិការណ៍ ក្នុងសាសសនាចក្ររយៈពេលម្ភៃឆ្នាំក្នុងប្រទេសកម្ពុជា។ វីដេអូនេះមានកិច្ចសម្ភាសជាមួយសមាជិកដែលបានផ្លាស់ប្ដូរបទពិសោធន៍របស់ពួកគេទៅវិញទៅមក ក្នុងការសិក្សារៀនសូត្រនិងការផ្លាស់ប្រែចិត្តជឿលើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងការផ្លាស់ប្ដូរជីវិតពួកគេបន្ទាប់ពីក្លាយមកជាសមាជិក។ សមាជិក ភាគច្រើនបានបង្ហាញពីឥទ្ធិពលវិជ្ជមាននៃដំណឹងល្អនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។បន្ទាប់ពីការ ទស្សនាវីដេអូចប់ លោកប្រធាន ដេវីដ ស៊ី មូន បានថ្លែងសន្ទរកថា ដោយលើកទឹកចិត្តសមាជិកសម័យ បច្ចុប្បន្ននេះឈានទៅមុខដោយជំនឿ” ដោយធ្វើការផ្លាស់ប្ដូរក្នុងជីវិតរបស់ពួកគេដើម្បីឲ្យទទួលបានពរជ័យដ៏ពេញលេញពីដំណឹងល្អសម្រាប់គ្រួសារពួកគេនាពេលអនាគត។
កម្មវិធីនេះបានបន្តដោយមានសន្ទរកថា និងការលើកទឹកចិត្តពី អ៊ែលឌើរ ឡារី វ៉ាយ វិលសុន ដែលជា ទីប្រឹក្សាទី ១ នៃគណៈប្រធានក្រុមចិតសិបប្រចាំតំបន់អាស៊ី ដែលបានថ្លែងថា កាយវិកាដៃដ៏ទន់ភ្លន់នៃ ក្បាច់រាំរបាំប្រពៃណីខ្មែរបានរំលឹកគាត់នូវការបង្រៀនរបស់ព្រះអង្គសង្គ្រោះដែលថា យើងត្រូវតែមាន ដៃដែលស្អាតនិងបេះដូងដ៏បរិសុទ្ធគ្រប់ពេល ប្រសិនបើយើងចង់ទទួលពរជយ័ពីព្រះ។ អ៊ែលឌើរ ហ្គឺរីត ដឹបបិលយូ ហ្កូង នៃក្រុមចិតសិបដែលជាប្រធានតំបន់អាស៊ីបានបូកសរុបលទ្ធផលនៃការប្រជុំដោយ បញ្ជាក់ ថាការរីកលូតលាស់យ៉ាងឆាប់រហ័សនៃសាសនាចក្រនៅក្នុងប្រទេសកម្ពុជានឹងបន្តការរីកចម្រើន នៅពេលសមាជិកនៅតែគោរព និងមានជំនឿទៅលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ។
នៅពេលដែលសមាជិកចាកចេញពីមហោស្រព សមាជិកគ្រប់រូបទទួលបានកញ្ចប់អាហារសម្រន់ពេល
ល្ងាចមួយកញ្ចប់ដែលតម្រៀបគរនៅលើតុយ៉ាងខ្ពស់។ នៅពេលដែលកញ្ចប់បាយថ្ងៃត្រង់ចុងក្រោយ
បានផ្ដល់បងស្រី អន អ៊ី មានក្ដីសប្បាយរីករាយជាខ្លាំង។ បងស្រីបាននិយាយថា “យើងជួបបញ្ហាដែល
មិនបានរំពឹងទុកមួយចំនួន ប៉ុន្តែជាបញ្ហាដែលងាយស្រួលដោះស្រាយទេ។ ខ្ញុំសប្បាយចិត្តនឹងកិច្ចខំប្រឹង
ប្រែងរបស់ពួកយើង ហើយភាពជោគជ័យនោះគឺថា យើងបានផ្ដល់អាហារទៅមនុស្សចំនួន ៣.០០០ នាក់។”
បងប្រុស អេង ប៊ុនហួច ដែលជាប្រធានគណៈកម្មាធិការ និងជាប្រធានស្ដេកភ្នំពេញខាងជើងបាន សរសើរថា “ភាពជោគជ័យនៃពីធីបុណ្យនេះបានមកពីកិច្ចប្រឹងប្រែងដ៏អស្ចារ្យរបស់ក្រុមគណៈ កម្មាធិការរៀបចំពិធីបុណ្យគម្រប់ខួបលើកទី ២០ និងពីអ្នកស្ម័គ្រចិត្តជាច្រើនដែលបានជួយយើងនៅពេលដែល
យើងត្រូវការជំនួយ។”