ការចេញ​ផ្សាយ​ព័ត៌មាន

គម្រោង​គំហើញ​ច្បាស់ ​ចែក​អំណោយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន

ប្រជាជន​ចំនួន ៥០០ នាក់ ក្នុង​ខេត្តបាត់ដំបងអាច​មើល​ឃើញ​កាន់​តែ​ច្បាស់​ជាង​មុន បន្ទាប់​ពី​ទទួល​បាន​វ៉ែនតា​មីញ៉ូប​ផ្ដល់​ដោយ​អង្គការ LDS Charities ។ ប្រធាន​ប្រចាំ​តំបន់​នៃ​សាសនា​ចក្រ​នៃ  ព្រះ​យេស៊ូ​វគ្រីស្ទនៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ​បាន​ធ្វើ​​សំណើមួយ ​ដោយ​ទទួល​ស្គាល់​ថាប្រជាជន​ដែល​មាន​បញ្ហា​កែវ​ភ្នែក​ធ្ងន់ធ្ងរ មួយ​ចំនួន​គឺ​រស់​នៅ​ក្នុង​ខេត្តបាត់ដំបង។

លោក​ លិប ឌី ដែល​ជា​ប្រធាន​មណ្ឌល​បាន​ថ្លែង​ថា៖ “នេះ​គឺជា​សេចក្ដី​រីករាយ​ដែល​មើល​ឃើញ​មនុស្ស​ជា​ច្រើន​នាក់​បានទទួល​ជំនួយ។ ខ្ញុំ​មាន​សេចក្ដី​សោមនស្ស​ដែល​មាន​អង្គការ LDS Charities ធ្វើការ​ជាមួយ​យើង​លើ​គម្រោង​នេះ”។ ពួកគេ​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​យើង​ភ្លាម ហើយ​ទទួល​ស្គាល់​ថា​​វ៉ែនតា​ទាំងនោះ​គឺជា​ពរជ័យ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ត្រូវការ​វ៉ែនតា។ វ៉ែនតា​ទាំងនោះ​ផ្ដល់​ឲ្យ​សមាជិក​ព្រះវិហារ​ក៏​ដូចជា​ប្រជាជន​ផ្សេងៗ​រស់នៅ​ក្នុង​តំបន់​នោះ​ដែល​មិនមែន​ជា​សមាជិក​ព្រះវិហារ។ អ្នក​ទទួល​បាន​វ៉ែនតា​ទាំងនោះ​បាន​និយាយ​ថា៖ “ពួក​យើង​រំភើប​ជា​ខ្លាំង​ដែល​អាច​មើល​ឃើញ​ច្បាស់​ម្ដង​ទៀត”។  អ្នក​ទទួល​បាន​វ៉ែនតា​ផ្សេង​ទៀត​ក៏​កត់​សម្គាល់​ឃើញ​ដែរថា​ពួកគេ​រំភើប​ដោយ​ពួកគេ​អាច​អាន​បាន​ម្ដង​ទៀត​ហើយ។ អ្នក​ទាំងនោះ​មិន​ដែល​បាន​ប្រើប្រាស់​វ៉ែនតា​ពី​មុន​មក​ទេ។

វ៉ែនតា​ទាំងនោះ​រៀបចំ​ដើម្បី​ចែកចាយ​ដោយ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ ១៥ នាក់ មក​ពីសាសនាចក្រដែល​បាន​រៀបចំ និង​ចូល​រួម​ក្នុង​ការ​ចែកចាយ និង​បង្រៀន​អំពី​ការ​ពាក់​វ៉ែនតា​ឲ្យ​បាន​ត្រឹមត្រូវ។ អ្នក​ស្ម័គ្រ​ចិត្ត​ទាំងនោះ​គឺជា​សមាជិក​នៃ​​សាសនា​ចក្រ​នៃព្រះ​យេស៊ូ​វគ្រីស្ទនៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ។ ស៊ិស្ទើ  ខូល ជាប្រធាន​គម្រោង​​គំហើញ​ច្បាស់​នៃ​​អង្គការ LDS Charities បាន​ថ្លែង​ថា៖ “ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ពួក​យើង​បាន​ដំណើរការ​គម្រោង​នេះ និង​អាច​ឃើញ​គម្រោង​នេះ​សម្រេច​ដោយ​ជោគជ័យ”។