សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានប្រារព្ធពិធីសម្ពោធបើកការដ្ឋានសាងសង់សម្រាប់សាលាប្រជុំថ្មីមួយ និង សម្រាប់សមាជិកទាំងអស់ ដែលកំពុងរស់នៅក្នុងខេត្តកំពង់ចាម នៅថ្ងៃទី15 ខែមិនា ឆ្នាំ2014 វេលាម៉ោង 9:00ព្រឹក ។
- Kampong Cham groundbreaking ceremony
- Speaker at groundbreaking ceremony in Kampong Cham
- Mormon Youth sing at Kampong Cham groundbreaking ceremony
Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
សមាជិកទាំងឡាយនៃសាខាទាំងបីនៃសាសនាចក្រ ក្នុងខេត្តកំពង់ចាមបានប្រមូលផ្ដុំគ្នានៅទីធ្លាការដ្ឋានដើម្បីប្រារព្ធធ្វើពិធីនៃការចាប់ផ្ដើមការសាងសង់នៃអាគាថ្មីរបស់ពួកគេ ។ ពិធីសម្ភោធត្រូវបានដឹកនាំដោយ ប្រធាន មាស សំអឿន ហើយអ្នកឡើងនិយាយមាន លោកប្រធានមណ្ឌល ខុងលីម និង ប្រធាន អាំ ថន ទីប្រឹក្សាទី 2 នៃគណ:ប្រធានបេសកកម្មភ្នំពេញកម្ពុជានៃសាសនាចក្រព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ចម្រៀងពិសេសត្រូវបានច្រៀងដោយក្រុមយុវជននិង យុវនារីនៃសាខាកំពង់ចាមដោយមានការចូលរួមពីអ្នកផ្សព្វផ្សាយសាសនាដែលកំពុងបំរើក្នុងខេត្តកំពង់ចាមផងដែរ។ ចំនុចគោលដ៏សំខាន់នៃពិធីសម្ពោធនោះ គឺពិធីដែលទាក់ទងនឹងការផ្លាស់ប្រែដី ដោយអ្នកដឹកនាំក្នុងសាសនាចក្រ ហើយបន្ទាប់មកដោយសមាជិកទាំងឡាយណាដែលចង់ធ្វើការចូលរួមនៅក្នុងព្រឹត្តការណ៍នេះ ។ សាលាប្រជុំថ្មីត្រូវ បានគេគ្រោងបញ្ចប់ការសាងសង់នៅក្នុងរយ:ពេល 2 ឆ្នាំ។ សាលាប្រជុំនេះមានទីតាំងនៅចន្លោះសួនច្បារនិងសាលាខេត្ត ចំចំនុចកណ្ដាលនៃខេត្តកំពង់ចាម ។