ការចេញ​ផ្សាយ​ព័ត៌មាន

កម្មវិធីប្រលងប្រណាំងជិះគោជិះសេះ នារាត្រីថ្ងៃសុក្រ

ក្នុងព្រឹត្តិការណ៍កាលពីថ្ងៃសុក្រថ្មីៗនេះ មជ្ឈិមវ័យវ័យក្មេងនៅលីវមកពីវូដស្ទឹងមានជ័យត្រូវបានទទួល    ស្វាគមន៍ជាមួយនឹងតន្ត្រីជនបទ​ និង​ទទួលបាន​មួកនិងកន្សែងបង់ក ដើម្បីបង្កើនភាពសប្បាយរីករាយ នាល្ងាចនៃការកំសាន្ត​តាមបែបការជិះគោជិះសេះតាមរបៀបបស្ចិមប្រទេស។ “គោមាឌធំដំបងៗ” ពីរក្បាលដែលត្រូវបានចងនឹងបង្គោលកំពុងតែឈរចាំអ្នកជិះប្រណាំងដ៏ក្លាហានដំបូងហើយក៏នៅមិនឆ្ងាយពីសេះប្រណាំង ពីរក្បាលដែល កំពុងឈរចាំ ការប្រណាំងដែរ។ មិនមានអ្នកប្រណាំងណាម្នាក់អាចជិះលើ ខ្នងគោបានច្រើនជាងបីនាទីឡើយដោយសារ​តែគោ​កញ្ជ្រោល​ខ្លាំងពេក និង​រលាស់ទាល់ តែអ្នកជិះធ្លាក់ពីលើខ្នង។

មជ្ឈិមវ័យវ័យក្មេងនៅលីវបានជិះសេះធ្វើពីគ្រោងឬស្សីប្រណាំងគ្នាជុំវិញកន្លែងចតម៉ូតូកង់“ប្រាំបីជុំ”ក្នុង ចម្ងាយប្រហែលហាសិបម៉ែតទៅដល់ទី។ អ្នកឈ្នះពិតប្រាកដម្នាក់មិនដែលត្រូវបានស្គាល់ដោយអ្នកជិះ ប្រណាំងច្រើននាក់នោះទេ។សំឧត្តមវិជ្ជាដៃម្ខាងកាន់ដបទឹកប៉េងប៉ោះដៃម្ខាងទៀតកាន់ដបមូស្តាតហើយ ដបទាំងពីរនេះគឺជាកាំភ្លើងបាញ់​យ៉ាងលឿន​ទៅលើ​ហត់ដកនិង​នំបុ័ងរបស់​អ្នកចូលរួមនៅពេលដែលពួក គេដើរឆ្លងកាត់​គាត់។អ្នកចូលរួមទាំងអស់ពេញចិត្តនឹង“សណ្ដែកដែលចម្អិនលក្ខណៈស្រុកស្រែ”  ហត់ដកដំទ្បូងបារាំងចៀន ការ៉ុត និងឪឡឹក។ការរាំបែប បស្ចិមប្រទេសនិងការរាំអបអរបានបញ្ចប់ពិធី ប្រណាំងនៅពេលល្ងាចនេះ។

 

វូដស្ទឹងមានជ័យរៀបចំព្រឹត្តិការណ៍រាត្រីថ្ងៃសុក្រប្រចាំសប្ដាហ៍សម្រាប់មជ្ឈិមវ័យវ័យក្មេងនៅលីវយ៉ាងសប្បាយរីករាយនេះក្នុងរយៈពេលប៉ុន្មានខែមុនកន្លងទៅនេះ។តំណាង មជ្ឈិមវ័យវ័យក្មេងនៅលីវមកពីវូដ ស្ទឹងមានជ័យបានរៀបចំកម្មវិធីដ៏មានប្រជាប្រិយនេះដោយមាន​ជំនួយ​ពី​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង អ៊ែលឌើរ និង​  ស៊ីស្ទើ ប៊ែលឆ័រ។