ការចេញ​ផ្សាយ​ព័ត៌មាន

ជួបមិត្ដភក្ដ្រ័ថ្មីៗ​៨០០នាក់ក្នុងពេលតែមួយថ្ងៃ​!

ការប្រកួតប្រជែង​នៃគម្រោងការងារ​បម្រើ​របស់យុវជនយុវនារីទីក្រុងភ្នំពេញបាន​ក្លាយជាឱកាសផ្សព្វផ្សាយសាសនាដ៏មានសារសំខាន់។

ភូមិនៃក្ដីញញឹមរបស់អង្គការ​លំនៅ​ដ្ឋាន​មនុស្ស​ជាតិ “ការកសាងរបស់យុវជន” បានទាក់ទាញអ្នកស្ម័គ្រចិត្តដែលជាសិស្សចំនួន 1200 នាក់ រួមមានយុវជន - យុវនារីមរមន 100 នាក់ដែលនឹងក្លាយជាអ្នកផ្សព្វផ្សាយសាសនា “ភ្លាមៗ”  នៅពេលពួកគេធ្វើការរួមគ្នាជាមួយសិស្សមកពីគ្រប់ទិសទី។

យុវជន - យុវនារីស័្មគ្រចិត្តម្នាក់ៗប្ដេជ្ញាក្នុង “ថ្ងៃធ្វើការ” ដូចគ្នានឹងអ្នកស័្មគ្រចិត្ត 1,100 នាក់ផ្សេងទៀតដែលមកពីសាកលវិទ្យាល័យ និងសាលាក្នុងទីក្រុងភ្នំពេញផងដែរដើម្បីជួយសាងសង់លំនៅដ្ឋានចំនួន 30 ខ្នងសម្រាប់គ្រួសារដែលគ្មានទីជម្រក។ គម្រោង “ការសាងសង់របស់យុវជន” ក្នុងភូមិនៃក្ដីញញឹមបានកើនប្រជាប្រិយភាពដែលបានធ្វើឲ្យចំនួនអ្នកស្ម័គ្រចិត្តដែលជាសិស្សតាមសាកលវិទ្យាល័យកើនឡើងពី 800 ដល់ 1,200 នាក់ក្នុងរយៈពេលពីរបីថ្ងៃ។ រថយន្ដក្រុងចំនួនដប់ប្រាំដឹកសិស្សភាគច្រើនពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលនៅតាមបណ្ដោយវិថីសហព័ន្ធរុស្សីទៅភូមិនៃក្ដីញញឹមដែលចំណាយពេល 40 នាទី។ ភូមិនៃក្ដីញញឹមស្ថិតនៅមិនឆ្ងាយប៉ុន្មានពី “ភ្នំសំរាម” ដ៏ធំរបស់ទីក្រុងភ្នំពេញនោះទេ។

 

លោក ដុន បូរីង នាយកប្រចាំប្រទេសកម្ពុជារបស់​អង្គការ HFH និងជាអ្នកឧបត្ថម្ភធំនៃកម្មវិធីបាននិយាយថា “សូមអរគុណចំពោះគម្រោង “ការកសាងរបស់យុវជន” ឥឡូវនេះគ្រួសារដែលគ្មានទីជម្រកចំនួនសាមសិបគ្រួសារនឹងផ្លាស់ប្ដូរទៅលំនៅដ្ឋានថ្មីក្នុងរយៈពេលបីទៅបួនខែមុនការគ្រោងទុក ”។ គាត់ក៏បាននិយាយទៀតដែរថា “អ្នកស័្មគ្រចិត្ត និងសិស្សទាំង 1,200 នាក់បានប្រមូលផ្ដុំគ្នានៅភូមិនៃក្ដីញញឹម ហើយបានកាត់បន្ថយ រយៈពេលសាងសង់ និងរៀបចំប្លង់ ”។

រត្ន័ វណ្ណា ដែលជាអ្នកត្រលប់មកផ្សព្វផ្សាយសាសនាបាននិយាយថា “វាពិតជាសប្បាយរីករាយណាស់ដែលបានធ្វើការជាមួយមនុស្សប្លែកៗគ្នាជាច្រើន និងបានស្គាល់ពួកគេ។ ខ្ញុំមិនមានបញ្ហាក្នុងការណែនាំឲ្យពួកគេស្គាល់ខ្ញុំ និងអ្វីដែលខ្ញុំគិតថាសំខាន់ក្នុងជីវិតនោះទេ” ។ នៅចុងបញ្ចប់អ្នកស័្មគ្រចិត្តយុវជន - យុវនារីនៃសាសនាចក្រព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយភាគច្រើននិយាយថាពួកគេក៏ទទួលបានឱកាសដើម្បីចែលរំលែកដំណឹងល្អ​ជាមួយមិត្តភ័ក្រ្តថ្មីផងដែរ។ វណ្ណាបាននិយាយថា “ច្បាស់ណាស់ ខ្ញុំនឹងរក្សាទំនាក់ទំនងជាមួយពួកគេ ហើយខ្ញុំនឹងបន្តចែករំលែកជំនឿរបស់ខ្ញុំជាមួយពួកគេ។ វាជាបទពិសោធន៍​ដ៏អស្ចារ្យណាស់នៅថ្ងៃនេះ”។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.