នៅក្នុងពិធីប្រគល់រទេះជនពិការនៅមជ្ឈមណ្ឌលស្ដារនីតិសម្បទានៃខេត្ដព្រៃវែង ជនពិការ 30 នាក់បានទទួលរទេះជនពិការម៉ូតថ្មី ។ ឯកឧត្ដម ហាស សារ៉េត អភិបាលនៃក្រុមប្រឹក្សាភិបាលខេត្ដព្រៃវែងបានមានប្រសាសន៍ ស្វាគមន៍និងបានប្រគល់រទេះជនពិការដែលទើបតែផលិតបានថ្មីៗទៅជនពិការ ។ ឯកឧត្ដម ហាស សារ៉េត មានប្រសាសន៍ថា “ខ្ញុំសូមយកឱកាសនេះដើម្បីសម្ដែងនូវការកោតសរសើយ៉ាងជ្រាលជ្រៅរបស់ខ្ញុំចំពោះអង្គការសប្បុរសធម៌នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយឧបត្ថម្ភខាងផ្នែកហិរញ្ញវត្ថុដល់ អង្គការអតីតយុទ្ធជនអន្តរជាតិកម្ពុជា(VIC) សមាគមសម្រាប់ជំនួយ និងជំនួយសង្គ្រោះ (AAR)និងរទេះជនពិការសម្រាប់ការអភិវឌ្ឍ(WCD)ដែលបានជួយពួកគេ ផលិតនិងចែកចាយប្រភេទរទេះជនពិការផ្សេងៗគ្នាទៅជនពិការ”។
- Wheelchairs at Prey Veng Ceremony
- LDS Charities presents talk at wheelchair ceremony
- Governor presents gift at wheelchair ceremony
- Wheelchair recipients at Prey Veng ceremony
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ពិធីនេះបានរៀបចំឡើងដោយមានក្រុមរបាំជូនពរដែលសម្តែងដោយយុវនារីពិការចំនួនប្រាំបួននាក់ ដែលជាសមាជិកអង្គការជនពិការស្រ្ដីនៅខេត្ដព្រៃវែងនិងជាសមាជិកដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលស្ដារនីតិសម្បទានៃខេត្ដព្រៃវែង នាពេលបច្ចុប្បន្ន។ភ្ញៀវកិត្តិយស និងអ្នកចូលរួមបានទស្សនាទីតាំង និងបានជួយអ្នកដែលរស់នៅក្នុងមជ្ឈមណ្ឌល និងអ្នកដែលមកទទួលបានការស្តារលទ្ធភាពពលកម្មប្រចាំថ្ងៃ។ លោក កែវ អ្នកតំណាងក្នុងប្រទេសនៃអង្គការ VIC មានប្រសាសន៍ថា “មជ្ឈមណ្ឌលនេះទាក់ទាញជនពិការមកពីគ្រប់ទិសទីទាំងអស់ក្នុងប្រទេសកម្ពុជា”។ លោកមានប្រសាសន៍ថា “មជ្ឈមណ្ឌលនេះមានសាលារៀននៅនឹងកន្លែង ដែលបង្រៀននូវជំនាញមូលដ្ឋានដូចជា ជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស ។ សាលារៀននេះត្រូវបានសាងសង់ឡើងដោយមានជំនួយពីសិស្សរបស់ខ្លួន និងអង្គការ VIC” ។
លោក អ៊ុល ម៉េងហួរ ដែលជាប្រធានគម្រោងនៃមជ្ឈមណ្ឌលអង្គការ VIC បានមានប្រសាសន៍ថា “កាលពីមុន ជនពិការជាញឹកញាប់ពួនលាក់ខ្លួនពីសង្គម ហើយមានចំនួន80%មិនបានចូលរៀន ។ ឥឡូវនេះ ជនពិការនៅមជ្ឈមណ្ឌលស្ដារនីតិសម្បទានៃខេត្ដព្រៃវែងអាចចូលរៀនបាន ។ មានជនពិការចំនួន 120 នាក់ដែលរៀននៅថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យ” ។
អង្គការសប្បុរសធម៌នៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានឧបត្ថម្ភគាំទ្រដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសមាជិក 15 លាននាក់របស់ខ្លួនដែលចូលរួមចំណែកបរិច្ចាកជំនួយសប្បុរសធម៌ដល់ជនក្រីក្រនៅជុំវិញពិភពលោក ។ អង្គការសប្បុរសធម៌នៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានប្រតិបត្ដិការនៅប្រទេសកម្ពុជាអស់រយៈពេល 20 ឆ្នាំ និងបានជួយជនក្រីក្រកម្ពុជាជាង 5 លាននាក់។