ដោយក្តីសោកស្តាយដ៏ក្រៀមក្រំ យើងសូមប្រកាសថា រ័សុល អិម ណិលសុន ប្រធានជាទីស្រឡាញ់ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានទទួលមរណភាពដោយស្ងប់សុខក្រោយម៉ោង ១០:០០ យប់បន្តិច ម៉ោងពេលថ្ងៃតំបន់ភ្នំនៅថ្ងៃនេះនៅឯគេហដ្ឋានរបស់លោកនៅទីក្រុង សលត៍ លេក ។ លោកមានជន្មាយុ១០១ឆ្នាំ—ជាប្រធានដែលមានជន្មាយុវែងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រសាសនាចក្រ ។
ប្រធាន ណិលសុន ត្រូវបានហៅជាសាវកនៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៨៤ ។ លោកបានធ្វើជាប្រធានរបស់សាសនាចក្រនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ។ ការបម្រើរបស់លោកជាព្យាការីនឹងត្រូវបានចងចាំជារៀងរហូតថាជាការងារបម្រើទូទាំងពិភពលោកមួយ ( លោកបានធ្វើដំណើរទស្សនកិច្ចចំនួន ៣២ ប្រទេស និងទឹកដីសហរដ្ឋអាមេរិក ) ការបង្កើនការសាងសង់ព្រះវិហារបរិសុទ្ធ ( លោកបានប្រកាសព្រះវិហារបរិសុទ្ធថ្មីចំនួន ២០០ ) និងការផ្លាស់ប្តូរដ៏អស្ចារ្យ ។ ក្នុងការចាប់ផ្ដើមសន្និសីទទូទៅ ខែមេសា ឆ្នាំ២០១៨ នៅពេលលោកត្រូវបានគាំទ្រជាប្រធាននៃសាសនាចក្រ ប្រធាន ណិលសុន បានចាប់ផ្តើមណែនាំការកែសម្រួលជាញឹកញាប់ដែលត្រូវបានរៀបចំឡើងដើម្បីជួយពួកបរិសុទ្ធផ្ដល់ការងារបម្រើកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ហើយគូសបញ្ជាក់កាន់តែច្បាស់អំពីតួនាទីដ៏សំខាន់របស់ព្រះអង្គសង្គ្រោះនៃពិភពលោកនៅក្នុងកិច្ចការទាំងអស់ដែលសាសនាចក្រធ្វើ ។ ផ្នែកក្រោយៗទៀតនៃដំណឹងមរណភាពនេះ ផ្តល់នូវកំណត់ត្រាលម្អិតអំពី ការធ្វើដំណើរក្នុងនាមជាប្រធាន របស់លោក និង ការផ្លាស់ប្តូរជាច្រើនដែលលោកបានធ្វើ ។
Downloadable video for journalists: Tribute video (transcript) | B-roll | SOTs (transcript)
-
- President-Nelson-in-Peru
- Russell Nelson student
- Nelson-family-1935
- Russell-and-Dantzel
- Russell-and-Dantzel
- Nelson-graduation
- President-Nelson-throwing-horseshoes-in-1965
- Russell M. Nelson, 1971
- President-Nelson-in-1972
- Nelson-family
- Russell M. Nelson family, 1982
- Russell-and-Dantzel
- russell-m.-nelson
- Nelson-heart-surgeon-portrait
- elder-russell-m-nelson-1990s
- President-Russell-M.-Nelson-and-his-wife,-Wendy
- Russell-M.-Nelson-April-2015-GC
- Elder-Nelson-Germany
- russell-m-nelson-Asia
- Quorum-of-the-Twelve-Apostles-2015
- President-Nelson-Vegas
- Nelson-world-tour-london
- Nelson Holland Jerusalem
- RMN-child-smile.jpg
- President Nelson Thailand
- President Nelson India
- Presidents-Nelson-and-Ballard-meets-with-the-Pope
- nelson-naacp
- President-Nelson-meets-with-Muslim-leaders-in-Auckland
- nelson naacp
- nelson-naacp
- nelson-guatemala
- First Presidency and Sheikh
- Leader-Vaccines-
- President-Nelson-in-Peru-
- President-Nelson-in-Peru-
- Pres.-Nelson-paraguay
- Chile - President and Sister Nelson
- Nelson-Chiule
- President-and-Sister-Nelson-Visit-with-regional-Governor-
- Pacific-Ministry-Kona-Hawaii
- Samoa---PM-reception.jpeg
- Samoa-head-of-state
- Russell M. Nelson meets with New Zealand Prime Minister Jacinda Ardern
- President-Nelson-and-King-of-Tonga
- President-Nelson-Tahiti-
- 20191120_194130_DC6A5423A.jpg
- President-Nelson-Singapore
- nelson-guatemala
- Nelson-colombia
- nelson-argentina
- President-Nelson-in-Sao-Paulo
- 20210614_104517_Nilsson_LES_2470.jpg
- 20210614_111954_Nilsson_LES_2781.jpg
- Sudan-Ministry
- President Nelson Orlando
- Pres.-Nelson-Devotional-
- Manti-Utah-Temple-Rededication
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
មុនពេលបម្រើសាសនាចក្រពេញម៉ោង ប្រធាន ណិលសុន គឺជាវេជ្ជបណ្ឌិតវះកាត់បេះដូងមួយរូបដែលពិភពលោកផ្ដល់ការគោរព និងកោតសរសើរជាខ្លាំង ។ លោកបានធ្វើការវះកាត់បេះដូងដំបូងនៅរដ្ឋយូថាហ៍ នៅក្នុងឆ្នាំ១៩៥៥ ។ លោកបានបម្រើការជាប្រធានសមាគមវះកាត់សសៃឈាម នាយកក្រុមប្រឹក្សាអាមេរិកនៃផ្នែកវះកាត់ទ្រូង ប្រធានក្រុមប្រឹក្សាផ្នែកវះកាត់បេះដូងសម្រាប់សមាគមបេះដូងអាមេរិក និងជាប្រធាននៃសមាគមពេទ្យរដ្ឋយូថាហ៍ ។ លោកបាននិពន្ធជំពូកជាច្រើននៅក្នុងសៀវភៅវេជ្ជសាស្រ្ត និងសៀវភៅផ្សេងៗទៀត ។ លោកបានបង្រៀន ហើយបានទៅទស្សនកិច្ចនៅតាមអង្គការជាច្រើនទូទាំងសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតផងដែរ ។ ហើយលោកចេះនិយាយបាន ១១ ភាសា ។
ប្រធាន ដាល្លិន អេក អូក ដែលបានហៅឲ្យបម្រើនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅថ្ងៃតែមួយជាមួយប្រធាន ណិលសុន ក្នុងឆ្នាំ១៩៨៤ ហើយដែលបានបម្រើជាទីប្រឹក្សាទីមួយរបស់ប្រធាន ណិលសុន នៅក្នុងគណៈប្រធានទីមួយបានមានប្រសាសន៍ថា « យើងទាំងអស់គ្នាដែលបានធ្វើការជាមួយ រ័សុល អិម ណិលសុន និងមនុស្សជាច្រើនដែលលោកបានបង្រៀន និងទាក់ទងជាមួយនោះ មានការងឿងឆ្ងល់ចំពោះភាពថ្លៃថ្នូរដ៏វិសេសវិសាលនៃសមិទ្ធផលដ៏អស្ចារ្យរបស់លោក » ។ « ហើយ[ យើង ]បានងឿងឆ្ងល់ចំពោះភាពទន់ភ្លន់របស់លោក ។ លោកគឺជាមនុស្សស្លូតបូត និងផ្អែមល្ហែមបំផុតដែលអ្នកសង្ឃឹមថានឹងរាប់រកជាមួយ ។ ហើយលោកនឹងត្រូវបានគេចងចាំជានិច្ចតាមរបៀបនេះ » ។
ប្រធាន ណិលសុន បានទទួលមរណភាពដោយបន្សល់ទុកនូវភរិយារបស់លោកគឺ វេនឌី កូនប្រាំបីនាក់ក្នុងចំណោមកូនទាំង១០នាក់របស់លោក និងចៅ៥៧នាក់ ព្រមទាំងចៅទួតច្រើនជាង១៦៧នាក់ ។
ដូចជាពួកសាវកនៅសម័យព្រះគម្ពីរសញ្ញាថ្មីដែរ ពួកសាវកនៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានហៅឲ្យធ្វើជាសាក្សីពិសេសរបស់ព្រះយេស៊ូវគ្រីស្ទ ។ ប្រធាន ណិលសុន គឺជាបុរសម្នាក់ក្នុងចំណោមបុរសទាំង១៥នាក់ ដែលជួយមើលការខុសត្រូវលើការរីកចម្រើន និងការអភិវឌ្ឍរបស់សាសនាចក្រទូទាំងពិភពលោក ដែលឥឡូវនេះមានសមាជិកជាង ១៧ លាននាក់ ។
អ្នកស្នងតំណែង ម្នាក់ត្រូវបានរំពឹងថានឹងត្រូវបានជ្រើសរើសជាផ្លូវការដោយកូរ៉ុមនៃពួកសាវកដប់ពីរនាក់របស់សាសនាចក្រ រហូតទាល់តែពិធីបុណ្យសពរបស់ប្រធាន ណិលសុន បានចប់សព្វគ្រប់ជាមុន ( សេចក្ដីលម្អិតកំពុងរង់ចាំ ) ។
« គ្រូពេទ្យស្ងួនភ្ងា » ដែលបានលាយថ្នាំពេទ្យ និងសេចក្ដីជំនឿចូលគ្នា

Nelson with heart
រ័សុល អិម ណិលសុន ពន្យល់ពីវិធីវះកាត់ដល់គិលានុបដ្ឋាយិកាម្នាក់ 2020 by Intellectual Reserve, Inc. All rights reserved.មនុស្សម្នាក់ប្រហែលជាមិននឹកគិតថាសាវកមួយរូបនឹងក្លាយជាគ្រូពេទ្យវះកាត់បេះដូងដ៏ល្បីលើពិភពលោក ដូចក្នុងករណីប្រធាន ណិលសុន មុនពេលលោកហៅឲ្យបម្រើពេញមួយជីវិតក្នុងសាសនាចក្រនោះទេ ។ ប៉ុន្តែការព្យាបាលដួងចិត្តខាងរូបកាយ និងខាងវិញ្ញាណមិនមែនជារឿងចម្លែកទេចំពោះសិស្សរបស់ព្រះយេស៊ូវគ្រីស្ទនៅគ្រប់សម័យកាល ។ អ្នកសរសេរព្រះគម្ពីរសញ្ញាថ្មីឈ្មោះ លូកា គឺជាគ្រូពេទ្យល្បីឈ្មោះមួយរូប — ពិតណាស់ សាវកប៉ុល ដែលលោកធ្វើដំណើរជាអ្នកផ្សព្វផ្សាយសាសនា បានហៅលោកថា « គ្រូពេទ្យស្ងួនភ្ងា » ( កូឡូស ៤:១៤ ) ។
ក្នុងនាមជាគ្រូពេទ្យមួយរូប ប្រធាន ណិលសុន ប្រហែលជាត្រូវបានគេស្គាល់យ៉ាងច្បាស់ចំពោះចំណែករបស់លោកក្នុងការអភិវឌ្ឍន៍ម៉ាស៊ីនបេះដូង-សួតសិប្បនិម្មិត ដែលមានទំហំតូចល្មមសម្រាប់ដំណើរការនៅក្នុងបន្ទប់វះកាត់ ។ ដោយសារតែការគាំទ្រ និងការលើកទឹកចិត្តដ៏មានតម្លៃយ៉ាងខ្លាំងពីភរិយាទីមួយរបស់លោកគឺ ដេនហ្សែល វាគឺជាសមិទ្ធផលដែលបានបង្កើនការស្រឡាញ់របស់លោក ចំពោះអំណោយទាននៃជីវិត ។ លោកបានមានប្រសាសន៍ថា « ខ្ញុំគិតថា គ្រូពេទ្យវះកាត់ម្នាក់មានតួនាទីដ៏វិសេសវិសាលមួយ ដើម្បីយល់ដឹងអំពីការបង្កបង្កើតដ៏ធំបំផុតមួយរបស់ព្រះ — គឺរូបកាយរបស់មនុស្ស » ។ « គ្រប់ផ្នែកនៃរូបកាយលើកទឹកចិត្តខ្ញុំទៅរកសេចក្ដីជំនឿ » ។
ការគោរពរបស់ប្រធាន ណិលសុន ចំពោះជីវិតបានបណ្តុះនូវវិធីសាស្រ្តខាងវិញ្ញាណចំពោះឱសថនៅក្នុងគំនិតរបស់លោក ។ បទគម្ពីរបង្ហាញផ្លូវរបស់លោកនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា បានដឹកនាំសកម្មភាពរបស់លោកទាំងនៅក្នុង និងក្រៅបន្ទប់វះកាត់ ៖ « ហើយកាលណាយើងបានព្រះពរណាមួយពីព្រះ នោះគឺដោយសារការគោរពដល់ក្រឹត្យវិន័យនោះ ដែលព្រះពរនោះផ្អែកទៅលើ »( គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២១ ) ។
ប្រធាន ណិលសុន បានមានប្រសាសន៍ថា « ឬនិយាយម្យ៉ាងទៀត អ្នកមិនត្រឹមតែប្រាថ្នាចង់បាន ពរជ័យមួយនោះទេ ប៉ុន្តែអ្នកត្រូវខិតខំ បង្កើតវាឡើងដោយខ្លួនឯង ។ ជារឿយៗ ខ្ញុំបានបង្រៀនក្រុមការងាររបស់ខ្ញុំ ៖ អ្នកជំងឺនេះបានអធិស្ឋានសូមឲ្យមានភាពជោគជ័យ ហើយគាត់មានគ្រួសារកំពុងអធិស្ឋានសូមឲ្យមានភាពជោគជ័យ ។ ការអធិស្ឋានទាំងនោះគ្មានផលល្អអ្វីឡើយ ប្រសិនបើអ្នកធ្វើកំហុសណាមួយ ដូច្នេះអ្នកត្រូវធ្វើតួនាទីខ្លួនឯងឲ្យបានល្អឥតខ្ចោះ ដើម្បីឲ្យអ្នកជំងឺនេះមានឱកាសទទួលបានពរជ័យដែលពួកគេស្វែងរក » ។
ពេលវេលាសិក្សាផ្នែកវេជ្ជសាស្រ្តរបស់លោក បានមានរយៈពេលរហូតដល់១២ឆ្នាំដំបូងនៃជីវិតអាពាហ៍ពិពាហ៍របស់លោក ។ បន្ទាប់ពីលោកបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រពីសាកលវិទ្យាល័យយូថាហ៍ក្នុងអាយុ២២ឆ្នាំ លោកបានបន្តបំពេញការងារជាអន្តរការី និងការបណ្ដុះបណ្ដាលបន្ថែមរយៈពេលច្រើនឆ្នាំនៅរដ្ឋមីនីសូតា និងរដ្ឋម៉ាសាឈូសេត ។ បន្ទាប់មកលោកបានបម្រើកងទ័ពរយៈពេល២ឆ្នាំ នៅទីក្រុងវ៉ាស៊ីនតោន និងក្រៅប្រទេស ។ បន្ទាប់ពីនោះ លោកក៏បានទទួលបរិញ្ញាប័ត្របណ្ឌិតពីសាកលវិទ្យាល័យមីនីសូតា ។ ការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់លោកចំពោះការស្រាវជ្រាវបាននាំឲ្យលោកសម្រេចបានសកម្មភាពបំប្លែងវិទ្យាសាស្ត្រដ៏អស្ចារ្យមួយលើម៉ាស៊ីនបេះដូង-សួត ។ ក្រោយមកលោកបានបម្រើការជាសាស្រ្តាចារ្យស្រាវជ្រាវផ្នែកវះកាត់ និងជានាយកកម្មវិធីបណ្ដុះបណ្ដាលវះកាត់ទ្រូងនៅសាកលវិទ្យាល័យយូថាហ៍ និងជាប្រធានផ្នែកវះកាត់ថ្ពាល់បេះដូង នៅមន្ទីរពេទ្យ អិល.ឌី.អែស ក្នុងទីក្រុង សលត៍ លេក ។

russell-m.-nelson
ប្រធាន រ័សុល អិម ណិលសុន ក្នុងឆ្នាំ១៩៨២ លោកជាវេជ្ជបណ្ឌិតជំនាញវះកាត់បេះដូងដែលមានទេពកោសល្យជាច្រើនឆ្នាំ មុនពេលត្រូវបានហៅឲ្យធ្វើជាសាវកនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។2020 by Intellectual Reserve, Inc. All rights reserved.ក្នុងឆ្នាំ១៩៥៥ ប្រធាន ណិលសុន បានធ្វើការវះកាត់បេះដូងចំហជាលើកដំបូងនៅរដ្ឋយូថាហ៍ ហើយលោកបានបញ្ចប់ការវះកាត់ជាង ៧,០០០ ករណីពេញមួយអាជីពរបស់លោក ។ នៅក្នុងចំណោមការវះកាត់មួយដែលគួរឲ្យចាប់អារម្មណ៍បំផុតរបស់លោកកើតឡើងនៅក្នុងឆ្នាំ១៩៧២ ខណៈដែលសេចក្ដីស្រឡាញ់ចំពោះវិស័យវេជ្ជសាស្ត្រ និងសេចក្ដីជំនឿរបស់ប្រធាន ណិលសុន បានវេញជាធ្លុងមួយ កាលលោកត្រូវបានគេស្នើសុំឲ្យធ្វើការវះកាត់ដែលមានហានិភ័យខ្ពស់ទៅលើប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ដែលនៅពេលនោះលោកជាសាវករៀមច្បងរបស់សាសនាចក្រ ។ ប្រធាន ណិលសុន កំពុងបម្រើជាប្រធានសាលាថ្ងៃអាទិត្យទូទៅរបស់សាសនាចក្រ ខណៈដែលកំពុងបន្តការងាររបស់លោកជាគ្រូពេទ្យវះកាត់បេះដូង ។ លោកត្រូវបានប្រទានឲ្យនូវពរជ័យបព្វជិតភាពពីមុនការវះកាត់នោះ ដែលលោកបានជឿថា វាបានជះឥទ្ធិពលលើលទ្ធផលនៃការវះកាត់នោះ ។
លោកបានមានប្រសាសន៍ថា « វាគឺដូចជាតន្ត្រីករម្នាក់ដែលលេងភ្លេងព្យាណូដោយមិនធ្លាប់មានកំហុស ឬអ្នកលេងកីឡាវាយកូនបាល់ដែលវាយបាល់ប្រាំបួនដងដោយគ្មានកំហុស » ។ « ការវះកាត់ដ៏យូរ និងស្មុគស្មាញនោះ ត្រូវបានធ្វើឡើងដោយគ្មានកំហុសអ្វីសោះ ។ « ហើយនៅចុងបញ្ចប់នៃការវះកាត់នោះ នៅពេលបេះដូងរបស់លោកលោតដោយថាមពល ខ្ញុំបានដឹងថា លោកនឹងរស់រានមានជីវិត ។ ហើយនៅពេលយើងកំពុងដេរភ្ជិតទ្រូងរបស់លោក ខ្ញុំមានអារម្មណ៍ថា បុរសម្នាក់នេះនឹងរស់នៅដើម្បីក្លាយជាប្រធានសាសនាចក្រ » ។
ពិតណាស់ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានធ្វើជាប្រធានសាសនាចក្រ ហើយរស់នៅបាន១៣ឆ្នាំទៀត ។
ប្រធាន អូក បានមានប្រសាសន៍ថា « [ ប្រធាន ណិលសុន ] មានការយល់ដឹងដ៏អស្ចារ្យពីការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្តរបស់លោក ចំពោះបញ្ហាសុខភាពដែលកើតឡើងជាមួយពួកអ្នកមានសិទ្ធិអំណាចទូទៅ » ។ « ហើយលោកបានផ្តល់ឲ្យយើងនូវការយល់ដឹងដ៏អស្ចារ្យ អំពីអត្ថន័យនៃរោគវិនិច្ឆ័យនោះ និងអ្វីដែលជាទស្សនវិស័យ និងផលប៉ះពាល់ជាក់ស្តែងនៃការធ្វើរោគវិនិច្ឆ័យជាក់លាក់នោះ » ។
ជីវិតជាមួយនឹង ដេនហ្សែល
ប្រធាន ណិលសុន តែងតែព្យាយាមខិតខំអស់ពីសមត្ថភាពក្នុងកិច្ចការណាក៏ដោយដែលមានចំពោះមុខលោក ។ កាលនៅក្មេង គឺសិល្បៈខាងការសម្តែង ដែលទាក់ទាញចំណាប់អារម្មណ៍របស់លោក ពុំមែនជាសិល្បៈខាងការព្យាបាលនោះទេ ។ លោកបានឈ្នះពានរង្វាន់ច្រៀងតេន័រក្នុងក្រុមដែលមានគ្នាបួននាក់ ហើយបានលេងជាតួឯកក្នុងតន្ត្រី កាលជានិស្សិតឆ្នាំទីមួយនៅសាកលវិទ្យាល័យយូថាហ៍ ។ ជាក់ស្តែង ការស្រឡាញ់តន្ត្រីរបស់លោក នៅទីបំផុតក៏បាននាំលោកឲ្យជួបម្ចាស់ជីវិតរបស់លោក ។
**image-placement**

Russell-and-Dantzel
ប្រធាន ណិលសុន និងភរិយាទីមួយរបស់លោកគឺ ដេនហ្សែល ក្នុងឆ្នាំ១៩៤៥ 2020 by Intellectual Reserve, Inc. All rights reserved.លោកចាំថាមកដល់កន្លែងហាត់សមសម្រាប់ការសម្តែងនាពេលខាងមុខ ហើយបានឮសំឡេងសូប្រាណូនៅលើឆាក ។ « នាងស្រស់ស្អាតខ្លាំងណាស់ » ប្រធាន ណិលសុន បានរំឭកឡើងវិញ ។ « សំឡេងរបស់នាងពិរោះខ្លាំងណាស់ ហើយខ្ញុំបាននិយាយថា ‹ តើនាងជានរណា ? › អ្នកដឹកនាំតន្រ្តីបានឆ្លើយថា ‹ គាត់មានឈ្មោះថា ដេនហ្សែល វាយធ៍ ។ នាងគឺជាតួដែលអ្នកនឹងច្រៀងជាមួយនៅក្នុងការសម្តែងនេះ › » ។ ប្រធាន ណិលសុន បានមានប្រសាសន៍ថា « ពួកយើងមិនដែលដើរលេងជាគូជាមួយអ្នកណាផ្សេងទៀតឡើយ ចាប់តាំងពីពេលនោះមក » ។
តន្ត្រីបានក្លាយជាផ្នែកដ៏សំខាន់បំផុតនៃជីវិតរបស់ពួកគេជាមួយគ្នា ។ នៅពេលរៀបការថ្មីថ្មោង ស្វាមីភរិយា ណិលសុន មិនធ្លាប់គ្មានតន្រ្តីនៅក្នុងផ្ទះរបស់ពួកលោកឡើយ បន្ទាប់ពីបានទិញព្យាណូជជុះតម្លៃក្រោម ១០០ដុល្លារអាមេរិកមក ។ អំឡុងពេលលោកធ្វើជាគ្រូពេទ្យ ប្រធាន ណិលសុន នឹងក្រោកពីដំណេកពីព្រលឹម ដើម្បីលេងព្យាណូ និងសិក្សាព្រះគម្ពីរ ។ លោកបានមានប្រសាសន៍ថា ការបញ្ចូលគ្នារវាងការលេងព្យាណូ និងអានព្រះគម្ពីរ បាននាំមកនូវឥទ្ធិពលខាងវិញ្ញាណចូលទៅក្នុងផ្ទះរបស់ពួកលោក ។
ដូចជាគូស្វាមីភរិយាវ័យក្មេងជាច្រើនទៀតដែរ ស្វាមីភរិយា ណិលសុន បានធ្វើការជាមួយគ្នាដើម្បីរកដំណោះស្រាយ ហើយវាតែងតែមិនងាយស្រួលជានិច្ចនោះទេ ។ ប្រធាន ណិលសុន បានរំឭកពីការដើរតាមផ្លូវនៃទីក្រុងបូស្តុន នាមួយយប់ជាមួយភរិយារបស់លោក ដោយមានកូនបួននាក់នៅពេលនោះ កាលភរិយាលោកបានទល់ច្រមុះរបស់គាត់នឹងបង្អួចនៅហាងលក់គ្រឿងសង្ហារិមមួយកន្លែង ហើយសួរថា « បងសម្លាញ់ តើបងគិតថាថ្ងៃណាមួយយើងនឹងអាចមានលទ្ធភាពទិញចង្កៀងនេះបានទេ ? ប្រធាន ណិលសុន បានមានប្រសាសន៍ថា នៅអំឡុងពេលនេះហើយដែលពួកលោកចងចាំបទគម្ពីរនៅក្នុង ម៉ាថាយ ៦:៣៣ ដែលអានថា « ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង » ។
គ្លូរីយ៉ា ណិលសុន អាយរ៉ុន ជាកូនទីបីក្នុងចំណោមកូន១០នាក់របស់ប្រធាន ណិលសុន ដែលមានកូនស្រី៩នាក់ និងកូនប្រុសម្នាក់ បាននិយាយថា « ខ្ញុំគិតថា ពួកលោកជាដៃគូល្អខ្លាំងណាស់ ។ ពួកលោកបានមើលថែទាំគ្នាយ៉ាងល្អ ហើយពួកលោកទុកចិត្តក្នុងសេចក្តីស្រឡាញ់របស់ពួកលោកចំពោះគ្នាទៅវិញទៅមក ។ នៅពេលប៉ាខ្ញុំត្រឡប់មកពីធ្វើការវិញ ឬចូលមកខាងក្នុងផ្ទះ រឿងដំបូងដែលលោកនឹងធ្វើ គឺទៅរកម្តាយខ្ញុំ ហើយស្វាគមន៍គាត់ដោយការឱប និងថើប ។ … គាត់បានបង្ហាញដល់យើងថា រឿងដ៏ល្អបំផុតដែលបុរសអាចធ្វើសម្រាប់កូនៗរបស់ខ្លួនបាន គឺការស្រឡាញ់ម្តាយរបស់ពួកគេ » ។

Nelson-family
ក្រុមគ្រួសារ ណិលសុន នៅក្នុងឆ្នាំ១៩៨២ 2020 by Intellectual Reserve, Inc. All rights reserved.ដេនហ្សែល គឺជាបេះដូងនៅក្នុងផ្ទះរបស់គ្រួសារ ណិលសុន ។ ប្រធាន ណិលសុន បានមានប្រសាសន៍ថា « គាត់បានផ្ដល់ឲ្យខ្ញុំនូវភាពជាដៃគូ កូនៗដ៏ស្រស់ស្អាត១០នាក់ និងទ្រព្យអរូបីដ៏អស្ចារ្យទាំងអស់ដែលភរិយាផ្តល់ឲ្យស្វាមី ដើម្បីជួយលោកឲ្យខិតខំប្រឹងប្រែងបំពេញ និងមិនមានភាពអាត្មានិយម » ។
ពីកូនច្បងរហូតដល់កូនពៅ កូនៗរបស់ប្រធាន ណិលសុន ( មានឈ្មោះស្វាមីភរិយានៅក្នុងវង់ក្រចក ) ម៉ាស្សា អិន វឺកមេន ( រីឆាដ វឺកមេន ), វេនឌី អិន ម៉ាកហ្វៀល ( បានស្លាប់ក្នុងឆ្នាំ២0១៩ បានរៀបការនឹង ណ័រមេន អេ. ម៉ាកហ្វៀល ), គ្លូរីយ៉ា អិន អាយរ៉ុន ( រីឆាដ អេ. អាយរ៉ុន ), ប្រេនដា អិន ម៉ែលស៍ ( រីឆាដ អិល ម៉ែលស៍ ), ស៊ីលរៀ អិន វិបស្ទើរ ( ដេវីឌ អរ វិបស្ទើរ ), អិមម៉ាលី អិន វិតវើ ( បានស្លាប់ក្នុងឆ្នាំ១៩៩៥ បានរៀបការនឹង ប្រាតលី អ៊ី វិតវើ ), ឡូរី អិន ម៉ាស ( រីឆាដ អិម ម៉ាស ), រ៉ូសាលី អិន រីងវូដ ( ម៉ៃឃែល ធី រីងវូដ ), ម៉ាជូរី អិន ឡូឌឺ ( ប្រាតលី ជេ ឡូឌឺ ) និង រ័សុល អិម ណិលសុន ជុញ្ញ័រ ( ប្រីតនី ) ។
សម្រាប់ផ្នែករបស់លោក ប្រធាន ណិលសុន បានចំណាយពេលជាមួយនឹងកូនៗរបស់លោក ក្នុងពេលដែលមមាញឹកនឹងកាលវិភាគវេជ្ជសាស្ត្រ និងសាសនាចក្រ ។ លោកបានធ្វើដំណើរយ៉ាងច្រើន ហើយជាញឹកញាប់បានយកសមាជិកគ្រួសារម្នាក់ទៅជាមួយម្តងម្នាក់ៗ ។ លោកចាត់ទុកពេលវេលាទាំងនេះជាមួយកូនៗរបស់លោកថាជាការវិនិយោគដ៏ឈ្លាសវៃ ។ លោកបានមានប្រសាសន៍ថា « ការធ្វើដំណើរទាំងនោះបានផ្តល់ឱកាសឲ្យខ្ញុំស្តាប់ពីបញ្ហារបស់ពួកគេ និងគោលដៅរបស់ពួកគេ ហើយសម្រាប់ពួកយើងនិយាយគ្នាទៅវិញទៅមក និងចែកចាយគំនិត និងបទពិសោធន៍ជាមួយគ្នាយ៉ាងសាមញ្ញ ។ សកម្មភាពដូចជាការអានព្រះគម្ពីរ ការអធិស្ឋានជាក្រុមគ្រួសារពីរដងក្នុងមួយថ្ងៃ និងរាត្រីជួបជុំក្រុមគ្រួសារប្រចាំសប្តាហ៍ ក៏បានជួយរក្សាក្រុមគ្រួសារឲ្យជិតស្និទ្ធគ្នាផងដែរ ។
អាយរ៉ុន បានមានប្រសាសន៍ថា « នៅពេលដែលគ្រួសារកាន់តែធំឡើងៗ លោកបានធានាឲ្យបានថា លោកមានវត្តមាននៅគ្រប់ព្រឹត្តិការណ៍សំខាន់ៗទាំងអស់ ។ លោកបានមកចូលរួមការប្រសិទ្ធពរ ពិធីបុណ្យជ្រមុជទឹក ការតែងតាំងបព្វជិតភាព កម្មវិធីលាគ្នាចេញទៅធ្វើជាអ្នកផ្សព្វផ្សាយសាសនា [ និង ] ពិធីមង្គលការរបស់កូនៗ » ។
ការរៀបអាពាហ៍ពិពាហ៍នឹង វេនឌី អិល វ៉តសុន
ប្រធាន ណិលសុន បានជឿជាក់យ៉ាងខ្លាំងក្លាថា អាថ៌កំបាំងនៃជីវិតដ៏រីករាយ មិនមែនជាអ្វីដែលអ្នកមាននោះទេ ប៉ុន្តែជាចំណេះដឹងដែលអ្នកមានអំពីព្រះ ។ លោកបានថ្លែងថា មនុស្ស « ត្រូវតែដឹងថា ព្រះមានព្រះជន្មរស់នៅ ។ ពួកគេត្រូវតែដឹងថា ទ្រង់មានផែនការសម្រាប់ពួកគេ ។ ប្រសិនបើពួកគេនឹងធ្វើតាមផែនការនោះ ពួកគេនឹងមានភាពរីករាយ ទោះបីជាការលំបាកក្នុងជីវិតនាំមកនូវទុក្ខព្រួយ ការប្រឈម ជួនកាលជាការឈឺចាប់ ទុក្ខសោកក៏ដោយ » ។ ប្រសិនបើពួកគេអាចមានជំនឿលើទ្រង់ ហើយភ្ជាប់ខ្លួនរបស់ពួកគេជាមួយនឹងទ្រង់ នោះពួកគេនឹងមានកម្លាំងដើម្បីស៊ូទ្រាំនឹងការសាកល្បងដែលជីវិតនឹងនាំមក ។ នៅក្នុងដំណើរការនេះ ពួកគេនឹងរកឃើញអំណរយ៉ាងខ្លាំង » ។
ភាពរឹងមាំខាងវិញ្ញាណរបស់លោកត្រូវបានសាកល្បងនៅពេល ដេនហ្សែល ជាទីស្រឡាញ់របស់លោកបានទទួលមរណភាពដោយមិននឹកស្មានដល់ នាខែកុម្ភៈ ឆ្នាំ២០០៥ ។ ប្រសិនបើមានអ្វីក៏ដោយ ការស្លាប់របស់គាត់បានពង្រឹងសេចក្តីជំនឿ និងការតាំងចិត្តរបស់លោកចំពោះគ្រួសារ ។
នៅឯ សន្និសីទទូទៅ ខែមេសា ឆ្នាំ២០០៦ ប្រធាន ណិលសុន បានមានប្រសាសន៍អំពីតម្រូវការដើម្បីពង្រឹងអាពាហ៍ពិពាហ៍ ។
លោកបានមានប្រសាសន៍ថា « អាពាហ៍ពិពាហ៍នាំមកនូវសុភមង្គលច្រើនជាងទំនាក់ទំនងផ្សេងទៀតរបស់មនុស្ស ។ ប៉ុន្តែគូស្វាមីភរិយាខ្លះមិនសម្រេចបានសក្តានុពលពេញលេញរបស់ពួកគេទេ ។ ពួកគេបណ្តោយឲ្យស្នេហារបស់ពួកគេក្លាយទៅជាច្រែះ មិនឲ្យតម្លៃគ្នា អនុញ្ញាតឲ្យផលប្រយោជន៍ផ្សេងទៀត ឬការធ្វេសប្រហែសមកបិទបាំងចក្ខុវិស័យនៃអាពាហ៍ពិពាហ៍ដ៏ពិតប្រាកដរបស់ពួកគេ ។ អាពាហ៍ពិពាហ៍នឹងកាន់តែមានភាពរីករាយ ប្រសិនបើបានចិញ្ចឹមបីបាច់ដោយការយកចិត្តទុកដាក់ថែមទៀត ។
មិនយូរប៉ុន្មាន បន្ទាប់ពីសន្និសីទរួចមក ប្រធាន ណិលសុន បានរៀបការជាមួយ វេនឌី អិល វ៉តសុន ។ មុនពេលរៀបការ ស៊ីស្ទើរ ណិលសុន កើតនៅប្រទេសកាណាដា បានធ្វើជាសាស្ត្រាចារ្យផ្នែកពិគ្រោះយោបល់អាពាហ៍ពិពាហ៍ និងគ្រួសារអស់រយៈពេល២៥ឆ្នាំ — ១៣ឆ្នាំចុងក្រោយនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។

Nelson Singapore
ប្រធាន រ័សុល អិម ណិលសុន និងភរិយារបស់លោក វេនឌី នៅក្នុងប្រទេសសិង្ហបុរី នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ 2019 by Intellectual Reserve, Inc. All rights reserved.ស៊ីស្ទើរ ណិលសុន បានមានប្រសាសន៍អំពីចំបាប់ខាងវិញ្ញាណនៃការតមអាហារ និងការអធិស្ឋាន ដែលគាត់ដកពិសោធមុនជ្រើសរើសបង្កើតទំនាក់ទំនងជាមួយអែលឌើរ ណិលសុន ។ គាត់បានមានប្រសាសន៍ថា ការចូលទៅក្នុងគ្រួសារធំមួយ និងការដកខ្លួនចេញពីអាជីពរបស់គាត់ ក្នុងចំណោមរឿងផ្សេងទៀត គឺជាបញ្ហាប្រឈមមុខដ៏ធំ ។
ស៊ីស្ទើរ ណិលសុន បានមានប្រសាសន៍នៅអំឡុងពេលធ្វើដំណើរទៅផ្ដល់ការងារបម្រើនៅប៉ាស៊ីហ្វិក ជាមួយព្យាការីក្នុងខែឧសភា ឆ្នាំ២០១៩ ថា « យើងគិតថា ‹ អូ នោះវាគឺជាព្រះហឫទ័យរបស់ព្រះអម្ចាស់ ។ នោះមានន័យថាអ្វីៗនឹងមានភាពងាយស្រួល ហើយអស្ចារ្យ និងគួរឲ្យស្ញប់ស្ញែង › ហើយផ្ទុយទៅវិញ វាពិតជាលំបាកណាស់ » ។ អាយរ៉ុន បានមានប្រសាសន៍ថា « យើងមានការរំពឹងទុកខុសគ្នា ។ ដោយគ្មានការសង្ស័យ លោកនៅតែសោកសៅចំពោះ ដេនហ្សែល ។ … វាគឺជាការផ្លាស់ប្តូរដ៏ធំមួយ ។
យើងស្រឡាញ់គាត់ណាស់ ។ គាត់ជាពរជ័យចំពោះឪពុករបស់ខ្ញុំ និងគ្រួសាររបស់យើងផងដែរ ដែលបានមើលថែលោក »។
ស៊ីស្ទើរ ណិលសុន បន្ថែមថា « និយាយតាមត្រង់ កូនៗរបស់លោកពិតជាអស្ចារ្យខ្លាំងណាស់ ។ ខ្ញុំចង់ធ្វើជាមិត្តរបស់ពួកគេ ហើយពួកគេក៏ជាកូនៗរបស់ខ្ញុំដែរ ។ ពួកគេមានចិត្តស្វាគមន៍ខ្លាំងណាស់ ។ ចៅៗគឺវិសេសវិសាលណាស់ ។ ហើយឥឡូវនេះ [ ចៅទួត ] គឺកាន់តែអស្ចារ្យខ្លាំងណាស់ » ។
ក្នុងអំឡុងពេលការផ្ដល់ការងារបម្រើនៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០១៩ ប្រធាន ណិលសុន បានពិពណ៌នាអំពី វេនឌី បែបនេះថា ៖ « គាត់គឺជាវេជ្ជបណ្ឌិត ។ គាត់គឺជាអ្នកជំនាញខាងរោគវិទ្យា ។ គាត់គឺជាអ្នកពិគ្រោះយោបល់ផ្នែកអាពាហ៍ពិពាហ៍ និងគ្រួសារ ។ ហើយគាត់គឺជាមនុស្សស្រីដែលធ្វើឲ្យយើងមានចិត្តសប្បាយរីករាយពេលនៅជាមួយ » ។
ព្យាការីដែលចេះច្រើនភាសាម្នាក់ទៅដល់ប្រជាជាតិ
ក្នុងអំឡុងពេលនៃផ្ដល់ការងារបម្រើទៅកាន់ប្រទេសមួយចំនួននៅអាមេរិកឡាទីន ក្នុងរដូវស្លឹកឈើជ្រុះនាឆ្នាំ២០១៩ ព្យាការីបានផ្ដល់ផ្នែកសំខាន់ៗនៃទេសនកថារបស់លោកជាភាសាអេស្ប៉ាញ ដែលភាគច្រើនជាភាពរីករាយដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយក្នុងតំបន់នោះ ។ ឧទាហរណ៍នៅក្នុង ប្រទេសពេរ៉ូ លោកបានចាប់ផ្ដើមសុន្ទរកថាជាភាសាអង់គ្លេស ។ បន្ទាប់មកលោកបានផ្លាស់ប្តូរដោយមានប្រសាសន៍ថា « ដោយមានការអនុញ្ញាតពីបងប្អូន ខ្ញុំចង់ថ្លែងទៅកាន់បងប្អូនជាភាសាអេស្ប៉ាញ » ។ កន្លែងប្រជុំទាំងមូលបានទះដៃអបអរសាទរ ។

President-Nelson-in-Peru
ប្រធាន រ័សុល អិម ណិលសុន ភរិយារបស់លោក វេនឌី និងអែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ស្វាគមន៍ពួកបរិសុទ្ធថ្ងៃចុងក្រោយក្នុងប្រទេសពេរ៉ូ សម្រាប់ការប្រជុំធម្មនិដ្ឋានពេលល្ងាចនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ។2018 by Intellectual Reserve, Inc. All rights reserved.ប្រធាន អូក បានមានប្រសាសន៍ថា « ខ្ញុំធ្លាប់នៅជាមួយលោក ហើយលោកមានប្រសាសន៍ជាភាសារុស្សី ដែលជាផ្នែកមួយនៃការទាក់ទងជាមួយអ្នកនិយាយភាសារុស្សី ។ ខ្ញុំដឹងថា គាត់បានរៀនភាសាចិនល្មមគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការវះកាត់បេះដូងចំហនៅក្នុងប្រទេសចិន ដោយផ្តល់ការណែនាំជាភាសាចិននៅក្នុងបន្ទប់វះកាត់នោះ » ។
ប្រាកដណាស់ កូនស្រីរបស់លោកបាននិយាយថា ឪពុករបស់នាងចេះនិយាយបាន ១១ ភាសា ។
អាយរ៉ុន បានមានប្រសាសន៍ថា « ខ្ញុំគិតថា លោកចូលចិត្តជួបមនុស្សមកពីជុំវិញពិភពលោក ។ លោកចូលចិត្តឃើញពួកគេឱបក្រសោបយកដំណឹងល្អ ធ្វើជាពួកបរិសុទ្ធ ហើយមើលឃើញការផ្លាស់ប្តូរនៅក្នុងពួកគេ ពីភាពសោកសៅទៅជាក្តីសង្ឃឹម និងពីភាពងងឹតទៅជាពន្លឺ » ។
លោកក៏ជាឧបករណ៍សំខាន់ក្នុងជួយឲ្យសាសនាចក្របានទទួលស្គាល់ នៅក្នុងប្រទេសកុម្មុយនិស្តជាច្រើនផងដែរ ។ កូនស្រីរបស់លោកបានមានប្រសាសន៍ថា « លោកគឺជាសាក្សីផ្ទាល់ភ្នែកចំពោះអព្ភូតហេតុដែលបានកើតឡើងនៅទីនោះ ។ លោកខិតខំអស់ពីសមត្ថភាពដែលលោកអាចធ្វើបាន ហើយបន្ទាប់មកព្រះអម្ចាស់បានជួយកិច្ចការដែលនៅសេសសល់ ។ ប្រទេសជាច្រើនបានបើកទ្វារស្វាគមន៍ ដែលលោកពុំដែលនឹកស្មានដល់ » ។
បន្ទាប់ពីបានក្លាយជាអ្នកដឹកនាំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅក្នុងខែមករា ឆ្នាំ២០១៨ ប្រធាន ណិលសុន បានទៅសួរសុខទុក្ខពួកបរិសុទ្ធថ្ងៃចុងក្រោយជាច្រើន និងរដ្ឋាភិបាល និងអ្នកដឹកនាំសាសនានៅស្ទើរតែគ្រប់ទ្វីប ។ លោកបានធ្វើដំណើរទៅកាន់ ៣២ ប្រទេស និងនៅលើទឹកដីសហរដ្ឋអាមេរិក ។
លោកក៏បានចំណាយពេលវេលាដ៏សំខាន់ក្នុងការស្ថាបនាទំនាក់ទំនងជាមួយអ្នកដឹកនាំនៃសាសនា និងក្រុម ហើយនិងប្រជាជាតិផ្សេងទៀតផងដែរ ។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ ការធ្វើទស្សនកិច្ចរបស់លោកជាមួយ សម្តេចប៉ាប ហ្វ្រង់ស៊ីស នៅវ៉ាទីកង់ នាខែមីនា ឆ្នាំ២០១៩ និងទំនាក់ទំនងរបស់លោកជាមួយសមាគមជាតិដើម្បីការរីកចម្រើនរបស់ប្រជាជនពណ៌សម្បុរ ( NAACP ) ដែលជាអង្គការសិទ្ធិស៊ីវិលនៅសហរដ្ឋអាមេរិក ។

Presidents-Nelson-and-Ballard-meets-with-the-Pope
សម្តេចប៉ាប ហ្វ្រង់ស៊ីស ស្វាគមន៍ប្រធាន រ័សុល អិម ណិលសុន នៅវ៉ាទីកង់ នាថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០១៩ ។Photo courtesy of the Vatican.ប្រធាន ណិលសុន បានមានប្រសាសន៍អំពីដំណើរទស្សនកិច្ចរបស់លោកជាមួយសម្តេចប៉ាបថា « យើងមានបទពិសោធន៍ដ៏កក់ក្ដៅ និងមិនអាចបំភ្លេចបាន ។ ភាពបរិសុទ្ធរបស់លោក លោកមានចិត្តសប្បុរស និងកក់ក្តៅ ហើយស្វាគមន៍បំផុត ។ លោកគឺជាបុរសដ៏ផ្អែមល្ហែម និងអស្ចារ្យខ្លាំងណាស់ ហើយសមាជិករបស់កាតូលិកមានសំណាងខ្លាំងណាស់ដែលមានអ្នកដឹកនាំដ៏សប្បុរស យកចិត្តទុកដាក់ ពេញដោយក្តីស្រឡាញ់ និងមានសមត្ថភាពបែបនេះ ។
នៅក្នុងខែឧសភា ឆ្នាំ២០១៨ ព្យាការីបានចូលរួមថ្នាក់ដឹកនាំ NAACP ក្នុងការអំពាវនាវសុំឲ្យមាន ភាពអធ្យាស្រ័យ និងភាពសុខដុមរវាងជាតិសាសន៍នានា ។ នៅពេលនោះក្នុងខែកក្កដា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ NAACP បានអញ្ជើញប្រធាន ណិលសុន ឲ្យឡើងថ្លែងសុន្ទរកថានៅឯ សន្និបាតប្រចាំឆ្នាំនៅទីក្រុង ឌីត្រូយធ៍ របស់អង្គការនេះ។ ប្រធាន ណិលសុន បានមានប្រសាសន៍ថា « យើងមិនចាំបាច់មានភិនភាគដូចគ្នាដើម្បីស្រឡាញ់គ្នាទៅវិញទៅមកនោះទេ ។ យើងមិនចាំបាច់ត្រូវយល់ស្របជាមួយនឹងគ្នាដើម្បីមានសេចក្ដីស្រឡាញ់ចំពោះគ្នានោះទេ » ។ លោកបានជួបជុំជាមួយថ្នាក់ដឹកនាំ NAACP ម្តងទៀតនៅខែមិថុនា ឆ្នាំ២០២១ ដើម្បីប្រកាសថា គំនិតផ្តួចផ្តើមអប់រំ និងមនុស្សធម៌ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាបន្តរបស់ពួកគេ ។
ព្យាការីបានធ្វើទស្សនកិច្ចជាមួយនឹងថ្នាក់ដឹកនាំនៃប្រជាជាតិជាច្រើន ពេលកំពុងធ្វើដំណើរនៅក្នុងប្រទេសផ្សេងៗ ។ ក្នុងនោះមានមន្ត្រីរាជរដ្ឋាភិបាលមកពីប្រទេសកម្ពុជា កូឡុំប៊ី ឥណ្ឌូនេស៊ី នូវែលសេឡង់ ពេរ៉ូ សាម័រ តុងហ្គា វៀតណាម និងប្រទេសដទៃទៀត ។ លោកក៏បានស្វាគមន៍ថ្នាក់ដឹកនាំជាច្រើននាក់ទៅកាន់វិសាលដ្ឋានព្រះវិហារបរិសុទ្ធផងដែរ រួមទាំងគណៈប្រតិភូវៀតណាម ឯកអគ្គរដ្ឋទូតគុយបា និងថ្នាក់ដឹកនាំនៃសម្ព័ន្ធពិភពមូស្លីមផងដែរ ។
ព្យាការីបានជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសម្ព័ន្ធភាពទាំងនេះ ដោយជំរុញពួកបរិសុទ្ធថ្ងៃចុងក្រោយឲ្យធ្វើ ជាអ្នកផ្សះផ្សា ដែល « ស្ថាបនា លើកស្ទួយ លើកទឹកចិត្ត បញ្ចុះបញ្ចូល និង បំផុសគំនិត—មិនថាក្នុងស្ថានភាពលំបាកប៉ុនណានោះទេ » ។
ប្រធាន ណិលសុន បានមានប្រសាសន៍ថា « បងប្អូនប្រុសស្រី យើងពិតជាអាចផ្លាស់ប្ដូរពិភពលោកនេះបាន—មនុស្សម្ដងម្នាក់ៗ និងការប្រាស្រ័យទាក់ទងម្ដងមួយៗ ។ ដោយរបៀបណាទៅ ? ដោយយកគំរូតាមរបៀបគ្រប់គ្រងភាពខុសគ្នានៃមតិដោយស្មោះត្រង់ ដោយគោរពគ្នាទៅវិញទៅមក និងការសន្ទនាដោយថ្លៃថ្នូរ » ។ « បើបងប្អូនម៉ឺងម៉ាត់ក្នុងការជួយប្រមូលផ្តុំអ៊ីស្រាអែល និងការស្ថាបនាទំនាក់ទំនងដែលនឹងមានភាពយូរអង្វែងដល់អស់កល្បជានិច្ច ឥឡូវនេះ គឺជាពេលដើម្បីបោះចោលភាពល្វីងជូរចត់ហើយ ។ ឥឡូវនេះ គឺជាពេលដើម្បីឈប់ចចេសថា នេះជារបៀបខ្ញុំ ឬអត់ធ្វើនោះទៅ ។ ឥឡូវនេះ គឺជាពេលដើម្បីឈប់ធ្វើអ្វីដែលធ្វើឲ្យអ្នកដទៃខ្លាចរអា ព្រោះតែខ្លាចធ្វើឲ្យបងប្អូនអាក់អន់ចិត្ត ។ ឥឡូវនេះ គឺជាពេលដើម្បីកប់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់បងប្អូនហើយ ។ បើឃ្លាំងពាក្យសម្ដីរបស់បងប្អូនមានពេញទៅដោយការប្រមាថ និងការចោទប្រកាន់ ឥឡូវនេះ គឺជាពេលដើម្បីបោះវាចោលហើយ ។ បងប្អូននឹងរីកចម្រើនឡើងជាបុរស ឬស្ដ្រីដ៏រឹងមាំខាងវិញ្ញាណរបស់ព្រះគ្រីស្ទ » ។
ពេលធ្វើដំណើរជាមួយប្រធាន ណិលសុន នៅក្នុងឆ្នាំ២០១៨ ( ដំណើរដែលរួមមានការឈប់នៅក្រុងយេរូសាឡិម ជាទីក្រុងនៃមេត្រីភាព ) ពេលនោះ-អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានកត់សម្គាល់ពីចក្ខុវិស័យជាសាកលរបស់ប្រធាន ណិលសុន ។
អែលឌើរ ហូឡិន បានមានប្រសាសន៍ថា « លោកគឺជាព្យាការីចំពោះពិភពលោកនេះ ហើយលោកមានទស្សនៈនោះ » ។ « លោកមានភាពជាអ្នកមើលឆុតដ៏ទេវភាពនោះ ។ យើងគាំទ្រលោកក្នុងនាមជាអ្នកមើលឆុត និងជាអ្នកទទួលវិវរណៈ ហើយលោកកំពុងសម្លឹងមើលពិភពលោកទាំងមូល » ។
បុរសម្នាក់ដែលបានផ្លាស់ប្តូរសាសនាចក្រ
ការផ្លាស់ប្ដូរសំខាន់ៗជាច្រើនត្រូវបានណែនាំដោយប្រធាន ណិលសុន ។ ដូចបានលើកឡើងពីខាងដើម ការផ្លាស់ប្ដូរទាំងនេះត្រូវបានរៀបចំឡើង ដើម្បីដាក់ការផ្ដោតយកចិត្តទុកដាក់ទាំងស្រុងទៅលើព្រះយេស៊ូវគ្រីស្ទ ។
នៅក្រោមការដឹកនាំរបស់លោក ព្យាការីបានកែសម្រួលរបៀបដែលពួកបរិសុទ្ធនៅជុំវិញពិភពលោក ធ្វើការងារបម្រើចំពោះគ្នាទៅវិញទៅមក ។ លោកបានបញ្ជាក់ម្ដងហើយម្ដងទៀតអំពីសារសំខាន់នៃ ឈ្មោះត្រឹមត្រូវរបស់សាសនាចក្រ វិញ ។ លោកបានប្ដូរការសង្កត់ធ្ងន់នៃការណែនាំអំពីដំណឹងល្អឲ្យ ផ្តោតទៅលើគេហដ្ឋាននីមួយៗ និងគាំទ្រដោយសាសនាចក្រ ។ លោក បានកែប្រែគោលការណ៍មួយ ដោយអនុញ្ញាតឲ្យកូនៗរបស់ឪពុកម្តាយដែលស្រឡាញ់ភេទដូចគ្នាអាចទទួលពិធីបុណ្យជ្រមុជទឹកបាន ។ លោកបានកែតម្រូវ សំណួរសម្ភាសន៍ដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ទាក់ទងទៅនឹងសេចក្តីជំនឿ ដើម្បីជួយសមាជិកសាសនាចក្រឲ្យយល់កាន់តែស៊ីជម្រៅអំពីគោលបំណងនៃការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធ ។ លោកបានណែនាំ កម្មវិធីថ្មីសម្រាប់យុវវ័យទូទាំងពិភពលោក សម្រាប់កុមារ និងក្មេងវ័យជំទង់ ។ លោកបានប្រកាស គោលនយោបាយសាក្សីថ្មី សម្រាប់ពិធីបុណ្យជ្រមុជទឹកសម្រាប់អ្នកនៅរស់ ពិធីបុណ្យជ្រមុជទឹកជំនួស ការផ្សារភ្ជាប់សម្រាប់អ្នកនៅរស់ និងការផ្សារភ្ជាប់ជំនួស ។ លោកបានអនុញ្ញាតឲ្យមានគោលនយោបាយជាសកលសម្រាប់ស្វាមីភរិយាដែលរៀបការតាមច្បាប់រដ្ឋ ឲ្យ រៀបការភ្លាមៗនៅក្នុងព្រះវិហារបរិសុទ្ធមួយនៃជំនឿ ។ លោក បានរៀបចំឡើងវិញ និងបង្រួបបង្រួម កូរ៉ុមបព្វជិតភាព និងអង្គការទាំងឡាយសម្រាប់មជ្ឈិមវ័យ និងកុមារ ។ លោកបានណែនាំឲ្យមានការផ្លាស់ប្តូរជាច្រើនចំពោះ គោលនយោបាយ និងនីតិវិធីរបស់អ្នកផ្សព្វផ្សាយសាសនា ។ លោកបានផ្លាស់ប្តូរ និមិត្តសញ្ញារបស់សាសនាចក្រ ឲ្យដាក់បញ្ចូលរូបរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទដែលបានមានព្រះជន្មរស់ឡើងវិញ និងរស់នៅ ។ ហើយលោកបានអាន សេចក្តីប្រកាសថ្មីអំពីក្រុមគ្រួសារដល់ពិភពលោក អំពីការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានមានប្រសាសន៍នៅជិតចុងបញ្ចប់នៃសន្និសីទទូទៅនាខែមេសា ឆ្នាំ២០១៨ ថាព្យាការីបានណែនាំឲ្យមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ថា « តាមពាក្យរបស់ រាល់ហ្វ វាល់ដូ អេមើសុន ថាគ្រាដែលគួរឲ្យចងចាំនៃជីវិតគឺជាគ្រាដែលយើងមានអារម្មណ៍នៃការប្រញាប់ប្រញាល់នៃវិវរណៈ ។ ប្រធាន ណិលសុន ខ្ញុំមិនដឹងថាតើមានការប្រញាប់ប្រញាល់ប៉ុន្មានទៀតដែលយើងអាចដោះស្រាយបាននៅចុងសប្តាហ៍នេះ ។ ពួកយើងខ្លះមានបេះដូងទន់ខ្សោយ ។ ប៉ុន្តែនៅពេលខ្ញុំគិតអំពីវា លោកក៏អាចមើលថែរឿងនោះបានដែរ ។ ឱ លោកពិតជាព្យាការីប្រាកដមែន ! »
ការផ្លាស់ប្ដូរទាំងអស់នេះត្រូវបានធ្វើឡើង ខណៈដែលប្រធាន ណិលសុន បានលើកទឹកចិត្តដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយឲ្យទទួលបានការណែនាំផ្ទាល់ខ្លួនពីព្រះ ដូចដែលលោកបានទទួលវិវរណៈសម្រាប់សាសនាចក្រផងដែរ ។ លោក និងថ្នាក់ដឹកនាំផ្សេងទៀតបានមានប្រសាសន៍ម្តងហើយម្តងទៀតថាការផ្លាស់ប្តូរទាំងនេះ គឺជាផ្នែកនៃការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលកំពុងបន្ត ។
គ្រូបង្រៀនដ៏ចំណានដែលធ្វើឲ្យដួងចិត្តជាច្រើនជ្រោតជ្រាប
ប្រធាន អូក បានសំដៅទៅប្រធាន ណិលសុន ថាជាគ្រូបង្រៀនដ៏ចំណាន ។ ប្រធាន អូក បានមានប្រសាសន៍ថា « ខ្ញុំបានឮពីគ្រូពេទ្យវះកាត់ជាច្រើនដែលលោកបានបំពាក់បំប៉ននិយាយថា លោកប៉ុនប្រសព្វក្នុងការបង្រៀនពួកគេឲ្យធ្វើជាគ្រូពេទ្យវះកាត់ខ្លាំងណាស់ ។ ហើយខ្ញុំបានមើលឃើញលោកជាគ្រូបង្រៀនដ៏ចំណាន ដែលបង្រៀនដល់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ក្នុងរបៀបដូចគ្នានេះផងដែរ » ។
ក្នុងនាមជា « គ្រូពេទ្យស្ងួនភ្ងា » ប្រធាន ណិលសុន បានព្យាបាលអ្នកជំងឺរាប់រយនាក់ដែលមានជំងឺខាងផ្លូវកាយ ។ ក្នុងនាមជាសិស្សរបស់ព្រះគ្រីស្ទ លោកព្យាបាលបេះដូងមនុស្សតាមរយៈពាក្យសម្តី និងទង្វើ ។