កាលពីពីរឆ្នាំមុន ប្រធានសាសនាចក្រ ហើយព្យាការី រ័សុល អិម ណិលសុន បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការចែកចាយសារលិខិតនៃដំណឹងល្អដែលបានស្ដារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទជាមួយពិភពលោក ។
ព្យាការីបានមានប្រសាសន៍ ដើម្បីបើកសន្និសីទទូទៅខែមេសា ឆ្នាំ២០២២ ថា « ព្រះអម្ចាស់សព្វព្រះទ័យឲ្យយុវជនគ្រប់រូប មានភាពស័ក្ដិសម ជាយុវជនដែលមានសមត្ថភាព ឲ្យរៀបចំ ខ្លួនដើម្បីបម្រើបេសកកម្ម ។ សម្រាប់យុវនារីដែលមានលទ្ធភាព បេសកកម្មគឺជាឱកាសដ៏មានអានុភាពមួយផងដែរ តែវាជាជម្រើសរបស់អ្នក » ។
ការឆ្លើយតបចំពោះការហៅនោះមានភាពវិជ្ជមាន និងសំខាន់ ។ ការណ៍នេះបង្ហាញតាមរបៀបជាច្រើន ដូចដែលបានបង្ហាញដោយ អត្ថបទព័ត៌មានជាតិថ្មីៗនេះ ដែលពិភាក្សាអំពីកិច្ចខិតខំផ្សព្វផ្សាយសាសនា ។
- 2714a06435bc54830727890401bd4e27fcb1802d_w1920.jpeg
- 720c6504dfb6a6791f615ef3442f92361d0b72d6_w1920.jpeg
- 8d5982d61fc711edad18eeeeac1e526d56799439_w1920.jpeg
- aeaedcd09b1011ec836eeeeeac1e6db9ec010087.jpeg
- 2e471279a5eb11ec86b6eeeeac1e73593cb94994_w1920.png
- Las-Vegas---CSM
- 62f5e7e1dd07ce9d43c94188be657564cb595c30_w1920.jpeg
- 5eb700567d5f11ed9060eeeeac1ee4f37a105a03_w1920.png
1 / 2 |
នៅរដូវក្ដៅនេះ បេសកកម្មថ្មីចំនួន ៣៦ នឹងត្រូវបើក នៅទីតាំងជាច្រើននៅក្នុងពិភពលោក ។ ចំនួនបេសកកម្មសរុបគឺ ៤៥០ បេសកកម្ម—ជាចំនួនខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្តនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ចំនួនពួកអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកការបង្រៀន និងផ្នែកសេវាកម្ម និងពួកអ្នកផ្សព្វផ្សាយសាសនារៀមច្បងកើនឡើងពីចំនួន ៥៦,០០០ នាក់នៅចុងឆ្នាំ២០២១ ដល់ ៦២,៥០០ នាក់នៅចុងឆ្នាំ២០២២ នៅសព្វថ្ងៃនេះចំនួនកើនឡើងជាង ៧៤,០០០ នាក់ ។ ពួកគេបម្រើនៅជាង ១៥០ ប្រទេស និងបង្រៀនជាង ៦០ ភាសា ។
ប្រធាន ណិលសុន បានមានប្រសាសន៍ថា « មិត្តវ័យក្មេងជាទីស្រឡាញ់ ចៅៗម្នាក់ៗគឺសំខាន់ចំពោះព្រះអម្ចាស់ ។ ទ្រង់បានបម្រុងចៅៗទុករហូតដល់ឥឡូវនេះ ដើម្បីជួយប្រមូលសាសន៍អ៊ីស្រាអែល ។ ការសម្រេចចិត្តបម្រើបេសកកម្ម មិនថាជាបេសកកម្មផ្នែកផ្សព្វផ្សាយ ឬបេសកកម្មផ្នែកសេវាកម្មនោះទេ វានឹងផ្ដល់ពរជ័យដល់ចៅៗ និងមនុស្សជាច្រើនទៀត ។ យើងក៏ស្វាគមន៍គូស្វាមីភរិយាវ័យចំណាស់ឲ្យបម្រើនៅពេលដែលកាលៈទេសៈរបស់ពួកគេអនុញ្ញាតដែរ ។ ការខិតខំប្រឹងប្រែងរបស់ពួកគេគឺមិនអាចជំនួសបានឡើយ » ។
ពួកអ្នកផ្សព្វផ្សាយសាសនាទាំងអស់ត្រូវបានបំពាក់ដោយឧបករណ៍សំខាន់ៗដើម្បីជួយពួកគេនាំយកទៅឲ្យអ្នកដទៃនូវការព្យាបាលរបស់ព្រះអង្គសង្គ្រោះ អំណាចនៃការញែកជាបរិសុទ្ធ ។ ធនធានមួយនៃធនធានទាំងនោះគឺ « ប្រកាសដំណឹងល្អរបស់យើង » មគ្គុទ្ទេសក៍ដើម្បីចែកចាយដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ សៀវភៅនេះ បានធ្វើបច្ចុប្បន្នភាពដ៏សំខាន់នៅឆ្នាំ២០២៣ បំផុសគំនិត និងជួយពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅពេលពួកគេបម្រើ និងអញ្ជើញមនុស្សឲ្យរីករាយនឹងពរជ័យនៃការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។
ពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម វ័យក្មេង បានក្លាយជាធនធានដ៏ចាំបាច់នៅក្នុងកិច្ចការរបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មម្នាក់ៗត្រូវបានផ្តល់បទពិសោធន៍បេសកកម្មតាមតម្រូវការរៀងៗខ្លួន ដែលតម្រូវតាមទេពកោសល្យ ជំនាញ និងអំណោយទានរបស់គាត់ ។ ក្នុងអំឡុងពេលបេសកកម្មរបស់ពួកគេ វាជារឿងធម្មតាទេ ដែលពួកអ្នកផ្សព្វផ្សាយសាសនាបម្រើក្នុងការចាត់តាំងជាច្រើន ។ ទាំងនេះអាចបញ្ចូលទាំងអង្គការសប្បុរសធម៌ដែលបានអនុម័ត ដំណាក់របស់ព្រះអម្ចាស់ ប្រតិបត្តិការសាសនាចក្រ និងឱកាសសេវាកម្មដែលស្តេកបានចាត់តាំង ។ ប្រសិនបើសមរម្យ ពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មអាចចូលរួមបង្រៀនអ្នករៀនអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
ពួកអ្នកផ្សព្វផ្សាយសាសនារៀមច្បងក៏ដើរតួយ៉ាងសំខាន់ដែរ ។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចការរបស់អ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្ម បានពង្រីកនៅទូទាំងពិភពលោក ។ ឱកាសដែលធ្លាប់មានសម្រាប់សហរដ្ឋអាមេរិក និងកាណាដា ឥឡូវនេះមាននៅជុំវិញពិភពលោក ។ អ្នកផ្សព្វផ្សាយសាសនាទាំងនេះជួយក្នុងការិយាល័យបេសកកម្ម ឃ្លាំងរបស់ប៊ីស្សព មជ្ឈមណ្ឌលចែកចាយ មជ្ឈមណ្ឌលកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ និងបណ្ណាល័យ កម្មវិធីភាពខ្លួនទីពឹងខ្លួន BYU–Pathway មជ្ឈមណ្ឌលការងារ និងកន្លែងជាច្រើនទៀត ។
នៅខែតុលា ឆ្នាំ២០២៣ អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានអំពាវនាវឲ្យគូស្វាមីភរិយាដែលបានរៀបការរួចចេញបម្រើបេសកកម្មបន្ថែមទៀត ។
អែលឌើរ រ៉ាសបាន បានមានប្រសាសន៍ថា « ខ្ញុំបានហៅគូស្វាមីភរិយាជាច្រើនឲ្យបម្រើ ហើយបានឃើញពន្លឺនៃព្រះគ្រីស្ទមានពេញនៅលើទឹកមុខរបស់ពួកគេ ។ ពេលត្រឡប់ទៅវិញ ពួកគេបានរៀបរាប់ថា ពួកគេបានខិតទៅកាន់តែជិតព្រះអម្ចាស់ និងកាន់តែស្និទស្នាលគ្នានឹងគ្នា ទទួលអារម្មណ៍ពីព្រះវិញ្ញាណនៃព្រះអម្ចាស់ចាក់ស្រោចលើពួកគេ ហើយដឹងថា ពួកគេកំពុងធ្វើឲ្យមានភាពខុសប្លែកមួយ ។ តើនរណាមិនចង់បានដូច្នេះ ? »
មិនថាអ្នកផ្សព្វផ្សាយសាសនាជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង ឬចាស់នោះទេ ផ្នែកការបង្រៀន ឬផ្នែកសេវាកម្ម នោះអ្នកទាំងអស់ត្រូវបានហៅឲ្យជួយនាំមនុស្សមករកព្រះយេស៊ូវគ្រីស្ទ ។
ប្រធាន ណិលសុន បានមានប្រសាសន៍ថា « អ្នកផ្សព្វផ្សាយសាសនាទាំងអស់ បង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ។ ភាពងងឹតខាងវិញ្ញាណនៅក្នុងពិភពលោកធ្វើឲ្យពន្លឺនៃព្រះយេស៊ូវគ្រីស្ទត្រូវការច្រើនជាងពេលណាៗទាំងអស់ ។ មនុស្សគ្រប់រូបសមនឹងទទួលបានឱកាសដើម្បីដឹងអំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ មនុស្សគ្រប់រូបសមនឹងដឹងថា ពួកគេអាចស្វែងរកក្តីសង្ឃឹម និងភាពសុខសាន្ដដែល ‹ [ ហួសលើស ] ពីអស់ទាំងគំនិត › » ។