
Schedule-change-guide
យុវជន និងយុវនារីចូលរួមថ្នាក់សាលាថ្ងៃអាទិត្យរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅសាលាប្រជុំមួយក្នុងទីក្រុងមីលវ៉កឃី រដ្ឋវីស្កុនស៊ីន ។2026 by Intellectual Reserve, Inc. All rights reserved.សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានចេញផ្សាយការណែនាំអំពីការអនុវត្តមួយដើម្បីជួយសមាជិក និងថ្នាក់ដឹកនាំរៀបចំខ្លួនសម្រាប់ការផ្លាស់ប្តូរកាលវិភាគការប្រជុំថ្នាក់ថ្ងៃអាទិត្យ ដែលចាប់ផ្តើមនៅថ្ងៃទី ០៦ ខែខែកញ្ញា ឆ្នាំ២០២៦ ។
ការផ្លាស់ប្ដូរដែលគណៈប្រធានទីមួយបានប្រកាសនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៦ រួមមានថ្នាក់សាលាថ្ងៃអាទិត្យ សមាគមសង្គ្រោះ កូរ៉ុមអែលឌើរ ថ្នាក់យុវនារី និងការប្រជុំកូរ៉ុមបព្វជិតភាពអើរ៉ុន និងមេរៀនយុវវ័យ គឺមានរយៈពេល ២៥ នាទីជារៀងរាល់សប្ដាហ៍ ។ ហើយក៏បានប្រកាសអំពីកម្មវិធីសិក្សាសម្រាប់យុវវ័យ ដោយផ្អែកទៅលើ « ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស » ដែលបានធ្វើបច្ចុប្បន្នភាពរួចរាល់ផងដែរ ។
ដោយយោងតាមការណែនាំនេះ « ការណ៍នេះគឺលើសពីការផ្លាស់ប្តូរកាលវិភាគទៅទៀត វាគឺជាការអញ្ជើញឲ្យមានអំណរ ការថ្វាយបង្គំដែលផ្ដោតលើព្រះគ្រីស្ទ—រំឭកលំនាំឡើងវិញពីការផ្ដោតលើគេហដ្ឋានរបស់យើង ដែលបានគាំទ្រដោយសាសនាចក្រ និងការពង្រឹងសេចក្តីសញ្ញានៃការមានចំណែក » ។

Implementation-guide
សេចក្តីណែនាំសម្រាប់ការអនុវត្តតាមកាលវិភាគថ្នាក់ថ្ងៃអាទិត្យថ្មី នៅថ្ងៃទី ០៦ ខែកញ្ញា អាចរកបាននៅក្នុងការចុះផ្សាយនៃ ការណែនាំអំពីការអនុវត្តកាលពីពេលថ្មីៗនេះ ។ វីដេអូទាំងឡាយនឹងមាននៅក្នុងខែសីហា នៅលើគេហទំព័រ Sunday.ChurchofJesusChrist.org ។© 2026 by Intellectual Reserve, Inc. All rights reserved.View or download a PDF of the implementation guide now.
សប្តាហ៍ដំបូងនៃខែសីហា
បន្ថែមពីលើការណែនាំអំពីការអនុវត្តនេះ វីដេអូណែនាំ និងធនធានផ្សេងៗទៀតនឹងមានក្នុងអំឡុងសប្តាហ៍ដំបូងនៃខែសីហា នៅលើគេហទំព័រ sunday.ChurchofJesusChrist.org ។
ភាសាទាំងឡាយ
ការណែនាំនេះមាននៅក្នុងភាសា ស៊ីប៊ូអាណូ ចិន—សម្រាយ—ចិន—ប្រពៃណី ឆែក ដាណឺម៉ាក ហូឡង់ អង់គ្លេស ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុងគ្រី អ៊ីតាលី ជប៉ុន កូរ៉េ ន័រវែស ព័រទុយហ្គាល់ ( ប្រេស៊ីល ) ព័រទុយហ្គាល់ ( អឺរ៉ុប ) រុស្ស៊ី សាម័រ អេស្ប៉ាញ ស៊ុយអែត តាហ្គាឡូ តុងហ្គា និង អ៊ុយក្រែន ។
ចំពោះភាសាផ្សេងៗទៀត សូមអនុវត្តតាមសេចក្តីណែនាំដែលមាននៅក្នុងការណែនាំ និងការជូនដំណឹងដែលបានផ្ញើទៅកាន់ថ្នាក់ដឹកនាំសាសនាចក្រនៅក្នុងមូលដ្ឋាន នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៥ ។
ថ្ងៃអាទិត្យ ទី៣០ ខែសីហា

Sunday-Schedule-resources
យុវជនពួកបរិសុទ្ធថ្ងៃចុងក្រោយចូលរួមថ្នាក់រៀននៅប្រទេសប៉េរូ ។2026 by Intellectual Reserve, Inc. All rights reserved.នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា យុវវ័យ ( រួមទាំងកុមារអង្គការបឋមសិក្សា ដែលនឹង
ឈានចូលអាយុ ១២ឆ្នាំ នៅក្នុងឆ្នាំ២០២៧ ) ឪពុកម្តាយ និងថ្នាក់ដឹកនាំយុវវ័យរបស់ពួកគេនឹងពិភាក្សាអំពីផ្នែកទី៣ នៃការណែនាំអំពីការអនុវត្ត និងស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សាថ្មី និងរបៀបប្រើប្រាស់ « ដើម្បីកម្លាំងនៃយុវជន » និងទស្សនាវដ្តី ។ ( ក្រុមគ្រួសារ និងថ្នាក់ដឹកនាំយុវវ័យអាចជាវច្បាប់បោះពុម្ពនៃទស្សនាវដ្តី « ដើម្បីកម្លាំងនៃយុវជន » ជាប្រចាំបាននៅលើគេហទំព័រ magazines.ChurchofJesusChrist.org ឬចូលមើលវានៅក្នុងបណ្ណាល័យដំណឹងល្អ ) ។
មជ្ឈិមវ័យនឹងចូលរួមការប្រជុំនៅអាទិត្យទី៥ ហើយអង្គការបឋមសិក្សានឹងធ្វើតាមកាលវិភាគធម្មតារបស់ខ្លួន ។
ថ្ងៃអាទិត្យ ទី៦ ខែកញ្ញា
នៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា យុវវ័យ និងមជ្ឈិមវ័យនឹងចូលរួមសាលាថ្ងៃអាទិត្យដែលមានរយៈពេល ២៥នាទី ហើយពួកគេនឹងមើលវីដេអូចំនួនពីរ ៖ « សាលាថ្ងៃអាទិត្យ » និង « ការប្រជុំនៅថ្ងៃឈប់សម្រាក និងការប្រជុំសាក្រាម៉ង់ » ។ បន្ទាប់ពីវីដេអូទាំងនេះ ពួកគេនឹងពិភាក្សាអំពីផ្នែកទី១ ទី២ និង ទី៤ នៃការណែនាំអំពីការអនុវត្តនេះ ។

Sunday-schedule-resources
គ្រូបង្រៀនម្នាក់បង្រៀនថ្នាក់សាលាថ្ងៃអាទិត្យសម្រាប់មជ្ឈិមវ័យ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។2026 by Intellectual Reserve, Inc. All rights reserved.ក្នុងអំឡុងពេលការប្រជុំសមាគមន៍សង្គ្រោះ និងកូរ៉ុមអែលឌើររយៈពេល២៥នាទី ពួកមជ្ឈិមវ័យ នឹងមើលវីដេអូ « សមាគមន៍សង្គ្រោះ និង កូរ៉ុមអែលឌើរ » ហើយបន្ទាប់មកពិភាក្សាអំពីផ្នែកទី៥ នៃការណែនាំអំពីការអនុវត្តនេះ ។
ដោយបានពិភាក្សាអំពីការផ្លាស់ប្តូរនានាកាលពីសប្តាហ៍មុនរួចហើយ យុវវ័យនឹងចាប់ផ្តើមប្រើប្រាស់កម្មវិធីសិក្សាថ្មីនេះ ។
អង្គការបឋមសិក្សានឹងធ្វើតាមកាលវិភាគធម្មតាដែលឥឡូវនេះមានរយៈពេល៥៥នាទី ។