Translation

ការទទួលមរណភាពរបស់ស៊ីស្ទើរ ផាទ្រីសៀ ធើរី ហូឡិន

ស៊ីស្ទើរ ហូឡិន គឺជាភរិយារបស់សាវក អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ស៊ីស្ទើរ  ផាទ្រីសៀ ធើរី ហូឡិន ជាភរិយារបស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងជាអតីតទីប្រឹក្សានៅក្នុងគណៈប្រធានយុវនារីទូទៅ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានទទួលមរណភាពដោយស្ងប់សុខនៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៣ ត្រឹមអាយុ ៨១ ឆ្នាំបន្ទាប់ ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយរយៈពេលខ្លី ។

ស៊ីស្ទើរ ស៊ីស្ទើរ  ផាទ្រីសៀ ( ផាត ) ធើរី បានកើតនៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ១៩៤២ ហើយបានធំឡើងនៅឯកសិដ្ឋានមួយក្នុងតំបន់ អ៊ិនធឺប្រាយស៍ ដែលជាសហគមន៍តូចមួយដែលបង្កើតឡើងដោយអ្នកត្រួសត្រាយនៅភាគខាងត្បូងរដ្ឋយូថាហ៍ ។ ផាត គឺជាកូនស្រីរបស់លោក មេស៊ើរ និងលោកស្រី ម៉ារីឡា ធើរី ។

គាត់បានរំឭកឡើងវិញថា « ខ្ញុំមកពីសហគមន៍មួយនៃសេចក្តីជំនឿ ដែលសហគមន៍ទាំងមូលជឿ និងបង្រៀនពីសេចក្តីជំនឿ ។ ខ្ញុំមិនអាចគេចចេញដោយគ្មានជំនឿបានទេ » ។

ផាត ជាអ្នកយកទឹកដោះគោ និងឃ្វាលគោ បើកឡានកសិដ្ឋាន និងមិនចូលរៀនសាលានៅរដូវស្លឹកឈើជ្រុះគឺដើម្បីមកប្រមូលផលដំឡូង ។ « ខ្ញុំមានចរិកដូចជាក្មេងប្រុសបន្តិច » ។

គាត់ក៏បានធំឡើងដោយបានឮពីការជឿ និងជំនឿដ៏រឹងមាំរបស់បុព្វការីជនត្រួសត្រាយរបស់គាត់ ដែលមានឥទ្ធិពលលើគាត់ពេញមួយជីវិតរបស់គាត់ ។ 

គាត់បានមានប្រសាសន៍ថា « ខ្ញុំបានរៀនអ្វីៗគ្រប់យ៉ាងមកពីដំណឹងល្អដែលម្តាយរបស់ខ្ញុំមាន ។ គាត់ចូលចិត្តសិក្សា គាត់ចូលចិត្តអាន ហើយគាត់ចូលចិត្តសិក្សាអ្វីៗដែលទាក់ទងនឹងដំណឹងល្អ ហើយគាត់បានបញ្ជូនចំណេះដឹងនោះទៅឲ្យកូនៗរបស់គាត់ និងជាពិសេសគឺឲ្យដល់ខ្ញុំ ។ ខ្ញុំជាកូនស្រីតែម្នាក់គត់ក្នុងចំណោមកូនប្រុសប្រាំនាក់ដែលវាជាចំណុចដ៏ល្អក្នុងជីវិតរបស់ខ្ញុំ ។ កាលខ្ញុំអាយុ ១៦ ឆ្នាំ ខ្ញុំមានប្អូនស្រីម្នាក់បានកើតមក » ។
 

55690.jpg
55690.jpg
Patricia T. Holland and her husband, Jeffrey R. Holland, on their wedding day of June 7, 1963.2020 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

នៅដើមឆ្នាំសិក្សាថ្នាក់វិទ្យាល័យរបស់គាត់ គ្រួសាររបស់គាត់បានផ្លាស់ទៅរស់នៅក្នុងសហគមន៍មួយក្បែរ សេន ចច យូថាហ៍ ហើយដោយសារជាអ្នកចំណូលថ្មី ដែលមានចរិតខ្មាស់អៀន និងមិនសូវមានទំនុកចិត្តនៅ ឌីហ្សី ហាយ គាត់ក៏បានបង្ហាញអាកប្បកិរិយាដ៏សប្បុរសធម៌របស់គាត់យ៉ាងឆាប់រហ័ស និងបង្កើតមិត្តថ្មីជាច្រើន ។ មិត្តម្នាក់ក្នុងចំណោមនោះគឺជា « បុរសដ៏សង្ហារបំផុតនៅក្នុងសាលា » ដែលមានឈ្មោះថា ជែហ្វ្រី ហូឡិន ដែលគាត់បានណាត់ជួបជាមួយ បានសរសេរសំបុត្រអំឡុងពេលលោកបម្រើបេសកកម្មនៅប្រទេសអង់គ្លេស ហើយនៅទីបំផុតបានរៀបការនៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ១៩៦៣ នៅព្រះវិហារបរិសុទ្ធ សេន ចច យូថាហ៍ ក្រោយពីស្រឡាញ់គ្នាអស់ប្រាំឆ្នាំ ។ គាត់ និងជែហ្វ្រី មានកូនបីនាក់ដែលមានឈ្មោះថា ម៉ាថាយ, ម៉ារី អាលីស និង ដេវីឌ ហើយនិងមានចៅដប់បីនាក់ ។

ផាត បានចូលរៀនមហាវិទ្យាល័យពានិជ្ជកម្មអិល.ឌី.អែស ( បានប្ដូរឈ្មោះមក មហាវិទ្យាល័យអ៊ីនស្សាញ ) នៅទីក្រុង សលត៍ លេក ហើយបានបញ្ចប់ការសិក្សាមកពីមហាវិទ្យាល័យ ឌីហ្សី ( ឥឡូវនេះត្រូវបានគេស្គាល់ថាជា សាកលវិទ្យាល័យបច្ចេកវិទ្យាយូថាហ៍ ) នៅទីក្រុងសេន ចច រដ្ឋយូថាហ៍ ។ គាត់បានទទួលការបណ្ដុះបណ្ដាលពីសំណាក់ពួកគ្រូបង្រៀនមកពីសាលាជូលីយ៉ាត នៅទីក្រុងនូវ យ៉ក ជាសិស្សរៀនព្យ៉ាណូ និងសម្លេង ។ គាត់បានគាំទ្រជេហ្វ្រី ពេលលោកទទួលបានសញ្ញាបត្រកម្រិតខ្ពស់នៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ និងសាកលវិទ្យាល័យ យេល ហើយបានបម្រើការឲ្យប្រព័ន្ធអប់រំរបស់សាសនាចក្រ ។

អែលឌើរ ហូឡិន បានមានប្រសាសន៍ថា « គាត់បានគាំទ្រខ្ញុំឲ្យបញ្ចប់ការសិក្សា ខណៈដែលគាត់បានបន្តដើរចេញពីអាជីពតន្ត្រី មកផ្ទះវិញ ដើម្បីមករៀបការនឹងខ្ញុំ ។ ខ្ញុំមិនអាចពិពណ៌នាពីអំណោយទានដ៏អស្ចារ្យដែលដៃគូមួយអាចផ្ដល់ឲ្យគ្នាបានឡើយ » ។

កូនៗរបស់គ្រួសារហូឡិនត្រូវបានចិញ្ចឹមបីបាច់ ក្នុងកាលៈទេសៈដ៏មានកំណត់ខាងហិរញ្ញវត្ថុដើម្បី បានបញ្ចប់សាកលវិទ្យាល័យ ដោយត្រូវផ្លាស់ប្តូរទីនៅជាញឹកញាប់ដើម្បីសម្របតាមការងារថ្មីរបស់អែលឌើរហូឡិន ។ នៅទីបំផុត ពួកគាត់ត្រូវបានគេស្គាល់ជាសាធារណៈ ពេលដែលអែលឌើរ ហូឡិន ត្រូវបានហៅឲ្យធ្វើជាប្រធានសាកលវិទ្យាព្រិកហាំយ៉ង់នៅឆ្នាំ១៩៨០ ។

អែលឌើរ ហូឡិន បានមានប្រសាសន៍ថា « គាត់គឺជាម្ដាយរបស់និស្សិតគ្រប់គ្នា ។ យើងចង់ក្លាយជាឪពុកម្ដាយរបស់និស្សិតទាំងនោះ » ។

ផាត បានខិតខំថែទាំកូនៗឲ្យស្ថិតនៅក្នុងស្ថានភាពធម្មតាតាមដែលអាចធ្វើទៅបាន ។ មានគ្រាមួយគាត់បានមានប្រសាសន៍ថា « ទោះជាពួកគេត្រូវបានចិញ្ចឹមបីបាច់នៅក្នុងស្ថានភាពដ៏វិសេសវិសាលក្ដី ក៏ ខ្ញុំមិនចង់ឲ្យពួកគេគិតថាខ្លួនឯងវិសេសវិសាលនោះទេ » ។

ផាត នឹងត្រូវបានគេចងចាំដោយសារតែការតាំងចិត្តរបស់គាត់ចំពោះសេចក្ដីជំនឿ និងការបម្រើ ព្រមទាំងចំពោះសេចក្ដីស្រឡាញ់របស់គាត់ទៅលើគ្រួសារ ។ កូនប្រុសរបស់គាត់ឈ្មោះ ម៉ាត ឥឡូវនេះ ជាពួកចិតសិបនាក់ដែលសិទ្ធិអំណាចទូទៅ បានថ្លែងថា ការសន្ទនាពេលទទួលទានអាហារពេលល្ងាចជាគ្រួសារគឺជាអនុស្សាវរីយ៍ដែលគួរឲ្យស្រឡាញ់កាលពីគាត់នៅក្មេង ។ គាត់បានថ្លែងថា « រាល់យប់គឺជារាត្រីជួបជុំក្រុមគ្រួសារមួយដែលពោរពេញដោយសំណើច ការសរសើរ ការលើកទឹកចិត្ត ការសន្ទនាគួរឲ្យចាប់អារម្មណ៍ ទីបន្ទាល់ និងការបង្ហាញពីសេចក្ដីស្រឡាញ់ » ។
 

Sister-Patricia-Holland
Sister-Patricia-Holland
The Young Women general presidency, Ardeth G. Kapp and counselors Maurine J. Turley and Patricia T. Holland in Salt Lake Tabernacle during the October 1984 General Conference.2020 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ផាត បានលះបង់ជីវិតរបស់គាត់ដើម្បីបម្រើនៅក្នុងសាសនាចក្រ ដោយបម្រើជាប្រធានសមាគមសង្គ្រោះបួនដងខុសៗគ្នា និងធ្វើការនៅក្នុងអង្គការបឋមសិក្សា និងយុវនារី ។ នៅឆ្នាំ ១៩៨៤ ដោយមានការទទួលខុសត្រូវជាច្រើនក្នុងនាមជាភរិយារបស់ប្រធានសាកលវិទ្យាល័យ គាត់ត្រូវបានហៅជាទីប្រឹក្សា របស់អាឌែត ខាប នៅក្នុងគណៈប្រធានយុវនារីទូទៅ ។ ពេញមួយជីវិត គាត់បានរកឃើញពីពេលវេលាដើម្បីនៅស្ងៀមស្ងាត់ ហើយខិតទៅជិតព្រះតាមរយៈការអធិស្ឋាន ។

ការបម្រើជាច្រើនឆ្នាំរបស់ផាតនៅក្នុងសាសនាចក្របានផ្ដោតលើស្ត្រីគ្រប់វ័យ ដោយរំឭកពួកគេអំពីការចូលរួមចំណែក និងការទទួលខុសត្រូវដ៏សំខាន់របស់ពួកគេនៅក្នុងតួនាទីជាច្រើនរបស់ខ្លួន ។ នៅក្នុងសន្ទុរកថាជាសាធារណៈមួយ គាត់បានមានប្រសាសន៍ថា « ប្រសិនបើតួនាទី ឬការចាត់តាំងរបស់បងប្អូនគឺជាការគាំទ្រមួយ—ហើយជាញឹកញាប់ពួកយើងភាគច្រើននឹងមានតួនាទីនោះ — យើងត្រូវតែសិក្សា និងរៀបចំខ្លួនយើងឲ្យបានល្អគ្រប់គ្រាន់ដើម្បីប្រកាសដល់ពិភពលោកឲ្យច្បាស់ថា យើងមិនសោកស្ដាយចំពោះការពង្រឹងគេហដ្ឋាននោះទេ ប៉ុន្តែផ្ទុយទៅវិញកំពុងបន្តស្វែងរកអាទិភាពខ្ពស់បំផុតរបស់យើង ជាផ្ទាល់ខ្លួន ជាសង្គម និងជាទ្រឹស្តី ។ យើងនឹងត្រូវបានគេស្គាល់ ។ យើងគួរតែធ្វើជាពន្លឺនៅលើភ្នំ … ដើម្បីបង្រៀនសេចក្តីពិតដ៏ច្បាស់អំពីអាទិភាព និងឯកសិទ្ធិក្នុងនាមជាស្រ្តីនៅក្នុងសាសនាចក្រនេះ ។

បន្ថែមពីលើជីវិតនៃការបម្រើសាសនាចក្ររបស់គាត់ ផាត គឺជាអ្នកនិពន្ធសៀវភៅជាច្រើនច្បាប់ ព្រមទាំងបានទទួលពានរង្វាន់សៀវភៅដែលមានចំណងជើងថា « A Quiet Heart, and Strength and Stillness » ( បេះដូងស្ងប់ស្ងាត់ ភាពរឹងមាំ និងភាពស្ងៀមស្ងាត់ ៖ ) សារសម្រាប់ស្រ្តី » ។ គាត់ក៏បាននិពន្ធរួមគ្នាជាមួយនឹងស្វាមីរបស់គាត់ផងដែរ ដែលមានចំណងជើងថា « On Earth As It Is In Heaven and To Mothers » ( នៅលើផែនដី ដូចនៅស្ថានសួគ៌ និងចំពោះម្ដាយ ៖ ) ចន្លុះនៃសេចក្តីជំនឿ និងគ្រួសារ » ។

នៅឱកាសផ្សេងទៀត អែលឌើរ ហូឡិន បានមានប្រសាសន៍ថា « ខ្ញុំមិនដែលឃើញបុគ្គលណាមានជំនឿដ៏បរិសុទ្ធ និងដ៏មានឥទ្ធិពល ហើយរឹងមាំជានិច្ចដូចគាត់នោះទេ ។ គាត់ជាមនុស្សដែលមានចិត្តសប្បុរស ។ គាត់ចូលចិត្តផ្ដល់ឲ្យហើយ ឲ្យទៀត លះបង់ពេលវេលា និងសេចក្តីស្រឡាញ់របស់គាត់ ជីវិតរបស់គាត់ » ។

january-2023-devo.JPG
january-2023-devo.JPG
Patricia T. Holland speaks to young adults worldwide from the M. Anthony Burns Arena on the campus of Utah Tech University in St. George, Utah, USA, on Sunday, January 8, 2023.2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

សេចក្តីជំនឿរបស់ផាត លើព្រះយេស៊ូវគ្រីស្ទផ្ដល់ពរឲ្យសាសនាចក្រទាំងមូល ។ នៅឯ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ នៅ ដើមឆ្នាំនេះ—ការចាក់ផ្សាយពីស្រុកកំណើតរបស់គាត់នៅ សេន ចន យូថាហ៍—គាត់បានផ្តល់ជូនយុវមជ្ឈិមវ័យនូវវិធីសាស្រ្តសាមញ្ញមួយក្នុងជីវិតខាងសាសនា ៖ « សូមមាន ជំនឿ លើព្រះ សង្ឃឹម ថាទ្រង់នឹងជួយក្មួយៗ ហើយទទួលបាន សេចក្ដីសប្បុរស ដែលអាចឲ្យទ្រង់ធ្វើការតាមរយៈក្មួយៗ ដើម្បីសម្រេចនូវអ្វីដែលមានតែក្មួយៗប៉ុណ្ណោះដែលអាចធ្វើបាន » ។

គាត់បានបញ្ចប់ដោយថា « ក្មួយៗមិនអាចទទួលបានពរជ័យទាំងនេះ ដោយការរត់តាមពរជ័យទាំងនេះនោះទេ ។ សូមឈប់រត់តាមរហូតដល់អស់កម្លាំងពីខ្លួនទៅ ។ ចូរស្ងប់ស្ងាត់ ។ ចូរនៅស្ងៀម ។ ចូរធ្វើឲ្យសាមញ្ញ ។ ចូរមានចិត្តស្លូតបូត ហើយ សុភាព និងអធិស្ឋាន ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា អព្ភូតហេតុនឹងកើតមាន នៅពេលយើងបន្ថយល្បឿន នៅពេលយើងធ្វើចិត្តឲ្យត្រជាក់ និងនៅពេលយើងលត់ជង្គង់ចុះអធិស្ឋាន ។ អ្វីៗដែលព្រះវរបិតាសួគ៌មាននៅថ្ងៃណាមួយអាចជារបស់ក្មួយ ។ ឱនោះគឺជារបៀបដ៏ពោរពេញដោយក្ដីសង្ឃឹមយ៉ាងពិតប្រាកដដើម្បីប្រឈមមុខនឹងអនាគតរបស់ក្មួយ » ។

ពិធីបុណ្យសពកំពុងតែរៀបចំឡើង
 

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.