book-of-mormon-jesus-thumbnail.jpeg
Translation

ការធ្វើ​បច្ចុប្បន្នភាព « ក្បួនខ្នាត​ទូទៅ » ខែ សីហា ឆ្នាំ ២០២៣

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ក៏​ចេញផ្សាយ « ការជ្រើសរើស​ពី​ក្បួនខ្នាត​ទូទៅ » ដែល​ជា​កំណែ​សង្ខេប​ខ្លី​សម្រាប់​ភាសា​ដែល​មិន​មាន​ក្បួនខ្នាត​នេះ​ពេញលេញ ។

នៅពេល​បានដឹកនាំ​ដោយ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ « ក្បួនខ្នាត​ទូទៅ ៖ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » បន្ត​ធ្វើ​បច្ចុប្បន្នភាព​តាម​តម្រូវការ ។ ការធ្វើ​បច្ចុប្បន្នភាព​ជាច្រើន​ត្រូវបាន​ចេញផ្សាយ​នៅ​ថ្ងៃនេះ គឺ​ថ្ងៃទី ៣១ ខែ​សីហា ឆ្នាំ ២០២៣ ហើយ​ការកែសម្រួល​មួយ​ចំនួន​ទៀត​ត្រូវ​បានរៀបរាប់​លម្អិត​ខាងក្រោម ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ក៏​បាន​បោះពុម្ព​ផ្សាយ « ការជ្រើសរើស​ខ្លះៗ​ពី​ក្បួនខ្នាត​ទូទៅ » ដែរ ។ ការបោះពុម្ភផ្សាយ​ថ្មី​នេះ​គឺជា​កំណែ​សង្ខេប​ខ្លី​នៃ​ក្បួនខ្នាត​នេះ ដែល​នឹង​មាន​ជា​ភាសា​ជាច្រើន​ដែល​មិន​មាន​ក្បួនខ្នាត​នេះ​ពេញលេញ ។ « ការជ្រើសរើស​ទាំងឡាយ » គឺជា​ការចងក្រង​នៃ​ក្បួនខ្នាត​ទូទៅ​ពេញលេញ ដែល​ត្រូវការ​ជា​ញឹកញាប់​បំផុត ។ សូមមើល​ព័ត៌មាន​បន្ថែម​ខាងក្រោម ។

ក្បួនខ្នាត​នេះ​ធ្វើ​បច្ចុប្បន្នភាព​នៅ​ថ្ងៃ​ទី ៣១ ខែ​សីហា

ការធ្វើ​បច្ចុប្បន្នភាព​មួយ​ចំនួន​ដែល​បាន​បញ្ចូល​នៅក្នុង​ការចេញផ្សាយ​ចុងក្រោយ​បំផុត​គឺ​រាយបញ្ជី​ដូច​ខាងក្រោម​នេះ ។

  • នៅ​ទូទាំង​ក្បួនខ្នាត ឃ្លា « កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើងឡើង » និង « កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ និង ភាពតម្កើងឡើង​របស់​ព្រះអម្ចាស់ » ត្រូវ​បានប្តូរ​ទៅជា « កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ និង ភាពតម្កើងឡើង​របស់ព្រះ » ដើម្បី​បញ្ជាក់​ថា យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ជួយ​ព្រះ​នៅក្នុង​កិច្ចការ​របស់ទ្រង់ ។
  • មជ្ឈមណ្ឌល​ពង្សប្រវត្តិ ឥឡូវ​ត្រូវ​បាន​ហៅ​ថា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ ហើយ​បណ្ណាល័យ​ពង្សប្រវត្តិ​ឥឡូវ​ត្រូវ​បាន​ហៅ​ថា បណ្ណាល័យ​ស្រាវជ្រាវ​ក្រុម​គ្រួសារ ។
  • សមាគម​សង្គ្រោះ ក្រុម​យុវនារី ថ្នាក់សាលា​ថ្ងៃអាទិត្យ និង​ការប្រជុំ​កូរ៉ុម​គួរតែ​ចាប់ផ្តើម​ដោយ​ការអធិស្ឋាន ( សូមមើល ៨.២.១.២, ៩.២.១.២, ១០.២.១.២, ១១.២.១.២, ១៣.៣ ) ។
  • ការហៅ​បម្រើ​ក្នុង​សមាគម​សង្គ្រោះ​វួដ​ទាំងអស់​ត្រូវ​បង្ហាញ​ដើម្បី​ទទួល​ការគាំទ្រ​នៅក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់ ( សូមមើល ៩.៣.៣ និង ៩.៣.៤ ) ។
  • បានធ្វើ​បច្ចុប្បន្នភាព​គោលការណ៍​ណែនាំ​សម្រាប់​កម្មវិធី​បុណ្យជ្រមុជទឹក ( សូមមើល ១៨.៧.២ ) ។
  • ព័ត៌មាន​បញ្ជាក់​អំពី​អ្នក​ដែល​អាច​ត្រូវ​បាន​ហៅ​ជា​អ្នកធ្វើ​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ ( សូមមើល ២៥.៥.២ ) ។
  • សេចក្តីណែនាំ​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​សម្រាប់​ការចេញ​ប័ណ្ណចូល​ព្រះវិហារបរិសុទ្ធ និង​បានបន្ថែម​សំណួរ​សួរ​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ២៦.៣.៣) ។
  • ព័ត៌មាន​ធ្វើ​បច្ចុប្បន្នភាព​អំពី​អំណោយទាន​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ២៧.២ ) ។
  • ព័ត៌មាន​ដែលបាន​ធ្វើ​បច្ចុប្បន្នភាព​អំពី​អ្នក​ដែល​អាច​ចូលរួម​ការផ្សារភ្ជាប់​កូន​ដែល​នៅរស់​ជាមួយ​ឪពុកម្តាយ ( សូមមើល ២៧.៤.៤ ) ។
  • ព័ត៌មាន​ដែល​បាន​បញ្ជាក់​អំពី​គណៈកម្មការ​ដឹកនាំ​យុវវ័យ​ស្តេក ( សូម​មើល ២៩.៣.១០ ) ។
  • បានធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អំពី​ការប្រជុំ​ក្រុមប្រឹក្សា​ប៊ីស្សព​ស្តេក ( ២៩.៣.១១ ) ។
  • បានធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អំពី​រូបថត និង​ការថត​វីដេអូ​នៃ​កិច្ចប្រជុំ ( សូមមើល ២៩.៨ ) ។
  • បាន​ធ្វើ​បច្បុបន្នភាព​សេចក្តី​ណែនាំ​អំពី​សាលាប្រជុំ​ជំរុញ​ឲ្យ​ការប្រើប្រាស់​សាលាប្រជុំ​ប្រកប​ដោយ​សុវត្ថិភាព និង​ការទទួល​ខុសត្រូវ តាម​របៀប​ដែល​ស្វាគមន៍ និង​បម្រើ​ទាំង​សមាជិក និង​មិត្តភក្តិ និង​ជួយ​គ្រប់​គ្នា​ឲ្យ​ខិត​ទៅជិត​ព្រះគ្រីស្ទ ( សូមមើល ៣៥.៥ ) ។
  • បាន​បន្ថែម​ព័ត៌មាន​អំពី​ការបកប្រែ​ផ្ទាល់មាត់​នៃ​ពិធីបរិសុទ្ធ និង​ពរជ័យ​សម្រាប់​អ្នក​ដែល​ថ្លង់ ឬ​អ្នកពិបាក​ស្តាប់ ( សូមមើល ៣៨.២.១ ) ។
  • បានបញ្ជាក់​ថា​ឪពុក​ម្តាយ​ត្រូវ​តែ​ផ្សារភ្ជាប់​នឹង​គ្នា​ មុន​ពេល​កូនៗ​បាន​ផ្សារភ្ជាប់​ជាមួយ​ពួកគាត់ ( សូមមើល ៣៨.៤.២ ) ។

ការធ្វើ​បច្ចុប្បន្នភាព​ផ្សេងទៀត​ត្រូវ​បាន​រៀបរាប់​នៅក្នុង « សេចក្ដីសង្ខេប​ស្ដីពី​ការ​ធ្វើ​បច្ចុប្បន្នភាព​ថ្មីៗ » នៅដើម​ក្បួនខ្នាត ។ ការកែប្រែ​ទាំង​នេះ​ត្រូវ​បានបោះពុម្ព​ផ្សាយ​ជា​ភាសា​អង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ និង​បារាំង​នៅលើ​គេហទំព័រ ChurchofJesusChrist.org និង​នៅលើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។ ការកែប្រែ​ទាំងនេះ​នឹង​បកប្រែ​ជា​ភាសា​បន្ថែម​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នេះ ។

ការមើល​ឲ្យ​កាន់តែ​ច្បាស់​នៅ​លើ « ការ​ជ្រើសរើស​ពី​ក្បួនខ្នាត​ទូទៅ »

កំណែ​សង្ខេប​នៃ​ក្បួនខ្នាត​ទូទៅ​នេះ​គឺ​សម្រាប់​ថ្នាក់​ដឹកនាំ និង​សមាជិក​ដែល​មិន​ទាន់​មាន​សិទ្ធិ​ចូល​ប្រើ​ក្បួនខ្នាត​មិន​ពេញលេញ​ជា​ភាសា​ដែល​ពួកគេ​ពេញចិត្ត ហើយ​អាច​ទទួល​បានអត្ថប្រយោជ​ន៍​ពី​ការកែប្រែ​សង្ខេប ។ ថ្ងៃ​នេះ មាន​ភាសា​ចំនួន ២៣ ភាសា​កំពុង​ចេញផ្សាយ ហើយ​ភាសា​បន្ថែម​នឹង​មាន​ឲ្យ​ប្រើប្រាស់ នៅពេល​ដែល​វា​បានបកប្រែ​រួច ។

« ជម្រើស » ផ្តល់​ចម្លើយ​ចំពោះ​សំណួរ​ដែល​សួរ​ញឹកញាប់​ជា​ច្រើន​របស់​ថ្នាក់ដឹកនាំ​មូលដ្ឋាន ។ ទោះយ៉ាងណា​ក៏ដោយ ថ្នាក់​ដឹកនាំ​ហាក់​ដូចជា​មាន​សំណួរ​មួយចំនួន ដែល​ខ្លួន​មិន​បាន​ដោះស្រាយ ឬ​ឆ្លើយ​ទាំងស្រុង ។ ក្នុង​ករណីបែប​នេះ ថ្នាក់​ដឹកនាំ​គួរតែ​យោង​ទៅ​ក្បួនខ្នាត​ពេញលេញ ប្រសិនបើ​វា​មាន​ជា​ភាសា​ដែល​ពួកគេ​អាច​ប្រើបាន ។ ថ្នាក់​ដឹកនាំ​ក៏​អាច​ប្រឹក្សា​ជាមួយ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ដោយ​ផ្ទាល់​ដើម្បីសុំ​ដំបូន្មាន ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.