Translation

ការបំពេញ​ការសន្យា​នៃ​ការអប់រំ ៖ ដ.ក.យ. កម្ពុជា ឆ្នាំ ២០២៣ ផ្តល់​ក្តី​សង្ឃឹម និង​ការគាំទ្រ​ដល់​សិស្សានុ​សិស្ស​ជាច្រើន

ការរួបរួម​ជំនឿ និង​សកម្មភាព ៖ ក្រុម​អ្នក​ស្មគ្រ័ចិត្ត​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ចែកចាយ​សម្ភារ​សិក្សា​ចំនួន ១,០០០​ កញ្ចប់ នៅ​ទូទាំង​ខេត្ត​ចំនួន​បី​របស់​ប្រទេស​កម្ពុជា ។

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ខែ​ធ្នូ ដែល​មាន​ពន្លឺ​ថ្ងៃ​ចែងចាំង កុមារាកុមារី​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​សាលា​បឋម​សិក្សា​សុធារស​ក្នុង​រាជធានី​ភ្នំពេញ ។ សិស្សានុសិស្ស​ដែល​ជា​កុមារ​តូចៗ​បាន​មក​ដល់​មុន និង​បាន​ឈរ​រង់ចាំ​ដោយ​អត់ធ្មត់ ខណៈ​ដែល​មិត្តរួម​សាលា​ដែល​មាន​វ័យ​ច្រើន​ជាង​ពួកគេ​ធ្វើតាម​ពួកគេ ។ លោក ខេន សុផាន ជា​នាយក​សាលា​បាន​បើក​ឧបករណ៍​បំពង​សំឡេង ហើយ​ហៅ​សិស្សានុសិស្ស​ឲ្យ​យកចិត្ត​ទុកដាក់​ស្ដាប់ ។ សិស្សានុសិស្ស​បាន​ប្រុងប្រៀប​ដោយ​ការគោរព​ប្រតិបត្តិ​យ៉ាង​រហ័ស ហើយ​បន្ទាប់មក​ឈរ​តម្រងជួរ​ដោយ​ដាក់​ដៃ​ស្តាំ​លើ​ស្មា​ស្តាំ​របស់​សិស្ស​នៅ​ពី​មុខ​ពួកគេ​ភ្លាមៗ ។ សកម្មភាព​ដ៏​សាមញ្ញ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ជា​ជួរ​ជាក់លាក់ ។ ឥឡូវ​នេះ​ពួកគេ​បាន​ត្រៀមខ្លួន​ស្តាប់​ជា​ស្រេច ។ នាយក​សាលា​បាន​ប្រកាស​ថា « សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បានអញ្ជើញ​មក​ដើម្បី​ចែក​អំណោយ​ជា​កាតាប​ដល់​ក្មួយៗ​ទាំងអស់​គ្នា » ។ សិស្សានុសិស្ស​ទាំងអស់​បាន​ទះ​ដៃ​អបអរសាទរ ។

នៅ​លើ​តុ​មួយ​នៅ​ពីមុខ​សិស្សានុសិស្ស​ជាច្រើន​មាន​កាតាប​ស្ពាយ​ប្រភេទ​នីឡុង​រាប់រយ​ដែល​កំពុង​រង់ចាំ​ម្ចាស់​ថ្មី ។ យុវវ័យ និង​យុវមជ្ឈិមវ័យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​រៀបចំ​វេច​ខ្ចប់​កាតាប​ស្ពាយ​ទាំងនេះ ជា​ការចូលរួម​ក្នុង​គម្រោង​បម្រើ ដែល​ជា​ផ្នែក​មួយ​នៃ​សន្និសីទ ឆ្នាំ ២០២៣ ដើម្បី​កម្លាំង​នៃ​យុវជន ( ដ.ក.យ ) នៅ​ប្រទេស​កម្ពុជា ( អត្ថបទ​ដែល​ទាក់ទង​មាន​នៅ​ទីនេះ ) ។ អ្នក​ចូលរួម និង​អ្នកប្រឹក្សា​ជាច្រើន​នាក់​បាន​ជួបជុំ​គ្នា​ម្តងទៀត​នៅ​សាលា​បឋម​សិក្សា​សុធារស នា​ពេលព្រឹក ដើម្បី​ចែក​អំណោយ​នៃ​កម្លាំង​ពលកម្ម​របស់​ពួកគេ ។

ស៊ីស្ទើរ ផាទ្រីយ៉ា ហ្គើឡាច ជា​អ្នកផ្សព្វផ្សាយ​សាសនា​រៀម​ច្បង​ផ្នែក​មនុស្សធម៌​របស់​សាសនាចក្រ ដែល​គ្រប់គ្រង​គម្រោង​កម្មវិធី ដ.ក.យ. បានឡើង​ថ្លែង​សុន្ទរកថា ។ គាត់​បាន​ប្រាប់​សិស្សានុសិស្ស​ថា ៖ « ក្មួយៗ​ត្រូវ​ខិតខំ​រៀនសូត្រ​ដើម្បី​ទទួល​បាន​ការអប់រំ​ល្អ ។ ការទទួល​បាន​ការអប់រំ​ល្អ​អាច​ជួយ​ក្មួយៗ​ឲ្យ​ធ្វើ​ជា​បុគ្គល​ដែល​ក្មួយៗ​ចង់​ធ្វើ និង​ក្លាយ​ជា​បុគ្គល​ដែល​ក្មួយ​ចង់​ប្រែក្លាយ » ។

បន្ទាប់មក ពួក​យុវមជ្ឈិមវ័យ និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា បាន​ចែក​កាតាប​ស្ពាយ​ដល់​សិស្ស​ម្នាក់ៗ ហើយ​បាន​ទទួល​មក​វិញ​នូវ​ការថ្លែង​អំណរគុណ​ដោយ​ការ​ធ្វើ​សញ្ញា​រូបបេះ​ដូង​នៅលើ​ដៃ និង​ការឱប​ពី​សិស្សានុសិស្ស​ទាំងនោះ ។ បន្ទាប់មក លោក​នាយក​សាលា សុផាន បាន​ដឹកនាំ​សិស្សានុសិស្ស​ដោយ​ការអំពាវនាវ និង​ឆ្លើយតប​ដោយ​ការថ្លែងអំណរគុណ និង​ការដឹងគុណ ។

បុគ្គលិក ដ.ក.យ.​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ ២០២៣ បង្ហាញ​ពី​ខ្លឹមសារ​នៃ​សម្ភារ​សិក្សា​ដែល​យុវវ័យ​បាន ។© 2024 by Intellectual Reserve, Inc. All rights reserved.

នៅ​ថ្ងៃ​សៅរ៍​មួយ​ទៀត​ក្នុង​ខេត្ត​បន្ទាយមានជ័យ សិស្សានុសិស្ស​សាលា​បឋម​សិក្សា​បឹង​ខ្ទុម​នៃ​ស្រុក​អូរជ្រៅ ទទួល​បាន​កាតាបស្ពាយ​ចំនួន ២០៦ កាតាប ។ ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង រៀបចំ​ការបរិច្ចាគ​ដោយ​សហការ​ជាមួយ​លោក​នាយក​សាលា ពេញ គឹមសាន ។

ស៊ីស្ទើរ ផាទ្រីសៀ ស្ម៊ីធ ដែល​ជា​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ម្នាក់ទៀត​ផ្នែក​មនុស្សធម៌​របស់​សាសនាចក្រ ដែល​ប្រចាំ​នៅ​ខេត្ត​សៀមរាប បាន​ផ្តល់​សារលិខិត​លើក​ទឹកចិត្ត​ដល់​សិស្សានុសិស្ស​ដោយ​រំឭក​ពួកគេ​ឲ្យ​បន្ត​សិក្សា​នៅ​សាលា​រៀន និង​បញ្ចប់​ការសិក្សា​របស់​ពួកគេ ។ « ការអប់រំ​បើកទ្វារ​សម្រាប់​ក្មួយៗ ដែល​នឹង​នាំ​ឲ្យ​មាន​ការងារ​កាន់តែ​ប្រសើរ ធ្វើ​ឲ្យ​ក្មួយៗ​ក្លាយ​ជា​ស្វាមី ឬ​ភរិយា​កាន់តែ​ប្រសើរ និង​ជា​ឪពុក ឬ​ម្តាយ​កាន់តែ​ប្រសើរ » ។

សម្ភារ​សិក្សា​ចំនួន ១៩៦ ដែល​នៅ​សល់​ត្រូវ​បាន​ប្រគល់​ជូន​សាលា​បឋម​សិក្សា​កផ្ដៀក ក្នុង​ស្រុក​ពួក ខេត្ត​សៀមរាប ។ លោក​នាយក​សាលា តឹក រី មាន​អំណរគុណ​ចំពោះ​ប្រធាន លៀម ពិសាល ប្រធាន​សាខា ខេត្ត​សៀមរាប សាខា​ទីពីរ នៃ​សាសនាចក្រ និង​ក្រុម​សិស្ស​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ មកពី​មជ្ឈមណ្ឌល Mentors International Learning & Mentoring ក្នុង​ខេត្ត​សៀមរាប ដែល​បាន​បរិច្ចាគ ។

គម្រោង​បម្រើ​នេះ​ឆ្លុះបញ្ចាំង​ពី​ប្រសាសន៍​របស់​ប្រធាន​សាសនាចក្រ រ័សុល អិម ណិលសុន នៅពេល​លោក​បាន​មាន​ប្រសាសន៍​ថា « បន្ត​ការសិក្សា​របស់​ក្មួយៗ​ជា​អាទិភាព​នៃ​លំដាប់​ខ្ពស់​បំផុត ។ ទទួល​ការអប់រំ​គ្រប់យ៉ាង​ដែល​ក្មួយៗ​អាច​ធ្វើ​បាន ។ ( BYU-I Devotional ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១០ Rexburg, ID, USA )