Translation


ការប្រារព្ធ​ខួប ១០០ ឆ្នាំ​នៃគ្រិស្ត​សាសនា​នៅ​ប្រទេស​កម្ពុជា

សមាជិក និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មក​ជួបជុំ​គ្នា​ប្រារព្ធ​ខួប​ ១០០​ ឆ្នាំ​នៃ​គ្រិស្តសាសនា​នៅ​ប្រទេស​កម្ពុជា ។

សមាជិក និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មក​ជួបជុំ​គ្នា​ប្រារព្ធ​ខួប ​១០០ ​ឆ្នាំ​នៃ​គ្រិស្តសាសនា​នៅ​ប្រទេស​កម្ពុជា ។ កម្មវិធី​នេះ​ធ្វើឡើង​នៅថ្ងៃ​ទី ២៧-២៨ ខែ​មករា ឆ្នាំ ២០២៣ នៅ​សាល​មហោស្រព​កោះពេជ្រ ។ សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​ក្រុម​អ្នក​កាន់​គ្រិស្ត​សាសនា​រាប់ពាន់​នាក់​ផ្សេងទៀត​បានចូលរួម​ក្នុង​ការប្រារព្ធ​ពិធី​នេះ ។ 

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ភ្ញៀវ​កិត្តិយស ដែល​សម្តេច​បាន​ថ្លែង​ទៅកាន់​អ្នក​កាន់​គ្រិស្តសាសនា​ជិត ១០,០០​នាក់ ។ សម្តេច​បាន​មាន​ប្រសាសន៍ក្នុង​សុន្ទរកថា​របស់​សម្តេច ​ថា « ការ​ជួបជុំ​នេះ​ជា​ការបង្ហាញ​ពី​ការរីកចម្រើន​នៃ​គ្រិស្ដសាសនា​នៅ​កម្ពុជា ​ក្រោម​ម្លប់​សន្តិភាព » ។

គ្រិស្តសាសនិក​បាន​ចូល​មក​ប្រទេស​កម្ពុជា​ដំបូង​ក្នុង​ឆ្នាំ ១៩២៣ ហើយ​បច្ចុប្បន្ន​មាន​គ្រិស្តសាសនិក​បាន​ចុះ​ឈ្មោះ​ចំនួន ១១៤,៤០២ នាក់ ។ ចំនួន​នេះ​ជា​ចំនួន​តែ​មួយ​ភាគ​តូច​នៃ​ចំនួន​ប្រជាជន​ដែល​មាន​ប្រហែល ៩៥% ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ។ សព្វថ្ងៃនេះ សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ មាន​ចំនួន​ជាង ១៦,០០០ នាក់ នៅក្នុង​ប្រទេស​កម្ពុជា ។

ប្រធាន​បេសកកម្ម​សម្រាប់​សាសនាចក្រ​នៅ​ប្រទេស​កម្ពុជា នាង គួនណូវាសនា បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ និង​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន EAC News ។ នៅពេល​សួរ​ថា តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ព្រឹត្តិការណ៍​នេះ គាត់​បាន​មាន​ប្រសាសន៍​ថា « ១០០​ ឆ្នាំ​នេះ​ជា​ការបង្ហាញ​ពី​សេចក្តី​ស្រឡាញ់ និង​ការយក​ព្រះទ័យ​ទុកដាក់ ដែល​ព្រះ​មាន​ចំពោះ​ប្រទេស​កម្ពុជា » ។ លោក​ក៏​បាន​បង្ហាញ​អារម្មណ៍​ថា ប្រទេស​កម្ពុជា​នឹង​បន្ត​រីកចម្រើន​ព្រោះ​ព្រះ​គង់​នៅ​ទីនេះ ។

ប្រធាន​ នាង ​បាន​បន្ត​ថា « យើង​បាន​ទទួល​ពរ​ពី​រដ្ឋាភិបាល​ដែល​អនុញ្ញាត​ឲ្យ​យើង​អនុវត្ត​សាសនា​របស់​យើង​ដោយ​សេរី ។ យើង​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ ហើយ​បម្រើ​ពាសពេញ​ពិភពលោក ។ យើង​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​សញ្ជាតិ​អាមេរិក និង​ខ្មែរ​ជា​ច្រើន​នាក់​ដែល​បម្រើ​នៅ​ទីនេះ » ។ លោក​បាន​មាន​ប្រសាសន៍​ថា ពួកគេ​ចែកចាយ​សារលិខិត​នៃ​ដំណឹងល្អ និង​អំពី​ព្យាការី​ដែល​មាន​នៅរស់​នៅ​សព្វថ្ងៃ​នេះ ។

នៅពេល​សួរថា តើ​អ្វី​ដែល​ធ្វើ​ឲ្យ​សាសនាចក្រ​នេះ​ខុសគ្នា គាត់​បាន​ប្រសាសន៍​ថា « យើង​មាន​ព្យាការី​ដែល​មាន​ជីវិត​រស់នៅ ដែល​ជា​ប្រមុខ​ដឹកនាំ​នៃ​សាសនាចក្រ ដែល​ទាក់ទង​ដោយផ្ទាល់​ជាមួយ​ព្រះ យើង​មាន​បព្វជិតភាព និង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ » ។

អែលឌើរ Horn Malachi ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​សម្រាប់​សាសនាចក្រ ក៏​ត្រូវបាន​សម្ភាសន៍​ផងដែរ ។ អែលឌើរ​រូប​នេះ​​បានឆ្លើយ​នឹង​អំពី​អត្ថប្រយោជន៍​នៃ​គ្រិស្ត​សាសនា​ចំពោះ​ប្រទេស​កម្ពុជា ។ គាត់​បាន​និយាយ​ថា « គ្រិស្ត​សាសនា​អាច​ជួយ​អភិវឌ្ឍ​វប្បធម៌​ដែល​ពេញ​ដោយក្តី​ស្រឡាញ់ ហើយ​ថា​ការទន្ទឹង​រង់ចាំ​ព្រះគ្រីស្ទ​អាច​បន្ត​ប្រទានពរ​ដល់​ប្រទេស​នេះ ។ ទ្រង់​អាច​ប្រទានពរ​ដល់​យើង​នូវ​ចំណេះដឹង និង​ការអប់រំ ហើយ​នាំមក​នូវ​សេចក្តី​សង្ឃឹម និង​អំណរ​ក្នុង​ជីវិត​របស់​យើង » ។

Missionary-interview-100-yrs.Missionary-interview
Missionary-interview-100-yrs.Missionary-interview
ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុង​ព្រឹត្តិការណ៍​ប្រារព្ធខួប ១០០ ឆ្នាំ នៃ​គ្រិស្ត​សាសនាមាន​នៅ​ប្រទេស​កម្ពុជា បានសម្ភាសន៍​អែលឌើរ Horn Malachi ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​សម្រាប់​សាសនាចក្រ​នៅថ្ងៃទី ២៧-២៨ ខែ មករា ឆ្នាំ ២០២៣ ។© 2023 by Intellectual Reserve, Inc. All rights reserved.

សមាជិក​នៃ​សាសនាចក្រ ព្រម​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ជាច្រើន​បាន​ចូលរួម​ការ​ប្រារព្ធ​ពិធី និង​ជួប​សម្តេច​នាយក​រដ្ឋមន្ត្រី​ដោយ​ផ្ទាល់ ។ អ្នកតំណាង​បួន​រូប​មកពី​សាសនាចក្រ​ត្រូវ​បានអញ្ជើញ​ឲ្យ​ឡើង​អង្គុយ​នៅលើ​វេទិកា​ជាមួយ​ភ្ញៀវ​កិត្តិយស ដែលមាន ប្រធានសមាគម សៀ សំណាង ប្រធាន​ស្តេក​ខាងជើង អេង ប៊ុនហួច គណៈប្រធាន​ស្តេក​ខាងត្បូង ទូច សោភ័ណ្ឌ និង​ប្រធាន​មណ្ឌល​ខាងកើត តាយ សុខាភិរម្យ ។

សមាជិក​ក៏បាន​ចូលរួម​វគ្គ​ប្រជុំ​នៅ​ថ្ងៃសៅរ៍​នៃ​ការប្រារព្ធ​ពិធី​នេះ​ផងដែរ ។ ឯឧត្តម ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​ក្នុង​ពិធី​នៅ​យប់​ថ្ងៃ​សៅរ៍ ។ ក្នុង​រយៈពេល​ពីរថ្ងៃ និង​បី​វគ្គ​នេះ មាន​ពួក​គ្រីស្ទាន​ជិត ៣០,០០០ នាក់​មកពី​ប្រទេស​កម្ពុជា និង​ជុំវិញ​ពិភពលោក​បាន​ចូលរួម​ក្នុង​ការប្រារព្ធខួប ១០០ ឆ្នាំ នៃ​គ្រិស្តសាសនា​មាននៅប្រទេស​កម្ពុជា ដោយ​ការប្រារព្ធ​នូវ​ដំណឹងល្អ និង​ក្តីសង្ឃឹម​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។