6v0f6bow6vhw2vasrdxs597h84fvrn0qqwgm8s0x.jpeg
Translation

ការរៀបចំខ្លួន​ដើម្បី​បម្រើ​ជា​អ្នកផ្សព្វផ្សាយសាសនា​ពេញ​ម៉ោង

អ្វីដែលអ្នកគួរពិចារណានៅពេលអ្នករៀបចំខ្លួនដើម្បីបម្រើ

នៅក្នុង​សិក្ខាសាលា​សម្រាប់​ថ្នាក់ដឹកនាំ​បេសកកម្ម​ថ្មី​នៅ​ឆ្នាំ២០២៦ ប្រធាន ដាល្លិន អេក អូក បាន​គូស​បញ្ជាក់​ពី​ការកើន​ឡើង​ជាបន្ត​បន្ទាប់​នៃ​ចំនួន​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​កំពុង​បម្រើ​នៅ​ជុំវិញ​ពិភពលោក ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​រំពឹង​ទុក​ថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ចំនួន​សរុប​របស់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នឹង​ឈាន​ដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន — ដោយ​លើស​ពី​ចំនួន​មុនៗ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធថ្ងៃ​ចុងក្រោយ ។

នៅពេល​ដែល​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ខិតជិត​មក​ដល់ យុវជន និង​យុវនារី​កាន់​តែ​ច្រើន​កំពុង​រៀបចំខ្លួន​ដើម្បី​ចាប់ផ្តើម​ការបម្រើ​របស់​ពួកគេ ។ ដោយ​មាន​ការរំពឹងទុក​អំពី​ការរីកចម្រើន​ជា​បន្តបន្ទាប់​នេះ ថ្នាក់ដឹកនាំ​សាសនាចក្រ​កំពុង​ផ្តល់​នូវ​ការណែនាំ និង​ព័ត៌មាន​ដ៏​មាន​ប្រយោជន៍​សម្រាប់​អស់​អ្នក​ទាំងឡាយ​ដែល​កំពុង​រៀបចំខ្លួន​ដើម្បី​បម្រើ ឬ​កំពុង​ពិចារណា​អំពី​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នា​ពេល​អនាគត ។

missionary-preparation-graphic-2026_kh.jpeg

តើ​អ្នក​បាន​ដឺង​ដែរ​ឬ​ទេ ? ពួក​អ្នក​ដែល​មាន​បំណង​ក្លាយ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​អាច​ដាក់​ពាក្យ​ស្នើសុំ​របស់​ពួកគេ​តាមរយៈ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន​រហូត​ដល់​១៥០ថ្ងៃ​មុន​ថ្ងៃ​ដែល​ពួក​គេ​ចេញ​បាន។

ពេលវេលា​ដែល​បាន​ពង្រីក​នេះ​អាច​ជា​ពរជ័យ​ដ៏​មាន​អត្ថន័យ​សម្រាប់​ពួក​អ្នក​ដែល​មាន​បំណង​ក្លាយ​ជា​អ្នកផ្សព្វផ្សាយ​សាសនា និង​ក្រុមគ្រួសារ​របស់​ពួកគេ ។ ការដាក់​ពាក្យស្នើសុំ​ពី​មុន​អាច​ផ្តល់​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ផែនការ​ជីវិត​សំខាន់ៗ បំពេញ​តម្រូវការ​វេជ្ជសាស្រ្ត ធ្មេញ លិខិត​ឆ្លងដែន ឬ​ទិដ្ឋាការ​ដែល​ត្រូវការ និង​រៀបចំខ្លួន​ខាង​វិញ្ញាណ និង​ខាង​អារម្មណ៍​សម្រាប់​ការបម្រើ ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​លើក​ទឹកចិត្ត​ដល់​ពួក​អ្នក​ដែល​មាន​បំណង​ក្លាយ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ឲ្យ​ចាប់ផ្តើម​ធ្វើការ​ជាមួយ​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​ពួកគេ​រយៈពេល ១៥០ ថ្ងៃ​មុន​ ដើម្បី​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​រៀបចំ​ពាក្យស្នើសុំ​ដែល​បាន​បំពេញ​រួច ។

តើ​អ្នក​បាន​ដឺង​ដែរ​ឬ​ទេ ? ពួក​អ្នក​ដែល​មាន​បំណង​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ការពិនិត្យ​សុខភាព និង​ធ្មេញ ក្នុង​ការរៀបចំ​ខ្លួន​សម្រាប់​ការបម្រើ​របស់​ពួកគេ។

ជា​ផ្នែក​មួយ​នៃ​ដំណើរការ​នេះ តម្រូវ​ឲ្យ​មាន​ការពិនិត្យ​សុខភាព​ដោយ​គ្រូពេទ្យ និង​ទន្តពេទ្យ​ជា​ចាំបាច់។ អ្នកជំនាញ​ទាំងនេះ​អាច​កំណត់​អត្តសញ្ញាណ​លក្ខខណ្ឌ​ណាមួយ​ដែល​គួរ​ត្រូវ​បាន​ដោះស្រាយ​មុន​ពេល​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ចាប់ផ្តើម ហើយ​ផ្តល់​ការណែនាំ​ដ៏​មាន​ប្រយោជន៍​សម្រាប់​ការថែទាំ​សុខភាព​នៅ​ក្នុង​បេសកកម្ម ។ ប្រទេស​ជាច្រើន​តម្រូវ​ឲ្យ​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ទទួល​ការចាក់​វ៉ាក់សាំង​មួយ​ចំនួន​ដើម្បី​ការពារ​ប្រឆាំង​នឹង​ជំងឺ ។

b945bf93091811ecbb5eeeeeac1e9b2a290ec82a.png
b945bf93091811ecbb5eeeeeac1e9b2a290ec82a.png
ពួកអ្នកផ្សព្វផ្យាយសាសនាបង្រៀនដល់គ្រួសារមួយនៅប្រទេសហ្គាណា ។© 2026 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

តើ​អ្នក​បាន​ដឺង​ដែរ​ឬ​ទេ ? មិន​តម្រូវ​ឲ្យ​ដក​ធ្មេញ​ទាល់​ដែល​មាន​សុខភាព​ល្អ​ចេញ​ឡើយ ។

ការណែនាំ​របស់​សាសនាចក្រ​បាន​វិវត្ត​ទាក់ទង​ទៅនឹង​ការថែទាំ​ធ្មេញ ។ ការដក​ធ្មេញ​ទាល់​ដែល​មាន​សុខភាព​ល្អ​លែង​ជា​តម្រូវការ​មុន​ចេញ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​ទៀត​ហើយ ។ ផ្ទុយ​ទៅ​វិញ ការដក​ធ្មេញ​ចេញ​គួរ​តែ​ត្រូវ​បាន​ពិចារណា​នៅ​ពេល​ដែល​ធ្មេញ​មាន​បញ្ហា ឬ​បង្ក​ហានិភ័យ​គួរ​ឲ្យ​កត់សម្គាល់​ណាមួយ ។ ចំណុច​នេះ​ជួយ​ចៀសវាង​ចំពោះ​នីតិវិធី​មិន​ចាំបាច់ ដោយ​កាត់បន្ថយ​លើ​ការចំណាយ​សម្រាប់​ពួក​អ្នក​ដែល​មាន​បំណង​ក្លាយ​ជា​អ្នកផ្សព្វផ្សាយសាសនា និង​ក្រុមគ្រួសារ​របស់​ពួកគេ ។

តើ​អ្នក​បាន​ដឺង​ដែរ​ឬ​ទេ ? ការចាត់តាំង​អ្នកផ្សព្វផ្សាយសាសនា​ម្នាក់ៗ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្ទាល់​ពី​សមាជិក​ម្នាក់​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

អ្នកផ្សព្វផ្សាយសាសនា​គ្រប់​រូប​ត្រូវ​បាន​ហៅ​ដោយ​ព្យាការី ហើយ​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ទៅ​បេសកកម្ម​មួយ តាម​រយៈ​ការបំផុស​គំនិត ដោយ​សមាជិក​ម្នាក់​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

សំខាន់​ណាស់​ចំពោះ​ការផ្តល់​ឲ្យ​នូវ​ព័ត៌មាន​គ្រប់គ្រាន់​ខាង​វេជ្ជសាស្ត្រ សុខភាព​ផ្លូវចិត្ត និង​ប្រវត្តិ​ពេញលេញ ។ ព័ត៌មាន​ត្រឹមត្រូវ និង​ពេញលេញ​នឹង​ប្រទានពរ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​ក្នុង​អំឡុង​ពេល​ការបម្រើ​របស់​ពួកគេ ។

តើ​អ្នក​បាន​ដឺង​ដែរ​ឬ​ទេ ? ពួក​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម​ទទួល​ការហៅ​របស់​ពួកគេ​មក​ពី​ប្រធាន​សាសនាចក្រ ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម គឺ​ត្រូវ​បាន​ហៅ​ដោយ​ព្យាការី ហើយ​បាន​ចាត់តាំង​ដោយ​សមាជិក​ម្នាក់​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ការចាត់តាំង​ការបម្រើ​របស់​ពួកគេ​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​តម្រូវការ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ ពួកគេ​រស់នៅ​ក្នុង​គេហដ្ឋាន ជា​សមាជិក​នៃ​បេសកកម្ម​មួយ ហើយ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​សន្និសីទ​តំបន់ និង​ការជួបជុំ​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​បេសកកម្ម ។ បន្ថែម​ពី​លើ​ការចាត់តាំង​ឲ្យ​បម្រើ ពួកគេ​ក៏​អាច​ចូលរួម​ក្នុង​ការបង្រៀន​ជា​មួយ​នឹង​ពួក​អ្នកផ្សព្វផ្សាយសាសនា​ដទៃ​ទៀត​នៅ​ក្រោម​ការដឹកនាំ​របស់​ប្រធាន​បេសកកម្ម​ផងដែរ ។

ពួកអ្នកប្រឹក្សា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការផ្តល់​នូវ​ការគាំទ្រ និង​ការណែនាំ​ប្រចាំថ្ងៃ ដោយ​ធានាថា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ម្នាក់ៗ​មាន​អារម្មណ៍​ថា​បាន​ចូលរួម​ចំណែក​ក្នុង​ការហៅ​របស់​ពួកគេ ។

តើ​អ្នក​បាន​ដឺង​ដែរ​ឬ​ទេ ? តម្រូវការ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ពេញម៉ោង​នៅ​ទូទាំង​ពិភពលោក ។

គូស្វាមីភរិយា និង​បុរស​និង​ស្រ្តី​នៅលីវ​ដែល​មាន​អាយុ ៤០ ឆ្នាំ​ឡើង អាច​ត្រូវ​បាន​ហៅ​ធ្វើ​ជា​​ពួកអ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង ប្រសិនបើ​ពួកគេ​មិន​មាន​កូន​ក្នុង​បន្ទុក​នោះ​ទេ ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ពេញ​ម៉ោង​ទាំងអស់​ត្រូវ​បាន​ហៅ​ដោយ​ព្យាការី និង​ត្រូវ​បាន​ចាត់តាំង​ដោយ​សមាជិក​ម្នាក់​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ហើយ​ជា​ធម្មតា​បម្រើ​នៅ​ឆ្ងាយ​ពី​គេហដ្ឋាន​សម្រាប់​រយៈពេល ៦-២៣ ខែ ។ ពួកអ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​គឺ​ជា​ពរជ័យ​មួយ​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ចំពោះ​អស់​អ្នក​ដែល​កំពុង​ពិចារណា​លើ​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង អាច​ចូល​ទៅ​កាន់​គេហទំព័រ SeniorMissionary.ChurchofJesusChrist.org ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ឱកាស និង​តម្រូវការ​ទាំងឡាយ​ដែល​មាន ។

តើ​អ្នក​បាន​ដឺង​ដែរ​ឬ​ទេ ? នៅ​ទូទាំង​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នកផ្សព្វផ្សាយ​សាសនា ចំនួន ១១ កន្លែង​របស់​សាសនាចក្រ មាន​៥០​ភាសា​ជាង​ត្រូវ​បាន​បង្រៀន ។

មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ មាន​ទីតាំង​នៅ​ជុំវិញ​ពិភពលោក ដោយ​ផ្តល់​ការបំពាក់បំប៉ន​ក្នុង​ភាសា​ជាច្រើន និង​បម្រើ​ដល់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ត្រូវបាន​ចាត់តាំង​ឲ្យ​ទៅកាន់​តំបន់​ជា​ច្រើន ។ មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នកផ្សព្វផ្សាយ​សាសនា​មាន​ទីតាំង​នៅ​ប្រទេស​ប្រេស៊ីល អង់គ្លេស ហ្គាណា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ ហ្វីលីពីន អាហ្វ្រិក​ខាងត្បូង ថៃ និង​ទីក្រុង​ប្រូវ៉ូ រដ្ឋ​យូថាហ៍ សហរដ្ឋ​អាមេរិក ។ មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងនេះ​ឆ្លុះបញ្ចាំង​ពី​វិសាលភាព​កាន់តែ​ទូលំទូលាយ​នៃ​កម្មវិធី​អ្នកផ្សព្វផ្សាយ​សាសនា​របស់​សាសនាចក្រ ។

ការបម្រើ​បេសកកម្ម​នឹង​នាំមក​នូវ​ពរជ័យ​ដល់​អ្នក និង​អស់អ្នក​ដែល​អ្នក​បម្រើ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​ទំព័រ​សំណួរ​ដែល​សួរ​ជា​ញឹកញាប់​នេះ ដើម្បី​ជួយ​អ្នក​រៀបចំខ្លួន​បម្រើ​ព្រះអម្ចាស់ និង​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ។