Translation

ការរៀបចំ​គណៈ​ប្រធាន​តំបន់​អាស៊ី​ជា​ថ្មី​ក្នុង​ឆ្នាំ ២០២៣

Area-Presidency-20230727_kh.jpgDOWNLOAD

ការរៀបចំ​គណៈប្រធាន​តំបន់​អាស៊ី​ជា​ថ្មី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នឹង​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៣ នេះ ។ អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី ថៃ នឹង​ធ្វើ​ជា​ប្រធាន​តំបន់​បន្ទាប់ពី​ការបម្រើ​ជា​ទីប្រឹក្សា​ចាប់តាំង​ពី​ឆ្នាំ ២០២១ មក ។ អែលឌើរ ខេលី អរ ចនសុន ដែល​បាន​ចូលរួម​នៅក្នុង​គណៈប្រធាន​នេះ​ក្នុង​ឆ្នាំ ២០២២ ឥឡូវ​ធ្វើ​ជា​ទីប្រឹក្សា​ទីមួយ និង​អែលឌើរ មីហ្គែល ចន យូ ថេ ឥឡូវ​នេះ​គឺជា​ទីប្រឹក្សា​ទីពីរ ។

អែលឌើរ ដេវីឌ ភី. ហូម័រ ដែល​បម្រើ​ជា​ប្រធាន​តំបន់ និង​ភរិយា​របស់​លោក ណេនស៊ី បាន​ទទួល​ការចាត់តាំង​ថ្មី​ទៅ​បម្រើ​នៅ​ទីស្នាក់ការ​កណ្ដាល​នៃ​សាសនាចក្រ​ក្នុង​ទីក្រុង​សលត៌ លេក រដ្ឋ​យូថាហ៍ នៅ​សហរដ្ឋ ហេតុដូច្នោះហើយ ទើប​ចាំបាច់​ត្រូវ​មាន​ការផ្លាស់ប្តូរ​នៅក្នុង​គណៈប្រធាន​តំបន់​នេះ ។  អែលឌើរ ថេ និង​ភរិយា​របស់​លោក ហ្គ្រេស៍ ទើបតែ​ប្តូរ​មក​ហុងកុង ពី​ទីក្រុង​សតល៍ លេក ដែល​កាល​ពីមុន​លោក​បម្រើ​ជា​ជំនួយការ​ប្រតិបត្តិ​នាយក​នៅក្នុង​នាយកដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ។

អែលឌើរ ថេ ត្រូវបាន​គាំទ្រ​ជា​ពួក​ចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ​កាលពី​ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០០៧ ហើយ​បាន​នាំមក​នូវ​បទពិសោធន៍​ដ៏​មាន​តម្លៃ​ក្នុងនាម​ជា​សមាជិក​គណៈប្រធាន​តំបន់​នៅ​ប្រទេស​ហ្វីលីពីន​ពីរ​លើក ។ នៅ​គ្រា​នៃ​ការបម្រើ​ពេញម៉ោង​របស់​លោក​នៅក្នុង​សាសនាចក្រ លោក​បាន​ធ្វើ​ការ​ជា​អ្នក​កត់ត្រា​នៃ​ព្រះវិហារ​បរិសុទ្ធ​ម៉ានិល ប្រទេស​ហ្វីលីពីន ។ ក្នុង​ចំណោម​ការចាត់តាំង​ផ្សេងៗ​ទៀត​នៅក្នុង​នាយកដ្ឋាន​ព្រះវិហារ​បរិសុទ្ធ និង​តំបន់​អាមេរិក​ខាងជើង​ភាគនិរតី​ក្នុង​សហរដ្ឋ​អាមេរិក អែលឌើរ ថៃ ក៏​បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម តៃជុង តៃវ៉ាន់ ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៨ ផងដែរ ។

តំបន់ អាស៊ី គឺ​មាន​ប្រទេស និង​ដែនដី​ចំនួន ២២ ស្មើនឹង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ក្នុង​ពិភពលោក ។ សមាជិក​នៃ​គណៈប្រធាន​តំបន់​មាន​ការទទួល​ខុសត្រូវ​ក្នុង​ការមើល​ការខុសត្រូវ​កិច្ចការ​សាសនាចក្រ និង​ដើម្បី​ពង្រឹង បំពាក់​បំប៉ន និង​លើកស្ទួយ​សមាជិក​សាសនាចក្រ ថ្នាក់​ដឹកនាំ និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទូទាំង​តំបន់ ។

ប្រធាន ថៃ បាន​មាន​ប្រសាសន៍​ថា « យើង​មាន​អំណរគុណ​ណាស់​ដែល​មាន​ឯកសិទ្ធិ​បម្រើ​ប្រជាជន​នៅ​តំបន់​អាស៊ី ជា​ប្រជាជន​ដែល​យើង​ស្រឡាញ់ និង​គោរព ។ ប្រជាជន​នៅ​តំបន់​អាស៊ី​គឺ​ពោរពេញ​ដោយ​សក្ដានុពល និង​ការសន្យា ។ យើង​សូម​អញ្ជើញ​បងប្អូន​ទាំងអស់​គ្នា​ឲ្យ​រៀន​អំពី​ព្រះអង្គ​សង្រ្គោះ​ព្រះ​យេស៊ូវ​គ្រីស្ទ សូម​ឲ្យ​ទទួល​យក​ការអញ្ជើញ​របស់​ទ្រង់​ដើម្បី​ធ្វើ​តាម​ទ្រង់ និង​ដក​ពិសោធន៍​អំណរ និង​សេចក្តី​សុខសាន្ត​ដោយ​ផ្ទាល់ ដែល​ទ្រង់​ប្រទាន​ឲ្យ​ដល់​មនុស្ស​ទាំងអស់ » ។