Translation

ការរៀបចំ​គណៈ​ប្រធាន​តំបន់​អាស៊ី​ជា​ថ្មី​ក្នុង​ឆ្នាំ ២០២៥

AP-2025-B-16-9.jpg
AP-2025-B-16-9.jpg
© 2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

គណៈ​ប្រធាន​តំបន់​អាស៊ី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ត្រូវបានរៀបចំ​ជា​ថ្មី​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ២០២៥ ។ អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ បន្ត​បម្រើ​ជា​ប្រធាន​តំបន់ ដោយ​មាន​អែលឌើរ ខេលី អរ ចនសុន នៅតែ​ជា​ទីប្រឹក្សា​ទីមួយ​ ។ អែលឌើរ ដេវីឌ អិល បាកណឺ ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ថ្មី​បន្ទាប់ពី​អែលឌើរ មីហ្គែល ចន យូ ថេ និង​ភរិយា​របស់​លោក ហ្គ្រេស ត្រូវបាន​ចាត់តាំង​ជា​ថ្មី​ទៅ​បម្រើ​នៅ​តំបន់​អាស៊ីបូព៌ា ។

អែលឌើរ បាកណឺ ត្រូវ​បានគាំទ្រ​ជា​ពួក​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​នៅ​អំឡុង​សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ២០២៤ ។ នៅពេល​ដែល​លោក​ត្រូវ​បានហៅ លោក​បានបម្រើ​ជា​សមាជិក​នៃ​កូរ៉ុម​ទីដប់​នៃ​ពួក​ចិត​សិប​នាក់​នៅក្នុង​តំបន់​អាមេរិក​ខាងជើង​ភាគ​ឦសាន្ដ ។ លោក និង​ភរិយា​របស់​លោក ជេនីហ្វឺ មាន​កូន​ប្រាំ​នាក់ ហើយ​ចិញ្ចឹម​បីបាច់​កូនៗ​របស់​ពួកលោក​នៅ​រដ្ឋ​ញូវយ៉ក ។

ក្នុងនាម​ជា​ពួក​ចិត​សិប​នាក់​ដែល​មាន​សិទ្ធិអំណាច​ទូទៅ​នៃ​សាសនាចក្រ អែលឌើរ តៃ អែលឌើរ ចនសុន និង​អែលឌើរ បាកណឺ នឹង​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ជាច្រើន ដើម្បី​ផ្ដល់​ការងារបម្រើ​ដល់​សមាជិក ថ្នាក់ដឹកនាំ និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ទូទាំង​តំបន់​អាស៊ី ដែល​គ្រប​ដណ្តប់​ប្រទេស និង​ដែនដី​ចំនួន ២២ ។

សម្រាប់​គណៈប្រធាន​តំបន់ដែល​បម្រើ​នៅ​តំបន់​ដ៏​ធំ និង​ចម្រុះ​បែប​នេះ ដែល​មាន​ប្រជាជន​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​ក្នុង​ពិភពលោក​រស់នៅ ត្រូវ​បានចាត់ទុក​ថា​ជា​ការទទួល​ខុសត្រូវ​ដ៏​ធំ ប៉ុន្តែ​ក៏​ទទួល​បាន​នូវ​អភ័យ​ឯកសិទ្ធិ​ដ៏​ជ្រាលជ្រៅ​ផងដែរ ។ ពួកលោក​បាន​សម្តែង​សេចក្តីស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​ពួកលោក​ចំពោះ​ប្រជាជន​អាស៊ី និង​ការតាំងចិត្ត​ដ៏​មុតមាំ​របស់​ពួកលោក​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅក្នុង​ផ្នែក​នេះ​នៃ​ពិភពលោក ។

អែលឌើរ តៃ បាន​ចែកចាយ​ថា « យើង​ស្រឡាញ់​ចូលចិត្ត​ប្រជាជន​អាស៊ី​ណាស់ ។ ភូមិភាគ​នេះ​ពោរពេញ​ទៅ​ដោយ​បុគ្គល និង​ក្រុម​គ្រួសារ​ដែល​មាន​សក្តានុពល និង​ការសន្យា​ដ៏​អស្ចារ្យ ។ យើង​បានមើលឃើញ​អំណាច​នៃ​ការផ្លាស់ប្តូរ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ជីវិត​ជាច្រើន ហើយ​ចង់​ជួយ​មនុស្ស​គ្រប់​គ្នា​ឲ្យ​ស្គាល់​ទ្រង់ ទទួល​យក​ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់ខ្លួន​របស់​ពួកគេ ឲ្យ​រស់នៅ​ក្នុង​ជីវិត​ដែល​ពោរពេញ​ដោយ​ក្តីសង្ឃឹម ក្តីសុខសាន្ត ក្តីស្រឡាញ់ និង​អំណរ ។