ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ ការផ្លាស់ទីលំនៅថ្មីដ៏ធំមួយបានធ្វើឡើងនៅខេត្តសៀមរាប នៃប្រទេសកម្ពុជា ។ អ្នកស្រុករាប់ពាន់នាក់ រួមទាំងសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលរស់នៅក្បែរប្រាសាទអង្គរវត្តដ៏ល្បីល្បាញបានយល់ព្រមរើចេញពីលំនៅដ្ឋានចាស់របស់ខ្លួន ហើយផ្លាស់ទៅទីតាំងថ្មីស្ថិតនៅ តំបន់អភិវឌ្ឍន៍ថ្មី ដែលមានចម្ងាយពី ២០ ទៅ ៣០ គីឡូម៉ែត្រពីទីតាំងចាស់ ។ ការចាកចេញពីផ្ទះសម្បែង និងមធ្យោបាយនៃការប្រកបការងារបច្ចុប្បន្ន របស់ពួកគេបានបោះជំហានដោយមានជំនឿថា ពួកគេអាចចាប់ផ្តើមជីវិតថ្មីនៅភូមិរុនតាឯក ដែលជាភូមិថ្មីក្នុងស្រុកបន្ទាយស្រី ។
អារម្មណ៍មួយចំនួននៃភាពមិនប្រាកដប្រជា ការសង្ស័យ និងការបាត់បង់ ដែលប៉ះពាល់ដល់សមាជិកសាសនាចក្រ ដែលបានឆ្លងកាត់ នៅពេលពួកគេបានឮជាលើកដំបូងអំពីផែនការដែលចាំបាច់ត្រូវមាន ការរើទីលំនៅរបស់អ្នករស់នៅក្នុងឧទ្យានបុរាណវិទ្យាអង្គរ ទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីនៅរុនតាឯក ។ សមាជិកសាសនាចក្រម្នាក់ៗនៅ រុនតាឯក មានដំណើររឿងនៃការតស៊ូ និងឧបសគ្គជាច្រើន ប៉ុន្តែពួកគេបានរៀបរាប់ថា ព្រះបានធ្វើជាសសរនៃការគាំទ្រដល់ពួកគេ ហើយបានប្រទានពរដល់ជីវិតពួកគេតាមរបៀបដែលពួកគេមិនដែលនឹកស្មានដល់ឡើយ ។ លទ្ធផលនៃការផ្លាស់ប្តូរទីលំនៅនេះ ទីបំផុតបានផ្តល់នូវបទពិសោធន៍ដែលនឹងមិនត្រឹមតែជួយដល់ពួកគេឲ្យបានសង់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថាបនាទីបន្ទាល់របស់ពួកគេ និងពង្រឹងសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទផងដែរ ។
នៅត្រឹមចុងខែឧសភា ឆ្នាំ ២០២៣ ប្រជាពលរដ្ឋប្រមាណជា ៤០ គ្រួសារមកពីសាខាខេត្តសៀមរាបទាំងពីរសាខានឹងផ្លាស់ប្តូរទីលំនៅទៅកាន់ភូមិរុនតាឯក ។ ដោយមានការរំពឹងទុកដែរថាមានក្រុមគ្រួសារមួយចំនួនបន្ថែមទៀតនឹងទទួលបានការជូនដំណឹងថា ពួកគេនឹងត្រូវបានស្នើសុំឲ្យរើទីលំនៅក្នុងពេលឆាប់ៗនេះដែរ ។ រដ្ឋាភិបាលបានផ្តល់ដីមួយកន្លែង សម្ភារ និងជំនួយមួយចំនួន ហើយបានជួយពួកគេដឹកជញ្ជូនគ្រឿងសំណង់ និងរបស់របរចាស់ៗរបស់ពួកគេទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីនេះ ។ ការផ្លាស់ប្តូរទីលំនៅនេះបានធ្វើឲ្យសមាជិកសាសនាចក្រភាគច្រើនខ្វះខាតជម្រក ។
នៅខែកុម្ភៈ ឆ្នាំ ២០២៣ ពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកមនុស្សធម៌នៃសាសនាចក្រ អែលឌើរ រ៉ដ និងស៊ីស្ទើរ ផាទ្រីសៀ ស្ម៊ីធ ក្រោមការដឹកនាំរបស់ប្រធានបេសកកម្មភ្នំពេញកម្ពុជា ប្រធាន នាង គួនណូវាសនា បានជួយរៀបចំក្រុមប្រឹក្សាមួយមកពីសាខាខេត្តសៀមរាប ដែលរួមមានប្រធានមណ្ឌល ជាអ្នកសម្របសម្រួលគម្រោងមណ្ឌល និងប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្គ្រោះ ។ ក្រុមប្រឹក្សានេះបានធ្វើការរួមគ្នាដើម្បីស្រាវជ្រាវសមាជិកសាសនាចក្រដែលបានផ្លាស់ទីលំនៅនៅក្នុងតំបន់រុនតាឯក ដើម្បីជួយផ្តល់ការគាំទ្រ និងជួយសមាជិកក្នុងការបំពេញតម្រូវការដ៏ធំរបស់ពួកគេដើម្បីមានទីជម្រកអចិន្ត្រៃយ៍នេះ ។
គម្រោងនៅរុនតាឯក គឺជាគម្រោងមនុស្សធម៌ដំបូងគេដែលផ្តោតលើសមាជិកដែលផ្តល់មូលនិធិដោយតំបន់នៅអាស៊ី ។ គម្រោងនេះផ្តល់ឲ្យសមាជិកសាសនាចក្រដែលបានទទួលដីពីរដ្ឋាភិបាលនូវសម្ភារដែលចាំបាច់សម្រាប់សង់ផ្ទះអចិន្ត្រៃយ៍ ។ ផ្ទះនេះបានធ្វើពីស៊ីម៉ងត៍ ឥដ្ឋ ដែក និងដំបូលជា PVC ។ ការចំណាយនោះក៏មានរួមបញ្ជូលទាំងការចំណាយលើ បង្អួច ទ្វារ និងខ្សែភ្លើងផងដែរ ។ សមាជិកត្រូវបានតម្រូវឲ្យរស់នៅលើទីតាំងនោះហើយខិតខំសង់ផ្ទះឬរៀបចំសម្រាប់ការសាងសង់នេះតម្រូវតាមសម្ភារដែលមាន ។
សមាជិកសាសនាចក្រនៅ រុនតាឯក មិនត្រឹមតែកំពុងសង់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងចាក់គ្រឹះនៃសេចក្ដីជំនឿផងដែរ ។ បងស្រី ម៉ុន ស៊្រីន អាយុ ៦៦ ឆ្នាំ មិនដែលមានផ្ទះខ្លួនឯងនោះទេ ។ ជាច្រើនឆ្នាំទៅហើយ ក្នុងនាមជាម្ដាយទោល គាត់ដើរលក់នំបុ័ង ជួយកូនប្រុសទាំងបីនាក់ឲ្យទៅរៀន ។ បងស្រី ស៊្រីន រៀបរាប់ពីជីវិតលំបាកដែលមកកាន់ខេត្តសៀមរាបដោយគ្មានប្រាក់ ដោយរស់នៅតាមសាយ៉ាបផ្ទះរបស់គេ ។ កាលនៅខេត្តសៀមរាប គាត់បានជួបគ្រោះថ្នាក់ដោយម៉ូតូបុក ហើយចាប់ផ្តើមផឹកស៊ី ហើយរស់នៅដោយបំផ្លាញខ្លួនឯង ។ មិត្តម្នាក់បានណែនាំគាត់ឲ្យស្គាល់ដំណឹងល្អ ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានចាប់ផ្តើមបង្រៀនគាត់ ហើយប្រាប់គាត់ថា ប្រសិនបើគាត់អធិស្ឋានដល់ព្រះ នោះគាត់អាចជាសះស្បើយ ។ បងស្រី ស្រ៊ីន បាននិយាយថា គាត់បានអធិស្ឋាន ហើយបានជាសះស្បើយ ។ បន្ទាប់ពីពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនគាត់ គាត់បានឈប់ផឹកស្រា ហើយទទួលបុណ្យជ្រមុជទឹក ។
អង្គុយនៅក្រោមតង់ជាជម្រកស្នាក់នៅបណ្ដោះអាសន្នក្បែរផ្ទះដែលបានសង់ហើយខ្លះៗ ទឹកមុខរបស់ បងស្រី ស្រ៊ីន បញ្ចេញពន្លឺ នៅពេលគាត់ពិពណ៌នាអំពីបទពិសោធន៍របស់គាត់ក្នុងការចូលរួមសាសនាចក្រ និងទៅព្រះវិហារបរិសុទ្ធក្នុងឆ្នាំ ២០១៦ ។ គាត់បានចែកចាយសេចក្ដីស្រឡាញ់របស់គាត់ចំពោះដំណឹងល្អ ជាកន្លែងដែលគាត់បានស្ថាបនាគ្រឹះដ៏រឹងមាំ និងសេចក្ដីស្រឡាញ់ចំពោះព្រះអង្គសង្គ្រោះ ។ បងស្រី ស៊្រីន បានយំ នៅពេលគាត់បង្ហាញអំណរគុណរបស់គាត់ចំពោះពួកអ្នកផ្សព្វផ្សាយសាសនា និងឱកាសមានផ្ទះផ្ទាល់ខ្លួនរបស់គាត់ ដោយអរគុណដល់ព្រះសម្រាប់ពរជ័យជាច្រើនរបស់គាត់ ។
- -Run-Ta-Aek-humanitarian-project.--Cambodia,-May-2023.
- IMG_2240-1.jpg
- Run-Ta-Aek,-Humanitarian-project-in-Cambodia,-May-2023.
- Run-Ta-Aek-humanitarian-project,-Cambodia,--May-2023.
- Run-Ta-Aek-humanitarian-project-in-Cambodia,-May-2023.
1 / 2 |
អ៊ុក ឆោមប៊ី អាយុ ៤៥ ឆ្នាំ បានផ្លាស់លំនៅពីទីក្រុងភ្នំពេញ ទៅខេត្តសៀមរាប ជាមួយស្វាមីគាត់ដែលមានឈ្មោះថា ទេព សុធី អាយុ ៥៤ ឆ្នាំ ។ បន្ទាប់ពីការផ្លាស់ប្តូរទីលំនៅនោះ ពួកគាត់បានឈប់ទៅព្រះវិហារ ហើយការរីកចម្រើនរបស់ពួកគាត់ក្នុងការស្ថាបនាទីបន្ទាល់របស់ពួកគាត់បានជាប់គាំង ។ ក្នុងរយៈពេលប្រាំមួយឆ្នាំក្រោយ នៅពេលណាដែល ឆោមប៊ី ធ្វើដំណើរឆ្លងកាត់សាសនាចក្រ ឬឃើញពួកអ្នកផ្សព្វផ្សាយសាសនានៅតាមផ្លូវក្បែរកន្លែងជួសជុលកង់របស់ស្វាមីគាត់ គាត់យំព្រោះគាត់ដឹងថា គាត់គួរទៅព្រះវិហារ ។ ឆោមប៊ី បានមានប្រសាសន៍ថា « នៅថ្ងៃមួយ ខ្ញុំបានឃើញ អ្នកផ្សព្វផ្សាយសាសនាម្នាក់ខូចកង់នៅជិតកន្លែងជួសជុលរបស់ស្វាមីខ្ញុំ ។ ខ្ញុំបានប្រាប់ពួកអ្នកផ្សព្វផ្សាយសាសនាឲ្យយកកង់នោះមកស្វាមីខ្ញុំនឹងជួសជុលកង់នោះឲ្យគាត់ » ។
ឆោមប៊ី បានបង្ហាញប្រាប់អ្នកផ្សព្វផ្សាយសាសនាថា គាត់គឺជាសមាជិក ហើយបានសារភាពថា គាត់ត្រូវការត្រឡប់ទៅព្រះវិហារវិញ ។ នៅពេល ឆោមប៊ី បានរៀបរាប់ពីបទពិសោធន៍នោះ គាត់បានយកឈ្នះអារម្មណ៍ក្ដុកក្ដួល ហើយនិយាយថា « ព្រះមិនដែលទុកយើងឲ្យនៅម្នាក់ឯងទេ ទ្រង់តែងតែនៅទីនោះសម្រាប់យើង ។ ព្រះបានប្រទានពរជ័យដ៏អស្ចារ្យដល់ខ្ញុំ ដោយជួយខ្ញុំឲ្យត្រឡប់ទៅព្រះវិហារវិញ ។ ឥឡូវនេះទ្រង់បានប្រទានពរខ្ញុំនូវតាមរបៀបមួយដើម្បីមានផ្ទះផ្ទាល់ខ្លួន » ។ ឆោមប៊ី បានចែកចាយពីរបៀបដែលទីបន្ទាល់របស់គាត់ត្រូវបានពង្រឹង ។ គាត់បន្តបង្ហាញអំណរគុណដោយការជួយអ្នកជិតខាង ហើយតែងតែឃើញគាត់កំពុងបម្រើអ្នកដទៃដោយស្នាមញញឹម ។
- Run-Ta-Aek-humanitarian-project-Cambodia.--May-2023.
- Run-Ta-Aek-humanitarian-project-Cambodia,-May-2023.
- Run-Ta-Aek,-Cambodia-humanitarian-project.-May-2023.-
- Run-Ta-Aek-humanitarian-project,-Cambodia,-May-2023.
1 / 2 |
ស្រ៊ាង ជា អាយុ ៣៤ ឆ្នាំ បានចូលព្រះវិហារនៅខេត្តសៀមរាបមិនយូរប៉ុន្មាន មុនពេលគាត់ និងភរិយាគាត់ឈ្មោះ ឡាយ ស្រីប៉ីប អាយុ ២៩ ឆ្នាំ បានដឹងថាពួកគេ និងកូនទាំងពីរនឹងផ្លាស់ទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មីនៅរុនតាឯក ។ ស្រ៊ាង បានមានប្រសាសន៍ថា « ខ្ញុំបានទទួលការបំផុសគំនិតព្រោះសេចក្តីជំនឿរបស់ភរិយាខ្ញុំ និងគំរូរបស់នាងនៃការរស់នៅតាមដំណឹងល្អ ។ គាត់ជាមនុស្សល្អណាស់ចេះជួយយកអសារដល់អ្នកដទៃ និងគ្រួសាររបស់យើង ។ ខ្ញុំបានជួបជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនា ហើយបានរៀនពីសេចក្ដីពិត » ។ ស្រ៊ាង បានចែកចាយទីបន្ទាល់ដោយអារម្មណ៍ក្ដុកក្ដួលអំពីរបៀបដែលព្រះបានប្រទានពរដល់ជីវិតរបស់ពួកគាត់ និងតើគាត់មានអំណរគុណយ៉ាងណាចំពោះភរិយាដ៏អស្ចារ្យដែលស្រឡាញ់គាត់ ទោះបីជាគាត់មានការលំបាកក្នុងការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដល់គ្រួសាររបស់ពួកគាត់ក៏ដោយ ។ គាត់បានមានប្រសាសន៍ថា ដំណឹងល្អ « បានផ្ដល់សេចក្ដីសង្ឃឹមដល់យើង » ។
ស្រីប៉ីប បង្ហាញការព្រួយបារម្ភពីរបៀបដែលពួកគាត់ផ្គត់ផ្គង់ដល់ខ្លួនឯងនិងកូនតូចទាំងពីរនៅទីតាំងថ្មី ។ គាត់បានមានប្រសាសន៍ថា « ខ្ញុំបានអធិស្ឋានទូលសុំជំនួយ ដោយសារបង ស្រ៊ាង ពិការភ្នែក ហើយមិនអាចបន្តការងារជាអ្នកម៉ៅការបានទៀតទេ » ។ បន្ទាប់ពីផ្លាស់លំនៅទៅតំបន់ថ្មី ស្រីពីបបានមានប្រសាសន៍ថា « យើងបានជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកមនុស្សធម៌មកពីសាសនាចក្រ ដែលបានចែកចាយជាមួយយើងនូវរបៀបដែលយើងអាចមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបានសម្ភារសម្រាប់សាងសង់ផ្ទះមួយ » ។ ទោះបីជាមានភ្នែកពិការក៏ដោយ ក៏ផ្ទះរបស់ ស្រ៊ាង សង់ ជិតរួចសម្រាប់គ្រួសាររបស់គាត់ដែរ ដែលពួកគាត់អាចលក់ឥវ៉ាន់នៅ មុខផ្ទះរបស់ពួកគាត់បាន ។ ពួកគាត់អាចធ្វើតូបមួយពីសម្ភារដែលសល់ពីការផ្ដល់ឲ្យនៅកន្លែងស្នាក់នៅចាស់របស់ពួកគាត់នៅខេត្តសៀមរាប ។ ស្រ៊ាង និង ស្រីប៉ីប កំពុងរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ហើយរំភើបរីករាយនឹងឋានសួគ៌លើផែនដីរបស់ពួកគេ ខណៈសង់ផ្ទះជិតរួចរាល់ ។
- Run-Ta-Aek-humanitarian-project-in-Cambodia,-May-2023.
- Run-ta-Aek-humanitarian-project-Cambodia,-May-2023.
1 / 2 |
ដំណើររឿងទាំងបីនេះឆ្លុះបញ្ចាំងពីរបៀបដែលសមាជិកសាសនាចក្រនៅរុនតាឯក ម្នាក់ៗមានរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគាត់អំពីបញ្ហាប្រឈមដែលពួកគាត់បានជួបប្រទះ និងការសាកល្បងដែលពួកគាត់បានយកឈ្នះ នៅពេលដែលពួកគាត់ព្យាយាមស្ថាបនាជីវិតរបស់ពួកគាត់ឡើងវិញ និងផ្ទះថ្មី ។ នៅទីបំផុត សមាជិកសាសនាចក្រមិនបានចាត់ទុកការផ្លាស់ទីលំនៅនេះថា ជាបទពិសោធន៍មិនល្អនោះទេ ហើយបានបង្ហាញពីរបៀបដែលការផ្លាស់ប្តូរ និងដំណឹងល្អបានផ្ដល់ពរដល់ជីវិតរបស់ពួកគាត់ ។ បន្ទាប់ពីអារម្មណ៍នៃការសង្ស័យ ភាពមិនច្បាស់លាស់ និងការបាត់បង់ពីការចាកចេញពីលំនៅដ្ឋានរបស់ពួកគាត់នៅខេត្តសៀមរាបមក ពួកគាត់បានចែកចាយពីអំណរគុណដ៏លើសលប់របស់ពួកគាត់ចំពោះព្រះសម្រាប់ពរជ័យដែលពួកគាត់បានទទួលតាមរយៈដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ដោយសារភាពស្មោះត្រង់របស់សមាជិក ក្រុមសាសនាចក្រមួយឥឡូវត្រូវបានរៀបចំឡើងនៅរុនតាឯក ។