3vqgu7f531qbrqplznb7a3dviaqfslw10cbuybfq.jpeg
Translation

ការស្រឡាញ់​អ្នក​ជិតខាង​របស់​យើង ៖ របៀប​ដែល​សាសនាចក្រ​បានផ្តល់​ជំនួយ​ជា​សកល​នៅ​ឆ្នាំ២០២៥

របាយការណ៍ប្រចាំឆ្នាំ « ការមើលថែដល់អ្នកដែលខ្វះខាត » បង្ហាញលម្អិតអំពីការបម្រើនៅក្នុងប្រទេសចំនួន ១៩៦

Downloadable SOTs and B-roll

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ខិតខំ​ធ្វើតាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ស្រឡាញ់​ព្រះ និង​អ្នកជិតខាង​របស់​យើង ។ សាសនាចក្រ​ចូលរួម​ក្នុង​ការងារបម្រើ​ជា​សាកល​មួយ ដើម្បី​ផ្ដល់​ពរ​ដល់​បុត្រាបុត្រី​របស់​ព្រះ​ទាំង​អស់ ។

« របាយការណ៍​ការមើលថែ​អ្នក​ដែល​ខ្វះខាត​ ឆ្នាំ២០២៥ » បង្ហាញ​លម្អិត​អំពី​ការតាំងចិត្ត​របស់​សាសនាចក្រ​ចំពោះ​សុខុមាលភាព ការពឹង​ផ្អែក​លើ​ខ្លួន​ឯង ជំនួយ​មនុស្ស​ធម៌ ជំនួយ​សង្គ្រោះ​បន្ទាន់ និង​ការបម្រើ​ដោយ​ស្ម័គ្រចិត្ត ជាមួយនឹង​ការចំណាយ​សរុប ១.៥៨ ពាន់​លាន​ដុល្លារ​អាមេរិក ។ សាសនាចក្រ​បាន​ផ្តល់​ជំនួយ​នៅ​ក្នុង​ប្រទេស និង​ដែនដី​ចំនួន ១៩៦ ដោយ​បង្ហាញ​ពី​លទ្ធភាព​របស់​ខ្លួន​ជា​សកល ។ ការណ៍​នេះ​រួមបញ្ចូល​ទាំង​គម្រោង​មនុស្សធម៌​ចំនួន ៣,៥១៤ នៅ​ទូទាំង​ពិភព​លោក ។ សមាជិក​សាសនាចក្រ​បានស្ម័គ្រចិត្ត​បម្រើ​ចំនួន ៧.៤ លាន​ម៉ោង​នៅ​ឯ​អគារ​សុខុមាលភាព និង​ខ្លួន​ទីពឹងខ្លួន​របស់​សាសនាចក្រ នៅក្នុង​បេសកកម្ម​ផ្នែក​សេវាកម្ម និង​នៅក្នុង​គម្រោង​ការបម្រើ​នៅក្នុង​សហគមន៍ ដោយ​បង្ហាញ​ពី​ការលះបង់​របស់​ពួកគេ​ក្នុង​ការមើលថែ​បុត្រា​បុត្រី​របស់​ព្រះ ។

គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​នៅក្នុង​របាយការណ៍​ថា « យើង​ត្រូវ​បាន​ដឹកនាំ​ដោយ​គំរូ​របស់ [ ព្រះយេស៊ូវគ្រីស្ទ ] ។ ក្នុង​នាម​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​ព្យាយាម​ធ្វើ​តាម​ទ្រង់​ដោយ​ការផ្ដល់​ការងារបម្រើ​ដល់​អ្នក​ឈឺ ផ្តល់​អាហារ​ដល់​អ្នក​ស្រេកឃ្លាន និង​កម្សាន្តចិត្ត​ដល់​អ្នក​ដែល​រងទុក្ខ ។ កិច្ចការ​របស់​យើង​គឺជា​ការងារបម្រើ​នៃ​អំណរ​ដ៏​មហិមា​ដល់​បុត្រា​បុត្រី​របស់​ព្រះ » ។

នៅ​ឆ្នាំ២០២៥ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​មិត្តភក្តិ​របស់សាសនាចក្រ​បាន​ចូលរួម​ក្នុង​ការបម្រើ​ដែល​ផ្តោត​សំខាន់​លើ​សហគមន៍ ។ កម្មវិធី JustServe បាន​កើតឡើង​ដោយ​មាន​អ្នក​ប្រើប្រាស់​ថ្មី​ចំនួន ១១៤,៦៣៩ និង​គម្រោង​ថ្មី​ចំនួន ៣៨,៥៩៧ ។ វេទិកា​នេះ​មាន​អ្នកប្រើប្រាស់​ចុះ​ឈ្មោះ​លើស​ពី ១ លាន​នាក់ ។

JustServe-One-Million-Volunteer-16
JustServe-One-Million-Volunteer-16
ក្រុមអ្នកស្ម័គ្រចិត្តសម្រាប់កម្មវិធី JustServe ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសម្អាតសម្រាមនៅមាត់ច្រាំងនៃបឹងអុនតារីយ៉ូ ក្នុងទីក្រុងអូសាវ៉ា រដ្ឋអុនតារីយ៉ូ នាថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ។2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ការងារ​នៃ​ការមើល​ថែ​នេះ​ក៏​បានរីកចម្រើន​តាមរយៈ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សុខុមាលភាព និង​ភាពខ្លួន​ទីពឹង​ខ្លួន​ដែលមាន​ចំនួន ១៣,៧៨៩ នាក់ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​បម្រើ​របស់​បងប្អូន​ស្រ្តី​នៃ​សមាគម​សង្គ្រោះ​ជាង ៨.២ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ផងដែរ ។ ពួកគាត់​បានពង្រឹង​បុគ្គល ក្រុម​គ្រួសារ និង​សហគមន៍​រួម​គ្នា តាម​របៀប​ដ៏​ស្ងៀមស្ងាត់ ប៉ុន្តែ​មាន​អត្ថន័យ ។

ប៊ីស្សព ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល ដែល​ជា​ប៊ីស្សព​ជា​អធិបតី​នៃ​សាសនាចក្រ​បាន​មាន​ប្រសាសន៍​ថា « ខណៈ​ដែល​សាសនាចក្រ​ធ្វើការ​ជា​សកល នោះ​ការបម្រើ​ដ៏​ប្រកប​ដោយ​អត្ថន័យ​នេះ​ភាគច្រើន​កើត​ឡើង​ក្នុង​សហគមន៍​របស់​យើង ។ វា​ជា​ការបំផុសគំនិត​ក្នុងការ​មើលឃើញ​សមាជិក និង​មិត្តភក្តិ​របស់​សាសនាចក្រ​ចូលរួម​ក្នុង​សកម្មភាព​សាមញ្ញៗ​នៃ​ការបម្រើ​ប្រចាំថ្ងៃ នៅពេល​ពួកគេ​ខិតខំ​បម្រើ​អ្នក​ដទៃ​ដូចជា​ព្រះគ្រីស្ទ » ។

របាយការណ៍​នេះ​ក៏​បង្ហាញ​ពី​កម្មវិធី​ដែល​ជួយ​បង្កើន​ស្ថិរភាព​រយៈពេល​វែង​ផងដែរ ៖ គម្រោង​អប់រំ​ចំនួន ៦៣៨ ការបណ្តុះបណ្តាល​ការងារ​សម្រាប់​បុគ្គល Deseret Industries ចំនួន ១០,៦៥៣ នាក់ ការប្រជុំ​អំពី​ការ​ជា​សះស្បើយ​ពី​ការញៀន​ប្រចាំ​សប្តាហ៍​ចំនួន ២,៤១២ នាក់ និង​អ្នក​ចូលរួម​នៅក្នុង​ក្រុម​ភាព​ខ្លួន​ទីពឹង​ខ្លួន​ជាង ១៤២,០០០ នាក់ ។

ដើម្បី​ដោះស្រាយ​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ នោះ​ឃ្លាំង​របស់​ប៊ីស្សព​ចំនួន ១២១ កន្លែង​របស់​សាសនាចក្រ​នៅ​ទូទាំង​ប្រាំមួយ​ប្រទេស​បានបរិច្ចាគ​អាហារ​ជាង ៣៧ លាន​ផោន — ស្មើ​នឹង​អាហារ​ប្រហែល ៣១ លាន — ដល់​អង្គការ​មនុស្សធម៌ និង​ធនាគារ​ស្បៀង​អាហារ ដែល​បម្រើអ្នក​ដែល​ខ្វះខាត ។

20251119_1133_KBrooks_010.jpg
20251119_1133_KBrooks_010.jpg
បាប ស្ម៊ីធ ជាប្រធាន FISH of Grand Blanc ស្វាគមន៍ការបរិច្ចាគស្បៀងអាហារពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅទីក្រុង ក្រាន់ ប្លង់ រដ្ឋមីឈីហ្គែន នាថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

របាយការណ៍​នេះ​ក៏​គូស​បញ្ជាក់​អំពី​ផ្នែក​ដែល​សាសនាចក្រ​បានធ្វើការ​យ៉ាងស៊ីជម្រៅ និង​កិច្ចខិតខំ​ប្រឹងប្រែង​សហប្រតិបត្តិការ​យូរ​អង្វែង — ជាពិសេស​បំផុត​គឺ​គំនិត​ផ្តួចផ្តើម​ជា​សកល​របស់​ខ្លួន ដែល​ហៅ​ថា​ការមើលថែ​ដល់​ស្ត្រី និង​កុមារ ។ គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​របស់​សាសនាចក្រ​បានដើរ​តួនាទី​នាំ​មុខ ។ ពួកគាត់​បានប្រមូល​អង្គការ​មនុស្សធម៌​ពិភពលោក​ចំនួន​ប្រាំបី ហើយ​បាន​ចាត់​ពួកគេ​ជា​ក្រុម​សមាគម​ចំនួន ៤ ដែល​ក្រុម​នីមួយៗ​ផ្តោតលើ​គម្រោង​ផ្តល់​អត្ថប្រយោជន៍​ដល់​ស្ត្រី និង​កុមារ ។

ជា​លទ្ធផល​នៃ​កិច្ចសហ​ប្រតិបត្តិការ​នេះ ស្ត្រី និង​កុមារ​រាប់​លាន​នាក់​បានទទួល​ធនធាន​សំខាន់ៗ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន ។ គិត​ត្រឹម​ខែ​មេសា ឆ្នាំ២០២៥ សមាគម​នេះ​បានជួយ​ម្តាយ​ដែល​មាន​ផ្ទៃ​ពោះ​ចំនួន ២១៩,០០០ នាក់​ទទួល​ការមើលថែ​មុន​ពេល​សម្រាល កុមារ​ចំនួន ២១.២ លាន​នាក់ និង​ម្តាយ​ទទួល​បាន​វីតាមីន ( ដែល​លើស​ពី​គោលដៅ ១២ លាន ) កុមារ ១.៨៧ លាន​នាក់​ត្រូវ​បានពិនិត្យ​រកមើល​កង្វះ​អាហារូបត្ថម្ភ និង​ព្យាបាល​ប្រសិនបើ​ចាំបាច់ ហើយ ១៤១,០០០ គ្រួសារ​ទទួល​បាន​គ្រាប់​ពូជ និង​ការបណ្តុះបណ្តាល​ដើម្បី​ធ្វើ​សួន​បន្លែ​សុខភាព​នៅ​ផ្ទះ ។

wcxm0mpl62005q2l9ibbsyhjcysnqv8iktc8s4dt.jpeg
wcxm0mpl62005q2l9ibbsyhjcysnqv8iktc8s4dt.jpeg
ម្តាយ និងកូនរបស់គាត់នៅក្នុងព្រឹត្តិការណ៍អាហារូបត្ថម្ភនៅប្រទេសប៉េរូ ។© 2026 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ប្រធាន​សមាគ​មសង្គ្រោះ​ទូទៅ ខាមៀល អិន. ចនសុន បាន​មាន​ប្រសាសន៍​ថា « ការរីកចម្រើន​ជា​សកល​ចាប់ផ្តើម​ដោយ​ការពង្រឹង​ស្ត្រី ទាំង​ជា​សកល និង​ក្នុង​ផ្នែក​នៃ​ឥទ្ធិពល​របស់​យើង ។ នៅពេល​យើង​មើលថែ​ដល់​ស្ត្រី និង​កុមារ​តាមរយៈ​អាហារូបត្ថម្ភ ការមើលថែ​មាតា និង​ទារក ការចាក់​ថ្នាំ​បង្ការ និង​ការអប់រំ នោះ​យើង​កំពុង​វិនិយោគ​លើ​អនាគត​ដែល​មាន​សុខភាព​ល្អ និង​មាន​ក្តីសង្ឃឹម​ជាង​នេះ—ស្ត្រី​ម្នាក់ កូន​ម្នាក់ និង​សហគមន៍​មួយ​ក្នុង​ពេល​តែ​មួយ » ។

លើស​ពី​ការផ្តល់​ជំនួយ​ផ្នែក​មនុស្សធម៌ និង​ការបម្រើ​នៅក្នុង​សហគមន៍ របាយការណ៍​នេះ​បង្ហាញ​ពី​របៀប​បន្ថែម​ដែល​សាសនាចក្រ​បានគាំទ្រ​ដល់​បុគ្គល និង​ក្រុមគ្រួសារ​ទាំងឡាយ​ក្នុង​ឆ្នាំ២០២៥ ។ សេវាកម្ម​គ្រួសារ​បានជួយ​ដល់​អតិថិជន​ចំនួន ១៦,០៩៩ តាមរយៈ​ធនធាន​ជួយ‑ខ្លួន​ឯង វគ្គសិក្សា ការប្រឹក្សា​ការព្យាបាល​ជា​ក្រុម និង​ម្នាក់‑ទល់‑ម្នាក់​ដោយ​ផ្តល់​ការគាំទ្រ​ខាងវិញ្ញាណ និង​ខាង​ផ្លូវ​ចិត្ត អំឡុងពេល​មាន​ការលំបាក ។

សាសនាចក្រ​ក៏​បាន​បន្ត​វិនិយោគ​លើ​ការអប់រំ និង​ការរីកចម្រើន​រយៈពេល‑វែង តាមរយៈ​ឧបករណ៍​ដូចជា មូលនិធិ​អប់រំ​ដែល​មាន​ជា​បន្តបន្ទាប់, BYU-Pathway Worldwide, អាហារូបករណ៍ Benson, EnglishConnect និង​ជោគជ័យ​នៅក្នុង​សាលា ។ ការផ្តល់​ជូន​ទាំងនេះ​បំពេញ​បន្ថែម​កិច្ច​ខិតខំ​ប្រឹង​ប្រែង​សម្រាប់​ភាពខ្លួន​ទី​ពឹងខ្លួន‑​យ៉ាងទូលំ​ទូលាយ​របស់​សាសនាចក្រ ដែល​នៅក្នុង​ឆ្នាំ២០២៥ បាន​មាន​អ្នក​ចូលរួម​ដល់ ១៤២,៤៩៤ នាក់ តាមរយៈ​វគ្គសិក្សា​តាម​អ៊ីនធឺណិត និង​ដោយ​ផ្ទាល់​ដោយ​ឥត​គិត​ថ្លៃ ដែល​គ្រប​ដណ្តប់​លើ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ភាពធន់​ខាង​សតិអារម្មណ៍ ការចាប់ផ្តើម​អាជីវកម្ម និង​ជំនាញ​សំខាន់ៗ​ផ្សេង​ទៀត ។

របាយការណ៍​ឆ្នាំ២០២៥ មាន​នៅ​គេហទំព័រ CaringReport.ChurchofJesusChrist.org ដែល​អ្នកអាន​អាច​រុករក​ផែនទី​អន្តរកម្ម​ដែល​បង្ហាញ​ពី​ទីតាំង​នៃ​រាល់​គម្រោង​មនុស្សធម៌​ដែល​បាន​បញ្ចប់​ក្នុង​កំឡុង​ឆ្នាំ​នេះ ។ របាយការណ៍​នេះ​ត្រូវ​បានបោះពុម្ព​ផ្សាយ​ជា ១៧ ភាសា ។

បន្ថែម​ពី​លើ​ការ​រាយការណ៍​អំពី​លទ្ធផល សេចក្តីសង្ខេប​ដែល​លើក​ទឹកចិត្ត​ដល់​បុគ្គល និង​ក្រុមគ្រួសារ​ទាំងឡាយ​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ដ៏​សាមញ្ញ និង​មាន​អត្ថន័យ​នៃ​ការបម្រើ ។ បទពិសោធន៍​លើ​វិបសាយ​រួម​មាន ទំព័រ​ដែល​រៀបរាប់​ពី​វិធី​ចំនួន ២៥ ដើម្បី​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ជា​សកល​ដើម្បី​គាំទ្រ​ដល់​ស្ត្រី និង​កុមារ — ដូចជា​ការរៀន​អំពី​អង្គការ​ក្នុង​មូលដ្ឋាន ការប្រើប្រាស់​ទេពកោសល្យ​ផ្ទាល់ខ្លួន​ដើម្បី​ផ្ដល់​ពរ​ដល់​អ្នកដទៃ ការរៀបចំ​អាហារ​សម្រាប់​នរណា​ម្នាក់​ដែល​ត្រូវការ​ជំនួយ ការស្វែងរក​ឱកាស​ស្ម័គ្រចិត្ត​នៅលើ​គេហទំព័រ JustServe.org ឬ​ការបរិច្ចាគ​សម្លៀកបំពាក់ អាហារ និង​របស់របរ​ចាំបាច់​ផ្សេង​ទៀត ។

របាយការណ៍​នេះ​បង្ហាញ​ថា ការបម្រើ​នៅ​សព្វថ្ងៃ​នេះ​ស្ថិត​ក្នុង​បរិបទ​ប្រវត្តិសាស្រ្ត​របស់​ខ្លួន ។ កម្មវិធី​សុខុមាលភាព​ផ្លូវការ​របស់​សាសនាចក្រ — បាន​ប្រកាស​នៅ​ឆ្នាំ១៩៣៦ — គឺ​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​មើលថែ​ដល់​សមាជិក​ដែល​ខ្វះខាត និង​ពង្រឹង​សមត្ថភាព​របស់​ពួកគេ​ដើម្បី​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ ក្នុង​ឆ្នាំ១៩៨៤ សាសនាចក្រ​ចែក​ជំនួយ​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក​តាម​រយៈ​កម្មវិធី​មនុស្ស​ធម៌​របស់​ខ្លួន ។ មូលដ្ឋានគ្រឹះ​ទាំងនេះ​នៅតែ​ដឹកនាំ​ការខិតខំ​របស់​សាសនាចក្រ​នៅ​សព្វថ្ងៃ​នេះ នៅពេល​ដែល​សាសនាចក្រ​ខិតខំ​ផ្ដល់​ពរ​ដល់​ទាំង​សមាជិក និង​អ្នក​ដែល​មិន​មែន​ជា​សមាជិក តាម​រយៈ​ភាពខ្លួន​ទីពឹង​ខ្លួន‑ជំនួយ​មនុស្សធម៌ និង​ការបម្រើ​ស្ម័គ្រចិត្ត ។

ផ្នែក​ដ៏​សំខាន់​ដែល​អាច​ធ្វើ​ទៅ​បាន​នៃ​អ្វី​ដែល​ត្រូវ​បានគូស​បញ្ជាក់​នៅក្នុង​របាយការណ៍​នេះ គឺជា​ការខិតខំ​ប្រឹងប្រែង​ស្ម័គ្រចិត្ត​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​បានបរិច្ចាគ​ពេលវេលា ធនធាន និង​សេចក្តី​មេត្តា​ករុណា​នៅ​ទីតាំង​រាប់​ពាន់​កន្លែង​នៅ​ជុំវិញ​ពិភពលោក ។ ការបរិច្ចាគ​របស់​ពួកគេ — រួម​ជាមួយនឹង​ការលះបង់​របស់​ពួក​អ្នកសហការ​ដូចជា អង្គការ​យូនីសេហ្វ កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក គម្រោង HOPE CARE ជំនួយ WaterAid ShelterBox និង​ផ្សេងៗ​ទៀត — អនុញ្ញាត​ឲ្យ​សាសនាចក្រ​ពង្រីក​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការមើលថែ​ដល់​អ្នក​ដែល​ខ្វះខាត ។

ប្លេន អារ ម៉ាក់ស៍ហ្វៀលដ៍ នាយក​គ្រប់គ្រង​ផ្នែក​សេវាកម្ម​សុខុមាលភាព និង​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​សាសនាចក្រ បាន​មាន​ប្រសាសន៍​ថា « ការងារ​នេះ​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ដើម្បី​ដោះស្រាយ​តម្រូវការ​ពិតប្រាកដ​ក្នុង​របៀប​មួយ​ជាក់ស្តែង និង​យូរ​អង្វែង ។ តាមរយៈ​ការសម្រប​សម្រួល​ធនធាន ជំនាញ និង​ចំណេះដឹង​នៅក្នុង​មូលដ្ឋាន យើង​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​បន្ទាន់ ខណៈ​ដែល​ពង្រឹង​ភាព​ខ្លួន​ទីពឹង​ខ្លួន​បុគ្គល និង​សហគម​បន្តិច​ម្តងៗ​ផងដែរ ។ តាមរយៈ​ការសហការ​ប្រកប​ដោយ​ការគិតគូរ នោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​គាំទ្រ​ដល់​ស្ថិរភាព​ខ្លួន​ទីពឹងខ្លួន និង​ឱកាស​នៅ​ជុំវិញ​ពិភពលោក​កាន់តែ​ខ្លាំង​ឡើង » ។

គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា ទិដ្ឋភាព​នីមួយៗ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ដើម្បី​បម្រើ​ដល់​អ្នកដទៃ គឺជា​ផ្នែក​នៃ​កិច្ចការ​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។

ពួកលោក​បាន​មាន​ប្រសាសន៍​ថា « នៅពេល​យើង​បម្រើ​អ្នក​ដទៃ នោះ​យើង​បម្រើ​ទ្រង់​យ៉ាងពិត​ប្រាកដ ។ តាម​របៀប​នេះ យើង​ម្នាក់ៗ​កំពុង​ឆ្លើយតប​នឹង​ការហៅ​របស់​ទ្រង់​ឲ្យ​ធ្វើ​ជា​ពន្លឺ​ដល់​ពិភព​លោក ហើយ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្រ្គោះ​នៃ​ការស្រឡាញ់​ដល់​អ្នក​ដទៃ ។ យើង​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​នៅ​ចំណុច​កណ្ដាល​នៃ​កិច្ចការ​ដ៏​មហិមា​នេះ ។ សូម​ឲ្យ​ព្រះ​ប្រទានពរ​ដល់​អ្នក​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​សេចក្តីល្អ​របស់​អ្នក ហើយ​សូម​ឲ្យ​អ្នក​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់​នៅពេល​អ្នក​បន្ត​ស្រឡាញ់ និង​មើលថែ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ » ។