Translation

កុមារ​អង្គការ​បឋម​សិក្សា​ត្រូវបាន​អញ្ជើញ​ឲ្យ​បម្រើ​ដល់​កុមារ​ដទៃ​ទៀត​ក្នុង​ឆ្នាំ ២០២៥

Primary-Service-initiative
Primary-Service-initiative
កុមារអង្គការបឋមសិក្សាចូលរួមក្នុងគម្រោងបម្រើ ។2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

អង្គការ​បឋម​សិក្សា នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​ជា​អង្គការ​បម្រើ​ដល់​កុមារ​អាយុ​ពី ៣ ឆ្នាំ​ដល់ ១១ ឆ្នាំ មាន​កេរដំណែល​ដ៏​សម្បូរបែប​អំពី​កុមារ​ដែល​បម្រើ​ដល់​កុមារ​ដទៃទៀត ចាប់តាំងពី​អង្គការ​បឋម​សិក្សា​ត្រូវបាន​រៀបចំ​ឡើង​នៅ​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​១៨៧៨ មក ។

អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ ដែល​កុមារ​នៅ​អង្គការ​បឋម​សិក្សា​បាន​បរិច្ចាគ​ប្រាក់ ដើម្បី​ជួយ​គាំទ្រ​ដល់​ការថែទាំ​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​ក្នុង​រដ្ឋ​យូថាហ៍ ។

Primary-Service-Initiative
Primary-Service-Initiative
អស់ជាច្រើនទសវត្សរ៍មកហើយ ដែលកុមារនៅអង្គការបឋមសិក្សាបានបរិច្ចាគប្រាក់ ដើម្បីជួយគាំទ្រដល់ការថែទាំកុមារនៅមន្ទីរពេទ្យកុមារក្នុងរដ្ឋយូថាហ៍ ។ ដោយចាប់ផ្តើមក្នុងឆ្នាំ ២០២៥ អង្គការបឋមសិក្សានៅទូទាំងពិភពលោកត្រូវបានអញ្ជើញឲ្យចូលរួមក្នុងគម្រោងបម្រើប្រចាំឆ្នាំ ។© 2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ដោយ​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០២៥ គណៈប្រធាន​ទូទៅ​អង្គការ​បឋម​សិក្សា អញ្ជើញ​អង្គការ​បឋម​សិក្សា​ទាំងអស់​ឲ្យ​រៀបចំ​គម្រោង​បម្រើ​ប្រចាំ​ឆ្នាំ​ដែល​នឹង​អនុញ្ញាត​ឲ្យ​កេរដំណែល​នេះ​នៅ​បន្ត ។

សេចក្តី​ថ្លែងការណ៍​មកពី​គណៈប្រធាន​អង្គការ​បឋម​សិក្សា​បាន​ចែង​ថា « យើង​សង្ឃឹម​ថា កិច្ចខិតខំ​ប្រឹងប្រែង​ទូទាំង​ពិភពលោក​នេះ​នឹង​ជួយ​កុមារ​ឲ្យ​ដឹង​ថា ពួកគេ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​អាច​រួមចំណែក​តាម​របៀប​ដ៏​ប្រកប​ដោយ​អត្ថន័យ » ។ « នៅពេល​កុមារ​បម្រើ សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះអង្គ​សង្រ្គោះ​នឹង​កើនឡើង ហើយ​ពួកគេ​នឹង​ទទួល​អារម្មណ៍​នៃ​អំណរ ខណៈ​ដែល​ពួកគេ​ចែកចាយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ជាមួយ​អ្នក​ដទៃ » ។

សកម្មភាព​បម្រើ​អាច​នឹង​ត្រូវ​បាន​រៀបចំ​ជា​កម្រិត​វួដ ឬ​ស្តេក ហើយ​គួរ​តែ​រួម​បញ្ចូល​កុមារ​គ្រប់​វ័យ​ទាំងអស់ ។ គណៈប្រធាន​អង្គការ​បឋមសិក្សា​ផ្ដល់​អនុសាសន៍​ថា កុមារ​គួរតែ​ចូលរួម​ក្នុង​ការរៀបចំ​គម្រោង​បម្រើ​នេះ ហើយ​ថាពួកគេ​អាច​អញ្ជើញ​មិត្តភក្តិ គ្រួសារ និង​សមាជិក​វួដ ( ក្រុមជំនុំ ) របស់​ពួកគេ​ដើម្បី​ចូលរួម​ជាមួយ​ពួកគេ​បាន ។

គណៈប្រធាន​អង្គការ​បឋម​សិក្សា​បាន​មាន​ប្រសាសន៍​ថា « យើង​រំភើប​ចិត្ត​ដើម្បី​មើល​ឃើញ​ពី​របៀប​ដែល​កុមារ​ទូទាំង​ពិភពលោក​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ក្នុង​សហគមន៍​របស់​ពួកគេ ហើយ​ចែកចាយ​អំណរ​ដែល​ដំណឹងល្អ​នាំមក​ឲ្យ » ។

សាសនាចក្រ​នឹង​ប្រមូល​ផ្ដុំ និង​ចែកចាយ​ដំណើររឿង​ជា​សាកល​អំពី​ការបម្រើ​ពេញ​មួយ​ឆ្នាំ​នេះ ។ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ដាក់​បញ្ជូន​ដំណើររឿង វីដេអូ គំនូរ និង​រូបភាព​នានា​តាមរយៈ ទស្សនាវដ្តី « ប្រិយមិត្ត » ។ ថ្នាក់​ដឹកនាំ​វួដ និង​សាខា​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​បញ្ជូន​ដំណើររឿង​ទៅ​កាន់​ប្រវត្តិ​អង្គភាព តាមរយៈ ឧបករណ៍​ប្រវត្តិ​អង្គភាព​តាម​អនឡាញ ផងដែរ ។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ សូម​មើល​សំណួរ​ដែល​ចោទ​សួរ​ជា​ញឹកញាប់​ខាងក្រោម​នេះ ។

សំណួរ​ដែល​ចោទ​សួរ​ជា​ញឹកញាប់ ៖ គំនិត​ផ្តួចផ្តើម​ការបម្រើ​របស់​អង្គការ​បឋម​សិក្សា

Q: When should we organize our service activity? Any time during the year?

A: Yes. This activity is meant to commemorate the organization of Primary in August 1878, but local Primaries are invited to plan a service activity any time during the year that is appropriate for local circumstances.

ស ៖ តើ​យើង​គួរ​រៀបចំ​សកម្មភាព​បម្រើ​របស់​យើង​នៅ​ពេលណា ? តើ​នៅ​ពេលណា​ក៏​បាន​នៅក្នុង​ឆ្នាំ​នីមួយៗ​ឬ ?

ច ៖ ត្រូវហើយ ។ សកម្មភាព​នេះ​គឺ​ដើម្បី​រំឭក​ដល់​ការរៀបចំ​អង្គការ​បឋម​សិក្សា នៅ​ខែសីហា ឆ្នាំ១៨៧៨ ប៉ុន្តែ​អង្គការ​បឋម​សិក្សា​ក្នុង​មូលដ្ឋាន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​រៀបចំ​ផែនការ​សកម្មភាព​បម្រើ​នៅពេល​ណា​ក៏​បាន​ក្នុង​អំឡុង​ឆ្នាំ​នីមួយៗ ដែល​សមស្រប​នឹង​កាលៈទេសៈ​ក្នុង​មូលដ្ឋាន ។

ស ៖ តើ​វា​មិន​អី​ទេ​មែន​ទេ​ក្នុង​ការសម្របសម្រួល​សកម្មភាព​បម្រើ​នេះ ជាមួយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ការបម្រើ​ដែល​ធំ​ជាង​នេះ​នៅក្នុង​សហគមន៍ ឬ​ប្រទេស​របស់​ខ្ញុំ ?

ច ៖ ត្រូវហើយ ។ យើង​សង្ឃឹម​ថា ការសម្របសម្រួល​នឹង​កើតឡើង​ទៅ​តាម​ពេលវេលា​អនុវត្ត​ជាក់ស្តែង ហើយ​ថា​សកម្មភាព​បម្រើ​ទាំងនេះ​អាច​ជា​ឱកាស​សម្រាប់​កុមារ​ក្នុង​ការអញ្ជើញ​មិត្តភក្តិ ក្រុមគ្រួសារ និង​សមាជិកវួដ​របស់​ពួកគេ​ឲ្យ​ចូលរួម​ជាមួយ​ពួកគេ ។

ស ៖ តើ​ធ្វើ​យ៉ាង​ដូចម្ដេច​ទៅ បើ​អង្គការ​បឋម​សិក្សា​របស់​ខ្ញុំ​តូច​ពេក ឬ​យើង​មិន​មាន​កុមារ​ចូលរួម​គ្រប់គ្រាន់​សម្រាប់​គម្រោង​បម្រើ​ធំ​មួយ​ផង​នោះ ?

ច ៖ រាល់​ទង្វើ​នៃ​ការបម្រើ​ធ្វើឲ្យ​មាន​ភាពខុសគ្នា ។ អ្នក​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម សូម្បី​តែ​មាន​កុមារ​តែ​ម្នាក់ ឬ​ពីរ​នាក់​ក្តី ។

ស ៖ តើ​គម្រោង​បម្រើ​នេះ​អាច​ជំនួស​សកម្មភាព​អង្គការ​បឋម​សិក្សា​របស់​វួដ/សាខា​របស់​ខ្ញុំ​សម្រាប់​ខែ​នេះ​បាន​ទេ ?

ច ៖ ត្រូវហើយ ។ អ្នក​ត្រូវបាន​អញ្ជើញ​ឲ្យ​ឆ្លើយតប​នឹង​ការអញ្ជើញ​នេះ​ក្នុង​របៀប​មួយ​ដែល​សមស្រប​នឹង​តម្រូវការ កាលវិភាគ និង​សមត្ថភាព​ក្នុង​មូលដ្ឋាន ។

ស ៖ តើ​យើង​គួរតែ​ផ្តល់​ថវិកា​ដល់​សកម្មភាព​នេះ​យ៉ាង​ដូចម្តេច ?

ច ៖ សកម្មភាព​បម្រើ​នេះ​គួរតែ​ត្រូវបាន​ចំណាយ​ពី​ថវិកា​វួដ ។ លើសពី​នេះ មាន​វិធី​ជាច្រើន​ក្នុង​ការបម្រើ តាមរយៈ​ការចែកចាយ​ពេលវេលា ចំណេះដឹង ជំនាញ និង​សេចក្តី​ស្រឡាញ់ ។

ស ៖ តើ​មាន​ធនធាន​អ្វី​ខ្លះ ដើម្បី​ជួយ​រៀបចំ​ផែនការ​សកម្មភាព​របស់​យើង ?

ច ៖ គេហទំព័រ JustServe.org អាច​ជា​ធនធាន​ដ៏​មាន​តម្លៃ​មួយ​ក្នុង​ការដាក់​ផែនការ​បង្កើត​ឱកាស​ស្ម័គ្រចិត្ត​សម្រាប់​កុមារ​ដែល​អ្នក​បម្រើ ។ ប្រសិន​បើ​មិន​មាន JustServe នៅក្នុង​តំបន់​របស់​អ្នក​ទេ នោះ​អ្នក​អាច​យោង​ទៅកាន់​ធនធាន​ទាំងនេះ​បាន ៖ https://www.justserve.org/Primary

ស ៖ តើ​សកម្មភាព​នេះ​គួរតែ​ធ្វើ​ឡើង​នៅ​កម្រិត​វួដ/សាខា ឬ​ស្តេក ឬ​យើង​អាច​ចូលរួម​ជា​ថ្នាក់​នៃ​អង្គការ​បឋម​សិក្សា ឬ​ក្រុម​សកម្មភាព​បាន ?

ច ៖ សូម​រៀបចំ​ផែនការ​សកម្មភាព​បម្រើ​ដែល​សមស្រប​បំផុត​តាម​តម្រូវការ និង​កាលៈទេសៈ​ក្នុង​មូលដ្ឋាន​របស់​អ្នក ។ អ្នក​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​បម្រើ​ជាមួយ​គ្នា​តាម​របៀប​រៀបចំ​មួយ ប៉ុន្តែ​ទំហំ​នៃ​ក្រុម​អាច​ត្រូវ​បាន​កំណត់​តាម​តម្រូវការ​ក្នុង​មូលដ្ឋាន​បាន ។

ស ៖ តើ​យើង​អាច​អញ្ជើញ​ឪពុក​ម្តាយ និង​បងប្អូន​បង្កើត​របស់​កុមារ​នៃ​អង្គការ​បឋម​សិក្សា​ឲ្យ​ចូលរួម​បាន​ទេ ?

ច ៖ ត្រូវហើយ ។ សកម្មភាព​បម្រើ​នេះ​គួរតែ​ត្រូវបាន​ដឹកនាំ​ដោយ និង​ផ្តោត​លើ​កុមារ ប៉ុន្តែ​អ្នកចូលរួម​ត្រូវបាន​លើក​ទឹក​ចិត្ត​ឲ្យ​អញ្ជើញ​អ្នក​ផ្សេងទៀត ( រួម​ទាំង​អ្នក​ដែល​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ​ផងដែរ ) ឲ្យ​ចូលរួម ។

ស ៖ តើ​សកម្មភាព​បម្រើ​នេះ​អាច​ត្រូវបាន​រៀបចំ​ដោយ​សហការ​គ្នា​ជាមួយ​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ក្នុង​មូលដ្ឋាន​បាន​ដែរ​ឬ​ទេ ?

ច ៖ បាន ។ អ្នក​ត្រូវបាន​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើការ​ជាមួយ​អង្គការ​ក្នុង​មូលដ្ឋាន​ដើម្បី​កំណត់​ពី​តម្រូវការ និង​ឱកាស​បម្រើ​នៅក្នុង​តំបន់​របស់​អ្នក ។

ស ៖ តើ​ខ្ញុំ​អាច​បញ្ចូល​កុមារ​ក្នុង​ការដាក់​ផែនការ និង​ការអនុវត្ត​គម្រោង​បម្រើ​របស់​យើង​ឲ្យ​បាន​ល្អបំផុត​ដោយ​របៀប​ណា ?

ច ៖ អ្នក​អាច​សុំ​ឲ្យ​កុមារ​ជួយ​ក្នុង​ការបញ្ចេញ​គំនិត ស្វែងរក​មតិកែលម្អ​អំពី​ការបម្រើ​ប្រភេទ​ណា​ដែល​មាន​អារម្មណ៍​ថា វា​មាន​អត្ថន័យ​សម្រាប់​ពួកគេ និង​ឲ្យ​ពួកគេ​ចូលរួម​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក្នុង​ដំណើរការ​រៀបចំ​ផែនការ និង​នៅពេល​ធ្វើ​សកម្មភាព ។ សូម​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ថា​មាន​ភាពជាម្ចាស់​ក្នុង​ឱកាស​បម្រើ​នេះ ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ​ដែរ ។