Translation

កុំព្យូទ័រ​សាលារៀន​ចំនួន​បី​កន្លែង​នៅ​ប្រទេស​កម្ពុជា

សាលារៀន​ចំនួន​បី​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា បានប្រារព្ធ​ពិធី​បរិច្ចាគ​កុំព្យូទ័រ និង​ការជួសជុល​កែលម្អ​បន្ទប់​រៀន​ចាស់ៗ ទៅ​ជា​បន្ទប់​កុំព្យូទ័រ​ទំនើបៗ ដោយ​សមាគម​និកាយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ នៅ​ថ្ងៃ​ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ សមាគម​និកាយ​បាន​ប្រគល់​បន្ទប់​កុំព្យូទ័រ​ដែល​មាន​មុខងារ​ពេញលេញ​នៅក្នុង​ពិធី​មួយ ក្រោម​អធិបតីភាព​របស់​លោក ជា វង្សចន្ថា នាយក​រដ្ឋបាល​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

IMG_5365.jpeg
IMG_5365.jpeg
នាយករដ្ឋបាលខណ្ឌមានជ័យ លោក ជា វង្សចន្ថា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយកុំព្យូទ័រ និងការជួសជុលកែលម្អដែលទាក់ទង មកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សម្រាប់វិទ្យាល័យចំនួនបីក្នុងខណ្ឌរបស់លោក ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។© 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

សាលារៀន​ចំនួន​បី​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា បានប្រារព្ធ​ពិធី​បរិច្ចាគ​កុំព្យូទ័រ និង​ការជួសជុល​កែលម្អ​បន្ទប់​រៀន​ចាស់ៗ ទៅ​ជា​បន្ទប់​កុំព្យូទ័រ​ទំនើបៗ ដោយ​សមាគម​និកាយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ នៅ​ថ្ងៃ​ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ សមាគម​និកាយ​បាន​ប្រគល់​បន្ទប់​កុំព្យូទ័រ​ដែល​មាន​មុខងារ​ពេញលេញ​នៅក្នុង​ពិធី​មួយ ក្រោម​អធិបតីភាព​របស់​លោក ជា វង្សចន្ថា នាយក​រដ្ឋបាល​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

IMG_5379.jpeg
IMG_5379.jpeg
ប្រធានសមាគមនិកាយសាសនាចក្រ លោក ចន្ទសុភា និងនាយកសាលាវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ដែលឥឡូវនេះជាលោក ឈុនហាក់ ថតរូបក្នុងពិធីប្រគល់-ទទួលអំណោយកុំព្យូទ័រ និងការជួសជុលកែលម្អ មកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយសម្រាប់វិទ្យាល័យនេះ និងសាលាពីរទៀតនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។© 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

លោក ចន្ទសុភា បានចែកចាយ​ថា បេសកកម្ម​របស់​សមាគម​និកាយ​គឺ​ដើម្បី​លើក​កម្ពស់​ភាពខ្លួន​ទី​ពឹងខ្លួន​របស់​សហគមន៍​តាមរយៈ​ការបរិច្ចាគ​នានា ។ លោក​បាន​មាន​ប្រសាសន៍​ថា « សមាជិក​នៃ​សមាគម​និកាយបាន​តមអាហារ​ពីរ​ពេល​ក្នុង​មួយ​ខែ ហើយ​បរិច្ចាគ​ថ្លៃ​អាហារ​ទាំងនោះ​ដល់​សមាគម​និកាយ ដើម្បី​ប្រើប្រាស់​ជួយ​ដល់​សហគមន៍​ជុំវិញ​ពិភពលោក » ។

នាយក​រដ្ឋបាល និង​នាយក​សាលា​បានថ្លែង​អំណរគុណ​ចំពោះ​សមាគម​និកាយ​សម្រាប់​ជំនួយ​សហការ និង​អំណោយ​ដ៏​សប្បុរស​ពី​សមាជិក​សមាគម​និកាយ ។ បន្ទប់​កុំព្យូទ័រ​ផ្តល់​ឧបករណ៍​ថ្មីៗ​សម្រាប់​ការបង្រៀន និង​រៀបចំ​កុមារ​សម្រាប់​បច្ចេកវិទ្យា​ដែល​ពួកគេ​នឹង​ជួបប្រទះ​នៅពេល​ពួកគេ​បន្ត​ការសិក្សា និង​អាជីព​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា ។

សាលា​ទាំង​បី​នេះ​ជួយ​ដល់​សិស្សានុសិស្ស​ជាង ៤,៤០០ នាក់​ដែល​មាន​បន្ទប់​រៀន​ជាង ៦០ បន្ទប់ ។ សាលារៀន​នីមួយៗ​បាន​ទទួល​កុំព្យូទ័រ​ពី ២០ ទៅ ៤០ គ្រឿង ដែល​បានដំឡើង​គ្រប់សព្វ​នូវ​សុសវែរ ក្តារចុច mouseកុំព្យូទ័រ និង​អេក្រង់​កុំព្យូទ័រ ។ បន្ទប់​រៀន​ដែល​ចាស់​ត្រូវ​បាន​ជួសជុល​កែលម្អ​ដោយ​សមាគម​និកាយ និង​បានកែប្រែ​ទៅ​ជា​បន្ទប់​កុំព្យូទ័រ​ដែល​មាន​ប្រព័ន្ធ​អគ្គិសនី​​សុវត្ថិភាព ទ្វារ​សុវត្ថិភាព ភ្លើង កង្ហារ និង​ម៉ាស៊ីន​ត្រជាក់ ដើម្បី​រក្សា​បរិយាកាស​សិក្សា​ប្រកប​ដោយ​ផាសុកភាព និង​មាន​អនាម័យ ។

បន្ទាប់ពី​ពិធី​នោះ អ្នក​ចូលរួម​ទាំងឡាយ​បានធ្វើ​ទស្សនកិច្ច​បន្ទប់​កុំព្យូទ័រ​ថ្មី​ទាំងនោះ ។ សិស្សានុសិស្ស​ដែល​អរសប្បាយ​កំពុង​ធ្វើការ​នៅលើ​កុំព្យូទ័រ​ទាំងនោះ ហើយ​បង្ហាញពី​ការអភិវឌ្ឍ​ជំនាញ​វាយ​អត្ថបទ និង​សិក្សា​ពី​ប្រព័ន្ធ​កុំព្យូទ័រ និង​កម្មវិធី​ដែល​មាន​សម្រាប់​ឲ្យ​ពួកគេប្រើប្រាស់ ។

ការដាក់តាំង និងការប្រើប្រាស់ធនធានកុំព្យូទ័រទាំងនេះ នឹង​រៀបចំ​សិស្សានុសិស្ស​ឲ្យ​ឆ្ពោះ​ទៅកាន់​យុគសម័យ​ទំនើប និង​ស្ទាត់ជំនាញ​ផ្នែក​អភិវឌ្ឍ​បច្ចេកវិទ្យា​បន្តិច​ម្តងៗ​នៅក្នុង​ប្រទេសកម្ពុជា និង​ពិភពលោក ដោយ​បង្កើន​លទ្ធភាព​ការងារ និង​ជំនាញ​ផ្សេងៗ ដើម្បី​ជំរុញ​ឲ្យ​កាន់តែ​មាន​ទំនាក់ទំនង​ជាសកល និង​ជឿនលឿន​តាម​ប្រព័ន្ធ​ឌីជីថល ។