គណៈប្រធានទីមួយ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានប្រកាសពីការចាត់តាំងថ្នាក់ដឹកនាំតំបន់ ឆ្នាំ២០២៦-២០២៧ ក៏ដូចជាការកែប្រែដែលបង្កើនការគាំទ្រនៅ ក្នុង គណៈប្រធានតំបន់ ដើម្បីបំពេញតម្រូវការរបស់សាសនាចក្រដែលកំពុងរីកចម្រើនឲ្យបានកាន់តែប្រសើរឡើង។ ការផ្លាស់ប្តូរទាំងនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៦ ។
ពួកចិត្តសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ ឬ ពួកចិតសិបនាក់ប្រចាំតំបន់ ម្នាក់ៗទាំងនេះបម្រើជាសមាជិកនៃគណៈប្រធានតំបន់ ។ ការចាត់តាំងនេះពុំមានការកំណត់តួនាទីទីប្រឹក្សាជាក់លាក់ទៀតនោះទេ ។ ប្រធានតំបន់គឺនៅខាងឆ្វេង ដោយមានកំណត់សម្គាល់ជាមួយសញ្ញាផ្កាយ ព្រមជាមួយរូបថតអស់អ្នកដែលកំពុងបម្រើនៅក្នុងគណៈប្រធានតំបន់បន្តនៅខាងស្តាំ ។
គណៈប្រធានតំបន់ — នៅខាងក្រៅសហរដ្ឋអាមេរិក
តំបន់អាស៊ី
គណៈប្រធានតំបន់អាស៊ី ឆ្នាំ២០២៦–២០២៧ ពីឆ្វេងទៅស្តាំ ៖ អែលឌើរ ខេលី អរ ចនសុន ជាប្រធាន, អែលឌើរ ដេវីឌ អិល បាកណឺ, និងអែលឌើរ វាន-យាំង វូ ។
DOWNLOADព័ត៌មានបន្ថែមអំពីគណៈប្រធានតំបន់
នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទមានតំបន់ចំនួន ២៤ — មាន ៦ តំបន់ដែលគ្របដណ្តប់ទូទាំងសហរដ្ឋអាមេរិក និងមាន ១៨ តំបន់ដែលគ្របដណ្តប់តំបន់ក្រៅសហរដ្ឋអាមេរិក ។
ចាប់ផ្តើមនៅឆ្នាំ១៩៨៤ តំបន់នានាត្រូវបានបង្កើតឡើងដើម្បីដឹកនាំការងារនៅក្នុងទីតាំងភូមិសាស្ត្រនៃសាសនាចក្រសកលនេះ ។ គណៈប្រធានតំបន់សម្រាប់សហរដ្ឋអាមេរិក និងតំបន់មជ្ឈិមបូព៌ា/អាហ្វ្រិកខាងជើង ធ្វើការពីទីស្នាក់ការកណ្តាលរបស់សាសនាចក្រនៅទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ ។
« ពួក៧០នាក់ត្រូវប្រព្រឹត្តដោយនូវព្រះនាមនៃព្រះអម្ចាស់ នៅក្រោមការដឹកនាំរបស់ពួក១២នាក់ … ក្នុងការសាងសាសនាចក្រឡើង និងការកាន់កាប់គ្រប់ទាំងកិច្ចការនៃសាសនាចក្រ នៅគ្រប់សាសន៍ » ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:៣៤ ) ។