
primary-presidency-2026.jpg
គណៈប្រធានអង្គការបឋមសិក្សាទូទៅថ្មី គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ។ ពីខាងឆ្វេងទៅខាងស្តាំ ៖ នីណា អិម ហ្គាហ្វៀល ( ទីប្រឹក្សាទីមួយ ), រ៉ូសម៉ារី ខេ ឈីបូតា ( ប្រធាន ) និង ថេរេសា អេ ខូលីនស៍ ( ទីប្រឹក្សាទីពីរ ) ។© 2026 by Intellectual Reserve, Inc. All rights reserved.គណៈប្រធានអង្គការបឋមសិក្សាថ្មីត្រូវបានប្រកាសនៅអំឡុងសម័យប្រជុំរសៀលថ្ងៃសៅរ៍នៃសន្និសីទទូទៅប្រចាំឆ្នាំលើកទី ១៩៦ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ប្រធាន ឌី ថត គ្រីស្តូហ្វឺសិន នៃគណៈប្រធានទីមួយ បានធ្វើការប្រកាសនេះអំឡុងពេលសម័យប្រជុំគាំទ្រថ្នាក់ដឹកនាំសាសនាចក្រ ។
ថ្នាក់ដឹកនាំថ្មីនេះដែលមាន រ៉ូសម៉ារី ខេ ឈីបូតា ( ប្រធាន ), នីណា អិម ហ្គាហ្វៀល ( ទីប្រឹក្សាទីមួយ ) និង ថេរេសា អេ ខូលីនស៍ ( ទីប្រឹក្សាទីពីរ ) ។ សមាជិកគណៈប្រធានថ្មីនឹងចាប់ផ្តើមបម្រើការងារនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ។
អង្គការបឋមសិក្សាគឺជាអង្គការសម្រាប់កុមារដែលមានអាយុចាប់ពី១៨ខែដល់១១ឆ្នាំ ។ អង្គការនេះបង្រៀនពួកគេអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ហើយជួយពួកគេស្ថាបនាសេចក្តីជំនឿ ។ គណៈប្រធានអង្គការបឋមសិក្សាទូទៅធ្វើការដើម្បីពង្រឹងកុមារ និងគ្រួសារនៅក្នុងសាសនាចក្រទាំងមូល ។ សមាជិកនៃគណៈប្រធានអង្គការបឋមសិក្សាទូទៅ ចុះជួប និងបង្រៀនថ្នាក់ដឹកនាំអង្គការបឋមសិក្សា និងកុមារទូទាំងពិភពលោក ។ ពួកគាត់ប្រឹក្សាជាមួយថ្នាក់ដឹកនាំសាសនាចក្រទូទៅ និងក្នុងមូលដ្ឋានដទៃទៀត នៅពេលពួកគាត់បម្រើកុមារ និងក្រុមគ្រួសារ ។
ជីវប្រវត្តិខ្លីៗរបស់អ្នកដឹកនាំម្នាក់ៗគឺដូចខាងក្រោម ។
រ៉ូសម៉ារី ខេ ឈីបូតា
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
រ៉ូសម៉ារី ខេ ឈីបូតា អាយុ៥៨ឆ្នាំ មានដើមកំណើតនៅប្រទេសម៉ាឡាវី ហើយធំធាត់ឡើងនៅប្រទេសហ្ស៊ីមបាវ៉េ ។ ឥឡូវនេះ គាត់រស់នៅក្នុងទីក្រុងយ័រដាន់ខាងត្បូង រដ្ឋយូថាហ៍ ។ គាត់ធ្វើការជាអ្នកគ្រប់គ្រងទូទៅផ្នែកធនធានមនុស្សសម្រាប់សាសនាចក្រ ហើយពីមុនធ្លាប់ធ្វើការជាជំនួយការប្រតិបត្តិជាន់ខ្ពស់នៅក្នុងការិយាល័យកូរ៉ុមនៃពួកចិតសិបនាក់ ។ គាត់មានកម្រិតអប់រំថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង និងភាពជាអ្នកដឹកនាំពីសាកលវិទ្យាល័យ Western Governors និងបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកបច្ចេកវិទ្យាព័ត៌មានពីសាកលវិទ្យាល័យ Colorado Technical ។ បច្ចុប្បន្ន គាត់បម្រើជាគ្រូបង្រៀនសាលាថ្ងៃអាទិត្យ និងជាគ្រូបង្រៀនរៀបចំខ្លួនបម្រើបេសកកម្មស្តេកជាមួយស្វាមីរបស់គាត់ ។ ការចាត់តាំងក្នុងសាសនាចក្រពីមុនរបស់គាត់រួមមាន ប្រធានសកម្មភាពវួដ គណៈប្រធានសមាគមសង្គ្រោះវួដ គ្រូបង្រៀនអង្គការបឋមសិក្សា គណៈប្រធានអង្គការបឋមសិក្សាវួដ គ្រូបង្រៀនថ្នាក់សិក្ខាសាលា ប្រធានយុវនារីមណ្ឌល គ្រូបង្រៀនសមាគមសង្គ្រោះ និងប្រធានយុវនារីសាខា ។ គាត់ និងស្វាមី ចូអែល បានបម្រើជាមួយគ្នាជាអ្នកដឹកនាំបេសកកម្មនៅក្នុងបេសកកម្មអាឡាបាម៉ា ប៊ើរមីងហាំ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ។ ពួកគាត់មានកូនម្នាក់ ។
នីណា អិម ហ្គាហ្វៀល
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
នីណា អឹម ហ្គាហ្វៀល អាយុ៦៧ឆ្នាំ រស់នៅក្នុងទីក្រុងអូរឹម រដ្ឋយូថាហ៍ ។ មិនយូរប៉ុន្មានបន្ទាប់ពីគាត់កើតនៅប្រទេសជប៉ុន ដែលមានម្តាយជាជនជាតិជប៉ុន និងឪពុកជាជនជាតិអាមេរិក ក្រុមគ្រួសាររបស់គាត់បានផ្លាស់ទៅសហរដ្ឋអាមេរិក ហើយគាត់ត្រូវបានចិញ្ចឹមបីបាច់នៅរដ្ឋខូឡូរ៉ាដូ ។ គាត់បានចូលរួមក្នុងសាសនាចក្រនៅថ្នាក់វិទ្យាល័យ តាមរយៈឥទ្ធិពលរបស់មិត្តភក្តិល្អៗ និងក្រុមគ្រួសាររបស់ពួកគេ ។ គាត់ជាស្ត្រីមេផ្ទះ ហើយបានសិក្សានៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។ ស៊ីស្ទើរ ហ្គាហ្វៀល បច្ចុប្បន្នបម្រើជាប្រធានសមាគមសង្គ្រោះស្តេក ។ ការចាត់តាំងក្នុងសាសនាចក្រពីមុនរបស់គាត់រួមមាន ប្រធានសមាគមសង្គ្រោះវួដ គណៈប្រធានអង្គការបឋមសិក្សាស្តេក គណៈប្រធានអង្គការបឋមសិក្សាវួដ គណៈប្រធានសមាគមសង្គ្រោះស្តេក និងប្រធានសមាគមសង្គ្រោះស្តេក ។ គាត់ និងស្វាមី ដេវីឌ ( ស្លាប់ ) គឺជាឪពុកម្តាយដែលមានកូនប្រាំនាក់ ។
ថេរេសា អេ ខូលីនស៍
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ថេរេសា អេ ខូលីនស៍ អាយុ៦៤ឆ្នាំ រស់នៅក្នុងទីក្រុងត្រាបភើរ រដ្ឋយូថាហ៍ ។ គាត់ជាស្ត្រីមេផ្ទះ ហើយបានសិក្សាផ្នែកអប់រំពិសេសនៅសាកលវិទ្យាល័យរដ្ឋយូថាហ៍ ។ បច្ចុប្បន្ន គាត់បម្រើជាអ្នកដឹកនាំថ្នាក់ទារកដ្ឋាន ជាអ្នកធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ និងជាគ្រូបង្រៀនរៀបចំខ្លួនបម្រើបេសកកម្មស្តេកជាមួយស្វាមីរបស់គាត់ ។ ការចាត់តាំងក្នុងសាសនាចក្រពីមុនរបស់គាត់រួមមាន គណៈប្រធានក្រុមយុវនារីស្តេក ប្រធានសមាគមសង្គ្រោះវួដ ប្រធានក្រុមយុវនារីវួដ និងគ្រូបង្រៀនថ្នាក់បឋមសិក្សាវួដ ។ គាត់ និងស្វាមី រីឆាដ បានបម្រើជាមួយគ្នាជាអ្នកដឹកនាំបេសកកម្មនៅក្នុងបេសកកម្ម ប៊ែនតុនវីល អាកានសាស ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ។ ពួកគាត់មានកូនបួននាក់ ។