
Saroeun-and-Alain-Eav-in-Cambodia-2023.jpg
អ្នកស្រី សារឿន និងលោក អ៊ាវ លាង ថតរូបនៅឆ្នាំ២០២៣ នៅពេលវិលត្រឡប់មកប្រទេសកម្ពុជា ជាប្រទេសកំណើតវិញ ក្រោយពីបានភៀសខ្លួនចេញពីទីនោះក្នុងឆ្នាំ១៩៧៩។ 2025 by Intellectual Reserve, Inc. All rights reserved.លោក អ៊ាវ លាង និងអ្នកស្រី សារឿន បានចាកចេញពីប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៩ ក្រោមស្ថានភាពដ៏លំបាកបំផុត ។ បន្ទាប់ពីធ្វើជាសាក្សីអស់រយៈពេលជិតបួនឆ្នាំអំពីការសម្លាប់ ការអត់ឃ្លាន ការធ្វើទារុណកម្ម និងស្ទើរតែគេចមិនផុតពី ការស្លាប់នៅក្រោមរបបខ្មែរក្រហមប្រល័យពូជសាសន៍ ពួកគាត់បានរត់គេចខ្លួនដោយអព្ភូតហេតុជាមួយកូនតូចៗ ពីរនាក់ ទៅកាន់ជំរំជនភៀសខ្លួនក្នុងប្រទេសថៃ ហើយទីបំផុតបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ។
ថ្ងៃនេះ គឺ៤៦ឆ្នាំក្រោយ ដែលចៅប្រុសវ័យក្មេងទាំងបួននាក់របស់លោក លាង និងអ្នកស្រី សារឿន បានមកដល់ ប្រទេសកម្ពុជា ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនានៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ បងប្អូនជីដូនមួយម្នាក់ទៀត ដែលជាចៅស្រីនឹងចាប់ផ្តើមបម្រើនៅរដូវក្តៅនេះ ។

4-Cousins-in-Cambodia.jpg
អ្នកផ្សព្វផ្សាយសាសនាជាបងប្អូនជីដូនមួយនឹងគ្នាបួននាក់ — ពីខាងឆ្វេង អែលឌើរ ហ្គុនគេម៊ែរ ចេឌិន អែលឌើរ អ៊ាវ អេនតូនី អែលឌើរ ណិលសុន អ៊ីថាន និងអែលឌើរ អ៊ាវ អាលឡេន ជុញ្ញ័រ — បានថតនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ។ ពីរនាក់ដែលឈរនៅទាំងសងខាងកំពុងបម្រើនៅបេសកកម្មភ្នំពេញកម្ពុជាខាងលិច ហើយពីរនាក់ឈរនៅខាងក្នុងកំពុងបម្រើនៅបេសកកម្មភ្នំពេញកម្ពុជាខាងកើត ។2025 by Intellectual Reserve, Inc. All rights reserved.នៅពេលដែលបងប្អូនជីដូនមួយទាំងនេះមើលទៅវាលស្រែដ៏ស្ងប់ស្ងាត់នៅជនបទនៃប្រទេសកម្ពុជា ឬជិះកង់នៅក្នុង ទីក្រុងដ៏អ៊ូអរនេះ ពួកគេមិនបានមើលឃើញពីភាពសាហាវព្រៃផ្សៃនៃវាលពិឃាដនោះទេ ។ ផ្ទុយទៅវិញ ពួកគេមើល ឃើញទេសភាពដ៏ស្រស់ស្អាត និងសហគមន៍រីកចម្រើនដែលពោរពេញទៅដោយប្រជាជនដែលបន្ទាបខ្លួន និង ស្រឡាញ់សន្តិភាព ។
អែលឌើរ ណិលសិន អ៊ីថាន អែលឌើរ អ៊ាវ អាលឡេន អែលឌើរ អ៊ាវ អេនតូនី និងអែលឌើរ ហ្គុនគេម៊ែរ ចេឌិន គឺជាបងប្អូនជីដូនមួយបង្កើតនឹងគ្នាមកពីរដ្ឋយូថាហ៍ ។ ពួកគេទាំងបួននាក់គឺជាចៅរបស់លោក អ៊ាវ លាង និងអ្នកស្រី សារឿន ។ សម្រាប់ពួកគេ និងគ្រួសាររបស់ពួកគេ វាគឺជាអព្ភូតហេតុដែលព្យាការីរបស់ព្រះបានហៅពួកគេឲ្យបម្រើជាមួយគ្នានៅលើទឹកដីកំណើតរបស់ជីដូនជីតារបស់ពួកគេ ។ ពួកគេស្រឡាញ់ប្រទេសកម្ពុជា និងមានចំណងទំនាក់ទំនងជាពិសេសជាមួយប្រជាជនកម្ពុជា ។

Arleigh-Eav.jpg
អ៊ាវ អាលលី ត្រូវបានហៅបម្រើបេសសកម្មនៅប្រទេសកម្ពុជា ដែលជាទីកន្លែងជីដូនជីតារបស់នាង បានភៀសខ្លួន ចេញពីអំពើឃោរឃៅផ្នែកនយោបាយក្នុងឆ្នាំ១៩៧៩។ នាងនឹងមកដល់ប្រទេសកម្ពុជានៅខែសីហា ឆ្នាំ២០២៥ ។2025 by Intellectual Reserve, Inc. All rights reserved.វាជារឿងដ៏អស្ចារ្យណាស់ ដែលបងប្អូនជីដូនមួយបង្កើតទីប្រាំគឺ ស៊ីស្ទើរ អ៊ាវ អាលលី មកពីទីក្រុងវាលេនសៀ រដ្ឋកាលីហ្វ័ញ៉ា បានទទួលការហៅបម្រើនៅប្រទេសកម្ពុជាក្នុងខែមករា ឆ្នាំ២០២៥ ។ នាងនឹងមកដល់នៅ ខែសីហា បន្ទាប់ពីការបំពាក់បំប៉ននៅ អ៊ិម.ធី.ស៊ី. នៃទីក្រុងប្រូវ៉ូ ។
នៅក្នុងការងារបម្រើរបស់ពួកគេ បងប្អូនជីដូនមួយវ័យក្មេងៗទាំងនេះកំពុងជួយផ្លាស់ប្តូរភាពភ័យខ្លាច និងភាពរន្ធត់នៃបទពិសោធដ៏តក់ស្លុតរបស់ជីដូនជីតាពួកគេជាមួយនឹងក្តីសង្ឃឹម ភាពសុខសាន្ត និងសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។
ការមានចៅច្បងទាំងប្រាំនាក់មកបម្រើនៅប្រទេសកម្ពុជា គឺជាក្តីសុបិនក្លាយជាការពិតសម្រាប់លោក លាង និងអ្នកស្រី សារឿន ។ ពួកគាត់មិនអាចស្រមៃឃើញពីការណ៍នេះជាង៤០ឆ្នាំមុន ពេលដែលគំនិតតែមួយគត់របស់ពួកគាត់ គឺគ្រាន់តែចង់គេចចេញពីប្រទេសកម្ពុជាដោយមានជីវិតរស់ជាមួយគ្រួសារតូចមួយរបស់ពួកគាត់នោះឯង ។
បងប្អូនជីដូនមួយទាំងប្រាំនាក់នេះបានធំធាត់ឡើងដូចជាក្មេងជនជាតិអាមេរិកទូទៅដែរ ។ ពួកគេលេងកីឡា លេងវីដេអូហ្គេម និងមានពេលវេលាល្អៗជាមួយមិត្តភក្តិ ។ ពួកគេបានដឹងពីប្រទេសកម្ពុជា និងបទពិសោធរបស់ជីដូនជីតា របស់ពួកគេ ។ ប៉ុន្តែសម្រាប់ជីវិតក្មេងៗរបស់ពួកគេភាគច្រើន វាហាក់ដូចជាពិភពលោកមួយដ៏ឆ្ងាយផ្សេងពីគ្នា ។
ប៉ុន្តែអ្វីៗទាំងអស់បានក្លាយជាការពិតនៅពេលដែលគ្រួសារទាំងមូលរបស់លោក លាង និងអ្នកស្រី សារឿន ( ទាំងអស់មានគ្នា ២៥ នាក់ ) បានមកលេងប្រទេសកម្ពុជានាខែមេសា ឆ្នាំ២០២៣ ។ អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីការរត់ភៀសខ្លួនរបស់ពួកគាត់ ជីដូនជីតាទាំងពីររូបនេះមិនមានបំណងប្រាថ្នាចង់ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញទេ ព្រោះតែការចងចាំដ៏ឈឺចាប់ទាំងនោះ ។ ប៉ុន្តែនៅទីបំផុត ស្រុកកំណើត និងសាច់ញាតិដែលនៅ សេសសល់នៅទីនោះបានហៅពួកគាត់ឲ្យមកលេងស្រុកកំណើត ហើយពួកគាត់បានសម្រេចចិត្តត្រឡប់មកវិញជាមួយកូនៗ និងចៅៗទាំងអស់ ។
DOWNLOADដំណើរកម្សាន្តនោះគឺជាដំណើរកម្សាន្តដ៏ក្រៀមក្រំមួយ ខណៈដែលក្រុមគ្រួសារបានទៅលេងកន្លែងដែលលោក លាង និងអ្នកស្រី សារឿន រស់នៅយ៉ាងមានសុភមង្គលមុនរបបខ្មែរក្រហម ហើយក៏ជាកន្លែងដែលពួកគាត់រងទុក្ខ ធ្វើការដូចជាទាសករ និងប្រឈមមុខនឹងការស្លាប់ជារៀងរាល់ថ្ងៃផងដែរ ។ ពួកគាត់ក៏អាចជួបជុំម្តងទៀតជាមួយសាច់ញាតិដែល នៅរស់រានមានជីវិតផងដែរ ។ កូនប្រុសច្បងរបស់ពួកគាត់ឈ្មោះ អាលឡេន បានរំឭកអនុស្សាវរីយ៍កាលពីក្មេងៗ លេងនៅវាលស្រែ ពួនពីពួកទាហាន និងដើរលេងកាត់ភក់ ។ គួរឲ្យស្ញប់ស្ញែង ទោះបីជាឪពុកម្តាយរបស់គាត់ឆ្លងកាត់សេចក្តីភ័យខ្លាច និងការថប់បារម្ភក្តី ក៏គាត់មិនបានមើលឃើញការភ័យខ្លាច និងការថប់បារម្មណ៍នោះដែរ កាលពីនៅក្មេង គាត់បានមានប្រសាសន៍ថា « ពួកគាត់ព្យាយាមបិទបាំងការឈឺចាប់ និងការព្រួយបារម្ភអំពីខ្ញុំ » ។
បងប្អូនជីដូនមួយវ័យក្មេងទាំងនេះបាននិយាយថា ការធ្វើដំណើរឆ្នាំ២០២៣នេះ បានជួយពួកគេឲ្យមានភាពចាស់ទុំជាងមុន ។ វាជាពេលវេលាដ៏ផ្លាស់ប្តូរសម្រាប់ពួកគេក្នុងការយល់ដឹងពីបទពិសោធដ៏គួរឲ្យខ្លាចរបស់ជីដូនជីតារបស់ពួកគេ និងមូលហេតុដែលប្រទេសកម្ពុជា ជាប្រទេសដែលផ្ដល់នូវអនុស្សាវរីយ៍ទាំងផ្អែមល្ហែម និងទាំងជូរចត់សម្រាប់ពួកគេ ។
អ្នកស្រី សារឿន កើតនៅឆ្នាំ១៩៥២ ក្នុងខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ។ គាត់បានសរសេរក្នុងប្រវត្តិគ្រួសារថា គាត់ធំធាត់ឡើងនៅក្នុងគ្រួសារកសិករក្រីក្រមួយ ប៉ុន្តែអាចមានលទ្ធភាពចូលរៀននៅសាលាបឋមសិក្សារហូតដល់ថ្នាក់ទីប្រាំពីរ ។ គាត់ត្រូវឈប់ទៅធ្វើការនៅចម្ការ ដោយរែកទឹកពីទន្លេដើម្បីស្រោចបន្លែ និងដើមឈើហូបផ្លែ ។
នៅឆ្នាំ១៩៦៩ យុវជនម្នាក់ដែលមានឈ្មោះថា អ៊ាវ លាង ចូលរៀនវគ្គគរុកោសល្យនៅទីក្រុងពោធិ៍សាត់បានផ្លាស់ទៅ ទីក្រុងដែលអ្នកស្រី សារឿន កំពុងរស់នៅ ដើម្បីចាប់ផ្តើមធ្វើការជាគ្រូបង្រៀនជាលើកដំបូង ។ គាត់បានជួលផ្ទះនៅក្បែរគ្នា ហើយពួកគាត់ក៏បានរាប់អានគ្នាជាមិត្តភក្តិ រួចក៏ស្រឡាញ់គ្នា និងបានភ្ជាប់ពាក្យ ហើយក៏បានរៀបការ ។ អ្នកស្រី សារឿន បានសរសេរថា « ទោះជាយើងបានភ្ជាប់ពាក្យរួចហើយក៏ដោយ យើងមិនអាចទៅណាមកណាតែពីរនាក់បានដែរ ។ អស់រយៈពេល ១៣ ខែមុនពេលរៀបការ នៅពេលយើងទៅណាមកណាជាមួយគ្នាយើងត្រូវមានចាស់ទុំទៅជាមួយយើងជានិច្ច ។

Eav-Family-Photo-4.jpg
លោក អ៊ាវ លាង និងអ្នកស្រី សារឿន អង្គុយនៅកណ្ដាល ដោយមានគ្រួសារ និងមិត្តភក្តិអង្គុយនៅជុំវិញ ដែលមាន ចាស់ៗផ្ដល់ពរជ័យដល់កូនកំលោះ និងកូនក្រមុំក្នុងថ្ងៃមង្គលការ នាថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៧២ ក្នុងភូមិស្វាយចេក នៃប្រទេសកម្ពុជា ។2025 by Intellectual Reserve, Inc. All rights reserved.
Eav-Family-Photo-3.jpg
រូបថតនេះត្រូវបានថតក្នុងឆ្នាំ១៩៧៤ ក្នុងភូមិស្វាយចេក នៃប្រទេសកម្ពុជា ពីមុនរបបខ្មែរក្រហម។ កាលនោះ អាលឡេន មានអាយុទើប ១៣ខែ ។2025 by Intellectual Reserve, Inc. All rights reserved.នៅឆ្នាំ១៩៧៣ « ក្មេងប្រុសដែលគួរឲ្យស្រឡាញ់ » ម្នាក់បានកើតមកគ្រួសាររបស់គូស្វាមីភរិយាមួយគូនេះ ។ ពួកគាត់បានដាក់ឈ្មោះកូននេះថា អាលឡេន ។ អ្នកស្រី សារឿន បានសសេរថា « ពួកយើង្រឡាញ់គាត់ខ្លាំងណាស់ ។ ជីវិតរបស់ពួកយើងបានពោរពេញទៅដោយពរជ័យ និងការដឹងគុណ » ។
ប៉ុន្តែភាពរីករាយមិនបានស្ថិតស្ថេរយូរអង្វែងទេ « ខ្មែរក្រហមបានបំផ្លាញសុភមង្គលរបស់យើង » ។ ក្រុមរដ្ឋប្រហារដែលដឹកនាំដោយ ប៉ុល ពត បានវាយប្រហារកងទ័ពរបស់រដ្ឋាភិបាល ហើយក៏បានគ្រប់គ្រងប្រទេសកម្ពុជាទាំងអស់ បានសម្លាប់មនុស្សប្រមាណជា ១,៥ ទៅ ២ លាននាក់ បានបំផ្លាញទីក្រុងធំៗទាំងអស់ និងបង្ខំប្រជាជនភាគច្រើនដែលមិនបានសម្លាប់ទៅធ្វើជាទាសករនៅស្រែចម្ការ ។
គោលដៅចម្បងរបស់ ប៉ុល ពត គឺគ្រូបង្រៀន វេជ្ជបណ្ឌិត អ្នកគ្រប់គ្រងអាជីវកម្ម--អ្នកដែលមានចំណេះដឹង និងបុគ្គលដែលជោគជ័យ ។
អ្នកស្រី សារឿន បានមានប្រសាសន៍ថា សុបិនអាក្រក់របស់ពួកគាត់បានចាប់ផ្ដើមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅពេលខ្មែរក្រហមបានបញ្ជាប្រជាជននៅក្នុងសហគមន៍របស់គាត់ឲ្យទៅចូលរួមប្រជុំនៅថ្ងៃបន្ទាប់ ។ ថ្នាក់ដឹកនាំក្នុង ទីក្រុង និងប្រជាជនដែលមានការអប់រំខ្ពស់ត្រូវបានប្រាប់ឲ្យទៅសាលាបឋមសិក្សាមួយនៅជិតបឹងមួយ ។ អ្នកស្រី
សារឿន បានសរសេរថា « ពួកគេភាគច្រើនត្រូវបានសម្លាប់ភ្លាមៗ » ។ គ្រួសាររបស់គាត់ត្រូវបានប្រាប់ឲ្យទៅប្រជុំជាមួយក្រុមផ្សេង ហើយជីវិតរបស់ពួកគេបានរួចផុត ។
គ្រានោះហើយដែល ការភ័យខ្លាច ការរងទុក្ខ ភាពអត់ឃ្លាន និងការចុះអន់ថយ បានចាប់ផ្តើមអស់ជិតបួនឆ្នាំ ។ គ្រួសារ អ៊ាវ ដ៏ក្មេងខ្ចីនេះ រួមនឹងប្រជាជនរាប់លាននាក់ផ្សេងទៀត ត្រូវបានបង្ខំឲ្យធ្វើពលកម្មនៅជនបទ ។ អ្នកដែលព្យាយាមរត់គេចត្រូវបានសម្លាប់ពេលចាប់បាន ។ ក្រុមគ្រួសារជាច្រើនត្រូវបានបំបែកចេញពីគ្នា ។ អ្នកស្រី សារឿន បានសរសេរថា ៖ « ខ្មែរក្រហមបានប្រើសិទ្ធិអំណាចរបស់ពួកវាយ៉ាងសាហាវយង់ឃ្នងមកលើប្រជាជនកម្ពុជា ។ នៅពេលពួកគេត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគ « សំឡេងកងរំពងរបស់កុមារយំស្រែកហៅរកឪពុកម្តាយរបស់ពួកគេ ... អ្វីៗដែលខ្ញុំបានឮគឺជាសំឡេងស្រែកយំ ការបួងសួង មនុស្សស្រែកហៅរកគ្នាទៅវិញទៅមក ហើយសំឡេងសោកសៅឮនៅជុំវិញខ្ញុំ » ។
លោក លាង បានរុញរទេះឈើមួយដែលមានអ្វីៗគ្រប់យ៉ាងដែលជារបស់ពួកគាត់ឆ្លងកាត់ទឹក និងភក់នៅលើផ្លូវដ៏លំបាកទៅកាន់កន្លែងធ្វើពលកម្មរបស់ពួកគាត់ « ខ្ញុំអាណិតកូនខ្ញុំខ្លាំងណាស់ គាត់ជួបការលំបាកយ៉ាងខ្លាំង ... ខ្ញុំបានទួញយំក្នុងចិត្ត ព្រោះខ្ញុំមិនចង់ឲ្យ អាលឡេន ដឹងថាខ្ញុំយំទេ » ។
នៅកន្លែងធ្វើពលកម្មនោះ ពួកគាត់បានភ្ញាក់ពីដំណេកនៅម៉ោង៤ព្រឹក ហើយធ្វើពលកម្មរហូតដល់ម៉ោង៧យប់ នៅក្នុងវាលស្រែដោយមានអាហារតិចតួចដើម្បីបរិភោគ « យើងត្រូវធ្វើពលកម្មទាំងសម្លៀកបំពាក់សើមពេញមួយថ្ងៃ ។ វាពិបាកនឹងពិពណ៌នាថាវាលំបាក និងវេទនាប៉ុនណាណាស់ ។ យើងនឿយហត់ និងស្រេកឃ្លានជានិច្ច » ។
អ្នកដែលមិនអាចធ្វើពលកម្មបាន ត្រូវគេយកទៅសម្លាប់ ។ អ្នកណាដែលព្យាយាមរត់គេច ត្រូវគេយកទៅសម្លាប់ ។
អ្នកស្រី សារឿន បានមានប្រសាសន៍ថា « ជាញឹកញាប់ត្រូវបង្ខំចិត្តធ្វើដំណើរលំបាកៗ និងសោកសៅជាច្រើន » ទៅកាន់ភូមិថ្មី ។ រាល់ពេលប្តូរពីភូមិមួយទៅភូមិមួយម្តងៗ អ្នកស្រី សារឿន ភ័យខ្លាចថាគ្រួសារគាត់នឹងត្រូវបែកគ្នា ហើយស្វាមីគាត់ លោក លាង នឹងត្រូវគេសម្លាប់ចោល ។ របប ប៉ុល ពត បានបន្តធ្វើឃាដ « អ្នកដែលមានការអប់រំ អ្នកជំនួញ គ្រូបង្រៀន និងអ្នកដែលធ្លាប់បម្រើការក្នុងជួររដ្ឋាភិបាលចាស់ » ។
នៅខែមីនា ឆ្នាំ១៩៧៦ អ្នកស្រី សារឿន សម្រាលបាន « កូនស្រីដ៏ស្រស់ស្អាត » ម្នាក់ ។ ពួកគាត់បានដាក់ឈ្មោះនាងថា រចនា ។ ការធ្វើពលម្មដ៏លំបាកបានបន្ត ហើយកាន់តែលំបាកនៅពេលមើលថែកូនតូចៗពីរនាក់ ។ អ្នកស្រី សារឿន ត្រូវបានបញ្ជាឲ្យត្បាញ ប្រក់ដំបូលផ្ទះ និងជញ្ជាំង ហើយក៏ត្រូវបង្ខំឲ្យកិនស្រូវផងដែរ « ដៃទាំងពីររបស់ខ្ញុំញ័រ និងទន់ខ្សោយ ។ ដៃរបស់ខ្ញុំស្ពឹកមិនទទួលអារម្មណ៍អ្វីនោះទេ ។ ខ្ញុំពិបាកងូតទឹក និងបីកូនណាស់ នៅពេលកូនត្រូវការខ្ញុំ » ។
អ្នកស្រី សារឿន បានមានប្រសាសន៍ថា គាត់បានអធិស្ឋានដល់ព្រះជានិច្ច ទោះជាគាត់មិនបានដឹងអំពីព្រះក៏ដោយ ។ គាត់មានអារម្មណ៍ថា មានអ្វីមួយនៅទីនោះ « ខ្ញុំបានបន់ស្រន់ដល់អ្នកដែលមានអំណាចបំផុតក្នុងពិភពលោកនេះ ឲ្យជួយគ្រួសារខ្ញុំ និងសូមជួយសង្រ្គោះពួកយើងពីគ្រោះមហន្តរាយនេះផង ។ បន្ទាប់ពីខ្ញុំបានអធិស្ឋានហើយ ខ្ញុំនៅតែមានអារម្មណ៍ក្រៀមក្រំ ប៉ុន្តែនៅពេលជាមួយគ្នានោះ ខ្ញុំក៏មានអារម្មណ៍សប្បាយចិត្តដែរ ព្រោះយ៉ាងហោចណាស់ពួកយើងនឹងស្លាប់ជាមួយគ្នា ជាជាងការបែកគ្នា » ។
នៅឆ្នាំទី៣ ក្រោមរបបខ្មែរក្រហមទាំង « វេទនា និងជូរចត់ » ។ លោក លាង ធ្វើពលកម្មប្រក់ដំបូលផ្ទះជាច្រើនម៉ោង ហើយអ្នកស្រី សារឿន ច្រូតស្រូវ ។ ពួកគាត់បានមើលថែកូនៗពួកគាត់តាមលទ្ធភាពដែលពួកគាត់អាចធ្វើទៅបាន ដោយប្តូរវេនគ្នាទៅមើលកូនៗ ។ កូនៗរបស់ពួកគាត់គឺជាអំណរតែមួយគត់ក្នុងជីវិត « យើងមានអារម្មណ៍ថាសំណាងណាស់ដែលមានពួកគេ ។ យើងទាំងពីរនាក់បានយល់ស្របថា ជីវិតរបស់យើងពិតជាមានពរដោយសារកូនៗរបស់យើង ហើយយើងទាំងពីរនាក់បានអរព្រះគុណដល់ព្រះចំពោះពរជ័យដែលយើងបានទទួល » ។
មិថុនា កូនស្រីរបស់ពួកគេដែលកើតក្រោយ ជឿថាជាកូនដែលផ្តល់កម្លាំងចិត្តឲ្យលោក លាង និងអ្នកស្រី សារឿន ដើម្បីបន្តទៅមុខទៀត ។ ជំនួសឲ្យការធ្វើជាបន្ទុកក្នុងកាលៈទេសៈដ៏លំបាកបែបនេះ កូនៗគឺជាពរជ័យមួយ « ឪពុកម្តាយរបស់ខ្ញុំអាចរស់នៅក្រៅបញ្ហាដ៏អាក្រក់របស់ពួកគាត់ ហើយរស់នៅដើម្បីកូនៗរបស់ពួកគាត់ » ។
អ្នកស្រី សារឿន បានសរសេរថា មនុស្សគ្រប់គ្នាដែលធ្វើពលកម្មនៅវាលស្រែរបស់ពួកគេ ស្រេកឃ្លានយូរៗទៅរហូតដល់ស្លាប់ « បបរមួយចានមានអង្ករតែ ១៥ ទៅ ២០ គ្រាប់ប៉ុណ្ណោះ » ។ ល្ងាចមួយកុមារី រចនា បានធ្លាក់បាយមួយគ្រាប់ពីស្លាបព្រារបស់នាងទៅក្រោមរនាបឈើ ។ នាងបានព្យាយាមយកបាយមួយគ្រាប់នោះ ប៉ុន្តែធ្វើមិនបានទេ ។ នាងដេកលើរនាបនោះ ហើយលៀនអណ្ដាតរបស់នាងលិឍយកគ្រាប់បាយនោះ ។ អ្នកស្រី សារឿន បានឮនាងស្រែកថា « ខ្ញុំយកបានហើយ ខ្ញុំយកបានហើយ ម៉ែ! ខ្ញុំមានអារម្មណ៍សោកសៅណាស់ ដែលនាងឃ្លានជាខ្លាំង សូម្បីបាយមួយគ្រាប់ធ្លាក់ក្រោមរនាប ក៏នាងព្យាយាមយកវាមកវិញដែរ » ។
នៅថ្ងៃដែលគ្មានភ្លៀង អាលឡេន ចូលចិត្តលេងនៅវាលស្រែ ។ គាត់ចាប់កណ្តូប ចង្រិត និងកង្កែប ។ គាត់រៀនចម្អិនវានៅក្នុងភ្លើង ហើយចែកឲ្យប្អូនស្រី និងម្ដាយគាត់ហូប « ខ្ញុំមិនជឿថា កូនប្រុសដែលស្រេកឃ្លានរបស់ខ្ញុំ ដែលមិនទាន់មានអាយុប្រាំឆ្នាំផង បានព្យាយាមយកជើងកង្កែបឲ្យប្អូន និងម្តាយគាត់ហូប » ។
នៅខែមករា ឆ្នាំ១៩៧៩ កងទ័ពកុម្មុយនិស្តវៀតណាមបានឈ្លានពានកម្ពុជា និងប្រយុទ្ធជាមួយខ្មែរក្រហម ។ គ្រួសារ អ៊ាវ គិតថាក្នុងភាពចលាចលពួកគាត់អាចរត់គេចពីកន្លែងធ្វើពលកម្ម ហើយត្រឡប់ទៅស្រុកកំណើតវិញ ។ ប៉ុន្តែបើចាប់បាន ពួកគាត់នឹងត្រូវគេសម្លាប់ ។ ហើយពួកទាហានវៀតណាមក៏គ្រោះថ្នាក់ខ្លាំងដែរ ។
ការចង់រត់គេចខ្លួនគឺគួរឲ្យភ័យខ្លាចណាស់ ។ អ្នកស្រី សារឿន បានសរសេរថា ៖ « ខ្ញុំមិនដឹងថា តើយើងអាចឆ្លងកាត់វាបានឬអត់ទេ ។ ខ្ញុំវិលវល់គិតមិនចេញនោះទេ » ។ នៅយប់នោះ គាត់បានលុតជង្គង់អធិស្ឋានទៅកាន់ « នរណាក៏ដោយដែលមានអំណាចបំផុតនៅលើផែនដីនេះ និងនៅស្ថានសួគ៌ » ។ គាត់បានទូលសូមឲ្យគ្រួសាររបស់គាត់ឲ្យមានសុវត្ថិភាព ហើយទូលសួរថាតើពួកគាត់គួរចាកចេញឬនៅ ។ គាត់បានអធិស្ឋានដដែលៗអស់បីយប់ជាប់ៗគ្នា ។
ពួកគាត់បានសម្រេចចិត្តទៅ ។ ពួកគាត់ធ្វើពុតជាដើរទៅធ្វើពលកម្មដូចធម្មតានៅម៉ោង៦ព្រឹក បន្ទាប់មករត់ដោយជើងទទេតាមវាលស្រែ និងព្រៃ ។ នៅពេលនោះ ពួកគាត់បានយក រចនា និងក្មួយស្រីម្នាក់ដាក់លើស្មា ដោយរុំក្រណាត់ធំៗចងជាប់នឹងចុងដំបងឫស្សីនីមួយៗ ។

Eav-Family-Photo-5.jpg
លោក អ៊ាវ លាង និងអ្នកស្រី សារឿន និងកូនៗរបស់ពួកគាត់ - អាលឡេន រចនា និង មិថុនា - បានថតរូបនៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសថៃ នាដើមឆ្នាំ១៩៨១ ។2025 by Intellectual Reserve, Inc. All rights reserved.នៅស្រុកកំណើតរបស់ពួកគាត់ ពួកគាត់អាចរត់គេចពីខ្មែរក្រហម និងពួកទាហានវៀតណាមបាន ។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៩ ក្នុងដំណើរដ៏លំបាកមួយទៀត ពួកគាត់បានរត់គេចខ្លួនទៅជំរំជនភៀសខ្លួនក្នុងប្រទេសថៃថា « យើងមានការភ័យខ្លាចយ៉ាងខ្លាំង ពីព្រោះក្រុមគ្រួសារជាច្រើនដែលព្យាយាមរត់គេចត្រូវបានប្លន់ និងសម្លាប់ចោលដោយទាហានវៀតណាម និងខ្មែរក្រហម និងដោយចោរថៃ » ។
១៨ខែក្រោយបន្ទាប់ពីសម្រាលកូនទី៣ របស់ពួកគាត់ឈ្មោះ មិថុនា នោះគ្រួសារ អ៊ាវ ត្រូវបានគ្រួសារលោក រាហ្វ និងឆាលូត យៀកលី ដែលជាពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅទីក្រុងប៊ែលឡេវូ រដ្ឋវ៉ាស៊ីនតោន ធានាឲ្យមករស់នៅសហរដ្ឋ
អាមេរិក ។
គ្រួសារ អ៊ាវ មានអំណរគុណជាខ្លាំងដែលនៅទីបំផុតបានមានសុវត្ថិភាព ។ ប៉ុន្តែការចូលទៅក្នុងពិភពផ្សេងគ្នាបែបនេះគឺពិបាកខ្លាំងណាស់ ។ អ្នកស្រី សារឿន បានសរសេរថា ៖ « ទ្វារចេញពីព្រលានយន្តហោះធំ វិលចុះវិលឡើងធ្វើឲ្យខ្ញុំវិលមុខ » ។ បន្ទាប់ពីនៅជាមួយគ្រួសារ យៀកលី មួយរយៈខ្លីនោះមក នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨១ គ្រួសារ អ៊ាវ បានផ្លាស់ទៅរស់នៅក្នុងបន្ទប់ជួលដែលមានតម្លៃធូរថ្លៃមួយ នៅទីក្រុងរ៉េដម៉ុន រដ្ឋវ៉ាស៊ីនតោន ។ ប៉ុន្មានថ្ងៃក្រោយមក នៅវេលាម៉ោងប្រហែល១០យប់ នាថ្ងៃទី៤ ខែកក្កដា ពួកគាត់ភ្ញាក់ផ្អើល និងភ័យខ្លាចដោយឮសំឡេងខ្លាំងៗ ។ អ្នកស្រី
សារឿន បានសរសេរថា ៖ « ខ្ញុំចាប់ផ្ដើមវេចសម្លៀកបំពាក់ខ្លះៗឲ្យកូនខ្ញុំទាំងអស់ទាំងដៃញ័រ ។ គាត់គ្មានកន្លែងត្រូវទៅទេ ប៉ុន្តែត្រូវតែរត់ « នេះជាអ្វីដែលខ្ញុំធ្លាប់ធ្វើពេលឮសំឡេងកាំភ្លើងកាលនៅប្រទេសកម្ពុជា ។ ខ្ញុំអស់សង្ឃឹម ដោយគិតថា ការរស់នៅក្នុងសហរដ្ឋអាមេរិកគួរតែមានសុវត្ថិភាព » ។

Eav-Family-Photo-1.jpg
លោក អ៊ាវ លាង និងអ្នកស្រី សារឿន និងកូនៗរបស់ពួកគាត់ដែលមាន អាលឡេន រចនា និងមិថុនា បានថតក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសថៃ នាខែឧសភា ឆ្នាំ១៩៨១ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យខាងអន្តោប្រវេសន៍ និងទទួលបានលេខអន្តោប្រវេសន៍ដើម្បីចូលសហរដ្ឋអាមេរិក ។2025 by Intellectual Reserve, Inc. All rights reserved.លោក លាង លូនលើបង្អួច ហើយបើកវាំងននឡើងមើល ។ ជំនួសឲ្យពួកទាហានបាញ់កាំភ្លើង គាត់បានឃើញកាំជ្រួច និងមនុស្សម្នាសប្បាយរីករាយអបអរថ្ងៃបុណ្យជាតិ ។
បន្ទាប់ពីនៅបានពីរបីសប្តាហ៍នៅអាមេរិក គ្រួសារ អ៊ាវ ត្រូវបានគ្រួសារ យៀកលី ណែនាំឲ្យស្គាល់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានចាប់ផ្តើមទៅសួរសុខទុក្ខ និងបង្រៀនពួកគាត់ ។ កូនស្រីដែលមានឈ្មោះថា ណិលសិន អ៊ាវ មិថុនា បានមានប្រសាសន៍ថា ឪពុករបស់គាត់ឈ្មោះ លាង បានទទួលបុណ្យជ្រមុជទឹកក្នុងរយៈពេលពីរបីខែ គឺនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៨១ រួមជាមួយកូនច្បងឈ្មោះ អាលឡេន « ឪពុករបស់ខ្ញុំមិនសូវចេះភាសាទេ ដូច្នេះគាត់មិនបានយល់ពីគោលលទ្ធិទាំងអស់ឡើយ ប៉ុន្តែគាត់បានទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ និងព្រះវិញ្ញាណភ្លាមៗ និងកម្លាំងនៃក្រុមគ្រួសារនៅក្នុងសាសនាចក្រនេះ ។ គាត់ចង់បានសេចក្តីស្រឡាញ់នោះ និងទំនាក់ទំនងគ្រួសារដ៏រឹងមាំទាំងនោះមាននៅក្នុងគ្រួសាររបស់គាត់ផ្ទាល់ ។ គាត់តាំងចិត្តធ្វើតាមភ្លាមៗ ។
អ្នកស្រី សារឿន បានអធិស្ឋានជាញឹកញាប់ និងសិក្សាព្រះគម្ពីរយ៉ាងយកចិត្តទុកដាក់រយៈពេលជាច្រើនខែទៀត មុនពេលគាត់បានទទួលបុណ្យជ្រមុជទឹកនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៨២ ។ គ្រួសារនេះបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ស៊ីតថល ក្នុងឆ្នាំ១៩៨៤ ។

Eav-Family-Photo-2.jpg
អ្នកស្រី សារឿន និងលោក អ៊ាវ លាង និងកូនៗរបស់ពួកគាត់ — រាប់ពីខាងឆ្វេងមាន រចនា, ម៉ៃឃល, មិថុនា និង អាលឡេន — បានថតរូបនៅខែកក្កដា ឆ្នាំ១៩៨៤ បន្ទាប់ពីផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ស៊ីតថល វ៉ាស៊ីនតោន ។2025 by Intellectual Reserve, Inc. All rights reserved.មិថុនា បានមានប្រសាសន៍ថា ៖ « ឪពុកម្តាយខ្ញុំជាអ្នកកាន់ព្រះពុទ្ធសាសនា ។ ពួកគាត់បានឃើញថា គោលការណ៍ជាច្រើននៅក្នុងដំណឹងល្អ ស្របនឹងជំនឿនៃប្រពៃណីរបស់ពួកគាត់ដែរ ។ ពួកគាត់មិនបានយល់ទាំងស្រុងភ្លាមៗ
នូវគោលលទ្ធិទាំងអស់នោះទេ ប៉ុន្តែជាធម្មតាមានអារម្មណ៍ថា មានសុវត្ថិភាព និងការលួងលោម » ។
គ្រួសារវ័យក្មេងដែលឥឡូវនេះមានកូនបួននាក់ មានប្រាក់បន្តិចបន្តួចចាប់ផ្តើមនៅអាមេរិក ប៉ុន្តែពួកគាត់បានខិតខំធ្វើការយ៉ាងខ្លាំង ហើយបានសកម្មក្នុងសាសនាចក្រ ។ កូនៗបានធំលូតលាត់យ៉ាងល្អ ដោយមានកូនប្រុសពីរនាក់
អាលឡេន និង ម៉ៃឃល បម្រើបេសកកម្ម ហើយកូនៗទាំងបួនបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ដោយបានរៀបការ និងបង្កើតគ្រួសារផ្ទាល់ខ្លួនរបស់ពួកគាត់ ។ ឥឡូវនេះ សមាជិកភាគច្រើននៃគ្រួសារនេះរស់នៅរដ្ឋយូថាហ៍។

Eav-Family-Photo-6.jpg
អ្នកស្រី សារឿន និងលោក អ៊ាវ លាង ជាមួយកូនៗរបស់ពួកគាត់ ( ខាងមុខ ៖ ម៉ៃឃល និង មិថុនា ខាងក្រោយមាន រចនា និង អាលឡេន ) បានថតនៅឆ្នាំ១៩៨៥ នៅក្នុងព្រះវិហារបរិសុទ្ធ ស៊ីតថល ។2025 by Intellectual Reserve, Inc. All rights reserved.មិថុនា បានមានប្រសាសន៍ថា សេចក្តីស្រឡាញ់ និងការបម្រើរបស់សមាជិកក្នុងវួដបានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង កាលពួកគាត់រស់នៅអាមេរិកដំបូងៗ « ពួកគេបានជួយឪពុកម្តាយខ្ញុំឲ្យមានការងារធ្វើ និងទទួលបានសញ្ជាតិ ។ ពួកគេបានមកយកពួកយើងក្មេងៗទៅចូលរួមសកម្មភាពយុវវ័យ និងកាយរិទ្ធ។ ពួកគេបានជូនកាដូគ្រីស្ទម៉ាស់មកពួកយើង ។ ពួកគេបានមានឥទ្ធិពលយ៉ាងខ្លាំងលើគ្រួសារយើងទាំងមូល ព្រមទាំងមាគ៌ារបស់យើងឆ្ពោះទៅមុខ » ។
អ្នកស្រី សារឿន បានសរសេរថា « គ្រួសាររបស់យើងបានទទួលពរជ័យយ៉ាងខ្លាំងចំពោះការរស់នៅតាមសេចក្ដីពិតនៃដំណឹងល្អជាមួយគ្នា ការរៀនសូត្រ ការអធិស្ឋាន និងការគោរពតាមបទបញ្ញត្តិរបស់ព្រះ ។ ខ្ញុំមានអំណរគុណចំពោះព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ដែលបានដឹកនាំ ណែនាំ ការពារ និងលួងលោមជីវិតគ្រួសាររបស់ខ្ញុំ » ។

Eav-Family-Photo-7.jpg
មិថុនា, ម៉ៃឃល , អាលឡេន និង រចនា បានថតរូបនៅក្នុងបន្ទប់ជួលរបស់គេ នៅនៅទីក្រុងរ៉េដម៉ុន រដ្ឋវ៉ាស៊ីនតោន ក្នុងឆ្នាំ១៩៨៥ មួយឆ្នាំពីមុនឪពុកម្តាយរបស់ពួកគេ លោក អ៊ាវ លាង និងអ្នកស្រី សារឿន អាចមានលទ្ធភាពសន្សំប្រាក់គ្រប់គ្រាន់ ដើម្បីទិញផ្ទះជាលើកដំបូងរបស់ពួកគាត់ ។2025 by Intellectual Reserve, Inc. All rights reserved.គ្រួសារ អ៊ាវ ជំនាន់ក្រោយបានធំធាត់ឡើងយ៉ាងឆាប់រហ័ស ។ ចៅដំបូងដែលដាក់ពាក្យធ្វើជាអ្នកផ្សព្វផ្សាយសាសនារបស់គាត់គឺ អ៊ីថាន ណិលសិន ជាកូនប្រុសរបស់ ណិលសុន រ៉ាវលី និង មិថុនា ។ ដោយយល់ដឹងពីមរតករបស់គាត់ និងបទពិសោធរបស់ជីដូនជីតារបស់គាត់ អ៊ីថាន បានបង្ហាញពី « ក្តីសង្ឃឹមតូចមួយ » ថាគាត់នឹងត្រូវបានហៅបម្រើនៅប្រទេសកម្ពុជា ។ ប៉ុន្តែគាត់មិនបានរំពឹងទុកនោះទេ ដោយដឹងថាពិភពលោកជាកន្លែងដ៏ធំមួយ មានកន្លែងជាច្រើនដែលអាចបម្រើបាន ។
ប៉ុន្តែដំណើរកម្សាន្តជាលក្ខណៈគ្រួសារដ៏ធំមកកាន់ប្រទេសកម្ពុជានាខែមេសា ឆ្នាំ២០២៣ បានផ្លាស់ប្តូរគាត់ « យើងបានចូលរួមការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់នៅខេត្តសៀមរាប ហើយខ្ញុំបានស្ដាប់ជីដូន និងជីតារបស់ខ្ញុំថ្លែងទីបន្ទាល់របស់ពួកគាត់ជាភាសាខ្មែរ ខ្ញុំមិនយល់ទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាមានព្រះវិញ្ញាណជាខ្លាំង ហើយខ្ញុំចងចាំ និងបានគិតថា បើខ្ញុំបានហៅមកបម្រើនៅទីនេះ វាគឺជាពរជ័យដ៏អស្ចារ្យ ។ ហើយខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថា ខ្ញុំនឹងបានហៅមកបម្រើនៅទីនេះ » ។
បីថ្ងៃក្រោយពីត្រឡប់មកផ្ទះវិញ អ៊ីថាន បានទទួលសារអ៊ីមែលមួយដោយមានការហៅពីព្យាការីឲ្យបម្រើនៅប្រទេសកម្ពុជា ។ ទឹកភ្នែក និងអំណរ និងភាពស្ញប់ស្ញែង និងការដឹងគុណ ក្នុងដួងចិត្តរបស់ជីដូន និងជីតា ឪពុកម្តាយ មីង និងពូ និងបងប្អូនជីដូនមួយរបស់គាត់ ។ អែលឌើរ ណិលសិន បានមាននិយាយថា « វាគឺជាការអស្ចារ្យបំផុត ។ ខ្ញុំមិនអាចរៀបរាប់ពីអារម្មណ៍ដែលខ្ញុំមានបានទេ » ។
មិថុនា ដែលជាម្តាយរបស់ អ៊ីថាន បានមានប្រសាសន៍ទាំងអួលដើមក នៅពេលដែលគាត់រំឭកពីគ្រានោះ ថា « វាជាអំណរដ៏បរិសុទ្ធសម្រាប់ពួកយើងទាំងអស់គ្នា ។ ជាពិសេសដោយសារតែយើងទើបតែមានបទពិសោធដ៏អស្ចារ្យបែបនេះនៅក្នុងប្រទេសកម្ពុជា ។ ការស្តាប់ឮឪពុកម្តាយរបស់យើងថ្លែងទីបន្ទាល់នៅក្នុងប្រទេសនោះ និងប្រាប់ពីរឿងរ៉ាវរបស់ពួកគាត់ ។ វាពិតជាធ្វើឲ្យមានអារម្មណ៍ល្អណាស់ ហើយបន្ទាប់មកត្រឡប់មកផ្ទះវិញ ហើយអ៊ីថាន បានទទួលការហៅឲ្យបម្រើនៅប្រទេសកម្ពុជាទៀត វាជាការរំឭកដ៏មានអត្ថន័យថា ព្រះទ្រង់គង់នៅក្នុងជីវិតរបស់យើង និងបានជ្រាបដឹងពីគ្រួសាររបស់ខ្ញុំអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ តាំងពីឪពុកម្តាយរបស់ខ្ញុំនៅក្មេង ។ ពួកគាត់ និងបងប្រុសរបស់ខ្ញុំបានរួចផុតជីវិតតាមរយៈអព្ភូតហេតុ ។ អព្ភូតហេតុមួយហើយមួយទៀត ។ នៅពេលរត់គេចទៅប្រទេសថៃ ម៉ាក់មានខ្ញុំនៅក្នុងផ្ទៃប្រាំបីសប្តាហ៍ ។ ខ្ញុំកើតនៅក្នុងជំរំជនភៀសខ្លួន ។ ហើយអព្ភូតហេតុនៅតែបន្តនៅពេលដែល អ៊ីថាន ត្រូវបានហៅឲ្យត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ។
ការហៅរបស់ អ៊ីថាន គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ។ ប៉ុន្មានខែក្រោយមក បងប្អូនប្រុស អ៊ាវ អាលឡេន និង អេនតូនី ជាកូនប្រុសរបស់ អ៊ាវ អាលឡេន និង វេនឌី និងបងប្អូនជីដូនមួយរបស់ អ៊ីថាន បានដាក់ពាក្យបម្រើបេសកកម្មរបស់ពួកគេក្នុងពេលតែមួយ ។ ទាំងពីរនាក់ក៏មិនបានរំពឹងថា ពួកគេនឹងទៅបម្រើបេសកកម្មនៅក្នុងប្រទេសកម្ពុជាដូចគ្នាដែរ ។
អេនតូនី បាននិយាយថា ៖ « ប្រទេសកម្ពុជាគឺជាប្រទេសដែលខ្ញុំចង់ទៅបម្រើបំផុត ប៉ុន្តែខ្ញុំមិនចង់សង្ឃឹមខ្លាំងពេកទេ » ។
បងប្អូនទាំងពីរនាក់បានរង់ចាំដោយអំណត់សម្រាប់ការហៅបម្រើរបស់ពួកគេ ។ អេនតូនី បាននិយាយថា « អ៊ីយ៉ា! វាពិតជាអស្ចារ្យណាស់ ។ ការហៅរបស់ខ្ញុំបានមកដល់នៅថ្ងៃអង្គារ ហើយពួកយើងគិតថា អាលឡេន នឹងទទួលការហៅបម្រើរបស់គាត់នៅពេលតែមួយ ។ ខណៈពេលដែលយើងរង់ចាំ ខ្ញុំបានបើកការហៅបម្រើរបស់ខ្ញុំដោយខ្លួនឯង ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់ ។ ខ្ញុំបានប្រាប់ អាលឡេន ពីកន្លែងដែលខ្ញុំនឹងទៅបម្រើ ហើយគាត់រំភើបជំនួសខ្ញុំណាស់ ។ ពីរបីម៉ោងក្រោយមក ការហៅរបស់គាត់ក៏បានមកដល់ដែរ ហើយគាត់បានបើកវាជាឯកជន បន្ទាប់មកប្រាប់ខ្ញុំ ។ វាពិតជាអស្ចារ្យណាស់ ! យើងរំភើបណាស់ដែលបានទៅជាមួយគ្នា » ។
ពួកគេបានទុកឲ្យមិត្តភក្តិ និងក្រុមគ្រួសារងឿងឆ្ងល់រហូតដល់ពួកគេគ្រប់គ្នាបានជួបជុំគ្នានៅល្ងាចនោះ ។ អេនតូនី បាននិយាយថា « ខ្ញុំបានបើកសំបុត្ររបស់ខ្ញុំមុនគេ ហើយម្នាក់ៗភ្ញាក់ផ្អើលដែលខ្ញុំទៅបម្រើនៅប្រទេសកម្ពុជា ជាកន្លែងដែល អ៊ីថាន បម្រើ ។ បន្ទាប់មក អាលឡេន បានបើកសំបុត្ររបស់គាត់ ហើយគ្មាននរណាម្នាក់អាចជឿវាបានទេ » ។
អាលឡេន បាននិយាយថា « ឪពុកម្តាយរបស់ខ្ញុំដំបូងគិតថាខ្ញុំនិយាយលេង ។ វាពិតជាអស្ចារ្យណាស់ ។ មើលទៅទឹកមុខជីដូន និងជីតារបស់ខ្ញុំបានបង្ហាញពីអ្វីៗទាំងអស់ហើយ ។ ព្រះបានឆ្លើយតបនឹងការអធិស្ឋានរបស់ពួកគាត់ ។ វាពិតជាប្លែក ... រំភើបខ្លាំងណាស់ » ។
បងប្អូនប្រុសគ្រួសារ អ៊ាវ បាននិយាយថា ការហៅបម្រើនេះមានអត្ថន័យ និងរំជួលចិត្តជាពិសេសសម្រាប់ឪពុករបស់ពួកគេ ឈ្មោះ អាលឡេន ដែលជាឈ្មោះអែលឌើរ អាលឡេន ត្រូវបានហៅតាមនោះ ។ អេនតូនី បាននិយាយថា « សម្រាប់គាត់មានកូនប្រុសពីរនាក់ត្រឡប់ទៅប្រទេសកម្ពុជាវិញដែលជាកន្លែងដែលគាត់បានឆ្លងកាត់នូវអ្វីដែលគាត់បានធ្វើកាលពីក្មេង ... វាមានន័យខ្លាំងណាស់សម្រាប់គាត់ ។ ទាំងម៉ាក់ និងប៉ាគ្មានពាក្យពេចន៏ដើម្បីបង្ហាញពីអារម្មណ៍របស់ពួកគាត់បានទេ ។ ជាក់ស្តែង វាមិនមែនជាការចៃដន្យទេ ។ វាគឺជាព្រះឆន្ទៈរបស់ព្រះ » ។
អាលឡេន បាននិយាយថា « មុនពេលបេសកកម្មរបស់ខ្ញុំ ពេលខ្លះខ្ញុំភ្លេចថា ប្រសិនបើប៉ារបស់ខ្ញុំមិនបានឆ្លងកាត់វាលពិឃាដ ហើយមិនមែនជាក្មេងក្លាហានបែបនេះទេ ខ្ញុំនឹងមិនបាននៅទីនេះទេ ។ ខ្ញុំគោរព និងស្រឡាញ់គាត់ខ្លាំងណាស់ គាត់ឆ្លងកាត់ច្រើន ហើយនៅតែចង់ផ្តល់ឲ្យច្រើន ។ សោកនាដកម្មដែលបានកើតឡើងនៅទីនេះក្នុងប្រទេសកម្ពុជា ធ្វើឲ្យខ្ញុំនឹកឃើញដល់គ្រួសាររបស់ខ្ញុំ ។ ខ្ញុំនិយាយនេះគឺអំពីឪពុករបស់ខ្ញុំ ។ គាត់បានរស់នៅឆ្លងកាត់សោកនាដកម្មទាំងនោះ ។ វាមានឥទ្ធិពលណាស់សម្រាប់ខ្ញុំ » ។
អាលឡេន និង អេនតូនី បានចូលមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនានាខែកក្កដា ឆ្នាំ២០២៤ ហើយបានមកដល់ប្រទេសកម្ពុជាក្នុងខែកញ្ញា ។
ប៉ុន្តែព្រះអម្ចាស់មិនទាន់បញ្ចប់នៅឡើយទេ។ ចេឌិន ហ្គុនគេម៊ែរ ដែលជាបងប្អូនជីដូនមួយទីបួន កូនប្រុសរបស់ ស្តេហ្វេន និង រចនា ហ្គុនគេម៊ែរ បានបើកការហៅរបស់គាត់ចំពោះការទន្ទឹងរង់ចាំជាយូរនៅក្នុងខែមិថុនា ឆ្នាំ២០២៤ ។ « ខ្ញុំមិនដឹងថាត្រូវរំពឹងអ្វីទេ ហើយក៏មិនចង់សង្ឃឹមច្រើនពេកដែរ ប៉ុន្តែខ្ញុំរំភើបណាស់ដែលត្រូវបានហៅមកកាន់ប្រទេសកម្ពុជា » ។ វាជាថ្ងៃពិសេសមួយទៀតសម្រាប់ក្រុមគ្រួសារសាច់ញាតិទាំងអស់ ។
បងប្អូនជីដូនមួយបីនាក់ដែលជាអ្នកផ្សព្វផ្សាយសាសនានៅតែនៅប្រទេសកម្ពុជានៅឡើយ នៅពេលដែលបងប្អូនជីដូនមួយចុងក្រោយបង្អស់គឺ អ៊ាវ អាលលី កូនស្រីរបស់ អ៊ាវ ម៉ៃឃល និង អាស៍លី មកដល់ក្នុងខែសីហា ឆ្នាំ២០២៥ ។ នាងមកពីទីក្រុងវាលេនសៀ រដ្ឋកាលីហ្វ័ញ៉ា ដែលឪពុករបស់នាងបម្រើក្នុងគណៈប្រធានស្តេក ។
អែលឌើរទាំងបួននាក់ក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានទីបន្ទាល់យ៉ាងរឹងមាំថា ការមានបងប្អូនជីដូនមួយប្រាំនាក់មកបម្រើនៅក្នុងប្រទេសកំណើតរបស់ជីដូន និងជីតារបស់ពួកគេមានន័យថា មានសារៈសំខាន់ខ្លាំងណាស់ ៖ អ៊ែលឌើរ អ៊ាវ អេនតូនី បាននិយាយថា « វាគឺជាផែនការរបស់ព្រះ ។ វាមានន័យថា យើងមានការងារត្រូវធ្វើនៅទីនេះ ដែលជាការងារសំខាន់បំផុត ។ យើងម្នាក់ៗ និងអ្នកផ្សព្វផ្សាយសាសនាគ្រប់គ្នានៅគ្រប់ទីកន្លែងមានបេសកកម្មពិសេស ។ វាពិតជាពិសេសណាស់ ។ ខ្ញុំស្រឡាញ់ប្រជាជនទាំងនេះខ្លាំងណាស់ ពួកគេគឺជាប្រជាជនរបស់ខ្ញុំ » ។
ពួកអ្នកផ្សព្វផ្សាយសាសនាទាំងបួននាក់នោះកាន់តែមានចំណងស្និទ្ធស្នាលជាមួយជីដូន និងជីតារបស់ពួកគេ ។ អាលឡេន បាននិយាយថា ៖ « ខ្ញុំមានទីបន្ទាល់ដ៏រឹងមាំមួយថា ព្រះគង់នៅទីនោះសម្រាប់ពួកគាត់ ។ ពួកគាត់មានសេចក្តីជំនឿរឹងមាំ ពួកគាត់មិនបានដឹងអំពីព្រះទេ ប៉ុន្តែទ្រង់បានមើលថែពួកគាត់ និងជួយពួកគាត់ ។ ខ្ញុំពិតជាស្រឡាញ់ជីដូន និងជីតារបស់ខ្ញុំណាស់ បើគ្មានពួកគាត់ទេ គ្មានរឿងបែបនេះកើតឡើងឡើយ ។ ខ្ញុំមិនអាចជួយប្រជាជនកម្ពុជាបានទេ ។ ខ្ញុំមានអំណរគុណចំពោះពួកគាត់ ដែលបានផ្តល់ជីវិតដល់ខ្ញុំ ពួកគាត់មិនដែលបោះបង់ទេ ។ ពួកគាត់ធ្វើឲ្យបេសកកម្មរបស់ខ្ញុំកាន់តែមានអត្ថន័យ » ។
អែលឌើរ ណិលសិន បាននិយាយថា ៖ « យើងទាំងអស់គ្នាឥឡូវនេះអាចកាន់តែមានចំណងស្និទ្ធស្នាលជាមួយជីដូន និងជីតាខ្ញុំមួយកម្រិតទៀត ។ ឥឡូវនេះ យើងអាចនិយាយភាសារបស់ពួកគាត់ ។ យើងបម្រើកន្លែងដែលពួកគាត់រស់នៅ ។ យើងនឹងអាចចែកចាយបទពិសោធជាច្រើនជាមួយគ្នាទៅវិញទៅមក ។ វានឹងពង្រឹងចំណងគ្រួសាររបស់យើងអស់មួយជីវិតរបស់យើង ហើយសង្ឃឹមថា រហូតដល់ភាពអស់កល្បជានិច្ច ។ យើងទាំងអស់គ្នានឹងបន្តកេរដំណែលរបស់ជីដូនជីតារបស់យើងក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ព្រះអង្គសង្រ្គោះនៅប្រទេសកម្ពុជា ។
អែលឌើរ ហ្គុនគេម៊ែរ បាននិយាយថា គាត់បានសិក្សាជីវប្រវត្តិរបស់ជីដូនរបស់គាត់សម្រាប់គម្រោងសាលាមួយ « វាបានជួយខ្ញុំឲ្យដឹងថាតើរឿងរ៉ាវរបស់ពួកគាត់អស្ចារ្យប៉ុនណា ហើយអព្ភូតហេតុជាច្រើនបានកើតឡើង ។ ខ្ញុំពិតជាជឿថាព្រះបានលូកព្រះហស្តជួយនៅក្នុងការរត់គេចរបស់ជីដូន និងជីតារបស់ខ្ញុំ និងការប្រែចិត្តជឿរបស់ពួកគាត់ ។ អព្ភូតហេតុបានកើតឡើងម្តងហើយម្តងទៀត ដែលបានជួយពួកគាត់មានជីវិតរស់ និងរត់គេច » ។
ពួកអ្នកផ្សព្វផ្សាយសាសនាទាំងបួននាក់បាននិយាយថា ខ្លួនជាកូនកាត់ខ្មែរ និងមានជីដូន និងជីតាដែលបានរស់រានមានជីវិតពីវាលពិឃាដ ជួយពួកគេភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិខ្មែររបស់ពួកគេ ។ ពួកគេប្រើរឿងរបស់ជីដូន និងជីតារបស់ពួកគេ ដើម្បីបង្រៀនគោលការណ៍សំខាន់ៗនៃដំណឹងល្អ រួមទាំងសេចក្តីជំនឿ ការអធិស្ឋាន ការប្រកាន់ខ្ជាប់ដល់ចុងបំផុត និងសារៈសំខាន់នៃគ្រួសារ ។
អែលឌើរ អ៊ាវ អាលឡេន បាននិយាយថា ៖ « ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា វាមានអត្ថន័យខ្លាំងណាស់ក្នុងការមានឈាមជ័រនៅទីនេះ ។ ខ្ញុំមានវប្បធម៌នេះនៅក្នុងឈាមជ័ររបស់ខ្ញុំ ខ្ញុំចាត់ទុកប្រជាជនខ្មែរជាគ្រួសារ ខ្ញុំចាត់ទុកពួកគាត់ដូចជាមីង ពូ និងបងប្អូនជីដូនមួយ ខ្ញុំស្រឡាញ់ប្រជាជននៅទីនេះខ្លាំងណាស់ ហើយចូលចិត្តនាំយកដំណឹងល្អមកចែកចាយជាមួយពួកគាត់ ។ យើងកំពុងគោរពតាមបញ្ញត្តិធំៗពីរគឺ ស្រឡាញ់ព្រះ និងស្រឡាញ់អ្នកដទៃ ។ ការនៅ
ទីនេះបានជួយខ្ញុំឲ្យមានអំណរគុណនូវសេចក្ដីស្រឡាញ់របស់ប្រជាជនកម្ពុជា និងគ្រួសាររបស់ខ្ញុំនៅឯផ្ទះកំណើត ។
អែលឌើរ ណិលសិន បាននិយាយថា « វាពិតជាបង្ហាញយ៉ាងច្បាស់ចំពោះពួកយើងទាំងអស់គ្នាថា ព្រះពិតជាបានលូកព្រះហស្ដជួយដល់ការរត់គេចរបស់ជីដូន និងជីតារបស់ខ្ញុំ និងដំណើរទៅកាន់ប្រទេសអាមេរិក ។ ហើយឥឡូវនេះ ចៅប្រាំនាក់របស់ពួកគាត់ត្រូវបានហៅមកបម្រើនៅប្រទេសកម្ពុជា ព្រះអម្ចាស់បានដឹកនាំការណ៍ទាំងអស់នេះ » ។
ប្រធាន ដេវីឌ ហ័រ ជាប្រធានបេសកកម្ម ភ្នំពេញកម្ពុជាខាងលិច បានមានប្រសាសន៍ថា ៖ « គ្រួសារ អ៊ាវ បានត្រឡប់មកប្រទេសកម្ពុជាវិញហើយ ។ នៅទីបំផុត អំពើល្អឈ្នះលើអំពើអាក្រក់ហើយ ។ ពួកអ្នកផ្សព្វផ្សាយសាសនាទាំងនេះ និងពួកអ្នកផ្សព្វផ្សាយសាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា គឺជាសក្ខីភាពនៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌របស់យើងចំពោះបុត្រាបុត្រីរបស់ទ្រង់ ។ ពួកគេកំពុងជួយជំនួសពេលវេលាដ៏ខ្មៅងងឹតនៃភាពភ័យរន្ធត់ និងអំពើទុច្ចរិតដោយអំណរ និងសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ។ ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះជំនួសសកម្មភាពដ៏គួរឲ្យរន្ធត់បំផុតរបស់មនុស្សជាតិ » ។
ណិលសុន មិថុនា បាននិយាយថា « វាគឺជាកេរដំណែលដ៏ស័ក្តិសមសម្រាប់កូនចៅរបស់ឪពុកម្តាយយើង ដើម្បីនាំមកនូវពន្លឺ និងសេចក្តីស្រឡាញ់ដល់ប្រទេសកម្ពុជា ។ វាជួយម្តាយ និងប៉ារបស់ខ្ញុំឲ្យជាសះស្បើយ ។ វាភ្ជាប់ពួកគាត់ជាមួយនឹងមាតុភូមិរបស់ពួកគាត់ ។ វាជាដំណើរដ៏ស្រស់បំព្រងសម្រាប់គ្រួសារយើង ។ វាគឺជាការត្រឡប់ទៅចំណុចចាប់ផ្ដើមដែលពោរពេញទៅដោយភាពភ័យរន្ធត់ និងឃោរឃៅនៃវាលពិឃាដ ជំនួសមកនូវការចែកចាយក្តីស្រឡាញ់ និងសេចក្តីសុខសាន្តរបស់ព្រះអង្គសង្រ្គោះជាមួយប្រជាជនកម្ពុជាវិញ » ។