Translation

ជំនួយ​មនុស្សធម៌​តាមរយៈ​សកម្មភាព ៖ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បរិច្ចាគ​អង្ករ ១៥ តោន ដល់​ប្រជាជន​ខ្មែរ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ។

កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា​ឈាន​ទៅ​រក​ការផ្ដល់​ជំនួយ​ដល់​គ្រួសារ​ចំនួន ៦០០ គ្រួសារ ដែល​បញ្ជាក់​ពី​ការតាំងចិត្ត​របស់​សាសនាចក្រ​ក្នុងការ​ជួយ​ដល់​សហគមន៍​ដែល​មាន​វិបត្តិ ។

ដើម្បី​ឆ្លើយតប​នឹង​បញ្ហាប្រឈម​ដែល​មាន​ជា​បន្តបន្ទាប់​ដែល​បង្កឡើង​ដោយ​ទឹក​ជំនន់​តាម​រដូវកាល​នៅ​ប្រទេស​កម្ពុជា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ផ្ដល់​ជាជំនួយ​នៃ​ការរាប់អាន និង​ការសម្រាលទុក្ខ ។ នៅពេល​ដែល​ប្រទេស​នេះ​ជួបប្រទះ​នឹង​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​ជីវិត ផ្ទះ​សម្បែង និង​វិស័យ​សំខាន់ៗ​ដូចជា វិស័យ​កសិកម្ម សាសនាចក្រ​បាន​ផ្តល់​អំណោយ​យ៉ាង​ច្រើន​ជា​អង្ករ​ចំនួន ១៥ តោន ដើម្បី​ចែកចាយ​ដល់​ប្រជាជន​ចំនួន ៦០០ គ្រួសារ អំណោយ​នេះ​បាន​ផ្ដល់​ជា​អាហារ​ដល់​ប្រជាជន​ប្រមាណ ២,៤០០ នាក់​ដែល​នៅតែ​ទទួល​រង​ផលប៉ះពាល់​ពី​ទឹក​ជំនន់​នេះ​ដដែល ។

DSCF3268.jpg
DSCF3268.jpg
សប្បុរសធម៌​ផ្នែក​សម្ភារ ៖ ឯកឧត្តម ឆាយ បូរិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា និង​លោក សៀ សំណាង ឈរ​នៅ​ពី​មុខ​អំណោយ​អង្ករ ដែល​ជា​និមិត្តរូប​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​មនុស្សធម៌​រួមគ្នា ។ © 2024 by Intellectual Reserve, Inc. All rights reserved.

កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​មនុស្សធម៌​នេះ ដែល​បាន​សម្រប​សម្រួល​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា គូសបញ្ជាក់​ពី​តាំងចិត្ត​ឥត​ងាករេ​របស់​សាសនាចក្រ​ចំពោះ​សុខុមាលភាព និង​ការបម្រើ ។ លោក សេង សុមុនី ជា​រដ្ឋ​លេខាធិការ​ក្រសួង​ធម្មការ និង​សាសនា បានសម្តែង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការចូលរួម​ចំណែក​ដ៏​សប្បុរស​របស់​សាសនាចក្រ ដោយ​មាន​ប្រសាសន៍​ថា « ភាពសប្បុរស​របស់​សាសនាចក្រ​គឺជា​ការចូលរួម​យ៉ាង​សកម្ម​ជាមួយ​រដ្ឋាភិបាល ហើយ​តាមរយៈ​ការចូលរួម​នេះ​ក្លាយ​ជា​ពរជ័យ​សម្រាប់​អ្នក​ដែល​ខ្វះខាត » ។

DSCF3257_.jpg
DSCF3257_.jpg
កិច្ចសហការ​ជា​សកម្មភាព ៖ កិច្ច​សំណេះសំណាល​រវាង​ឯកឧត្តម ឆាយ បូរិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា និង​លោក សៀ សំណាង លោក រ័ត្ន ច័ន្ទសុភា និង​កញ្ញា យន សូផាណែត ជា​អ្នក​តំណាង​ពី​សាសនាចក្រ បានលើក​ឡើង​ពី​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួងធម្មការ និង​សាសនា និង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឆ្នាំ ។© 2024 by Intellectual Reserve, Inc. All rights reserved.

ការបរិច្ចាគ​របស់​សាសនាចក្រ​ដែល​បាន​ផ្តល់​ជូន​នៅ​ថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៣ ឆ្លុះបញ្ចាំង​ពី​ការយកចិត្ត​ទុកដាក់​របស់​ខ្លួន​ក្នុងការ​ជួយ​ដល់​គំនិត​ផ្តួចផ្តើម​កាត់​បន្ថយ​ភាពក្រីក្រ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ការផ្តល់​ជំនួយ​សង្គ្រោះ​ភ្លាមៗ​ដល់​អ្នក​ដែល​ខ្វះខាត ។ ទង្វើ​នៃ​សេចក្ដី​សប្បុរស​នេះ​បង្ហាញ​ជា​គំរូ​អំពី​គោលការណ៍​នៃ​សេចក្ដី​មេត្ដាករុណា និង​ការគាំទ្រ​ដល់​សហគមន៍​របស់​សាសនាចក្រ រួមទាំង​ការទទួលខុសត្រូវ​របស់​ព្យាការី​ដើម្បី « ចែករំលែក​នូវ​ទ្រព្យ​របស់​ខ្លួន ដល់​ អ្នក​ទាល់​ក្រ » ( សូមមើល ព្រះគម្ពីរ​មរមន ម៉ូសាយ ៤:២៦ )

DSCF3274.jpg
DSCF3274.jpg
"ចេញ​​ទឹកចិត្តអាណិត​អាសូរ​ទៅជា​សកម្មភាព ៖ អង្ករ​មួយ​បាវ​ត្រៀម​សម្រាប់​ចែក​អំណោយ ដែល​បរិច្ចាគ​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដល់​គ្រួសារ​ខ្មែរ​ដែល​ខ្វះខាត ។ 2024 by Intellectual Reserve, Inc. All rights reserved.