-
Mission-Leaders-Seminar-2024
-
Mission-leaders-seminar-2024
-
Mission-president-seminar-2024
-
Mission-Leaders-seminar-2024
-
mission-leaders-seminar-2024
-
Mission-Leader-seminar-2024
-
Mission-presidents-seminar-2024
-
Mission-leaders-seminar-2024
-
President Jeffrey R. Holland, acting president of the Quorum of the Twelve Apostles, testifies of the Savior on Thursday, June 20, 2024, in the 2024 Seminar for New Mission Leaders at the Missionary Training Center in Provo, Utah.
-
Mission-Leaders-seminar-2024
-
mission-leaders-seminar-2024
-
Mission-Leaders-Seminar-2024
-
Mission-Leaders-seminar-2024
-
Mission-Leaders-Seminar-2024
| 1 / 2 |
ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញថ្នាក់ដឹកនាំបេសកកម្មដែលទើបហៅថាថ្មីនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីធ្វើឲ្យព្រះគម្ពីរមរមនជា « មូលដ្ឋាន » នៃការបង្រៀនដល់ពួកអ្នកផ្សព្វផ្សាយសាសនារបស់ពួកគាត់ក្នុងអំឡុងសិក្ខាសាលាឆ្នាំ២០២៤ សម្រាប់អ្នកដឹកនាំបេសកកម្មថ្មី ។
លោកបានមានប្រសាសន៍នៅក្នុងសារលិខិតដែលបានថតទុក ដែលបានបង្ហាញនៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ថា « សូមបង្រៀនពួកគេថា សេចក្ដីពិតនៃព្រះគម្ពីរមរមនពោរពេញទៅដោយអំណាច—អំណាចដើម្បីជួយពួកគេឲ្យធ្វើអ្វីដែលមិនអាចធ្វើទៅរួចក្នុងបេសកកម្មរបស់ពួកគេ អំណាចដើម្បីជួយពួកគេឲ្យកាន់តែបរិសុទ្ធ អំណាចដើម្បីជួយពួកគេបង្រៀនដោយសិទ្ធិអំណាចមកពីព្រះ » ។
មាន ប្រធានបេសកកម្មថ្មីជិត ១៥០ នាក់ និងភរិយាជាដៃគូ ចាប់ផ្ដើមការបម្រើនៅជុំវិញពិភពលោកនៅថ្ងៃទី១ ខែកក្កដា ។ ពួកគាត់បានជួបជុំគ្នានៅថ្ងៃទី២០-២៣ ខែមិថុនា នៅមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា នាទីក្រុងប្រូវ៉ូ ដើម្បីទទួលបានការណែនាំ និងការបំពាក់បំប៉ន មុនពេលពួកគាត់ចាប់ផ្តើមការចាត់តាំងបីឆ្នាំរបស់ពួកគាត់ ។
DOWNLOADក្នុងរយៈពេលបួនថ្ងៃ ប្រធានបេសកកម្មថ្មី និងភរិយារបស់ពួកគាត់ បានទទួលការបង្រៀនមកពីសមាជិកមួយរូបៗនៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ក៏ដូចជាពួកអ្នកមានសិទ្ធិអំណាចទូទៅ និងអ្នកកាន់តំណែងទូទៅដែលបម្រើជាសមាជិកនៃនាយកដ្ឋានអ្នកផ្សព្វផ្សាយសាសនា និងក្រុមប្រឹក្សាប្រតិបត្តិរបស់សាសនាចក្រផងដែរ ។
ប្រធាន ណិលសុន មានប្រសាសន៍ថា នៅពេលអ្នកការទូត អ្នកដឹកនាំសាសនា ព្រមទាំងបុរស និងស្ត្រីដែលមានឥទ្ធិពលផ្សេងទៀតចង់ជួបជាមួយគណៈប្រធានទីមួយ ពួកគេតែងតែនាំយកអំណោយពិសេសមកពីប្រទេសរបស់ពួកគេ ។
ប្រធាន ណិលសុន និងទីប្រឹក្សារបស់លោកក្នុងគណៈប្រធានទីមួយបានកំណត់ថា អំណោយដ៏មានតម្លៃបំផុតដែលពួកលោកអាចផ្តល់ជូនវិញនោះគឺជាព្រះគម្ពីរមរមន ។
ប្រធានណិលសុន បានមានប្រសាសន៍ថា « យើងមិនគ្រាន់តែជូនពួកគេនូវសៀវភៅដ៏មានតម្លៃនេះទេ ។ យើងបានបើកទៅ នីហ្វៃទី៣ ជំពូកទី ១១ ។ ខ្ញុំបានអានជំពូកនោះឮៗអំពីព្រះអង្គសង្រ្គោះដែលមានព្រះជន្មរស់ឡើងវិញ បង្ហាញព្រះកាយទៅកាន់ប្រជាជននៅពិភពលោកថ្មី » ។
ប្រតិកម្មចំពោះខគម្ពីរទាំងនេះគឺខុសៗគ្នា ប្រធាន ណិលសុន បានមានប្រសាសន៍ថា « ប៉ុន្តែជារឿយៗ ភ្ញៀវរបស់យើងត្រូវបានសន្ធប់ដោយអារម្មណ៍ដែលមាននៅក្នុងបន្ទប់នោះ ដែលជាការពិតណាស់ គឺជាព្រះវិញ្ញាណបរិសុទ្ធដែលថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ » ។
លោកបានពិពណ៌នាព្រះគម្ពីរមរមនថាជា « ឧបករណ៍ដ៏អស្ចារ្យបំផុតមួយនៃការប្រែចិត្តជឿ ដែលបងប្អូន និងពួកអ្នកផ្សព្វផ្សាយសាសនារបស់បងប្អូនមាន ដែលអាចប្រើតាមចិត្តរបស់បងប្អូន » ។
‹ គម្ពីរដ៏ត្រឹមត្រូវបំផុត ជាងគម្ពីរនានាទាំងអស់ ›
នៅពេលដែលថ្នាក់ដឹកនាំសាសនាចក្រនៅសម័យដើម ប៉ាលី ភី ប្រាត្ត បានអានព្រះគម្ពីរមរមនដំបូង គាត់បានបង្ហាញអារម្មណ៍របស់គាត់បែបនេះ ៖ « ខ្ញុំបានអានពេញមួយថ្ងៃ ទោះដល់ពេលទទួលទានអាហារ ក៏ខ្ញុំគ្មានបំណងទទួលទានដែរ ទោះពេលយប់មកដល់ ក៏ខ្ញុំចង់អានជាងការដេកទៅទៀត » ។
គាត់បានបន្តកត់ត្រាថា « ខ្ញុំដឹង ថែមទាំងយល់ថា ព្រះគម្ពីរនេះពិត » ។
ប្រធាន ណិលសុន បានបន្តមានប្រសាសន៍ថា ការពិពណ៌នារបស់ព្យាការី យ៉ូសែប ស្ម៊ីធ អំពីព្រះគម្ពីរមរមន ពន្យល់ពីមូលហេតុដែល ប៉ាលី ភី ប្រាត្ត និងអ្នកផ្សេងទៀតរាប់សិបលាននាក់បានដកពិសោធន៍នូវអំណាចនៃការប្រែចិត្តជឿនៃព្រះគម្ពីរមរមន ៖
យ៉ូសែបបានមានប្រសាសន៍ « ខ្ញុំបានប្រាប់បងប្អូនទាំងឡាយថា ព្រះគម្ពីរមរមន គឺជាគម្ពីរដ៏ត្រឹមត្រូវបំផុត ជាងគម្ពីរនានាទាំងអស់នៅលើផែនដីនេះ ហើយជាមូលដ្ឋាននៃសាសនារបស់យើង ហើយបុគ្គលម្នាក់ៗអាចចូលទៅជិតព្រះបាន ដោយសារធ្វើតាមសិក្ខាបទទាំងឡាយនៃគម្ពីរនេះជាជាងគម្ពីរដទៃទាំងអស់ ។
ប្រធាន ណិលសុន បានមានប្រសាសន៍ថា « សូមគិតអំពីគម្ពីរនេះ ៖ គឺជាគម្ពីរដ៏ត្រឹមត្រូវបំផុត ជាងគម្ពីរនានាទាំងអស់ ។ ជាគម្ពីរដែលនឹងជួយយើងឲ្យខិតទៅជិតព្រះ ដែលយើងមិនអាចខិតទៅជិតតាមគម្ពីរណាផ្សេងទៀតឡើយ ។ សាមញ្ញខ្លាំងណាស់ ព្រះគម្ពីរមរមនគឺពោរពេញទៅដោយព្រះចេស្ដារបស់ព្រះ ពីព្រោះព្រះគម្ពីរនេះគឺជាព្រះបន្ទូលរបស់ព្រះ » ។
ខាងក្រោមនេះគឺជាកម្រងព័ត៌មានដំណើររឿងរបស់សាសនាចក្រដែលគ្របដណ្ដប់សិក្ខាសាលានៅឆ្នាំនេះ ។
ថ្ងៃអាទិត្យ ទី២៣ ខែមិថុនា
- ប្រធាន រ័សុល អិម ណិលសុន ៖ ‹ សេចក្តីពិតនៃព្រះគម្ពីរមរមនគឺពោរពេញដោយអំណាច ›
ថ្ងៃសៅរ៍ ទី២២ ខែមិថុនា
- ប្រធាន ដាល្លិន អេក អូក ៖ សូមបង្រៀនក្មេងៗឲ្យយកព្រះយេស៊ូវគ្រីស្ទជាគំរូដ៏ឥតខ្ចោះរបស់ពួកគេ
- អែលឌើរ ឌែល ជី រិនឡាន់ ៖ ស្រឡាញ់ ទុកចិត្ត និងបញ្ចូលពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មទៅក្នុងបេសកកម្ម
- អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ ៖ ការប្រែចិត្តជឿគឺជាការផ្លាស់ប្តូរតាមរយៈព្រះយេស៊ូវគ្រីស្ទ
- ប្រធាន អេមីលី បេលី ហ្វ្រីមែន ៖ ‹ គោលបំណងរបស់អ្នកគឺត្រូវមានសាមគ្គីភាពជាមួយសមាជិក ›
- អែលឌើរ រ៉ូណល អេ រ៉ាសបាន ៖ បង្ហាញសេចក្តីជំនឿតាមរយៈការទទួលខុសត្រូវនៅក្នុងក្រុមប្រឹក្សាអ្នកដឹកនាំបេសកកម្ម
- អែលឌើរ នែល អិល អាន់ឌើរសិន ៖ របៀប ៧ យ៉ាងដើម្បីផ្ដល់ការងារបម្រើដល់សមាជិកសាសនាចក្រថ្មី
- អែលឌើរ ផាទ្រីក ខៀរ៉ុន ៖ ‹ ស្វែងរកកន្លែងដែលផ្ដល់អំណរ ›
ថ្ងៃសុក្រ ទី២១ ខែមិថុនា
- ប្រធាន ហែនរី ប៊ី អាវរិង ៖ ស្ថាបនាសាសនាចក្រ ខណៈពេលដែលជួយពួកអ្នកផ្សព្វផ្សាយសាសនាឲ្យធ្វើជាសិស្សរបស់ព្រះគ្រីស្ទ
- អែលឌើរ ដេវីឌ អេ បែដណា ៖ របៀបដែលសិទ្ធិជ្រើសរើសខាងសីលធម៌ ‹ ធ្វើឲ្យគ្រប់ផ្នែកនៃគោលបំណងរបស់ផ្សព្វផ្សាយសាសនារបស់យើងសកម្ម ›
- អែលឌើរ អូលីសេស សូរ៉េស ៖ គោលការណ៍ ៣ យ៉ាង ដែលត្រូវតែក្លាយជា ‹ ជំនឿសំខាន់ › ក្នុងចំណោមពួកអ្នកផ្សព្វផ្សាយសាសនាដែលកំពុងស្វែងរកមនុស្សដើម្បីបង្រៀន
- ស៊ីស្ទើរ អេមមី អេ រ៉ាយ ៖ គំរូដ៏បំផុសគំនិត និងដ៏មានតម្លៃរបស់អាំម៉ូនក្នុងការធ្វើជាអ្នកផ្សព្វផ្សាយសាសនាដ៏ជោគជ័យ
- អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ៖ របៀបដែលពួកអ្នកផ្សព្វផ្សាយសាសនាអាចអញ្ជើញ និងជួយមនុស្សឲ្យចូលរួមនៅក្នុងការប្រជុំសាក្រាម៉ង់
ថ្ងៃព្រហស្បត្តិ៍ ទី២០ ខែមិថុនា
- ប្រធាន ជែហ្វ្រី អ័រ ហូឡិន ៖ ‹ ការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទពេញមួយជីវិត ›
- អែលឌើរ ឃ្វីនថិន អិល ឃុក ៖ របៀបដែលអ្នកដឹកនាំបេសកកម្មអាចជួយពួកអ្នកផ្សព្វផ្សាយសាសនា ទាំងបំពេញគោលបំណងរបស់ពួកគេ និងទាំងធ្វើជាសិស្សដូចជាព្រះគ្រីស្ទ
- អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ៖ ‹ ឱ វាគឺជាការហៅដ៏ពិសិដ្ឋណាស់ គឺត្រូវអញ្ជើញ ›
- អែលឌើរ ដបុលយូ ម៉ាក បាសេត ៖ បង្រៀនដោយទំនុកចិត្តអំពីគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹក
- អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ៖ ការបង្រៀនដូចជាព្រះអង្គសង្រ្គោះបានបង្រៀន និងអំណោយទាននៃភាសា