មនុស្សប្រមាណជា ១៧០ នាក់ដែលមានជំនឿផ្សេងៗគ្នានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍បានជួបជុំគ្នានៅបរិវេណដ៏ស្រស់ស្អាតនៃសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–ហាវ៉ៃ ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការស្វែងរកសង្គមដែលមានសន្តិភាព និងការមិនរើសអើង ។
សន្និសីទ នេះត្រូវបានរៀបចំឡើងដោយក្រុមគំនិតផ្តួចផ្តើមនៃសេរីភាពខាងសាសនា និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនៅសាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ.–ហាវ៉ៃ រួមជាមួយក្រុមអ្នកសហប្រតិបត្តិការនៅមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសិក្សាផ្នែកច្បាប់ និងសាសនារបស់សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ. វិទ្យាស្ថានសេរីភាពខាងសាសនា និងវិទ្យាស្ថាន Leimena នៃប្រទេសឥណ្ឌូនេស៊ី ។
សន្និសីទនេះបានប្រមូលផ្តុំពួកអ្នកដឹកនាំសាសនា និងពួកអ្នកប្រាជ្ញ ដែលតំណាងឲ្យភាពចម្រុះនៃជំនឿជាច្រើន រួមមានព្រះវិហារនៃប្រទេសអង់គ្លេស សមាគមអ្នកផ្សព្វផ្សាយសាសនាខាងព្រះពុទ្ធសាសនា ព្រះវិហារកាតូលិក វិទ្យាស្ថានការយល់ដឹងអំពីសាសនាអ៊ីស្លាម និងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ពួកគេបានចែកចាយការយល់ដឹងអំពីសេរីភាពខាងសាសនា និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបានផ្តល់យោបល់ជាក់ស្តែងសម្រាប់ការជំរុញគោលការណ៍ទាំងនេះនៅក្នុងប្រទេសកំណើតរបស់ពួកគេឲ្យកាន់តែជឿនលឿន ។
- 25_04_22_RFHD_EG_44.JPG
- 25_04_22_RFHD_EG_48.JPG
- 25_04_22_RFHD_EG_59.JPG
- 25_04_22_RFHD_EG_67.JPG
- 250423_RFHD_Conference_Panels_KT_26.jpg
- 04_23_25_Conference_Dinner_DF.JPG
- 04_23_25_Conference_Panels_DF_29.JPG
- 04_23_25_Conference_Panels_DF_26.JPG
- 250422_RFHD_Temple_Tour_KT_35.jpg
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
អែលឌើរ ម៉ៃខល ប៊ី ស្ត្រង នៃគណៈប្រធានតំបន់របស់សាសនាចក្រនៅប្រទេសហ្វីលីពីន បានមានប្រសាសន៍ថា « តំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានសាសនាចម្រុះខ្លាំងបំផុតនៅលើភពផែនដី ដែលសាសនាសកល និងសហគមន៍ជនជាតិដើមជាច្រើនរស់នៅក្បែរៗគ្នាក្នុងសហគមន៍ដ៏រស់រវើក ។ ក្នុងនាមជាថ្នាក់ដឹកនាំប្រទេស និងសហគមន៍របស់យើង យើងត្រូវខិតខំកសាងសង្គមពហុនិយមដែលសន្តិភាព សាមគ្គីភាព និងភាពសុខដុមរមនារីកចម្រើនឡើង » ។
អែលឌើរ ស្រ្ដង បានកោតសរសើរចំពោះការផ្តោតយកចិត្តទុកដាក់របស់សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ.–ហាវ៉ៃ លើការលើកកម្ពស់សន្តិភាព ការយល់ដឹងអន្តរវប្បធម៌ និងគុណតម្លៃចម្បងនៃការដឹងគុណ ការអត់ឱន និងការគោរព—គោលការណ៍ ដែលលោកបានមានប្រសាសន៍ថា « បង្រួបបង្រួមមនុស្សទាំងអស់ » តាមរបៀបមួយដែលសាកលវិទ្យាល័យផ្សេងទៀតមិនអាចធ្វើបាន ។
អែលឌើរ នីធីយ៉ា គូម៉ា សាន់ឌឺរ៉ាច នៃប្រទេសឥណ្ឌា ដែលជាសមាជិក ពួកចិតសិបនាក់កូរ៉ុមទីបួន នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ក៏បានបន្តអញ្ជើញចូលរួមនៅក្នុងសន្និសីទ ហើយបានជួបជាមួយនិស្សិតសាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ.–ហាវ៉ៃ ផងដែរ ក្រោមប្រធានបទនៃភាពជាអ្នកដឹកនាំ និងការបម្រើ ។ លោកបានបង្រៀននិស្សិតទាំងឡាយពីរបៀបក្លាយជាអ្នកដឹកនាំដូចជាព្រះគ្រីស្ទ បម្រើសហគមន៍របស់ពួកគេ និងគាំទ្រសេរីភាពខាងសាសនា និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនៅក្នុងប្រទេសកំណើតរបស់ពួកគេ ។
បន្ទាប់ពីសម័យប្រជុំផ្លូវការ គណៈប្រតិភូក៏បានទស្សនានូវទិដ្ឋភាពប្លែកៗមួយចំនួននៃបរិវេណសាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ.–ហាវ៉ៃ និងសហគមន៍ក្នុងមូលដ្ឋានផងដែរ ។ ជាឧទាហរណ៍ គណៈប្រតិភូបានទស្សនាបរិវេណព្រះវិហារបរិសុទ្ធឡាអ៊ីអេ រដ្ឋហាវ៉ៃ ។ នេះគឺជាដំណាក់របស់ព្រះអម្ចាស់ដំបូងគេបង្អស់ដែលបានសាងសង់នៅក្រៅទ្វីបសហរដ្ឋអាមេរិក ។ អ្នកតំណាងនិស្សិតបានដឹកនាំដំណើរទស្សនកិច្ចនេះ ដោយផ្តល់នូវការយល់ដឹងអំពីគោលបំណងដ៏ពិសិដ្ឋ និងសារៈសំខាន់ជាប្រវត្តិសាស្ត្ររបស់ព្រះវិហារបរិសុទ្ធនេះ ។ គណៈប្រតិភូបានសួរសំណួរ ចូលរួមក្នុងការសន្ទនាប្រកបដោយការគិតគូរ និងបង្កើតទំនាក់ទំនងដែលផ្សារភ្ជាប់ភាពខុសគ្នាខាងសាសនា និងខាងវប្បធម៌ ។
25_04_22_RFHD_EG_59.JPG
វាគ្មិនទាំងឡាយថ្លែងនៅឯអាហារពេលល្ងាចស្វាគមន៍សន្និសីទស្ដីពីសេរីភាពខាងសាសនានៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–ហាវ៉ៃ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការស្វែងរកសង្គមដែលមានសន្តិភាព និងការមិនរើសអើង ។លក្ខណៈពិសេសដ៏បំផុសគំនិតខាងវប្បធម៌នៃសន្និសីទនេះគឺ ការជួបជុំ « talanoa » វគ្គពិភាក្សាដែលនិស្សិត និងសមាជិកសហគមន៍ចូលរួមនៅក្នុងការសន្ទនាប្រកបដោយអត្ថន័យជាមួយគណៈប្រតិភូ ។ វគ្គ talanoa ចំនួនបួនបានធ្វើឡើងដោយផ្តល់ឱកាសឲ្យនិស្សិតភ្ជាប់ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំមកពីប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ។ ការសន្ទនាក្រៅផ្លូវការទល់មុខគ្នាទាំងនេះបានអនុញ្ញាតឲ្យនិស្សិត និងគណៈប្រតិភូពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗ គោលដៅនាពេលអនាគត និងសំណួរអន្តរជំនឿ ។ គណៈប្រតិភូថែមទាំងបានសួរនិស្សិតអំពីជំនឿរបស់ពួកគេផ្ទាល់ផងដែរ ដែលនាំឲ្យមានការយល់ដឹងពីគ្នា និងពង្រឹងទំនាក់ទំនងទៅវិញទៅមក ។ មនុស្សជាច្រើនបានពិពណ៌នាអំពីវគ្គ talanoa ថាជាចំណុចសំខាន់នៃសន្និសីទនេះ ។
ដោយមាននិស្សិតពីតំបន់អាស៊ីអាគ្នេយ៍មួយចំនួនធំដែលចូលរៀននៅសាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ.–ហាវ៉ៃ និស្សិតជាច្រើនបានស្ម័គ្រចិត្តផ្ដល់ពេលវេលា និងទេពកោសល្យរបស់ពួកគេដើម្បីជួយដល់សន្និសីទនេះ ។ ពួកគេបានផ្តល់នូវវត្តមានដ៏ស្វាគមន៍ដែលជួយពង្រឹងទំនាក់ទំនង សូម្បីតែនៅឆ្ងាយពីផ្ទះក្ដី និងជួយសម្របសម្រួលការពិភាក្សាប្រកបដោយអត្ថន័យលើបញ្ហាប្រឈមដែលប្រទេសកំណើតរបស់ពួកគេកំពុងប្រឈមមុខ ។ និស្សិតទាំងនេះក៏មានឱកាសធ្វើបទបង្ហាញអំពីគម្រោងស្រាវជ្រាវស្តីពីសេរីភាពខាងសាសនានៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។ ពួកគេបានជួយសម្របសម្រួលវគ្គប្រជុំ ដឹកជញ្ជូនគណៈប្រតិភូ សរសេរសេចក្តីសង្ខេប និងណែនាំអ្នកចូលរួមក្នុងព្រឹត្តិការណ៍ទាំងមូល ។
ស្មារតីនៃអាឡូហាស្ថិតនៅពេញមួយសន្និសីទនេះ នៅពេលដែលនិស្សិត គណៈប្រតិភូ និងថ្នាក់ដឹកនាំមកពីមជ្ឈដ្ឋានផ្សេងៗគ្នាបានមករួមគ្នាដោយការគោរពគ្នាទៅវិញទៅមក និងការតាំងចិត្តដូចគ្នាដើម្បីស្ថាបនាតំបន់អាស៊ីអាគ្នេយ៍ឲ្យកាន់តែមានសន្តិភាព និងការមិនរើសអើង ។