Translation

ធនធាន​កម្មវិធីសិក្សា​សម្រាប់​ការសិក្សា និង​ការបង្រៀន​គោលលទ្ធិ និង​សេចក្តីសញ្ញា ក្នុង​ឆ្នាំ២០២៥

សូមស្វែងរកឯកសារ ‹ ចូរមកតាមខ្ញុំ › នៅលើអនឡាញ និងនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ

2025-doctrine-and-covenants
2025-doctrine-and-covenants
A family in Uruguay studies the scriptures together. 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

នៅក្នុង​ឆ្នាំ២០២៥ សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នឹងសិក្សា គោលលទ្ធិ និង​សេចក្តីសញ្ញា ជា​លើក​ទីពីរ​ចាប់តាំង​ពី​កម្មវិធី​សិក្សា​ដំណឹងល្អ​របស់​សាសនាចក្រ « ចូរ​មក​តាម​ខ្ញុំ » បានដាក់​ចេញ​នៅ​ឆ្នាំ២០១៨ ។

2025-curriculum
2025-curriculum
Cover from the printed “Come, Follow Me” manual on the Doctrine and Covenants that Latter-day Saints will be using at home and church during 2025. 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

សៀវភៅ​សិក្សា « ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ២០២៥ » គាំទ្រ​ដល់​ការរៀនសូត្រ​ដំណឹងល្អ និង​ការសិក្សា​បទគម្ពីរ​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នៅ​ឯ​គេហដ្ឋាន ។ វា​ក៏​បម្រើ​ជា​កម្មវិធី​សិក្សា​សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា សាលា​ថ្ងៃអាទិត្យ ថ្នាក់​យុវនារី និង​ការប្រជុំ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ផងដែរ ។

នៅឆ្នាំ២០២៥ កម្មវិធីសិក្សា « ចូរ​មក​តាម​ខ្ញុំ » ចាប់ផ្ដើម​នៅ​ថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ ហើយ​ធនធាន​សិក្សា​មាន​ជា​ឌីជីថល​ឥឡូវ​នេះ នៅលើ​គេហទំព័រ ComeFollowMe.ChurchofJesusChrist.org និង​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ( សូមមើល​ផ្នែក​គេហទំព័រ​សម្រាប់​តំណភ្ជាប់​ឆាប់រហ័ស​ទៅកាន់ « ចូរ​មក​តាម​ខ្ញុំ » ) ។

ខាងក្រោម​នេះ​គឺជា​ឯកសារ​ដែល​អាច​បន្ថែម​លើ​ការសិក្សា​គោលលទ្ធិ និង​សេចក្តីសញ្ញា​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ ។ ( សូមមើល​ផងដែរ សេចក្តីណែនាំ​សម្រាប់​កម្មវិធី​សិក្សា ឆ្នាំ២០២៥ ) ។

ធនធាន​រៀនសូត្រ​ពី​គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ២០២៥

  • ការបង្រៀន​ជា​វីដេអូ « ការយល់ដឹង​មកពី​ពួកសាវក » ជា​រៀង​រាល់​ខែ វីដេអូ​ថ្មី​មួយ​ដែល​មាន​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ នឹង​មាន​នៅក្នុង​មេរៀន​ជា​ឌីជីថល « ចូរ​មក​តាម​ខ្ញុំ » ជា ២៤ ភាសា ។ សូមមើលវីដេអូ​របស់​​អែលឌើរ ផាទ្រីក ខៀរ៉ុន ដែល​ជា​ផ្នែក​នៃ​គម្រោង​ប្រចាំ ថ្ងៃទី៦-១២ ខែមករា និងសូមមើល​វីដេអូ​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៅក្នុង​មេរៀន ថ្ងៃទី៣-៩ ខែកុម្ភៈ
  • « មនុស្ស ទីកន្លែង និង​ព្រឹត្តិការណ៍ » មេរៀន​នីមួយៗ​នៅក្នុង « ចូរ​មក​តាម​ខ្ញុំ » ភ្ជាប់​ទៅនឹង​ធនធាន​ប្រវត្តិ​សាសនាចក្រ​ដែល​ទាក់ទង​សម្រាប់​ការសិក្សា​ស៊ីជម្រៅ ។ ( ធនធាន​នេះ​ក៏​មាន​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ​ផងដែរ សូម​រើសយក ប្រវត្តិ​សាសនាចក្រ ) ។
  • « ពួកបរិសុទ្ធ ៖ បទដ្ឋាន​នៃ​សេចក្តីពិត ភាគ ១ ឆ្នាំ១៨១៥-១៨៤៦ » ភាគ​មួយ​នៃសៀវភៅ « ពួកបរិសុទ្ធ » ប្រាប់​ពី​ដំណើររឿង​នៃ​ការស្ដារឡើងវិញ ដែល​ចាប់ផ្ដើម​នៅ​ឆ្នាំ១៨១៥ ជាមួយនឹង​កុមារភាព​របស់ យ៉ូសែប ស្ម៊ីធ ហើយ​បញ្ចប់​ជាមួយ​នឹង​ការថ្វាយបង្គំ​របស់​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ក្នុង​ឆ្នាំ១៨៤៦ ពីមុន​ការធ្វើ​ដំណើរ​ទៅ​កាន់​ភាគខាងលិច​របស់​ពួកគេ ។
  • ដំណើររឿង​គោលលទ្ធិ និង​សេចក្តីសញ្ញា ធនធាន​នេះ​ដើម្បី​ជួយ​កុមារ​សិក្សា​គោលលទ្ធិ និង​សេចក្តីសញ្ញា​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព ហើយ​មាន​ជា​ឌីជីថល ៦៨ ភាសា ដោយ​មាន​វីដេអូ​ជា ២៦ ភាសា ។ នៅក្នុង​កំណែ​ដែល​បោះពុម្ព​នឹង​មាន​នៅ​ដើម​ឆ្នាំ២០២៥ ព្រម​ជាមួយ​ភាសា​ផ្សេងទៀត​នឹង​មាន​នៅ​ពាក់​កណ្ដាល​ឆ្នាំ ។ 
    Revised-Doctrine-and-Covenants-stories
    Revised-Doctrine-and-Covenants-stories
    Jesus Christ appears in the Kirtland Temple to Joseph Smith and Oliver Cowdery in the revised “Doctrine and Covenants Stories,” now available digitally in Gospel Library.2024 by Intellectual Reserve, Inc. All rights reserved.
    DOWNLOAD

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ក៏​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​ធនធាន « ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ » ផងដែរ ។ ការប្រជុំ​ធម្មនិដ្ឋាន​ពី​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ឆ្នាំ២០២២ និង ការបង្រៀន​ជា​វីដេអូ ដែល​មាន​ប្រយោជន៍​ទាំងឡាយ​ក៏​មាន​នៅលើ​បណ្ណាល័យ​ដំណឹងល្អ​ផងដែរ ។

ឯកសារ​សិក្សា​ឆ្នាំ២០២៥ សម្រាប់អ្នកចូលរួម

បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ

ក្រុមគ្រួសារ និង​បុគ្គល​ម្នាក់ៗ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​សិក្សា​ព្រះគម្ពីរ​ថែម​ទៀត​នៅ​ឯ​គេហដ្ឋាន​ដោយ​ប្រើ​សៀវភៅសិក្សា « ចូរ​មក​តាម​ខ្ញុំសម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ២០២៥ » ។ ថ្នាក់ដឹកនាំ និង​សមាជិក​អាច​បញ្ជាទិញ​ច្បាប់ចម្លង​សៀវភៅ​សិក្សា​នេះ​បន្ថែម នៅ​លើ​គេហទំព័រ store.ChurchofJesusChrist.org ។ បើ​អាចធ្វើបាន សមាជិក​ទាំងឡាយ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ចូល​ទៅ​កាន់ « ចូរ​មក​តាម​ខ្ញុំ » ជា​ឌីជីថល ដែល​មាន​នៅលើគេហទំព័រ​ ComeFollowMe.ChurchofJesusChrist.org និង​នៅក្នុង កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ

អង្គការ​បឋមសិក្សា ( រៀងរាល់​ថ្ងៃ​អាទិត្យ )

ថ្នាក់​អង្គការ​បឋមសិក្សា​ទាំងអស់​នឹង​រៀន​ដូច​គ្នា​ចេញពី​សៀវភៅ​សិក្សា​មេរៀន « ចូរ​មក​តាម​ខ្ញុំសម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ២០២៥ » ។ ថ្នាក់​ទារកដ្ឋាន​នឹង​បន្ត​ប្រើ « Behold Your Little Ones: Nursery Manual » ។ ធនធាន​បន្ថែម​សម្រាប់​ការបង្រៀន​កុមារ គឺ​មាន​អត្ថប្រយោជន៍​សម្រាប់​ទាំង​ការរៀន​នៅ​គេហដ្ឋាន និង​នៅក្នុង​ថ្នាក់រៀន ។ ការច្រៀងចម្រៀង​នៅក្នុង​អង្គការ​បឋមសិក្សា​នឹង​ផ្ដោតលើ តន្រ្តី ដែល​គាំទ្រ​ដល់​ការសិក្សា​បទគម្ពីរ​របស់​កុមារ​នៅក្នុង​ថ្នាក់រៀន​របស់​ពួកគេ ។

សាលា​ថ្ងៃអាទិត្យ ( ថ្ងៃ​អាទិត្យ​ទី ១ និង​ទី ៣ )

សៀវភៅ​សិក្សា​សាលាថ្ងៃអាទិត្យ​សម្រាប់​មជ្ឈិមវ័យ និង​យុវវ័យ​គឺ « ចូរ​មក​តាម​ខ្ញុំសម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ២០២៥ » ។

សេចក្តីណែនាំ និង​ការពិភាក្សា​គួរតែ​ជួយ​សមាជិក​ថ្នាក់​យល់ និង​អនុវត្ត​គោលលទ្ធិ​ដែល​បានសិក្សា​នៅក្នុង​ព្រះគម្ពីរ​នៅ​អំឡុង​សប្តាហ៍​មុន ។

អែលឌើរ​កូរ៉ុម និង​សមាគម​សង្គ្រោះ ( ថ្ងៃអាទិត្យ​ទី ២ និង​ទី ៤ )

អែលឌើរ​កូរ៉ុម និង​សមាគម​សង្គ្រោះ​នឹង​ផ្ដោតលើ​សារលិខិត​មកពី​សន្និសីទ​ថ្មីៗ​បំផុត ( សូមមើល « ការរៀនសូត្រ​ចេញពី​សន្និសីទ​ទូទៅ » ) ។ សុន្ទរកថា​សន្និសីទ​ទូទៅ​ដែល​អាច​រកបាន​ជា​សៀវភៅ ឬ​នៅលើ​អនឡាញ នៅក្នុង​ខែ​ឧសភា និង​ខែវិច្ឆិកា​នៃ ទស្សនាវដ្ដី « លីអាហូណា » ។ វា​ក៏​មាន​នៅក្នុង​ផ្នែក សន្និសីទ​ទូទៅ នៃ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ឬ គេហទំព័រ​របស់​សាសនាចក្រ

យុវនារី និង​បព្វជិតភាពអើរ៉ុន ( ថ្ងៃអាទិត្យ​ទី ២ និង​ទី ៤ )

« ចូរ​មក​តាម​ខ្ញុំសម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ២០២៥ » ។ សូមមើល​ផងដែរ ជំនួយ​ការរៀនសូត្រ និង​ការបង្រៀន និង​វីដេអូ​សម្រាប់​បព្វជិតភាព​អើរ៉ុន និង​ក្រុម​យុវនារី

បាវចនា​យុវវ័យ​ឆ្នាំ២០២៥ គឺ « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:៣៦ ) ។ សូមមើល​វីដេអូ ទាញយក​បទចម្រៀង​មកពី​អាល់ប៊ុម​បាវចនា នៅលើ​គេហទំព័រ Youth.ChurchofJesusChrist.org ។

ថ្នាក់​សិក្ខាសាលា

នៅឆ្នាំ២០២៥ សិស្ស​ថ្នាក់​សិក្ខាសាលា​ក៏​នឹង​សិក្សា​គោលលទ្ធិ និង​សេចក្តីសញ្ញា និង​ធ្វើតាម​កាលវិភាគ « ចូរ​មក​តាម​ខ្ញុំ » ផងដែរ ។ ឯកសារ​ថ្នាក់​សិក្ខាសាលា​អំពី​គោលលទ្ធិ និង​សេចក្តីសញ្ញា​នឹង​មាន​នៅលើ​ទំព័រ ឯកសារ​វគ្គសិក្សា និង​នៅក្នុង កម្មវិធីបណ្ណាល័យ​ដំណឹង​ល្អ

ចុះឈ្មោះ​យុវវ័យ​ចូលរៀន​ថ្នាក់​សិក្ខាសាលា និង​តាមដាន​ការចុះឈ្មោះ​ចូលរៀន និង​ការរីកចម្រើន​របស់ពួកគេ​នៅលើ​គេហទំព័រ mySeminary.churchofJesusChrist.org ។ សេចក្តីណែនាំ និង​ទម្រង់ បែបបទ​មាន នៅទីនេះ

ការបញ្ជាទិញ​ឯសារ​ដែល​បោះពុម្ព

សាសនាចក្រ​នឹង​លែង​ផ្ញើ​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​សៀវភៅសិក្សា​មេរៀន​ដែល​បាន​បោះពុម្ព​ទៅ​អង្គភាព​ដោយ​មិន​គិត​ថ្លៃ​ទៀត​ហើយ ។ ថ្នាក់ដឹកនាំ​ក្រុមជំនុំ​អាច​បញ្ជាទិញ​ឯកសារ​បោះពុម្ព​សម្រាប់​សមាជិក​ដែល​ចង់​បាន​ឯកសារ​នោះ ឬ​សមាជិក​អាច​បញ្ជាទិញ​សម្រាប់​ខ្លួន​ឯង នៅឯគេហទំព័រ​ store.ChurchofJesusChrist.org ។ ឯកសារ​ជា​ទម្រង់​សំឡេង អក្សរ​ស្ទាប​សម្រាប់​ជនពិការ និង​អក្សរ​ធំ​ក៏​មាន​ដែរ ។

Related Articles

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.