Translation

ប្រធានបេសកកម្មថ្មីពីរគូបម្រើនៅបេសកកម្មភ្នំពេញកម្ពុជា

hickenscm.jpg
hickenscm.jpg
President and Sister Hickens of the Cambodia Phnom Penh East Mission.© 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ប្រធាន អាឡិន ហ៊ីកឃិន និង​ស៊ីស្ទើរ អាលីស្សា ហ៊ីកឃិន គឺជា​អ្នកដឹកនាំ​បេសកកម្ម​នៃ​បេសកកម្ម​ភ្នំពេញ​កម្ពុជា​ខាងកើត​នា​ពេល​ថ្មីៗ​នេះ ។ នៅក្នុង​បទសម្ភាស​ថ្មីៗ​នេះ ស្វាមីភរិយា ហ៊ីកឃិនស៍ បាន​ចែកចាយ​អារម្មណ៍​របស់​ពួកគាត់​អំពី​ការហៅ​របស់​ពួកគាត់ ។

ស្វាមីភរិយា ហ៊ីកឃិនស៍ រៀបរាប់​ថា ពួកគាត់​បានត្រៀមខ្លួន​ជា​យូរ​មក​ហើយ​ដើម្បី​បម្រើ​ជា​អ្នក​ដឹកនាំ​បេសកកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ។ ស្វាមីភរិយា ហ៊ីកឃិនស៍ មាន​សេចក្តី​ស្រឡាញ់​ចំពោះ​ប្រទេស​កម្ពុជា និង​ប្រជាជន​របស់​ប្រទេស​នេះ ។ ប្រធាន ហ៊ីកឃិន បាន​ចែកចាយ​ថា កាល​នៅ​ក្មេង គាត់​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​បេសកកម្ម សាន់ ឌីអាហ្គោ រដ្ឋកាលីហ្វ័រញ៉ា ហើយ​បាន​ចាប់ផ្ដើម​រៀន​ភាសា​ថៃ​នៅ​ក្នុង​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា ។ នៅពេល​គាត់​ទៅ​ដល់​ទីក្រុង សាន់ ឌីអាហ្គោ ប្រធាន​បេសកកម្ម​របស់​គាត់ បានចាត់​គាត់​ឲ្យ​ធ្វើការ​ជាមួយ​ជនភៀស​ខ្លួន​កម្ពុជា ដែល​ចេះ​និយាយ​តែ​ភាសា​ខ្មែរ​ប៉ុណ្ណោះ ។ បន្ទាប់ពី​បេសកកម្ម​របស់​គាត់ គាត់​បានធ្វើការ​នៅ​ប្រទេស​កម្ពុជា​អស់​មួយរយៈ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ទី ១៩៩០ ។ ប្រធាន ហ៊ីកឃិន បាន​មាន​ប្រសាសន៍​អំពី​ការ​ត្រូវ​បានហៅ​ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ​បេសកកម្ម​ថា « វា​ជា​ឱកាស​មួយ​ដើម្បី​ត្រឡប់​មក​ប្រទេស​ដែល​ខ្ញុំ​ស្រឡាញ់ ដើម្បី​ធ្វើការ​ជាមួយ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ … តាម​របៀប​ដ៏​កាន់តែ​ជិតស្និទ្ធ​ជាង​ធម្មតា​ដែល​យើង​ទទួល​បាន​ក្នុង​លក្ខខណ្ឌ​នៃ​កិច្ចការ​របស់​ព្រះអម្ចាស់ » ។

 ពេលវេលា​សរុប​របស់ខ្ញុំ​នៅក្នុង​តំបន់​គឺ​បី​ថ្ងៃ​មុនពេល​យើង​មកដល់ [ ក្នុង​នាម​ជា​ថ្នាក់​អ្នកដឹកនាំ​បេសកកម្ម ] វា​មាន​អារម្មណ៍​ថាធ្លាប់​ស្គាល់​… យើង​ចូលចិត្ត​នៅទីនេះ ។ ស៊ីស្ទើរ ហ៊ីកឃិន បានមាន​ប្រសាសន៍​ថា « … ការធ្វើជា​ឪពុកម្តាយ និង​ចិញ្ចឹម​គ្រួសារ​បានហ្វឹកហាត់​ពួក​យើង​ជាច្រើន​សម្រាប់​ការធ្វើ​ជា​ម្តាយ និង​ឪពុក​នៅ​បេសកកម្ម ។ រឿង​មួយ​ទៀត​ដែល​ខ្ញុំ​ពិត​ជា​ស្រឡាញ់​នោះ គឺ​ការបម្រើ​ជាមួយ​ស្វាមី​របស់​ខ្ញុំ ។ មាន​ការហៅ​បម្រើ​តិចតួច​ណាស់​នៅក្នុង​ព្រះវិហារ ដែល​យើង​អាច​បម្រើ​ជាមួយ​គ្នា ហើយ​ធ្វើការ​ជាមួយ​គ្នា » ។

ប្រធាន ហ៊ីកឃិន បានចែកចាយ​ថា គោលដៅ​របស់​ពួកគាត់​គឺ​ផ្តោតលើ​ការអភិវឌ្ឍ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង « យើង​ចង់​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង​មក​រក​ព្រះគ្រីស្ទ ។ យើង​ចង់​ឲ្យ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ក្លាយ​ជា​សិស្ស​ពេញ​មួយ​ជីវិត ។ ហើយ​បន្ទាប់មក យើង​ចង់​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង​ជួយ​អ្នក​ដទៃ​ទៀត​ឲ្យ​ធ្វើ​ដូច​គ្នា ។ ដូច្នេះ ការផ្តោត​លើ​បេសកកម្ម​របស់​យើង​គឺ​នាំ​មនុស្ស​មក​រក​ព្រះគ្រីស្ទ ដោយ​ចាប់ផ្តើម​ពី​ពួក​អ្នកផ្សព្វផ្សាយ​សាសនា » ។ ស៊ីស្ទើរ ហ៊ីកឃិន បានបន្ថែម​ថា « យើង​កំពុង​បណ្តុះបណ្តាល [ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ] ឲ្យ​ក្លាយ​ជា​អ្នកដឹកនាំ​នា​ពេល​អនាគត មិន​ថា​ពួកគេ​មក​ពី​ណា​នោះ​ទេ » ។

ស្វាមី​ភរិយា​ ហ៊ីកឃិនស៍ អន្ទះសាអំពី​ឱកាស​សម្រាប់​ការរីកចម្រើន និង​ការអភិវឌ្ឍ​សម្រាប់​ព្រះវិហារ​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយ​នឹង​ការបញ្ចប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ភ្នំពេញ​កម្ពុជា ។ ពួកគាត់​បាន​បង្ហាញ​ថា ៖ « យើង​រំភើប​ចិត្ត​ណាស់​ដែល​ព្រះវិហារ​បរិសុទ្ធ​កំពុងតែ​សាងសង់​នៅ​ទី​នេះ ! ដូច្នេះហើយ យើង​មាន​អារម្មណ៍​ថា ផ្នែក​មួយ​នៃ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ក្នុង​អំឡុង​ពេល​របស់​យើង​នៅទីនេះ គឺ​រៀបចំ​មនុស្ស​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ពួកគេ​ឲ្យ​គោរពតាម​សេចក្ដីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​មក​បម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ... ហើយ​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​ពង្សប្រវត្តិ​ដែល​យើង​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​បង្រួបបង្រួម​ក្រុម​គ្រួសារ » ។
 
20240619_155754_CBell_Hoare_David_B_J_and_Marsha0853_1.jpg
20240619_155754_CBell_Hoare_David_B_J_and_Marsha0853_1.jpg
President and Sister Hoares of the Cambodia Phnom Penh West Mission.© 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ក្នុង​ពេល​ជាមួយ​គ្នា​នេះដែរ ប្រធាន​ ដេវីឌ ហ័រ និងស៊ីស្ទើរ ម៉ាស្សា ហ័រ ក៏​ជា​ថ្នាក់​ដឹកនាំ​បេសកកម្ម​ថ្មី​នៃ​បេសកកម្ម​ភ្នំពេញ​កម្ពុជា​ខាងលិចផងដែរ ។ ស្វាមីភរិយា ហ័រ បានបម្រើ​នៅក្នុង​ការហៅ​ជា​ច្រើន​នៅក្នុង​សាសនាចក្រ ដែល​បាន​ចាក់គ្រឹះ​សម្រាប់​ការហៅ​បច្ចុប្បន្ន​របស់​ពួកគាត់ ។ ប្រធាន ហ័រ បានចែកចាយ​ថា « វា​ពិត​ជា​អស្ចារ្យ​ណាស់​ក្នុង​ការបម្រើ​ដល់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ គ្រប់​ទីកន្លែង​ដែល​អ្នក​ត្រូវ​បាន​ហៅ ។ …ពួក​យើង​តែងតែ​មាន​អារម្មណ៍​ថា​មិនមាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​អ្វីៗ​ទាំងអស់​ដែល​យើង​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ ប៉ុន្តែ​យើង​មាន​ទំនុកចិត្ត​ថា ព្រះវរបិតាសួគ៌​នឹង​ជួយ​យើង សូម្បីតែ​នៅក្នុង​ភាព​មិន​គ្រប់គ្រាន់​របស់​យើង​ក៏​ដោយ ។ ស៊ីស្ទើរ ហ័រ បាន​មាន​ប្រសាសន៍​ថា « ដំណើរ​របស់​យើង​ដើម្បី​ធ្វើ​ជា​ថ្នាក់​ដឹកនាំ​បេសកកម្ម​បាន​ចាប់ផ្ដើម​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​ដំណើរ​របស់​យើង​ដើម្បី​ធ្វើ​ជា​សិស្ស​របស់​ព្រះគ្រីស្ទ​មាន​ដំណើរការ​ដ៏​វែង​ឆ្ងាយ » ។

ប្រធាន និងស៊ីស្ទើរ ហ័រ បាន​សម្តែង​ការសាទរ​ចំពោះ​ការចាត់តាំង​ឲ្យ​មក​ប្រទេស​កម្ពុជា ប្រទេស​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​គ្រួសារ ហ័រ ដោយសារ​ប្រធាន ហ័រ បានបម្រើ​បេសកកម្ម​ដំបូង​របស់​គាត់​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​វ័យ​ក្មេង ។ គ្រួសារ ហ័រ ក៏​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​ប្រជាជន​កម្ពុជា​ដែរ ហើយ​បាន​មាន​ប្រសាសន៍​ថា « សូម​ឲ្យ​សមាជិក​ទាំងអស់​នៃ​សាសនាចក្រ​ដឹង​ថា យើង​ស្រឡាញ់​ពួកគាត់ » ។

ស្វាមី​ភរិយា ហ័រ កំពុង​ទន្ទឹង​រង់ចាំ​យ៉ាង​រំភើបរីករាយ​ក្នុង​ការធ្វើការ​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង និង​សមាជិក​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ចែកចាយ​សារលិខិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ការស្ដារ​ឡើងវិញ​នៃ​សាសនាចក្រ និង​នគរ​របស់​ទ្រង់​នៅលើ​ផែនដី ។ ប្រធាន ហ័រ បាន​ឆ្លុះ​បញ្ចាំង​ថា « យើង​សង្ឃឹម​ថា វា​នឹង​ជួយ​ពួកគេ​យ៉ាងច្រើន​ដែល​វា​នឹង​ក្លាយ​ជា​គំរូ​សម្រាប់​របៀប​ដែល​ពួកគេ​រស់នៅ​ក្នុង​ជីវិត​របស់​ពួកគេ ថា​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ និង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ … នឹង​ជួយ​ពួកគេ​ម្នាក់ៗ និង​ផ្ទាល់​ខ្លួន » ។ ស៊ីស្ទើរ ហ័រ បានពន្យល់​យ៉ាង​លម្អិត​ថា « យើង​ស្រឡាញ់​ភាពចម្រុះ ... ហើយ​យើង​គោរព​អ្នក​ដែលមាន​ជំនឿ​ផ្សេងៗ ហើយ​យើង​អាច​រៀន​បាន​ច្រើន​ពី​ពួកគេ » ។

ស្វាមី​ភរិយា ហ័រ កំពុង​ទន្ទឹង​ឆ្ពោះ​ទៅ​រក​រយៈពេល​បី​ឆ្នាំ​ដ៏​គួរ​ឲ្យ​រំភើប​ក្នុងការ​បម្រើ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេលវេលា​ជា​ប្រវត្តិសាស្ត្រ​នេះ នៅពេល​ដែល​ព្រះវិហារ​បរិសុទ្ធ​បាន​សាងសង់​រួចរាល់​ហើយ ហើយ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ផ្ដល់​ពរ​ក្នុង​ការទទួល​បាន​ផ្លូវ​នៃ​សេចក្តីសញ្ញា​ពេញលេញ​ក្នុង​មូលដ្ឋាន ដែល​មាន​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។