នៅក្នុងសុន្ទរកថាមួយនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ( ប៊ី.វ៉ាយ.យូ ) — សុន្ទរកថាសាធារណៈជាលើកដំបូងរបស់លោកក្នុងនាមជាប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវ គ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ — ប្រធាន ដាល្លិន អេក អូក បានចែកចាយរបៀបបួនយ៉ាងដើម្បីខិតទៅជិតព្រះយេស៊ូវគ្រីស្ទ ។
នៅក្នុងសុន្ទរកថានៅឯការប្រជុំធម្មនិដ្ឋានប្រចាំសប្តាហ៍ នៅក្នុងបរិវេណសាលានាថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធាន អូក បានគូសបញ្ជាក់ជាលើកដំបូងលើការព្រមានមួយដែលត្រូវបានស្គាល់ តាមរយៈការចែកចាយដោយព្យាការីមុន គឺប្រធាន រ័សុល អិម. ណិលសុន អំឡុងខែមេសា ឆ្នាំ២០១៨ ។
Watch in Cantonese, French, German, Italian, Japanese, Korean, Mandarin, Portuguese, Russian and Spanish.
ប្រធាន ណិលសុន បានមានប្រសាសន៍ ៖ « នៅពេលខាងមុខ វានឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានព្រះចេស្ដាណែនាំ ដឹកនាំ និងលួងលោមចិត្តជាប់ជានិច្ចមកពីព្រះវិញ្ញាណបរិសុទ្ធនោះ » ។
ប្រធាន អូក បានមានប្រសាសន៍ថា « ខ្ញុំមានអារម្មណ៍ថាត្រូវគូសបញ្ជាក់លើការព្រមាន [ នេះ ] ។ បងប្អូនរស់នៅក្នុងសម័យកាលមួយដែលមារសត្រូវមានជំនាញខ្លាំង ក្នុងការលាក់បាំងសេចក្តីពិតរហូតដល់អ្នកនឹងត្រូវគេបោកបញ្ជោត ប្រសិនបើបងប្អូនមិនមានព្រះវិញ្ញាណបរិសុទ្ធនោះទេ » ។ មានឧបសគ្គជាច្រើននៅខាងមុខ ។ ការរំខាននឹងកើតមានឡើងជាច្រើន ។ សូម្បីតែសមាជិកសកម្មជួនកាលក៏មានការព្រួយបារម្ភអំពីបញ្ហាប្រវត្តិសាស្ត្រ គោលលទ្ធិ ឬសង្គមមួយចំនួនដែលទាក់ទងនឹងសាសនាចក្រដែរ ។
- _NE26143.jpg
- _NE26220.jpg
- _E2_5225.jpg
- _NE26648.jpg
- W2__9049.jpg
- _E2_5405.jpg
- _E2_5461.jpg
- _NE26899.jpg
- _E2_5815.jpg
- _E2_5776.jpg
- _36A2843.jpg
- _36A2796.jpg
- _E2_5850_1.jpg
- W3__0336.jpg
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ប្រធាន អូក ដែលជាព្យាការី និងអតីតប្រធាន ប៊ី.វ៉ាយ.យូ ( ឆ្នាំ១៩៧១–១៩៨០ ) បានចង្អុលបង្ហាញពីសកម្មភាពសាមញ្ញចំនួនបួន ដែលអាចជួយពួកបរិសុទ្ធថ្ងៃចុងក្រោយឲ្យខិតទៅជិតព្រះអង្គសង្គ្រោះ ដើម្បីជួយពួកគេទាំងអស់ឲ្យ « យកឈ្នះលើការសង្ស័យដែលមានក្នុងពេលបច្ចុប្បន្ន ឬនាពេលអនាគត » ។
- ពង្រឹងសេចក្ដីជំនឿរបស់យើងលើទ្រង់ ។
- បង្កើនការបន្ទាបខ្លួនរបស់យើង ។
- ស្វែងរកជំនួយពីអ្នកដទៃ ។
- មានចិត្តអត់ធ្មត់ ។
ប្រធាន អូក បានមានប្រសាសន៍ថា « ទោះបីជាការសង្ស័យទាំងនោះជាអ្វីក៏ដោយ របៀបយកឈ្នះវាគឺត្រូវខិតទៅជិតព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់បានបង្រៀនយើងម្តងហើយម្តងទៀតថា ទ្រង់គឺជាផ្លូវ » ។
ការពង្រឹងសេចក្ដីជំនឿរបស់យើង
ប្រធាន អូក បានលើកទឹកចិត្តពួកបរិសុទ្ធថ្ងៃចុងក្រោយ ឲ្យអភិវឌ្ឍសេចក្ដីជំនឿលើព្រះ និងលើបេសកកម្មរបស់ព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។
លោកបានមានប្រសាសន៍ថា « សេចក្ដីជំនឿដ៏រឹងមាំទាមទារឲ្យមានលើសពីបំណងប្រាថ្នាដ៏រឹងមាំ ។ វាមានន័យថា ព្យាយាមជារៀងរាល់ថ្ងៃ មួយជំហានម្តងៗ ជាមួយនឹងការអធិស្ឋាន និងការសិក្សាព្រះគម្ពីរ ។ យើងអាចបង្កើនការប្តេជ្ញាចិត្តរបស់យើងទៅលើគោលការណ៍ដែលមាននៅក្នុង មាត្រានៃសេចក្ដីជំនឿ » ។
ព្យាការីបានបន្ថែមទៀតថា « គោលការណ៍ទាំងនេះជាគ្រឹះនៃសេចក្ដីជំនឿរបស់យើងលើព្រះ ហើយរក្សាយើងឲ្យនៅជាប់នឹងសេចក្ដីពិតនៃដំណឹងល្អ និងគំរូនៃការបម្រើរបស់ព្រះអង្គសង្គ្រោះដល់មនុស្សដទៃ » ។
បង្កើនការបន្ទាបខ្លួនរបស់យើង
ប្រធាន អូក បានបង្រៀនថា ការបន្ទាបខ្លួនគឺជាគន្លឹះ ពីព្រោះ « នៅពេលយើងមានការបន្ទាបខ្លួន យើងអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់កាន់តែច្បាស់ » ។ លោកក៏បានបន្តផងដែរថា « ចូរសម្លឹងមើលទៅសេចក្ដីត្រូវការរបស់អ្នកដទៃ នោះការបន្ទាបខ្លួននឹងកើតមានឡើងមកតាមក្រោយ » ។
ដោយរំឭកឡើងវិញនូវការបង្រៀនរបស់ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន និង ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ប្រធាន អូក ក៏បានមានប្រសាសន៍អំពីសារៈសំខាន់នៃការចេះទទួលយកការបង្រៀន និងការចុះចូលតាមព្រះហឫទ័យរបស់ព្រះ ។

_36A2843.jpg
និស្សិតស្ដាប់សុន្ទរកថាក្នុងការប្រជុំធម្មន្និដ្ឋានមកពីប្រធាន ដាល្លិន អេក អូក ប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅឯមជ្ឈមណ្ឌលម៉ារីយ៉ុត ក្នុងទីក្រុងប្រូវ៉ូ រដ្ឋយូថាហ៍ នាថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ។ប្រធាន អូក បានមានប្រសាសន៍ថា « ការបន្ទាបខ្លួន គឺជាបទបញ្ញត្តិដ៏មានឥទ្ធិពលមួយដែលយើងត្រូវបានប្រទានឲ្យ ដើម្បីជាការណែនាំដល់យើងនៅក្នុងដំណើរជីវិតរមែងស្លាប់របស់យើង ហើយរៀបចំយើងឲ្យជួបជាមួយព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះ ព្រះយេស៊ូវគ្រីស្ទ » ។
លោកបានបន្ថែមទៀតថា « ត្រូវប្រុងប្រយ័ត្នកុំឲ្យមានការរំខានចិត្ត » ។
ប្រធាន អូក បានជំរុញឲ្យមាន « ការបន្ទាបខ្លួន សេចក្ដីជំនឿ និងការទុកចិត្តលើព្រះអម្ចាស់ ចំពោះអស់អ្នកដែលមានសេចក្ដីជំនឿមិនរឹងមាំ ឬអ្នកដែលបានដើរចេញពីសាសនាចក្រដោយសារអ្វីមួយដែលពួកគេបានរៀន » ។
លោកបានមានប្រសាសន៍ថា « អ្នកដែលមានសេចក្ដីជំនឿ និងសកម្មភាពទន់ខ្សោយនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញ គឺជាប្រភពនៃសេចក្តីបារម្ភដ៏ធំមួយចំពោះថ្នាក់ដឹកនាំរបស់បងប្អូន ។ យើងស្រឡាញ់បងប្អូន ទាំងក្មេងទាំងចាស់ ទាំងបុរសទាំងស្ត្រី ។ ព្រះអម្ចាស់ក៏ស្រឡាញ់បងប្អូនដែរ ! ព្រះខិតខំឥតឈប់ឈរដើម្បីតាមរកបងប្អូនម្នាក់ៗដោយសេចក្ដីស្រឡាញ់ ។ ចូរកាន់តាមបទបញ្ញត្តិ ហើយស្មោះត្រង់ចំពោះសេចក្ដីសញ្ញាដែលបងប្អូនបានធ្វើ ដើម្បីដឹកនាំបងប្អូនទៅតាមផ្លូវនៃសេចក្ដីសញ្ញា ។ សូមកុំឲ្យការរៀនសូត្រខាងលោកិយរបស់បងប្អូនកំណត់ការយល់ដឹងពីសួគ៌ារបស់បងប្អូនឡើយ ។

_E2_5850_1.jpg
ម្តាយម្នាក់អង្គុយជាមួយកូនៗរបស់គាត់ នៅក្នុងសាលប្រជុំនៃមជ្ឈមណ្ឌលម៉ារីយ៉ុត ក្នុងទីក្រុងប្រូវ៉ូ រដ្ឋយូថាហ៍ នាថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អំឡុងពេលការប្រជុំធម្មនិដ្ឋានជាមួយប្រធាន ដាល្លិន អេក អូក ប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ស្វែងរកជំនួយពីពួកអ្នកជឿផ្សេងទៀតដែលមានការយល់ដឹងដ៏ប្រពៃ
ប្រធាន អូក បានជំរុញពួកបរិសុទ្ធឲ្យ « ពិភាក្សាអំពីកង្វល់របស់បងប្អូនជាមួយមិត្តភក្តិស្មោះត្រង់ដែលមានការយល់ដឹងដ៏ប្រពៃ ហើយតែងតែយកកង្វល់ទាំងនោះទៅពិភាក្សានឹងព្រះអម្ចាស់ ដើម្បីជួយរែងមើលពីភាពសម្បូរបែបនៃការស្មាន និងព័ត៌មានមិនពិតនៅក្នុងផតខាស និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម » ។
បន្ទាប់មក លោកបានចែកចាយបទពិសោធន៍មួយរបស់ប្រធានស្តេកម្នាក់នៅសាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ ។ មានយុវជនម្នាក់បានប្រាប់អ្នកដឹកនាំក្នុងមូលដ្ឋានរូបនេះថា គាត់នឹងចាកចេញពីសាសនាចក្រ ។
ប្រធាន អូក បានមានប្រសាសន៍ថា « ប្រធានស្តេកដែលមានការភ្ញាក់ផ្អើលរូបនោះ បានចាប់ផ្តើមចែកចាយភ្លាមៗពីទីបន្ទាល់អំពីដំណឹងល្អដ៏ជ្រាលជ្រៅរបស់គាត់ ដែលបានផ្តល់ឲ្យគាត់នូវអំណរ សេចក្ដីសុខសាន្ដ និងការបំផុសគំនិតជាច្រើន ។ យុវជននោះអង្គុយស្រឡាំងកាំង ហើយសម្លឹងមើលគាត់វិញទាំងទឹកភ្នែករលីងរលោង រួចនិយាយថា ‹ ខ្ញុំមិនដែលឮអ្នកណានិយាយបែបនេះអស់ពេលជាច្រើនខែមកហើយ ។ ខ្ញុំបានចំណាយពេលជាមួយមិត្តភក្តិដែលមិនជឿរឿងបែបនេះទេ › » ។

_NE26899.jpg
ប្រធាន ដាល្លិន អេក អូក ប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ថ្លែងទៅកាន់និស្សិត និងសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅឯមជ្ឈមណ្ឌលម៉ារីយ៉ុត នាថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ។ព្យាការីរូបនេះបានមានប្រសាសន៍ថា ជាលទ្ធផលគឺត្រូវ « ហ៊ុមព័ទ្ធខ្លួនបងប្អូនជាមួយនឹងមនុស្សដែលជឿ » ។ លោកក៏បានលើកទឹកចិត្តពួកបរិសុទ្ធថ្ងៃចុងក្រោយឲ្យចូលរួមការថ្វាយបង្គំប្រចាំសប្តាហ៍ ហើយធ្វើឲ្យការចូលរួមជាប្រចាំនៅដំណាក់នៃព្រះអម្ចាស់ក្លាយជាអាទិភាពមួយ ។
មានភាពអត់ធ្មត់
ជាចុងក្រោយ ប្រធាន អូក បានលើកទឹកចិត្តមនុស្សគ្រប់រូបឲ្យមានភាពអត់ធ្មត់ជាមួយនឹងការអភិវឌ្ឍខាងវិញ្ញាណរបស់ពួកគេ ។
លោកបានមានប្រសាសន៍ថា « ការយកឈ្នះលើការសង្ស័យ — ការដោះស្រាយជម្លោះរវាងការយល់ដឹងអំពីវិទ្យាសាស្ត្រ និងការបង្រៀនដែលមិនពេញលេញរបស់សាសនានៅពេលខ្លះអាចជាដំណើរការដ៏វែងមួយ ដូចជាការកសាងសេចក្ដីជំនឿ ឬការទទួលបានការបន្ទាបខ្លួន ជាដើម » ។
ទន្ទឹមគ្នានេះ ព្យាការីបានបង្រៀនថា យើងគួរតែផ្តោតលើការជួយអ្នកដទៃ ។
លោកបានមានប្រសាសន៍ថា « យើងគួរតែធ្វើឲ្យខ្លួនឯងរវល់ជាមួយនឹងការបម្រើ ។ ម្តងហើយម្តងទៀត ព្រះយេស៊ូវបានបង្រៀន និងបង្ហាញពីអនុភាពនៃការបម្រើអ្នកដទៃ » ។
