Translation

ប្រធាន ឌី ថត គ្រីស្តូហ្វឺសិន ចែកចាយ​សារលិខិត​ជាមួយ​យុវវ័យ​នៅ​ឯ​ព្រឹត្តិការណ៍​ខែមករា

សារលិខិតដែលបានថតទុកជាមុនគឺជាផ្នែកមួយនៃការពិភាក្សាទូទាំងពិភពលោក ក្រោមបាវចនា ‹ ចូរដើរជាមួយនឹងយើងចុះ › —សម្រាប់យុវវ័យ ដែលប្រារព្ធឡើងនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦

2026-Youth-theme
2026-Youth-theme
ពួកអ្នកដើរតាម ដើរជាមួយព្រះយេស៊ូវនៅក្នុងរូបភាពនេះចេញពីវីដេអូព្រះគម្ពីរប៊ីប —កម្រងវីដេអូអំពីព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ ដកស្រង់ពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។© 2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

President-D.-Todd-Christofferson-official
President-D.-Todd-Christofferson-official
ប្រធាន ឌី ថត គ្រីស្តូហ្វឺសិន2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ប្រធាន ឌី ថត គ្រីស្តូហ្វឺសិន ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទី​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នឹង​ចែកចាយ​សារលិខិត​ជាមួយ​យុវវ័យ​អំឡុង​ការចាក់ផ្សាយ​ដែល​បាន​ថតទុក​ជាមុន ​ក្នុង​ខែមករា ឆ្នាំ២០២៦ ​ក្រោម​បាវចនា « ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ » — ការពិភាក្សា​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ។

ការផ្តោត​សំខាន់​នៃ​ការពិភាក្សា​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ​គឺជា​បាវចនា​របស់​យុវវ័យ​ប្រចាំ​ឆ្នាំ២០២៦ « ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ » ដកស្រង់ពីគម្ពីរម៉ូសេ ៦:៣៤ ។ វីដេអូ​ដែល​បាន​ថតទុក​ជាមុន​ដែល​បង្ហាញ​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ យុវវ័យ និង​តន្ត្រី គឺ​ដើម្បី​ជួយ​សមាជិក​វ័យ​ក្មេង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ប្រធានបទ​របស់​យុវវ័យ ដែលនឹងមានចាក់ផ្សាយ​នៅ​ថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ ។

សាសនាចក្រ​សូម​អញ្ជើញ​យុវវ័យ និង​ថ្នាក់ដឹកនាំ​នៅក្នុង​មូលដ្ឋាន​ឲ្យ​រៀបចំ​ផែនការ​ការជួបជុំ​មួយ ដែល​យុវនារី និង​យុវជន​អាច​មើល​ការចាក់ផ្សាយ​នេះ​ជាមួយ​គ្នា ហើយ​ក្រោយមក​មាន​ឱកាស​ដាក់​ផែនការ និង​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​អាច « ដើរ​ជាមួយ​នឹង » ព្រះអង្គ​សង្គ្រោះ​ពេញ​មួយ​ឆ្នាំ ។ យុវវ័យ​ត្រូវបាន​លើកទឹក​ចិត្ត​ឲ្យ​ដឹកនាំ​ការពិភាក្សា​ទាំងនេះ ។

2026-youth-logo-68hcn9j3zcyeoz4fpiojcqgqobhei7dx4bismxd2
2026-youth-logo-68hcn9j3zcyeoz4fpiojcqgqobhei7dx4bismxd2
និមិត្តសញ្ញាសម្រាប់បាវចនាយុវវ័យប្រចាំឆ្នាំ២០២៦© 2025 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

វីដេអូ​នេះ​អាច​ត្រូវ​បានប្រើ​នៅ​អំឡុង​ការប្រជុំ​នា​ថ្ងៃអាទិត្យ ឬ​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​នៃ​ថ្ងៃធ្វើការ ។ យុវវ័យ និង​ថ្នាក់ដឹកនាំ​នៅក្នុង​វួដ ឬ​សាខា ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ជួបជុំ​គ្នា​ដើម្បី​មើល​វីដេអូ​នេះ នៅ​ម៉ោង និង​ទីតាំង​ដែល​សមស្រប​តាម​តម្រូវការ និង​កាលៈទេសៈ​របស់​ពួកគេ​បំផុត ។

របៀប​ចូលមើល

វីដេអូ​នេះ​នឹង​មាន​នៅលើ​ប៉ុស្តិ៍​ដូច​ខាងក្រោម​ចាប់ផ្តើម​ពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៩ ៖

ធនធាន​ទាំងឡាយ

ធនធាន​ទាំងឡាយ​សម្រាប់​បាវចនា​ឆ្នាំ២០២៦ អាច​រកបាន​នៅលើ​គេហទំព័រ youth.churchofjesuschrist.org ។ បាវចនា​ប្រចាំឆ្នាំ​ផ្តល់​ឱកាស​ដ៏​មាន​អត្ថន័យ​សម្រាប់​យុវវ័យ​នៅ​ទូទាំង​ពិភពលោក ដើម្បី​រួបរួម​នៅក្នុង​សេចក្តី​ជំនឿ និង​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​ទៅលើ​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។