Additional Resource

ប្រធាន ណិលសុន ក្នុងជន្មាយុ ១០១ ឆ្នាំ ៖ ការងារបម្រើដែលផ្ដោតលើព្រះយេស៊ូវគ្រីស្ទ

ព្យាការី និងប្រធាន រ័សុល អិម ណិលសុន ដែលជាអ្នកដឹកនាំនៃព្រះវិហារនៅទូទាំងពិភពលោក​ដែលមានជន្មាយុច្រើនបំផុត នឹងប្រារព្ធពិធីខួបកំណើត​គម្រប់​ជន្មាយុ១០១ឆ្នាំរបស់លោក ​នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។ ចាប់ពីថ្ងៃទី២ ខែកញ្ញា រហូតដល់ថ្ងៃកំណើតរបស់លោក គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សាសនាចក្រនឹងចែកចាយសារលិខិតអំពីលោក ។

« ក្នុងរយៈពេលប្រាំបីថ្ងៃទៀត សូមរៀនជាមួយយើង នៅពេលយើងផ្តោតលើប្រធាន រ័សុល អិម ណិលសុន ៖ ១០១ឆ្នាំ —បណ្តុំមេរៀនដ៏សំខាន់ៗមួយចំនួនពីគ្រូបង្រៀនដ៏ជាទីស្រឡាញ់ » សូមអានការចុះផ្សាយនៅថ្ងៃទី១ ខែកញ្ញា នៅលើទំព័រ Facebook និង Instagram របស់​សាសនាចក្រ ។

« សារលិខិតនីមួយៗផ្តល់ការយល់ដឹងអំពីការធ្វើតាមព្រះអង្គសង្គ្រោះដោយសេចក្តីជំនឿ សេចក្តីស្រឡាញ់ និងការលះបង់កាន់តែខ្លាំងឡើង ។ យើងសង្ឃឹមថា បងប្អូននឹងចូលរួមនៅក្នុងការសន្ទនា និង​ចែកចាយ​ការបង្រៀនដ៏បំផុសគំនិតទាំងនេះ ។

បងប្អូនទាំងអស់គ្នាត្រូវបានអញ្ជើញឲ្យដាក់សញ្ញាទ្រុងជ្រូក #PresidentNelson101 នៅពេលបងប្អូនចែកចាយមេរៀនដែលបានរៀន​ពីប្រធាន ណិលសុន និងពីរបៀបដែលការបង្រៀនរបស់លោកបានមាន​ឥទ្ធិពលលើជីវិតរបស់បងប្អូន ហើយនាំបងប្អូនឲ្យខិតទៅជិត​ព្រះយេស៊ូវគ្រីស្ទ ។

នៅឆ្នាំមុន ព្យាការីបានសុំពួកយើងឲ្យប្រារព្ធពិធីខួបកំណើត​គម្រប់​១០០​ឆ្នាំរបស់លោក​ដោយការឈោងទៅរកមនុស្សម្នាក់ដែលខ្វះខាត និង « [ ផ្សព្វផ្សាយ ] សេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ ។ មនុស្សជាច្រើននៅជុំវិញពិភពលោកបានឆ្លើយតបទៅនឹងការអញ្ជើញ ៩៩+១ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។