Translation

ប្រធាន រ័សុល អិម ណិលសុន ឈាន​ចូល ៩៩ វស្សានៅ ថ្ងៃទី ៩ ខែ ៩

ជា​ប្រធាន និង​ជា​ព្យាការី​នៃ​សាសនាចក្រ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ បាន​កើត​នៅ​ឆ្នាំ ១៩២៤

Nelson-99
Nelson-99
ប្រធាន រ័សុល អិម ណិលសុន គឺជា​ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មើល​ប័ណ្ណ​ជូនពរ ដែល​បាន​ផ្ញើ​ទៅ​លោក​នា​ពិធី​ខួបកំណើត​ទី ៩៩ ឆ្នាំ របស់​លោក​នៅក្នុង​ការិយាល័យ​របស់​លោក នៅ​ឯ​អគារ​រដ្ឋបាល​សាសនាចក្រ​ក្នុង​ទីក្រុង​សលត៍លេក រដ្ឋយូថាហ៍ នៅ​ថ្ងៃ​សុក្រ ទី ៨ ខែ​កញ្ញា ឆ្នាំ ២០២៣ ។2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ប្រធាន រ័សុល អិម ណិលសុន ជាប្រធានទី ១៧ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយមាន​អាយុ ៩៩ វស្សា​នៅ​ថ្ងៃនេះ ថ្ងៃទី ៩ ខែ​កញ្ញា ឆ្នាំ ២០២៣ ។

នៅ​ថ្ងៃសុក្រ មួយ​ថ្ងៃ​មុន​ថ្ងៃ​កំណើត​របស់​លោក ប្រធាន ណិលសុន បាន​ចូលរួម​ក្នុង​ការប្រជុំ និង​ធ្វើ​ភារកិច្ច​ផ្សេងៗ​ទៀត​នៅក្នុង​អគារ​រដ្ឋបាល​របស់​សាសនាចក្រ នៅលើ​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ ក្នុង​ទីក្រុង​សលត៍លេក ។ លោក និង​ភរិយា​របស់​លោក វេនឌី បន្ទាប់មក​បាន​ជួបជុំ​គ្នា​នៅ​ក្នុង​ការិយាល័យ​របស់​លោក​ជាមួយ​កូនៗ និង​ស្វាមី និង​ភរិយា​របស់​ពួកគេ និង​ទីប្រឹក្សា​របស់​លោក​នៅក្នុង​គណៈប្រធាន​ទីមួយ ដែល​មាន​ប្រធាន ដាល្លិន អេក អូក និង​ប្រធាន ហែនរី ប៊ី អាវរិង បាន​ថតរូប​ជុំ​គ្នា ។ នៅ​ការិយាល័យ​របស់​លោក​មាន​នូវ​ការ​ដាក់តាំង​ប័ណ្ណ​ជូនពរ និង​ការស្វាគមន៍​ដែល​បាន​ផ្ញើ​ពី​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​មិត្តភក្តិ​សិទ្ធស្នាល ។

Nelson-99
Nelson-99
ប្រធាន រ័សុល អិម ណិលសុន ថតរូប​ជាមួយ​ទីប្រឹក្សា​របស់​លោក​នៅក្នុង​គណៈប្រធាន​ទីមួយ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ប្រធាន ដាល្លិន អេក អូក និង​ប្រធាន ហែនរី ប៊ី អាវរិង នៅ​ឯ​ការជួបជុំ​តូច​មួយ​ដើម្បី​ជា​ការគោរព​ដល់​ថ្ងៃ​ខួបកំណើត​គម្រប់ ៩៩ វស្សា​របស់​លោក​នៅក្នុង​ការិយាល័យ​របស់​លោក នៅ​អគារ​រដ្ឋបាល​សាសនាចក្រ ក្នុង​ទីក្រុង​សលត៍ លេក រដ្ឋយូថាហ៍ នា​ថ្ងៃ​សុក្រ ទី ៨ ខែ កញ្ញា ឆ្នាំ ២០២៣ ។ ខួបកំណើត​របស់​លោក​គឺ​នៅ​ថ្ងៃទី ៩ ខែ​កញ្ញា ។2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ក្នុង​រយៈពេល ៦០ ឆ្នាំ​បន្ទាប់ពី​លោក​បាន​កើត​នៅ​ឆ្នាំ ១៩២៤ នៅ​ទីក្រុង​សលត៍លេក ប្រធាន ណិលសុន បានធ្វើ​ជា​ស្វាមី និង​ជាឪពុក​ចិញ្ចឹម​បីបាច់​គ្រួសារ​ដែល​មានកូន ១០ នាក់ ហើយ​បាន​ធ្វើ​វេជ្ជបណ្ឌិត​វះកាត់​បេះដូង និង​អ្នក​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​ល្បី​លើ​ពិភពលោក ។ លោក​បាន​ចូល​បម្រើ​សាសនាចក្រ​ពេញ​ម៉ោង​ក្នុង​នាម​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ក្នុង​ឆ្នាំ ១៩៨៤ ហើយ​ត្រូវ​បាន​ញែកចេញ​ជា​ប្រធាន​សាសនាចក្រ​នៅ​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ ២០១៨ ។

Nelson-99
Nelson-99
ប្រធាន រ័សុល អិម ណិលសុន គឺជា​ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​ភរិយា​របស់​លោក វេនឌី ថត​រូប​ជាមួយ​កូន​ប្រាំបីនាក់​ក្នុង​ចំណោម​កូន ១០ នាក់​របស់​លោក និង​ស្វាមី និង​ភរិយា​របស់​ពួកគេ​បាន​ប្រមូលផ្តុំ​គ្នា​ជា​ការគោរព​ដល់​ថ្ងៃ​ខួបកំណើត​គម្រប់ ៩៩ វស្សា​របស់​លោក​នៅក្នុង​ការិយាល័យ​របស់​លោក នៅ​ឯ​អគារ​រដ្ឋបាល​សាសនាចក្រ​នៅ​ទីក្រុង​សលត៍ លេក រដ្ឋយូថាហ៍ នា​ថ្ងៃ​សុក្រ ទី ៨ ខែ កញ្ញា ឆ្នាំ ២០២៣ ។2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

Nelson-1984.jpg
Nelson-1984.jpg
អែលឌើរ រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ជា​លើក​ដំបូង​ក្នុង​នាម​ជា​សាវក​នៅ​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ១៩៨៤ ។2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

នៅ​អំឡុងពេល​ថ្លែង​សុន្ទរកថា​ដំបូង​របស់​លោក​ក្នុងនាម​ជា​សាវក​នៅក្នុង​សន្និសីទ​ទូទៅ​នា​ខែ​មេសា ឆ្នាំ ១៩៨៤ លោក​បាន​ថ្លែង​ទីបន្ទាល់​ថា « ឥឡូវនេះ ខ្ញុំ​យល់​យ៉ាង​ច្បាស់​ថា ការហៅ​ធ្វើ​ជា​សាវក​ដ៏​បរិសុទ្ធ គឺជា​សាក្សី​មួយ​ចំពោះ​ពិភពលោក​ដ៏​ទេវភាព​នៃ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​ដឹង​ថា​សេចក្ដី​សង្គ្រោះ​គឺ​ផ្ដោត​ទៅលើ​ទ្រង់ ! » ។ ( « Call to the Holy Apostleship » ខែ មេសា ឆ្នាំ ១៩៨៤ ) ។

ទីបន្ទាល់​ដែល​បាន​ចែកចាយ​ក្នុង​សន្និសីទ​ទូទៅ​នាពេល​ថ្មីៗ​នេះ​បំផុត​ក៏​បាន​ផ្តោតលើ​ព្រះអង្គ​សង្គ្រោះ​ផងដែរ ៖ « មិន​ថា​បងប្អូន​មាន​សំណួរ ឬ​បញ្ហា​អ្វី​នោះ​ទេ ចម្លើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រះជន្ម និង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ជានិច្ច ។ ចូរ​រៀន​បន្ថែម​ទៀត​អំពី​ដង្វាយធួន សេចក្តីស្រឡាញ់ សេចក្តី​មេត្តា​ករុណា គោលលទ្ធិ​របស់​ទ្រង់ និង​ដំណឹងល្អ​នៃ​ការព្យាបាល​ដែល​បាន​ស្តារ​ឡើង​វិញ និង​ការរីកចម្រើន ។ ចូរ​ងាក​ទៅ​រក​ទ្រង់ ! ចូរ​ដើរ​តាម​ទ្រង់ ! » ( « ចម្លើយ​គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច » ខែ មេសា ឆ្នាំ ២០២៣ ) ។


 

See a Church News PDF timeline of President Nelson’s Life.