_CSS9707.JPG
Translation

ប្រធាន អូក ជំរុញ​យុវមជ្ឈិមវ័យ​ឲ្យ​មាន ‹ សេចក្តីសង្ឃឹម › នៅ​ពេល​ជួប​នឹង​ឧបសគ្គ

សាវក​មាន​ប្រសាសន៍​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ សេចក្តីស្រឡាញ់ និង​ក្រឹត្យវិន័យ​របស់​ព្រះ និង​តម្រូវការ​ឲ្យមាន​សេចក្តី​ជំនឿ​ស្ថិតស្ថេរនៅ​លើ​ព្រះគ្រីស្ទ​

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បានជំរុញ​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក​ឲ្យ​រក្សា​ទស្សនវិស័យ​អស់​កល្បជានិច្ច នៅពេល​ពួកគេ​ឆ្លងកាត់ « ពេល​ដ៏​តានតឹង » នាពេល​បច្ចុប្បន្ន​នេះ ។

ទោះជា​មជ្ឈិមវ័យ​ពុះពារ​នឹង​ឧបសគ្គ​ក៏​ដោយ សាវក​បាន​មាន​ប្រសាសន៍​ថា ពួកគេ​អាច​មាន « សេចក្តី​សង្ឃឹម » ដោយសារ​ព្រះយេស៊ូវគ្រីស្ទ « បាន​ឈ្នះ​លើ​លោកិយ » ហើយ « យើង​ក៏​អាច​ធ្វើ​បាន​ដែរ » ។

ប្រធាន អូក បាន​បន្ថែម​ថា « សូម​ចងចាំ​ថា ផែនការរបស់ព្រះវរបិតាសួគ៌​របស់​យើង គឺជាផែនការនៃសុភមង្គល » ។

ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ​ត្រូវបាន​ចូលរួម​ដោយ​ភរិយា​របស់លោក ស៊ីស្ទើរ គ្រីស្ទីន អំឡុងពេល​ការប្រជុំ​ធម្មនិដ្ឋាន ដែល​បាន​ចាក់ផ្សាយ​ជា​សកល​ពី​មជ្ឈមណ្ឌល​មហោស្រព​សន្និសីទ​ទូទៅ​នៃ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ក្នុង​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ នៅ​ថ្ងៃអាទិត្យ ទី ២១ ខែ​ឧសភា ឆ្នាំ ២០២៣ ។


ប្រធាន អូក បាន​មាន​ប្រសាសន៍​ថា « មិន​ថា​មាន​អ្វី​ក៏​ដោយ​ដែលជា​ការប្រែប្រួល​របស់យើង​នៅក្នុង​ភាពចម្រុះ​ផ្ទាល់​នៃ​ការបង្កបង្កើត​របស់​ព្រះវរបិតាសួគ៌ ទ្រង់​ស្រឡាញ់​យើង​ទាំងអស់​គ្នា ហើយ​ផែនការ​នៃ​សុភមង្គល​ដ៏​ល្អ​ឥតខ្ចោះ​របស់​ទ្រង់​មាន​កន្លែង​សម្រាប់​មនុស្ស​ទាំងអស់ ។ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់​ដោយ​ការ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ រួម​ទាំង​សេចក្ដី​ស្រឡាញ់​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់​ផង​ដែរ » ។


ប្រធាន អូក បានបង្ហាញ​ការព្រួយបារម្ភ​អំពី​ចំនួន​មនុស្ស​ជាច្រើន​ដែល​មិន​ទាន់​រៀបការ ឬ​កំពុង​ជ្រើសរើស​មិន​យក​កូន ក៏​បុរស និង​ស្ត្រី​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​សម្រេច​ចិត្ត​រៀបការ​នៅ​វ័យ​ច្រើន ។ លោក​បាន​លើកឡើង​ពី​កត្តា​នៃ​ការខ្វះខាត​ផ្ទះ និង​ការកើនឡើង​នៃ​បំណុល​សិស្ស​នៅក្នុង​ការសម្រេចចិត្ត​ទាំងនេះ ។


ទោះជា​យ៉ាងនេះ​ក្ដី លោក​បាន​លើក​ទឹកចិត្ត​យុវមជ្ឈិម​វ័យ​ឲ្យ « ឆ្ពោះទៅ​មុខ​ដោយ​សេចក្តីជំនឿ » ដោយ​សារតែ « អាពាហ៍ពិពាហ៍​គឺជា​ចំណុច​សំខាន់​នៃ​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់ និង​អ្វី​ដែល​មាន​បន្ទាប់មក​ទៀត » ។ លោក និង​ស៊ីស្ទើរ អូក បាន​លើកទឹកចិត្ត​យុវមជ្ឈិមវ័យ​ឲ្យ​ណាត់ជួប និង​មាន​កូន—ហើយ​ចងចាំ​គំរូ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។


លោក​បាន​មាន​ប្រសាសន៍​ថា ៖ « ពួក​អ្នកត្រួសត្រាយ​ពី​ដំបូង​របស់​យើង​បាន​ចាកចេញ​ពី​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ពួកគាត់ ដើម្បី​នាំ​គ្រួសារ​របស់​ពួកគាត់​ទៅកាន់​ទីសុវត្ថិភាព​ខាងវិញ្ញាណ​នៅ​ភ្នំ​នា​ទិស​ភាគ​ខាងលិច ។ ថ្ងៃនេះ យើង​សូម​ដាស់តឿន​ក្មួយៗ​កុំ​ឲ្យ​ចាកចេញ​ពី​ទីសុវត្ថិភាព​ខាង​វិញ្ញាណ និង​គ្រួសារ​ដើម្បី​ទទួល​បាន​ទ្រព្យ​សម្បត្តិ​នានា​ឡើយ » ។


ស៊ីស្ទើរ អូក បាន​បន្ថែម​សម្រាប់​ស្ត្រី​នៅក្នុង​ការប្រជុំ​នេះ​ថា « ប្រសិនបើ​ក្មួយៗ​ឃើញ​ខ្លួន​ឯង​គូសចំណាំ​ពេលវេលា ហើយ​រង់ចាំ​ឲ្យ​អាពាហ៍ពិពាហ៍​មួយ​កើតឡើង នោះ​សូម​ឈប់​រង់ចាំ​ទៀត​ទៅ ហើយត្រូវ​ចាប់ផ្ដើម​រៀបចំ​ខ្លួន​វិញ ។ សូម​រៀបចំ​ខ្លួន​ក្មួយៗ​សម្រាប់​ជីវិត—ដោយ​ការអប់រំ បទពិសោធន៍ និង​គម្រោងការ ។ កុំ​ចាំ​ឲ្យ​សុភមង្គល​រត់មក​រក​ក្មួយៗ​ឡើយ ។ សូម​ស្វែងរក​ឱកាស​ធ្វើ​ការបម្រើ និង​ការរៀនសូត្រ ។ ហើយ​សំខាន់​បំផុត​នោះ គឺ​ទុកចិត្ត​លើ​ព្រះអម្ចាស់ » ។


បន្ទាប់មក ប្រធាន អូក បានថ្លែង​សុន្ទរកថា​មួយ​ចំនួន​របស់លោក​ទៅកាន់​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​ដែល​កំពុង​ចូលរួម ។ លោក​បាន​លើកឡើង​ពី​ការពុះពារ​ទូទៅ​របស់​ជំនាន់​ពួកគេ​ជាមួយ​នឹង​ការថប់បារម្ភ គ្រឿងញៀន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ លោក​បានចែកចាយ​មួយ​ផ្នែក​នៃ​សំបុត្រ​មួយ​ដែល​លោក​បាន​ទទួល​ពី​យុវនារី​ម្នាក់​អំពី​បញ្ហា​ភេទ ។


យុវនារី​រូប​នេះ​បាន​សរសេរ​ថា « ខ្ញុំ​ពិត​ជា​មិន​យល់​ទេ​ថា ហេតុអ្វី​បាន​ជា​យុវវ័យ​ជាច្រើន​នៅក្នុង​ព្រះវិហារ​របស់​យើង​មិន​ឃើញ​មាន​បញ្ហា​ពី​មនុស្ស​ផ្លាស់ប្តូរ​ភេទ​របស់​ពួកគេ​ជា​រៀងរាល់​ថ្ងៃ ណាត់ជួប​មនុស្ស​ភេទ​ដូចគ្នា ឬ​កំណត់​ថា គ្មាន​ភេទ​នោះ​ទេ ។ ខ្ញុំ​ដឹង​ថា យើង​គួរតែ​ស្រឡាញ់​មនុស្ស​គ្រប់គ្នា ហើយ​បង្ហាញ​ការគោរព​ដល់​ពួកគេ ហើយ​ខ្ញុំ​តែងតែ​ធ្វើ​ដូច្នោះ ។ ខ្ញុំ [ គ្រាន់តែ ] មាន​អារម្មណ៍​ថា មនុស្ស​កំពុង​ឆ្លងហួស​បន្ទាត់​ហើយ » ។


ប្រធាន អូក បាន​ឆ្លើយតប​ដោយ​ការបង្ហាញ​ពី​របៀប​ដែល​ព្រះយេស៊ូវ​ធ្វើ​ឲ្យ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​មាន​តុល្យភាព ខណៈ​ដែល​ការបញ្ជាក់​ពី​សារៈសំខាន់​នៃ​ក្រឹត្យវិន័យ​នៅក្នុង យ៉ូហាន ៨ នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ នៅពេល​ថ្នាក់​ដឹកនាំ​សាសនា​នៅ​សម័យ​នោះ​នាំ​ស្ត្រី​ម្នាក់​មក​ឲ្យ​ទ្រង់​កាត់ទោស​ពី​បទ​ផិតក្បត់ នោះ​ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា ៖ « អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ » ។ ក្រោយមក ព្រះ​យេស៊ូវ​បានឆ្លើយ​តប​ដោយ​ព្រះចេស្តា​នៃ​សេចក្ដី​ស្រឡាញ់ ដោយ​បដិសេធ​មិន​ដាក់ទោស​នាង ហើយ​បានបញ្ជាក់​ពី​ក្រឹត្យវិន័យ​ដោយ​មាន​ព្រះបន្ទូល​ថា​នាង​មិន​គួរ ​« ធ្វើ​បាប​ទៀត​ឡើយ » ។


ប្រធាន អូក បាន​ជំរុញ​អ្នកចូលរួម​របស់លោក​ឲ្យ​រស់នៅ​តាម​បទបញ្ញត្តិ និង​ក្រឹត្យវិន័យ​នៃ​សេចក្ដី​ស្រឡាញ់ « តាម​របៀប​ដែល​កាន់តែ​ពេញលេញ​ជាង​នេះ ។ អ្នក​ណា​ក៏ដោយ​ដែល​មិន​ប្រព្រឹត្ត​ចំពោះ​បុគ្គល​ដែល​ប្រឈមមុខ​នឹង​ឧសបគ្គ​ពី​អត្តសញ្ញាណ​ភេទ​ដោយ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ថ្លៃថ្នូរ គឺ​មិន​បាន​ធ្វើតាម​ការបង្រៀន​នៃ​បទបញ្ញត្តិធំ​ទីមួយ និង​បទបញ្ញត្តិ​ទី​ពីរ​ឡើយ ។ ដូច្នេះ លើ​ប្រធានបទ​នៃ​ក្រឹត្យវិន័យ​របស់​ព្រះ យើង​ត្រូវ​ចាំ​ថា ព្រះ​បានបើក​សម្តែង​ម្តង​ហើយ​ម្តង​ទៀត​ថា ទ្រង់​បាន​បង្កើត​មនុស្ស​ប្រុស និង​ស្រី ។ ហើយ​នៅលើ​ប្រធានបទ​នៃ​កាតព្វកិច្ច​របស់​យើង​ក្នុងការ​ស្រឡាញ់​អ្នកជិត​ខាង​យើង យើង​ត្រូវ​ចាំ​ថា ព្រះ​បានបញ្ជា​យើង​ឲ្យ​ស្រឡាញ់​សូម្បី​តែ​អ្នក​ដែល​មិន​បាន​កាន់​តាម​បទបញ្ញត្តិ​ទាំងអស់​ក៏​ដោយ ។


លោក​បាន​បន្ត​ថា « បើ​ក្មួយ សមាជិក​គ្រួសារ​ម្នាក់ ឬ​មិត្ត​ម្នាក់ កំពុង​ពុះពារ​នឹង​បញ្ហា​នៃ​ការភាន់​ច្រឡំ​អត្តសញ្ញាណ​ទាំង​នេះ ខ្ញុំ​សូម​ជំរុញ​ក្មួយៗ​ឲ្យ​អនុវត្ត​តាម​ច្បាប់​នៃ​ដំណឹងល្អ​ផង និង​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តាករុណា​របស់​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​ផង ដែល​វា​នឹង​ជួយ ហើយ​ណែនាំ​ក្មួយៗ ប្រសិនបើ​ក្មួយៗ​ដើរ​នៅលើ​ផ្លូវ​របស់​ទ្រង់​ដោយ​អំណត់ » ។


ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​ឆ្លងកាត់​នឹង​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ប្រធាន អូក បាន​បង្រៀន​ថា ព្រះ​ស្រឡាញ់​រាល់​ការបង្ក​បង្កើត​របស់ទ្រង់ ហើយ​មាន​កន្លែង​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅក្នុង​ផែនការ​នៃ​សុភមង្គល​ដ៏​ទេវភាព ។


ប្រធាន អូក ក៏​បាន​ដកស្រង់​ចេញពី​ការបង្រៀន​របស់ ប្រធាន រ័សុល អិម ណិលសុន ដើម្បី​ប្រយ័ត្ន​ពី​របៀប​ដែល​យើង​ដាក់​ស្លាក​ខ្លួនយើង ។


« មាន​អាទិភាព​ខ្លាំង​ជាង ងារ​ដ៏​និរន្តរ៍​ទាំងបី​នេះឡើយ រួមមាន ៖ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា ‹ បុត្រ​នៃ​ព្រះ › ‹ បុត្រ​នៃ​សេចក្ដី​សញ្ញា › និង ‹ សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ › ។ « អត្តសញ្ញាណ​ណា​មួយ​ដែល​មិន​សមស្រប​ជាមួយ​នឹង​ងារ​ជា​គោល​ទាំង​បី​នេះ នឹង​ធ្វើ​ឲ្យ​ក្មួយ​អស់​សង្ឃឹម​នៅ​ទីបំផុត ។  ងារ​ផ្សេង​ទៀត​នឹង​ធ្វើ​ឲ្យ​ក្មួយ​ខកចិត្ត​នៅ​ពេល​ណា​មួយ ដោយសារ​វា​គ្មាន​អំណាច​ដឹកនាំ​ក្មួយ​ទៅ​រក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​ក្នុង​នគរ​សេឡេស្ទាល​របស់​ព្រះ​បាន​ឡើយ» ។


ប្រធាន អូក បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​មាន​អំណាច​ដើម្បី​ដឹកនាំ​យើង​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺ​សេចក្ដី​សញ្ញា ។


លោក​បាន​មាន​ប្រសាសន៍​ជា​ថ្មី​ម្តង​ទៀត ដោយ​ដកស្រង់​សម្រង់​របស់​ប្រធាន ណិលសុន​ថា « កាល​បងប្អូន និង​ខ្ញុំ​បាន​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ នោះ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ ប្រែកាន់តែ​ជិតស្និទ្ធ​ជាង​ពីមុនសេចក្ដីសញ្ញា​របស់​យើង​ទៅ​ទៀត ។ ។ ឥឡូវយើង​បាន​ចង​ភ្ជាប់​ជាមួយ​គ្នា ។ ដោយសារតែ​សេចក្តី​សញ្ញា​របស់​យើង​ជាមួយ​ព្រះ នោះទ្រង់​ពុំ​ដែល​នឿយហត់​ក្នុងការ​ជួយ​យើង​ឡើយ ហើយ​យើង​នឹង​ទទួលបាន​ការអត់ធ្មត់​ដ៏​មេត្តា​របស់​ទ្រង់​ជាមួយ​យើង​ជានិច្ច ។ យើង​ម្នាក់ៗ​មាន​កន្លែង​ពិសេស​នៅក្នុង​ព្រះទ័យ​របស់​ព្រះ » ។


សរុប​សេចក្តី ប្រធាន និង​ស៊ីស្ទើរ អូក បាន​លើក​ទឹកចិត្ត​យុវមជ្ឈិមវ័យ​ឲ្យ​រកមើល និង​ពឹងផ្អែក​លើ​ព្រះ​ដើម្បី​ទទួល​បាន​ការណែនាំ ។


ស៊ីស្ទើរ អូក បាន​មាន​ប្រសាសន៍​ថា « មើល​ទៅ​ព្រះ ហើយ​រស់នៅចូរ​មើល​ទៅ​ព្រះ ហើយ​រស់​នៅ ។ សូម​រកមើល​ពាក្យ​ដែល​បាន​និយាយ​នៅ​យប់នេះ ប្រសាសន៍​របស់​ព្យាការី​របស់​យើង ព្រះគម្ពីរ ផែនការ​នៃ​សេចក្តីសង្គ្រោះ និង​ពរ​របស់​លោក​អយ្យកោ​របស់​ក្មួយៗ ។ សូម​អធិស្ឋាន ហើយ​ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​ក្មួយៗ ។ នោះ​មិន​មាន​ន័យ​ថា ពួក​យើង​នឹង​រស់នៅ​ដោយ​មិន​មាន​ការឈឺចាប់​នោះ​ទេ ប៉ុន្តែ​វា​មាន​ន័យ​ថា យើង​នឹង​មិន​ឯកោ ហើយ​យើង​នឹង​ឆ្ពោះ​ទៅមុខ​ដោយ​មានការ​ដឹកនាំ និង​ការការពារ​ពី​អំពើ​អាក្រក់​នៅជុំវិញ​យើង » ។


ប្រធាន អូក បាន​មាន​ប្រសាសន៍​ថា « យើង​គួរតែ​ឧស្សាហ៍ ហើយ​ខិតខំ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់ ហើយ​មាន​សេចក្តី​ជំនឿ​លើ​ទ្រង់ និង​ការណែនាំ​ដ៏​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​ទ្រង់​តាម​ផ្លូវ​នៃ​សេចក្តីសញ្ញា​ទៅកាន់​ជោគវាសនា​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង » ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.