ពួក​ចិត​សិបនាក់​ពីរ​រូប​ត្រូវ​បាន​ហៅ​សម្រាប់​តំបន់​អាស៊ី

ពួក​ចិត​សិបនាក់​ពីរ​រូប​ទៀត​ត្រូវ​បាន​ហៅ​សម្រាប់​តំបន់​អាស៊ី
សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ​បាន​ទទួល​កម្លាំង​បន្ថែម​ទៀត​ដែល​មាន​ថ្នាក់ដឹកនាំ​ក្នុង​តំបន់​របស់​ខ្លួន​នៅ​ប្រទេស​អាស៊ី ដោយមាន​ការតែងតាំង​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​ចំនួន​ពីរ​រូប ។
អែលឌើរ អេង ប៊ុន ហួច គឺជា​ពួក​ចិត​សិបនាក់​ប្រចាំ​តំបន់​ដំបូង​គេ​ដែល​បាន​ហៅ​ពី​ប្រទេស​កម្ពុជា ខណៈ​ដែល​ការហៅ​របស់​អែលឌើរ នីធីយ៉ា សាន់ឌឺរ៉ាច បង្កើន​ចំនួន​ពួកចិត​សិបនាក់​ប្រចាំ​តំបន់​នៅ​ប្រទេស​ឥណ្ឌា​ចំនួន​ពីរ​នាក់ ។
ពួក​លោក​ទាំង​ពីរ​នឹង​បម្រើ​នៅ​ប្រទេស​កំណើត​រៀងៗ​ខ្លួន ដើម្បី​បំពេញ​តម្រូវការ​ដែល​កំពុង​រីកចម្រើន​នៃ​សាសនាចក្រ និង​សមាជិក​នៅ​ទីនោះ ។

ពួក​ចិត​សិបនាក់​គឺជា​អ្នក​ធ្វើ​ការងារបម្រើ​ធ្វើដំណើរដែល​ត្រូវ​បាន​ហៅ​ឲ្យ​ប្រកាស​ដំណឹងល្អ ហើយ​បម្រើ​ជា « សាក្សី​ពិសេស » របស់​ព្រះគ្រីស្ទ​ទៅកាន់​ពិភពលោក ។
ពួក​លោក​ជួប និង​បង្រៀន​ថ្នាក់ដឹកនាំ​សាសនាចក្រ ពួក​អ្នកផ្សព្វផ្សាយ​សាសនា និង​សមាជិក​នៃ​សាសនាចក្រ​នៅក្នុង​ក្រុម​ជំនុំ​ប្រចាំ​មូលដ្ឋាន ។
សិទ្ធិអំណាច​របស់​ពួកលោក​ជាទូទៅ​មាន​ដែន​កំណត់​ត្រឹម​តំបន់​ដែល​ពួកលោក​បម្រើ ហើយ​ពួកលោក​ស្ម័គ្រចិត្ត​លះបង់​ពេលវេលា និង​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​បម្រើ​សាសនាចក្រ បន្ថែម​ពី​លើ​ការប្រកប​របរ​ការងារ​ប្រចាំថ្ងៃ​របស់​ពួកលោក​ផ្ទាល់ ។

31bfe071d77411ed8289eeeeac1e7b23bd3c724d.jpeg
31bfe071d77411ed8289eeeeac1e7b23bd3c724d.jpeg
រូបថត​ពាក់​កណ្តាលខ្លួន​របស់​អែលឌើរ អេង ប៊ុនហួច​ក្នុង​ឆ្នាំ ២០២៣ ។© 2023 by Intellectual Reserve, Inc. All rights reserved.

អែលឌើរ អេង បើក​អាជីវកម្ម​អចលន​ទ្រព្យ​ផ្ទាល់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ដែល​លោក​រស់នៅ​ជាមួយ​ភរិយា​របស់​លោក ប៉ែន ដានី និង​កូន​ប្រុស​ប្រាំ​នាក់​អាយុ​ពី ៤ ឆ្នាំ​ដល់ ១៦ ឆ្នាំ ។
បន្ទាប់ពី​បម្រើ​បេសកកម្ម​ផ្ទាល់ខ្លួន​រៀងៗខ្លួន ពួកលោក​បាន​រៀបការ​ក្នុង​ឆ្នាំ ២០០៥ ហើយ​បាន​ផ្សាភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ចិន​ហុងកុង ។
មុន​ការហៅ​នេះ លោក​កំពុង​បម្រើ​ជា​ប្រធាន​ស្តេក​ភ្នំពេញ​ខាង​ជើង ។
លោក​បាន​ចែកចាយ​ថា មនុស្ស​គ្រប់គ្នា​ក្នុង​គ្រួសារ​របស់​លោក​មាន​ការភ្ញាក់ផ្អើល​នៅ​ពេល​បាន​ដឹង​អំពី​ការហៅ​របស់​លោក និង​រំភើប​ចំពោះ​ឱកាស​ដែល​លោក​ត្រូវ​បាន​ផ្តល់​ឲ្យ ។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​នៅ​ពេល​ដែល​យើង​ស្រឡាញ់​ក្នុង​ការបម្រើ​មនុស្ស​ដទៃ ព្រះអម្ចាស់​នឹង​តែងតែ​ប្រទាន​ឱ្យ​យើង​នូវ​សមត្ថភាព និង​ឱកាស​ដើម្បី​ធ្វើ​ដូច្នេះ​ជានិច្ច » ។
« នៅពេល​ព្រះអម្ចាស់​បាន​ដាក់​ព្រះទ័យ​ទុក​ចិត្ត​របស់​ទ្រង់​មក​លើ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ថ្លែង​ជា​សាក្សី​អំពី​ទ្រង់ និង​របៀប​ដែល​ដំណឹងល្អ​របស់​ទ្រង់​អាច​ប្រទានពរ​ដល់​ជីវិត​មនុស្ស និង​ជំនាន់​ជាច្រើន​របស់​ពួកគេ » ។

cd8a3e72d77811ed84aeeeeeac1e568be0b743e2.jpeg
cd8a3e72d77811ed84aeeeeeac1e568be0b743e2.jpeg
រូបគំនូររបស់អែលឌើរ នីធីយ៉ា សាន់ឌឺរ៉ាច ថតនៅឆ្នាំ ២០២៣ ។© 2023 by Intellectual Reserve, Inc. All rights reserved.

នៅ​ទីក្រុង បែងហ្គាលូរូ ប្រទេស​ឥណ្ឌា គ្រួសារ​របស់​អែលឌើរ សាន់ដឺរ៉ាច ក៏​មាន​ការ​ភ្ញាក់​ផ្អើល និង​រំភើប​ផង​ដែរ​ពេល​ដែល​បាន​ដឹង​អំពី​ការហៅ​បម្រើ​របស់​លោក ។
កូន​ស្រី​បី​នាក់​របស់​លោក​ដែល​មាន​អាយុ​ពី ៥ ទៅ ១៥ ឆ្នាំ​បាន​មើល​សន្និសីទ​ទូទៅ​ដែល​ផ្សាយផ្ទាល់ ហើយ​បន្ត​នៅ​មើល​រហូត​ដល់​ម៉ោង ២ ទៀប​ភ្លឺ​នៅ​ប្រទេស​ឥណ្ឌា ដើម្បី​គាំទ្រ​ដល់​លោក ។
លោក​បាន​និយាយ ដោយ​ឆ្លុះ​បញ្ចាំង​ពី​ដំណើរ​ក្នុង​ដំណឹងល្អ​របស់​លោក​តាំងពី​ឆ្នាំ ២០០០ ថា​៖ «​ពួកគេ​គឺជា​កម្លាំង និង​ការគាំទ្រ​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ » ។
ភរិយា​របស់​លោក គ្រីស្ទីណា និង​លោក​បាន​រៀបការ និង​ផ្សាភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ក្នុង​ឆ្នាំ ២០០៦ ។

អែលឌើរ សាន់ឌឺរ៉ាច ធ្លាប់​បម្រើ​ជា​ប្រធានសាខា ប្រធានមណ្ឌល និង​ថ្មីៗ​នេះ ជា​ប្រធាន​នៃ ស្តេក​បេងហ្គាលូរូ ឥណ្ឌា ខណៈ​ពេល​ដែល​លោក​ក៏​ជា​ម្ចាស់ និង​ជានាយក​គ្រប់គ្រង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន​ចំនួន​ពីរ​ទៀត​ផង ។
« ឥឡូវ​នេះ ខ្ញុំ​ឃើញ​យ៉ាង​ច្បាស់​ថា ជំនាន់​របស់​ខ្ញុំ​ត្រូវ​បាន​ប្រទានពរ​តាមរយៈ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំ​ជា​សាក្សី​ដ៏​មាន​ជីវិត ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​របៀប​ដែល​ជីវិត​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ​តាំងពី​ខ្ញុំ​បាន​ព្យាយាម​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ។