ការបម្រើស្ម័គ្រចិត្តគឺជាគ្រឹះនៃកិច្ចការសប្បុរសធម៌ សុខុមាលភាព និងភាពខ្លួនទីពឹងខ្លួន ដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយចូលរួមនៅទូទាំងពិភពលោក ។ ពួកអ្នកផ្សព្វផ្សាយសាសនារបស់សាសនាចក្រចំនួន៨០,០០០នាក់ គឺនៅក្នុងចំណោមអ្នកស្ម័គ្រចិត្តដ៏លះបង់ទាំងនេះ ។
ពួកអ្នកផ្សព្វផ្សាយសាសនាទាំងនេះបម្រើនៅក្នុងបេសកកម្មរបស់សាសនាចក្រចំនួន៤៥០នៅទូទាំងពិភពលោក នៅទីដែលពួកគេដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំបម្រើដល់សហគមន៍ ការបោសសម្អាតក្រោយពីគ្រោះមហន្ដរាយ និងគម្រោងនានាដែលទាក់ទងនឹងប្រតិបត្តិការសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួននៃសេចក្ដីជំនឿ ។
អំណាចនៃកិច្ចខិតខំសមូហភាពនេះបង្ហាញឡើងនៅប៉ុន្មានខែចុងក្រោយនេះ ។ នៅខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងផាសាដេណា រដ្ឋកាលីហ្វ័រញ៉ា សាសនាចក្របានផ្ដល់ទីកន្លែងដើម្បីសង្គ្រោះពីគ្រោះមហន្ដរាយភ្លើងឆេះព្រៃចំនួនប្រាំមួយថ្ងៃនៅឯមជ្ឈមណ្ឌលស្ដេកផាសាដេណារបស់ខ្លួន ។ កិច្ចសហប្រតិបត្តិការជាមួយនឹងកាកបាទក្រហមអាមេរិក បណ្ដាញសង្គ្រោះបន្ទាន់ទីក្រុងឡូស អាន់ជើឡែស ( ENLA ) និងបណ្ដាញអ្នកផ្គត់ផ្គង់ផ្សេងទៀតរបស់ ENLA នេះ បានគាំទ្រដល់ក្រុមគ្រួសារប្រហែលជា២,៥០០គ្រួសារ ដែលបានរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ។
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ជនរងគ្រោះដោយសារភ្លើងឆេះជាច្រើនត្រូវការក្តីសង្ឃឹម ហើយអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងនៅទីនោះដើម្បីចាំជួយ ។ ពួកគេបានបណ្ដុះសេចក្ដីល្អដ៏យូរអង្វែង តាមរយៈសកម្មភាពដែលមិនគិតពីខ្លួនឯងរបស់ពួកគេ ។
ខេវិន ខក់ ដែលជានាយកប្រតិបត្តិ និងជាស្ថាបនិកនៃ Hope Crisis Response Network ( បណ្ដាញក្ដីសង្ឃឹមឆ្លើយតបនឹងវិបត្តិ ) ជាអង្គការមួយដែលមានវត្តមាននៅទីនោះ បានសង្កេតឃើញថា « ខ្ញុំគិតថា ខ្ញុំមិនដែលជួបអ្នកផ្សព្វផ្សាយសាសនាណាដែលធ្លាប់ប្រើពាក្យ ‹ ទេ › នោះទេ ។ ពួកគេតែងឆ្លើយថា ‹ យើងនឹងដោះស្រាយរឿងនេះ ។ ចាំមើលថា តើយើងអាចធ្វើរឿងនេះដោយរបៀបណាបាន › ។ សាសនាចក្រត្រូវតែមានមោទនភាពជាខ្លាំងចំពោះពួកអ្នកផ្សព្វផ្សាយសាសនារបស់ខ្លួន ។ នៅពេលអ្នកបញ្ជូនមនុស្សវ័យក្មេងទាំងនេះចេញទៅ ពួកគេកំពុងរៀនពីមេរៀនជីវិតជាច្រើន ប៉ុន្ដែពួកគេក៏កំពុងសាបព្រោះគ្រាប់ពូជដ៏អស្ចារ្យផងដែរ ។ ហើយនោះជាអ្វីដែលយើងត្រូវការនៅក្នុងប្រទេសរបស់យើង » ។
ពួកអ្នកផ្សព្វផ្សាយសាសនាក៏នៅទីនោះផងដែរ ក្នុងស្ថានការណ៍ដ៏សោកនាដកម្មនៃខ្យល់ព្យុះកំបុតត្បូង ហេឡិន និង មិលថុន ដែលបានវាយប្រហារមកលើសហរដ្ឋអាមេរិកភាគអាគ្នេយ៍នៅចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២៤ ។ ក្នុងស្ថានភាពក្រោយខ្យល់ព្យុះនេះ អ្នកស័្មគ្រចិត្តរបស់សាសនាចក្រចំនួន២១,២៨៤នាក់ បានកេណ្ឌគ្នាទៅជួយរយៈពេលជាងប្រាំមួយសប្ដាហ៍ឆ្លងកាត់រដ្ឋចំនួនប្រាំ ។ នៅក្នុងអាវយឺតពណ៌លឿងរបស់ពួកគេដែលយើងស្គាល់ ពួកគេបានបម្រើអ្នកជិតខាងនៅរដ្ឋខារ៉ូឡាយណាខាងជើង និងខាងត្បូង រដ្ឋផ្លរីដា រដ្ឋចចចា និងរដ្ឋថិនណេស៊ី ។
អែលឌើរ អាម៉េឌ ខ័របីត ក្នុងគណៈប្រធានតំបន់អាមេរិកខាងជើងភាគអាគ្នេយ៍របស់សាសនាចក្រ បានថ្លែងថា « វាមានភាពក្រៀមក្រំពេលឃើញការបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះគឺការបំផ្លាញដល់ក្រុមគ្រួសារ និងបុគ្គលទាំងឡាយ ។ ការលះបង់ពេលវេលារបស់សមាជិកយើង និងពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងរាប់ពាន់នាក់ អមជាមួយអាហារ ទឹក និងសម្ភារផ្សេងៗជាច្រើនទៀតដែលសាសនាចក្របានផ្ដល់ឲ្យ បានជួយមិត្ត និងអ្នកជិតខាងរបស់យើងនៅទូទាំងភាគខាងត្បូង ។ វាគឺជាចំណុចទាំងមូលនៃការរស់នៅតាមបទបញ្ញត្តិធំពីររបស់ព្រះអង្គសង្គ្រោះ [ ស្រឡាញ់ព្រះ និងស្រឡាញ់អ្នកដទៃ ] ហើយវាគួរឲ្យបំផុសគំនិត ។ ខ្ញុំផ្ទាល់បានឃើញសេចក្ដីសង្ឃឹម និងទឹកភ្នែកនៃអំណរនៅលើទឹកមុខរបស់អ្នកទទួលដែលពេញដោយអំណរគុណទាំងឡាយ » ។
- Steven-Stay-CW---Elder-Amhad-Corbitt-clears-debis-on-a-work-crew-in-Asheville-North-Carolina.jpg
- Don-Ashley-CW---RUI-2---Work-Crew-in-St-Petersburg-Florida-4.jpg
- Steven-Stay-CW---Church-volunteers-in-Ashvelle-North-Carolina-work-together-to-move-large-debris.jpg
- Chris-Wilson---DOUGLAS-GA-HELENE-OCT-5-01-.jpg
- Troy-Samuels-2-.jpg
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ការបម្រើជាអ្នកផ្សព្វផ្សាយសាសនាលើកស្ទួយដល់សហគមន៍តាមរបៀបដ៏សំខាន់ផ្សេងៗគ្នា ។ ឧទាហរណ៍ នៅឆ្នាំ២០២២ ពួកអ្នកផ្សព្វផ្សាយសាសនាបានចូលរួមជាមួយអ្នកស្ម័គ្រចិត្តផ្សេងទៀតនៅក្នុងគម្រោងដ៏សំខាន់មួយជាមួយ National Association for the Advancement of Colored People ( សមាគមជាតិសម្រាប់ការរីកចម្រើនមនុស្សស្បែកខ្មៅ NAACP ) នៅទីក្រុងសានហ្រ្វានស៊ីស្កូ ។ ពួកគេរួមគ្នាតំឡើងប្រព័ន្ធធារាសាស្ដ្រនៅឯចម្ការសហគមន៍ ហ្វឡូរេនស៍ហ្វាង ដែលផ្ដល់អាហារស្រស់ៗដល់សហគមន៍នៃមនុស្សចម្រុះជាតិសាសន៍ និងដែលមិនបានទទួលការឧបត្ថម្ភគ្រប់គ្រាន់ ដែលក្លាយជាវាលខ្សត់អាហារ ។
អែលឌើរ ផាទ្រីក ខៀរ៉ុន ដែលកាលនោះជាសមាជិកក្នុងគណៈប្រធាននៃពួកចិតសិបនាក់ បានមានប្រសាសន៍ថា « នេះគឺជាថ្ងៃដ៏អស្ចារ្យណាស់ ។ យើងមកទីនេះ ដោយមានសាវតារ ជាតិពន្ធ និងវប្បធម៌គ្រប់ប្រភេទ ហើយទាំងអស់គ្នាធ្វើការរួមគ្នាដើម្បីធ្វើឲ្យសួនច្បារដ៏ពិសេសនេះក្លាយជាកន្លែងដ៏ប្រសើរមួយ ។ ហើយអត្ថប្រយោជន៍ពិតប្រាកដនៅថ្ងៃនេះគឺ ការធ្វើការរួមគ្នា ។ ជាទូទៅ នៅពេលដែលសង្គមបង្ហាញការបាក់បែកគ្នាជាច្រើន ការណ៍នេះទាញមនុស្សគ្រប់ប្រភេទទាំងអស់ឲ្យចូលគ្នា ហើយយើងរីករាយជាអនេកដើម្បីធ្វើជាផ្នែកមួយនៃរឿងនេះ » ។
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ឧទាហរណ៍ស្រដៀងគ្នានេះអំពីការបម្រើជាអ្នកផ្សព្វផ្សាយសាសនាអាចមើលឃើញនៅជុំវិញពិភពលោក ។ ជាឧទាហរណ៍នៅដើមឆ្នាំនេះ នៅប្រទេសហ្វីលីពីន ពួកអ្នកផ្សព្វផ្សាយសាសនាបានចូលរួមក្នុងបេសកកម្មវេជ្ជសាស្ដ្រមួយ ដែលក្រុមជំនុំនៅបារ៉ានហ្គាយ មីនថាល ទីក្រុងដាវ៉ៅធ្វើជាម្ចាស់ផ្ទះ ។ ព្រឹត្តិការណ៍នេះបានផ្ដល់សេវាកម្មសុខភាពផ្លូវកាយ និងផ្លូវចិត្តដោយឥតគិតថ្លៃដល់សមាជិកក្នុងសហគមន៍ ។
យ៉ូលេនដា វីឡាហ្វ្ល័រ ជាសមាជិកសមាគមពលរដ្ឋរៀមច្បងហ្គាដិនវីឡា បាននិយាយថា « បេសកកម្មវេជ្ជសាស្ដ្រនេះគឺជាគំរូដ៏ត្រចះត្រចង់មួយនៃអត្ថន័យនៃការថែទាំដល់គ្នាទៅវិញទៅមក » ។

davaomedicalmission01.png
ស្ដេកដាវ៉ៅខាងលិចនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រៀបចំបេសកកម្មវេជ្ជសាស្ដ្រនៅមីនថាល ទីក្រុងដាវ៉ៅ នៅថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ។2025 by Intellectual Reserve, Inc. All rights reserved.នៅខែមេសា ពួកអ្នកផ្សព្វផ្សាយសាសនានៅប្រទេសកូស្ដារីកាបានចូលរួមក្នុងថ្ងៃនៃការបម្រើ ។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹង Works of the Holy Spirit Association ( កិច្ចការសមាគមព្រះវិញ្ញាណបរិសុទ្ធ ) នោះសមាជិកសាសនាចក្រ និងពួកអ្នកផ្សព្វផ្សាយសាសនាបានបោសសម្អាតទីធ្លាលេងរបស់កុមារ និងព្រះវិហារកាតូលិកនៅទីក្រុងសានហូសេ ។
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
នៅឯប្រទេសប៉ាពួ ញូវ ហ្គីណេ ពួកអ្នកផ្សព្វផ្សាយសាសនាគឺជាបុគ្គលយ៉ាងសំខាន់ ដើម្បីនាំឲ្យមានការធូរស្រាលពីទឹកជំនន់នៅលើកោះប៉ារ៉ាម៉ា នៅខែតុលា ឆ្នាំ២០២៤ ។ នៅពេលនាវាផ្ទុកទំនិញ និងទូកសង្គ្រោះតូចៗដែលអមជាមួយ បានមកដល់កោះនេះជាមួយអាហារ ទឹក ប្រដាប់ចម្រោះទឹក និងតង់ នោះទឹកសមុទ្រមានជម្រៅរាក់ខ្លាំងណាស់ ដែលមិនអាចឲ្យកុងតឺន័រដឹកសម្ភារផ្គត់ផ្គង់ចូលដល់ភូមិបាន ។ ចម្ងាយជិតបំផុតដែលពួកគេអាចចូលបានគឺ មួយគីឡូម៉ែត្រពីច្រាំង ។
ពេញមួយរសៀលថ្ងៃទី២៩ ខែតុលា អ្នកភូមិ និងពួកអ្នកផ្សព្វផ្សាយសាសនាបានដើរចុះឡើងៗកាត់ដីពីរគីឡូម៉ែត្រនៃតំបន់ទឹកស្រកនេះ ដើម្បីយកសម្ភារផ្គត់ផ្គង់ទៅកាន់ច្រាំង និងទៅជូនដល់ដៃរបស់ក្រុមគ្រួសារទាំងឡាយ ដែលពេញដោយអំណរគុណ ។
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
នៅខែកក្កដា ឆ្នាំ២០២៤ ពួកអ្នកផ្សព្វផ្សាយសាសនាបានជួយធ្វើការសម្អាតនៅក្រុងសាសហ្គ្រុន ប្រទេសស្វីស ក្រោយពីខ្យល់ព្យុះដ៏បំផ្លិចបំផ្លាញ ។
អែលឌើរ ថូប៊ីអាស ក្រូអេស បានថ្លែងថា « ពេលឃើញការងាររបស់យើងជួយកែលម្អជីវិតរបស់ប្រជាជននៅទីនេះ ខ្ញុំពិតជារំជួលចិត្តណាស់ » ។ អែលឌើរ ឡេអន រ៉ាដកឺ បានថ្លែងថា « ជំនួសឲ្យកិច្ចការប្រចាំថ្ងៃរបស់យើង យើងអាចសម្រេចបានអ្វីមួយដែលពិតជាមានអត្ថន័យ ដោយសារការចូលរួមកម្លាំងគ្នា ។
ខ្ញុំមិនដែលស្រមៃថា វាអាចធ្វើឲ្យយើងពេញចិត្តឡើយ ដោយគ្រាន់តែលើកថ្មពេញមួយថ្ងៃនោះ » ។

Die-fleissigen-Missionare-arbeiten-viele-Stunden
ក្រុមអ្នកផ្សព្វផ្សាយសាសនាមកពីបេសកកម្មអាល់ផាញនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ លើកថ្ម និងកម្ទេចកម្ទីចេញ នៅថ្ងៃទី១១–១៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីខ្យល់ព្យុះដ៏បំផ្លិចបំផ្លាញនៅក្រុងសាសហ្គ្រុន ប្រទេសស្វីស ។ ( រូបថតដោយ យូឌី ស្ធូស៊ី)នៅទីក្រុងរ៉ូម ពួកអ្នកផ្សព្វផ្សាយសាសនា និងពួកបរិសុទ្ធថ្ងៃចុងក្រោយក្នុងមូលដ្ឋាន បានចំណាយពេលមួយថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីរៀបចំ និងចែកចាយអាហារដែលបានចម្អិន ជូនទៅមនុស្សគ្មានផ្ទះសម្បែង នៅឯចង្ក្រានបាយសប្បុរស Parrochia del Santissimo Redentore ។ នៅរដូវគ្រីស្ទម៉ាស ពួកគេរៀបចំថង់អំណោយ ដែលមានបង្អែម និងរបស់របរផ្សេងទៀត ។

RomeCharityKitchen-04
ពួកអ្នកផ្សព្វផ្សាយសាសនាមកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រៀបចំចែកចាយថង់បុណ្យគ្រីស្ទម៉ាសនៅឯ Parrochia del Santissimo Redentore នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅខែធ្នូ ឆ្នាំ២០២៣ ។2024 by Intellectual Reserve, Inc. All rights reserved.ការបម្រើទាំងអស់ដែលពួកអ្នកផ្សព្វផ្សាយសាសនាធ្វើ គឺមានឫសគល់ចេញពីបំណងប្រាថ្នាដើម្បីធ្វើតាមបទបញ្ញត្តិធំពីររបស់ព្រះយេស៊ូវគ្រីស្ទ ៖ ស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់យើង ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានមានប្រសាសន៍ថា « ព្រះអង្គសង្គ្រោះស្រឡាញ់កូនចៅទាំងអស់របស់ព្រះដោយមិនគិតពីស្ថានភាពសង្គមសេដ្ឋកិច្ច ពូជសាសន៍ សាសនា ភាសា ជំនឿនយោបាយ សញ្ជាតិ ឬក្រុមណាមួយឡើយ ។ យើងគប្បីធ្វើដូច្នោះផងដែរ ! រង្វាន់ដ៏ធំបំផុតរបស់ព្រះប្រទានដល់អ្នកទាំងឡាយណាដែលបម្រើដោយពុំរំពឹងចង់បានរង្វាន់ ។ រង្វាន់ប្រទានដល់អ្នកទាំងឡាយណាដែលបម្រើដោយពុំគិតពីប្រជាប្រិយភាព អ្នកដែលស្វែងរករបៀបដើម្បីជួយដល់អ្នកដទៃដោយស្ងាត់ៗ អ្នកដែលបម្រើអ្នកដទៃដោយសាមញ្ញ ដោយសារតែពួកគេស្រឡាញ់ព្រះ និងកូនចៅរបស់ព្រះ » ។