Translation

មេរៀន​នៃ​ការរៀបចំ​ជីវិត​ថ្មី​បានដាក់ឲ្យ​ប្រើប្រាស់​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា​ទូទាំង​ពិភពលោក

មេរៀនទាំងឡាយនឹងគ្របដណ្តប់លើប្រធានបទដូចជា ការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ភាពជោគជ័យនៅក្នុងសាលា និងការស្ថាបនាភាពខ្លួនទីពឹងខ្លួន

Seminary_Life_Prep
Seminary_Life_Prep
យុវមជ្ឈិមវ័យមួយក្រុមរីករាយនឹងគ្នាទៅវិញទៅមក ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានអនុវត្តមេរៀននៃការរៀបចំជីវិតថ្មីទៅក្នុងកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា ដែលមានបំណងពង្រឹងគ្រប់ផ្នែកនៃជីវិតរបស់សិស្ស ដោយជួយពួកគេឲ្យមើលឃើញពីតម្លៃខាងវិញ្ញាណនៃជំនាញជីវិតសំខាន់ៗ ។© 2024 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ថ្នាក់​សិក្ខាសាលា និងថ្នាក់​វិទ្យាស្ថាន​សាសនា ( ស.&វ. ) នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​ដាក់ចេញ​នូវ​មេរៀន​នៃ​ការរៀបចំ​ជីវិត​ថ្មី​នៅក្នុង​កម្មវិធីសិក្សា​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា​នៅ​ទូទាំង​ពិភពលោក ។ ការផ្លាស់ប្តូរ​ជា​ប្រវត្តិសាស្ត្រ​នេះ​នៅក្នុង​កម្មវិធី​ថ្នាក់​សិក្ខាសាលា​ដែលមាន​ភាគរយ​ខ្ពស់បំផុត​នៃ​ការចុះឈ្មោះ​របស់​សិស្ស​ដែលមិនធ្លាប់​មាន​ពីមុន​មក មាន​បំណង​ពង្រឹង​គ្រប់​ផ្នែក​នៃជីវិត​របស់​សិស្ស ដោយ​ជួយពួកគេ​ឲ្យ​មើលឃើញ​ពី​តម្លៃ​ខាងវិញ្ញាណ​នៃ​ជំនាញ​ជីវិត​សំខាន់ៗ ។

មេរៀន​ទាំងនេះ​នឹង​បំពេញ​បន្ថែម​ដល់​សិស្ស​ថ្នាក់​សិក្ខាសាលា​នូវ​ការសិក្សា​ព្រះគម្ពីរ​ជាបន្តបន្ទាប់​ដែល​ធ្លាប់​ដឹង​ច្បាស់ ជាធម្មតា​វា​ត្រូវបាន​បង្រៀន​ពីមួយ​ថ្ងៃ​ទៅពីរ​ថ្ងៃ​ក្នុង​មួយសប្តាហ៍ ។

កម្មវិធី​សិក្សាថ្មី​នេះ​នឹង​គ្របដណ្តប់​លើ​ប្រធានបទ​ដូចជា ៖

  • ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ
  • ការរៀបចំ​ខ្លួន​បម្រើ​បេសកកម្ម
  • ភាពជោគជ័យ​នៅក្នុង​សាលា
  • ការស្ថាបនា​ភាពខ្លួន​ទីពឹងខ្លួន
  • ដើម្បី​កម្លាំង​នៃ​យុវជន
  • សុខភាព​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត
  • ការបង្រៀន​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់យើង
  • ការរៀបចំខ្លួន​សម្រាប់​ការអប់រំ និង​ការងារ​នាពេលអនាគត

បងប្រុស ឆាដ អេច វិប ដែលជា​អ្នកគ្រប់គ្រង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា បាន​ប្រកាសពី​គំនិត​ផ្តួចផ្តើម​ថ្មីនេះ​នៅក្នុង​កម្មវិធី​ថ្នាក់​សិក្ខាសាលា អំឡុង​ពេល ​ការចាក់ផ្សាយ​វគ្គបណ្តុះ​បណ្តាល​ប្រចាំឆ្នាំ​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន នៅថ្ងៃ​សុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ ។

បងប្រុស វិប បានមាន​ប្រសាសន៍ថា « មេរៀន​ទាំង​នេះ​នឹង​លើក​ឡើង​អំពី​តម្រូវការ​ជាក់លាក់​របស់​សិស្ស​ថ្នាក់​សិក្ខា​សាលា​ តាម​របៀប​ដែល​នឹង​បន្ត​ផ្តោត​សំខាន់លើ​ព្រះគ្រីស្ទ ដោយ​ផ្អែកលើ​ព្រះ​គម្ពីរ និង​ការ​ផ្ដោត​របស់​សិស្ស » ។ « យើង​សង្ឃឹម​ថា​នឹង​បើក​អាង​ស្តុកទឹក​ខាង​វិញ្ញាណ​ដែល​យើង​មិនធ្លាប់​បានឃើញ​ពី​មុន​មក តាមរយៈ​ការ​ដាក់បញ្ចូល​វិធីសាស្ត្រ​ការសិក្សា​ព្រះគម្ពីរ​តាមលំដាប់លំដោយ និង​ជា​អត្ថបទ​ខ្លីៗ​នេះ » ។

ទាំង​បងប្រុស វិប និងអែលឌើរ ក្លាក ជី ហ្គីលប៊ឺត ជា​អភិបាល​នៃ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ បានទន្ទឹង​រង់ចាំ​ដោយ​សេចក្តី​សង្ឃឹម​សម្រាប់​យុវវ័យ​ជំនាន់ក្រោយ​ដ៏រឹងមាំ ។

អែលឌើរ ហ្គីលប៊ឺត បាន​មាន​ប្រសាសន៍ « ពេល​ពឹងផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បោះ​យុថ្កា​នៅក្នុង​បទគម្ពីរ ខ្ញុំ​មើល​ឃើញ​យុវជន និង​យុវនារី​បាន​ត្រៀម​ខ្លួន​កាន់តែ​ប្រសើរ​សម្រាប់​ការបម្រើ​បេសកកម្ម ព្យាយាម​នៅក្នុង​សេចក្តីសញ្ញា​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ កាន់តែ​រឹងមាំ​ខាង​ផ្លូវចិត្ត និង​ភាពខ្លួន​ទីពឹង​ខ្លួន ហើយ​ត្រៀម​ខ្លួន​កាន់តែ​ប្រសើរ​ដើម្បី​ចូល​មហា​វិទ្យាល័យ » ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​សម្ដែង​ការ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​មេរៀន​ថ្មី​ទាំង​នេះ ។

លោក​បាន​មាន​ប្រសាសន៍​ថា « ចំពោះ​ខ្ញុំ ការណ៍​នេះវា​ហាក់​ដូចជា​ការថែម​ផ្លែឈើ និង​គ្រឿងទេស​ស្រស់ៗ​ទៅ​ក្នុង​នំ​ផាយ ។ វា​ប្រាកដ​ជា​ឆ្ងាញ់​ណាស់ » ។ « ខ្ញុំ​អន្ទះសា​ចង់រៀន​ពី​វិធីសាស្ត្រ​នេះជាមួយ​បងប្អូន ហើយ​ខ្ញុំ​រីករាយ​ដែល​អាច​ផ្តល់​អ្វីមួយ​បន្ថែម​ទៀត​ដល់​បងប្អូន​ដែល​ប្រឹងប្រែង និង​ជាការលះបង់​ដើម្បី​ចូល​រៀន​ថ្នាក់​សិក្ខាសាលា » ។

ឥទ្ធិពល​នៃ​ថ្នាក់​សិក្ខាសលា និង​វិទ្យាស្ថាន

ប្រធាន​សាសនាចក្រ រ័សុល អិម ណិលសុន ថ្មីៗ​នេះ បាន​ធ្វើ​ការ​អញ្ជើញ​មួយ ឲ្យ​យុវវ័យ​ចូលរួម​ថ្នាក់​សិក្ខាសាលា ។

លោក​បាន​មាន​ប្រសាសន៍ ៖ « នៅ​ពេល​អ្នក[ ចូលរួម​ថ្នាក់​សិក្ខាសាលា ] ខ្ញុំ​សន្យា​ថា អ្នក​នឹង​ទទួល​បាន​ចម្លើយ​ចំពោះ​សំណួរ​ពិបាក​បំផុត​មួយ​ចំនួន​របស់​អ្នក » ។ « អ្នក​នឹង​រកឃើញ​មិត្តភក្តិ​ដែល​អ្នក​អាចទុក​ចិត្តបាន ។ អ្នក​នឹង​ក្លាយ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ » ។

ក្នុងរយៈ​ពេល​បីឆ្នាំ​កន្លង​មកនេះ ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា​បាន​បន្ថែម​សិស្ស​ច្រើន​ជាង ១២៥,០០០ នាក់ ។ នៅឆ្នាំ​២០២៤ កម្មវិធី​ថ្នាក់​សិក្ខាសាលា​បាន​ឃើញ​ភាគរយ​ខ្ពស់បំផុត​ដែលមិន​ធ្លាប់​មាន​នៃ​មនុស្ស​វ័យជំទង់​ដែលមាន​សិទ្ធិ​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​សិក្ខាសាលា ។

បងប្រុស វិប បាន​និយាយ​អំពី​ការពង្រីក​លទ្ធភាព និង​ឥទ្ធិពល​នៃ​កម្មវិធី​ថ្នាក់ ស.&វ. ក្នុង​អំឡុង សន្និសីទ​អ្នកអប់រំ​សាសនា​ក្នុង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​ឆ្នាំ២០២៤

លោក​បាន​មាន​ប្រសាសន៍​ថា « ជា​ឧទាហរណ៍ កាល​ពី​ឆ្នាំ​មុន​គ្រាន់តែ​នៅ​អាមេរិក​កណ្តាល​តែ​មួយ គ្រូបង្រៀន​[ ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន ]​របស់​យើង​ផ្ទាល់ បាន​អញ្ជើញ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ជាង ២៥,០០០0 នាក់​ឲ្យ​ចូល​រួម​រៀន ។ យើង​ក៏​បាន​សុំ​ឲ្យ​សិស្ស​របស់​យើង​អញ្ជើញ​មិត្តភក្តិ​របស់​ពួកគេ​មក​ដែរ ។ ជា​លទ្ធផល មាន​មិត្តភក្តិ​ច្រើន​ជាង ៣០០០០ នាក់​ដែល​មាន​ជំនឿ​ផ្សេងៗ​បាន​ចូលរួម ដែល​បណ្តាល​ឲ្យ​មាន​បុណ្យ​ជ្រមុជ​ទឹក​ជាង ៩០០០ នាក់ ។

ការស្រាវជ្រាវ​របស់​សាសនាចក្រ​បាន​បង្ហាញ​ថា យុវវ័យ​ដែល​ចូល​រៀន​ថ្នាក់​សិក្ខាសាលា​ទំនង​ជា​រក្សា​ទំនាក់ទំនង​ជាមួយនឹង​​សាសនាចក្រ​នាពេល​អនាគត​រហូត​ដល់ទៅ​ទី​បួនដង ។ ការស្រាវជ្រាវ​ក៏​រកឃើញ​ថា យុវវ័យ​ដែល​ចូលរៀន​ថ្នាក់វិទ្យាស្ថាន​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន ៖ ភាពសកម្ម​ក្នុង​សាសនាចក្រ​ពេញមួយ​ជីវិត ទីបន្ទាល់ អារម្មណ៍​នៃ​ការមាន​ចំណែក អារម្មណ៍​នៃ​ព្រះវិញ្ញាណ​ ការលះបង់​ផ្ទាល់ខ្លួន និង​ការលះបង់​ជាគ្រួសារ ។

បងប្រុស វិប បានបន្ថែមថា « ការកើន​ឡើង​នូវ​ការចុះឈ្មោះ គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​រឿង ។ គ្រប់​ទី​កន្លែង​ដែល​ខ្ញុំ​ទៅ ខ្ញុំ​ឮ​រឿង​អំពី​ជីវិត​មនុស្ស​បាន​មាន​ការផ្លាស់ប្តូរ ។ នៅពេល​យុវវ័យ​បាន​ចាប់ផ្ដើម​ការសិក្សា​ដ៏​ម៉ត់ចត់​មួយ​អំពី​ព្រះគម្ពីរ ពួកគេ​នឹង​បាន​ពរជ័យ ហើយ​ទទួល​ការបំផុសគំនិត និង​ក្តីសង្ឃឹម ។ ហើយ​ការណ៍​នេះ​កំពុង​កើត​ឡើង​នៅ​ក្នុង​ថ្នាក់​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ ។

សមាជិក​យុវវ័យ និង​មិត្តភក្តិ​របស់​ពួកគេ​ម្នាក់ៗ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទទួល​បាន​អត្ថប្រយោជន៍​ពី​មេរៀន​ទាំងនេះ ។

សូម​រៀន​បន្ថែម នៅទីនេះ