ព្រះវិហារបរិសុទ្ធថ្មីមួយដែលនឹងសាងសង់រួចរាល់ក្នុងពេលឆាប់ៗនេះនៅប្រទេសកម្ពុជា កំពុងបំផុសគំនិតដល់សមាជិកវ័យក្មេងជំនាន់ក្រោយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងមូល ដើម្បីរៀបចំខ្លួនចូលទៅក្នុងព្រះវិហារបរិសុទ្ធ ស្រាវជ្រាវរកបុព្វការីជនរបស់ពួកគេ និងដាក់ផែនការបម្រើបេសកកម្ម ។
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
យុវវ័យកម្ពុជាប្រហែល៥០០នាក់ ដែលមានអាយុពី១២ទៅ១៨ឆ្នាំ បានជួបជុំគ្នានៅទីតាំងពីរខុសៗគ្នានាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីស្វែងយល់អំពីកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ និងដើម្បីអបអរព្រះវិហារបរិសុទ្ធភ្នំពេញកម្ពុជារបស់សាសនាចក្រ ដែលរំពឹងថានឹងបើកដំណើរការនាឆ្នាំក្រោយ ។
សកម្មភាពយុវវ័យពហុស្តេក គឺជាសកម្មភាពជាប្រវត្តិសាស្ត្រ ដែលគិតថាជាការជួបជុំដ៏ធំបំផុតមិនធ្លាប់មានរបស់សមាជិកវ័យក្មេងនៃសាសនាចក្រនៅប្រទេសកម្ពុជា ។ ពួកគេមកពីវួដ និងសាខាប្រហែល៣០ ដែលមានស្ដេកចំនួនពីរ និងមណ្ឌលចំនួនបួនរបស់ប្រទេសកម្ពុជា ។
ពួកគេបានជួបជុំគ្នានាថ្ងៃទី១៨ ខែមិថុនា ដោយសារសាលារៀនបានឈប់សម្រាកដើម្បីប្រារព្ធពិធីបុណ្យជាតិ ដែលជាព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ។ ជំនួសឲ្យការឈប់សម្រាកដើម្បីប្រារព្ធពិធីបុណ្យជាតិតាមរបៀបធម្មតា ក្មេងជំទង់ប្រហែល២៨០នាក់ បានជួបជុំគ្នានៅអគារមណ្ឌលស្តេកខាងជើងក្នុងរាជធានីភ្នំពេញ ដែលជារាជធានីនៃប្រទេសកម្ពុជា ខណៈដែល២២០នាក់ទៀត បានជួបជុំគ្នានៅខេត្តសៀមរាប ដែលជាទីក្រុងមានចម្ងាយប្រហែល៣២១គីឡូម៉ែត្រទៅភាគខាងជើង ។
ដោយសារសាសនាចក្រនៅក្មេងខ្ចីក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងត្រឹមតែ៣០ឆ្នាំមុននេះ ដូច្នេះក្មេងជំទង់ភាគច្រើនគឺជាសមាជិកជំនាន់ទីមួយ ហើយភាគច្រើនគឺជាសមាជិកតែម្នាក់គត់នៅសាលារៀន និងអ្នកជិតខាងរបស់ពួកគេ ។
ក្មេងៗជាច្រើនបាននិយាយថា វាពិតជាអស្ចារ្យណាស់ដែលបានជួបជុំគ្នាជាសមាជិកវ័យក្មេងជាច្រើនដែលមានជំនឿ និងបទដ្ឋានដូចគ្នាបែបនេះ ។ រិទ្ធ អ៊ីស្សាវចនា អាយុ១៦ឆ្នាំ បាននិយាយថា « វាសប្បាយខ្លាំងណាស់ដែលបាននៅជាមួយមនុស្សដែលមានជំនឿដូចខ្ញុំ ។ នៅក្នុងប្រទេសកម្ពុជា មិនមានសមាជិកច្រើននោះទេ ហើយខ្ញុំចូលចិត្តនិយាយជាមួយពួកគេ និងស្គាល់ពួកគេ ។ សាសនាចក្របានផ្ដល់ឱកាសបែបនេះមកឲ្យយើង » ។
- Young-Cambodian-member-shows-here-family-tree.jpg
- Young-Cambodian-members-of-the-church-gather-in-front-of-the-nearly-complete-Phnom-Penh-temple.jpg
- Youth-walk-to-temple-along-busy-Cambodian-street..jpg
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ក្រៅពីរៀនសូត្រអំពីព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ក្មេងជំទង់សប្បាយរីករាយនឹងការបង្កើតសាមគ្គីភាព និងលេងល្បែងទាក់ទងនឹងបទគម្ពីរ ញ៉ាំអាហារឆ្ងាញ់ៗ ហើយពួកគេខ្លះទៀតក៏បានចែកចាយទីបន្ទាល់របស់ពួកគេផងដែរ ។
អែលឌើរ អេង ប៊ុនហួច ជាពួកចិតសិបនាក់ប្រចាំតំបន់សម្រាប់ប្រទេសកម្ពុជា បានមានប្រសាសន៍ថា « ខ្ញុំគិតថានេះគឺជាសកម្មភាពដ៏ល្អបំផុតមួយដែលយើងមិនធ្លាប់មាន ។ ខ្ញុំអាចទទួលអារម្មណ៍បានថាព្រះអម្ចាស់នឹងជួយសាសនាចក្ររបស់ទ្រង់ឲ្យរីកចម្រើនដោយមានជំនាន់ដែលកំពុងពេញវ័យនេះ ។ ខ្ញុំអាចមើលឃើញថា ពួកគេជាច្រើននឹងធ្វើជាអ្នកផ្សព្វផ្សាយសាសនាដ៏អស្ចារ្យ » ។
ព្រឹត្តិការណ៍នោះផ្ដោតសំខាន់នៅលើព្រះវិហារបរិសុទ្ធ ។ នៅក្នុងទីក្រុងភ្នំពេញ ក្មេងជំទង់បានមកដល់អគារស្តេកនៅម៉ោង៨ព្រឹក ដែលបានអង្គុយពេញកៅអីនៅក្នុងរោងថ្វាយបង្គំ រួមទាំងកៅអីសម្រាប់ក្រុមចម្រៀងផងដែរ ហើយបានបំបែកជា២០ក្រុម ។ បន្ទាប់មក ក្រុមជាច្រើនបានចេញដំណើររៀងរាល់ប្រាំនាទីម្តងជាមួយថ្នាក់ដឹកនាំរបស់ពួកគេដើម្បីដើរប្រហែល២០នាទី ក្រោមកម្តៅថ្ងៃនៃប្រទេសកម្ពុជាទៅកាន់ព្រះវិហារបរិសុទ្ធ ។
ព្រះវិហារបរិសុទ្ធដ៏ស្រស់ស្អាត ដែលឆ្លុះបញ្ចាំងពីស្ថាបត្យកម្មប្រពៃណីខ្មែរ កំពុងស្ថិតក្នុងដំណាក់កាលបញ្ចប់ ។ ការងារខាងក្រៅ និងការរៀបចំសួនជិតរួចរាល់ហើយ ។ កាលបរិច្ឆេទបើកសម្ពោធមិនទាន់បានប្រកាសនៅឡើយទេ ប៉ុន្តែភាពរំភើបកំពុងស្ថាបនាឡើង ។
សមាជិកវ័យក្មេងក្នុងក្រុមនីមួយៗបានថតរូបនៅមុខខ្លោងទ្វារព្រះវិហារបរិសុទ្ធ ហើយបានគិតពិចារណាពីរបីនាទីអំពីព្រះវិហារបរិសុទ្ធថ្មីរបស់ពួកគេ មុនពេលដើរត្រឡប់ទៅរោងថ្វាយបង្គំវិញ ។ យុវជនជាច្រើនបានពាក់អាវពណ៌ស និងក្រវាត់ក ហើយយុវនារីជាច្រើនបានស្លៀកពាក់សមរម្យដើម្បីបង្ហាញការគោរពចំពោះព្រះវិហារបរិសុទ្ធ ។ ពេលត្រឡប់មករោងថ្វាយបង្គំវិញ ពួកគេបានចំណាយពេលជាច្រើននាទីសរសេរពីអារម្មណ៍របស់ពួកគេអំពីព្រះវិហារបរិសុទ្ធ ។
បន្ទាប់ពីការលេងល្បែងមួយចំនួន និងបរិភោគអាហារប៊ូហ្វេដ៏ឆ្ងាញ់ពិសារួចហើយ យុវវ័យទាំងនេះបានស្ដាប់បទបង្ហាញអំពី ការស្រាវជ្រាវក្រុមគ្រួសារ ហើយបានរៀនពីរបៀបស្វែងរកបុព្វការីជន និងរៀបចំឈ្មោះដើម្បីយកទៅព្រះវិហារបរិសុទ្ធសម្រាប់ធ្វើពិធីបុណ្យជ្រមុជទឹក ។ ពួកគេម្នាក់ៗបានបំពេញនៅក្នុងមែកធាងគ្រួសារដែលមានឈ្មោះ និងរូបថតជាច្រើនរបស់បងប្អូន ឪពុកម្តាយ ជីដូនជីតា និងជីដូនជីតាទួតតាមដែលពួកគេអាចរកបាន ។ ពួកគេបានបង្កើតគណនីស្រាវជ្រាវក្រុមគ្រួសារ ហើយបានរៀនពីរបៀបបន្ថែមទិន្នន័យ ។
កិច្ចការពង្សប្រវត្តិគឺមានភាពពិបាកណាស់នៅក្នុងប្រទេសកម្ពុជា ពីព្រោះជាច្រើនទសវត្សរ៍នៃអាណានិគម សង្រ្គាមជាមួយប្រទេសជិតខាង និងសង្រ្គាមស៊ីវិល កំណត់ត្រាជាច្រើនអំពីកំណើត ការស្លាប់ និងអាពាហ៍ពិពាហ៍ត្រូវបានបំផ្លាញចោល ។ ទិន្នន័យដែលមាន ជាទូទៅមិនបានប្រមូលចូលទៅក្នុងមជ្ឈមណ្ឌលបណ្ណាសារទេ ។ ការស្រាវជ្រាវរកឈ្មោះគ្រួសារក៏មានការលំបាកដែរដោយសារតែឈ្មោះមិនដូចគ្នា ។
DOWNLOADទោះជាយ៉ាងណា ក្មេងៗយុវវ័យទាំងនេះបានប្តេជ្ញាចិត្តដើម្បីរៀនអំពីបុព្វការីជនរបស់ពួកគេ ហើយយកឈ្មោះទៅព្រះវិហារបរិសុទ្ធ ។ យឹម សុចន្ថា អាយុ១៥ឆ្នាំ រំភើបរីករាយនឹងទទួលបុណ្យជ្រមុជទឹកឲ្យបុព្វការីជនរបស់នាង ។ នាងបាននិយាយ ៖ « ខ្ញុំជឿថា ពួកគាត់នឹងរីករាយយ៉ាងខ្លាំង » ។ នាងបានក្លាយជាសមាជិកអស់រយៈពេលប្រាំមួយឆ្នាំ រួមជាមួយបងស្រី និងម្តាយរបស់នាង ។ នាងបានបន្ត ៖ « ព្រះវិហារបរិសុទ្ធគឺស្រស់ស្អាតណាស់ ។ ខ្ញុំទទួលអារម្មណ៍នៃសេចក្តីសុខសាន្តពេលខ្ញុំនៅទីនោះ ។ ខ្ញុំទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ ខ្ញុំចង់នៅជាមួយគ្រួសារជារៀងរហូត » ។
នាងមានផែនការចេញទៅបម្រើបេសកកម្មរួចហើយ « ខ្ញុំបានសន្សំប្រាក់សម្រាប់បេសកកម្មរបស់ខ្ញុំ ។ ខ្ញុំចង់ទៅប្រទេសជប៉ុន ប៉ុន្តែខ្ញុំនឹងទៅកន្លែងណាដែលព្រះវរបិតាសួគ៌ចាត់ខ្ញុំឲ្យទៅដោយរីករាយ » ។
រិទ្ធ អ៊ីស្សាវចនា អាយុ១៦ឆ្នាំ បានទទួលបុណ្យជ្រមុជទឹកតិចជាងមួយឆ្នាំ ប៉ុន្តែនាងមានប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងពរជ័យអយ្យកោរបស់នាង ។ នាងបាននិយាយ ៖ « ម្តាយមីងខ្ញុំបានស្លាប់មិនយូរប៉ុន្មានទេ ហើយខ្ញុំចង់ធ្វើបុណ្យជ្រមុជទឹកជូនគាត់ ។ ខ្ញុំជឿថានោះជាអ្វីដែលគាត់ចង់បាន » ។
នាងមានទឹកចិត្ត និងរំភើបចំពោះដំណឹងល្អណាស់ នាងបានថ្លែង ៖« ការមានព្រះវិហារបរិសុទ្ធមានន័យចំពោះខ្ញុំថា ព្រះវរបិតាសួគ៌ស្គាល់យើង ហើយមានអារម្មណ៍ថាប្រទេសកម្ពុជាគឺជាកន្លែងដ៏ពិសេស និងស័ក្តិសមមានព្រះវិហារបរិសុទ្ធ » ។
ឌុក ចាន់ឌីណា អាយុ១៨ឆ្នាំ បាននិយាយ ៖ « ខ្ញុំទន្ទឹងរង់ចាំធ្វើបុណ្យជ្រមុជទឹកឲ្យមរណជនខ្លាំងណាស់ ។ ខ្ញុំមានមោទនភាពដែលយើងមានព្រះវិហារបរិសុទ្ធរបស់យើង ។ គ្រួសាររបស់ខ្ញុំទន្ទឹងរង់ចាំការផ្សារភ្ជាប់ និងក្លាយជា ‹ គ្រួសារដែលរស់នៅជាមួយគ្នាជារៀងរហូត › ។
គាត់មានមិត្តភក្តិពីរនាក់ដែលកំពុងបម្រើបេសកកម្មរួចទៅហើយ ហើយគាត់កំពុងគិត និងអធិស្ឋានយ៉ាងខ្លាំងអំពីការចេញទៅបម្រើផងដែរ ។ ខ្ញុំដឹងថា វាជាឱកាសដ៏ល្អមួយដើម្បីចែកចាយដំណឹងល្អ ធ្វើដំណើរ និងរៀនជាច្រើន ។ ទោះជាយ៉ាងណា បញ្ហាហិរញ្ញវត្ថុជាបញ្ហាសម្រាប់ខ្ញុំ និងគ្រួសារខ្ញុំ ។ ខ្ញុំត្រូវទទួលខុសត្រូវលើរឿងជាច្រើន ហើយជួយគ្រួសារខ្ញុំផ្នែកហិរញ្ញវត្ថុ ពេលខ្ញុំរៀនចប់ » ។
សមាជិកវ័យក្មេងកម្ពុជា ដូចជាមិត្តភក្តិរបស់ពួកគេនៅគ្រប់ទីកន្លែងក្នុងពិភពលោក ប្រឈមមុខនឹងបញ្ហាជាច្រើន ។ ប៉ុន្តែពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីបោះជំហានទៅមុខ បម្រើក្នុងសាសនាចក្រ ហើយធ្វើជាអ្នកដឹកនាំ ។
DOWNLOADប្រធាន កង ចំរើន សមាជិកនៃគណៈប្រធានស្តេកខាងជើងបានមានប្រសាសន៍ ៖ « តាមរយៈអ្វីដែលខ្ញុំសង្កេតឃើញ យុវវ័យទាំងនេះនឹងក្លាយជាសសរទ្រូងដ៏រឹងមាំនៃសាសនាចក្រក្នុងប្រទេសកម្ពុជា ។ យើងមើលឃើញយុវវ័យកាន់តែច្រើនឡើងចង់បម្រើបេសកកម្ម ។ យើងទាំងអស់គ្នា ទាំងក្មេងទាំងចាស់ មានចិត្តរំភើប និងទន្ទឹងរង់ចាំការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធនេះ » ។
អែលឌើរ អេង មានប្រសាសន៍ ៖ « ក្នុងរយៈពេល១៥ឆ្នាំទៀត យុវវ័យទាំងនេះជាច្រើននឹងក្លាយជាអ្នកដឹកនាំសាសនាចក្រដែលកំពុងរីកចម្រើននេះ ។ ខ្ញុំជឿជាក់ថាដូច្នោះ ។ ខ្ញុំមានអារម្មណ៍ថា ព្រះអម្ចាស់កំពុងរៀបចំពួកគេសម្រាប់ថ្ងៃនោះ » ។