Translation

យុវវ័យ​នៅ​ជុំវិញ​ពិភពលោក​ត្រូវបាន​អញ្ជើញ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​កម្មវិធី​សិក្សា​ថ្មី

ធនធានថ្មីៗនឹងជួយយុវវ័យឲ្យពង្រឹងការប្រែចិត្តជឿបានកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាសិស្សពេញមួយជីវិតរបស់ព្រះយេស៊ូវគ្រីស្ទ

rjwp15znjnzu394ku1ce3qks7xrh82dff0zrbt8u.png
rjwp15znjnzu394ku1ce3qks7xrh82dff0zrbt8u.png
សេចក្ដីណែនាំ « ដើម្បីកម្លាំងនៃយុវជន » ( ដ.ក.យ. ) ដែលបានធ្វើបច្ចុប្បន្នភាពមាន១២ជំពូក—មួយជំពូកសម្រាប់ខែនីមួយៗក្នុងមួយឆ្នាំ—ជំពូកនីមួយៗផ្តោតលើគោលលទ្ធិ គោលការណ៍ និងការអនុវត្តក្នុងជីវិតពិតៗ ។© 2026 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

បន្ទាប់ពី​ការប្រកាស​នាពេល​ថ្មីៗ​នេះ​នៅ​ថ្ងៃទី​៣០ ខែ​មីនា ដែល​គូសបញ្ជាក់​ពី​ការកែសម្រួល​ការប្រជុំ​នៅ​ថ្ងៃ​អាទិត្យ និង​កម្មវិធី​សិក្សា​យុវវ័យ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ កំពុង​អញ្ជើញ​យុវវ័យ ឪពុក​ម្តាយ និង​ថ្នាក់ដឹកនាំ​ឲ្យ​ចាប់ផ្តើម​រៀបចំ​ខ្លួន​នាពេល​ឥឡូវ​នេះ​សម្រាប់​ការផ្លាស់ប្តូរ​នានា ដែល​នឹង​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២៦ ។

ចំណុច​សំខាន់​នៃ​ការកែសម្រួល​ទាំងនេះ​គឺជា​សៀវភៅ « ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស » ដែល​បាន​ធ្វើ​បច្ចុប្បន្ន—ជា​ធនធាន​មួយ​ដែល​ផ្អែកលើ​គោលការណ៍ និង​ផ្តោតលើ​ព្រះគ្រីស្ទ ដែល​នឹង​ក្លាយជា​កម្មវិធី​សិក្សា​សម្រាប់​ថ្នាក់​យុវនារី និង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ដែល​នឹង​ចាប់ផ្តើម​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ ។

ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​សង្កត់​ធ្ងន់​ថា ការផ្លាស់ប្តូរ​ទាំងនេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ពង្រឹង​យុវវ័យ​ក្នុង​ភាពជា​សិស្ស​របស់​ពួកគេ ពង្រឹង​ការរៀនសូត្រ​ដំណឹងល្អ​ដែល​ផ្តោតលើ​គេហដ្ឋាន និង​កសាង​សាមគ្គីភាព កាល​យុវវ័យ​ទូទាំង​ពិភពលោក​សិក្សា​គោលការណ៍​ដូចគ្នា​ជាមួយគ្នា ។

កម្មវិធី​សិក្សា​ប្រចាំ​ខែ​ដែល​ផ្អែកលើ​គោលការណ៍​សម្រាប់​យុវវ័យ

សេចក្ដី​ណែនាំ « ដើម្បី​កម្លាំង​នៃ​យុវជន » ( ដ.ក.យ. ) ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​មាន ១២​ជំពូក—មួយ​ជំពូក​សម្រាប់​ខែ​នីមួយៗ​ក្នុង​មួយ​ឆ្នាំ —ជំពូក​នីមួយៗ​ផ្តោតលើ​គោលលទ្ធិ គោលការណ៍ និង​ការអនុវត្ត​ក្នុង​ជីវិត​ពិតៗ ។ ថ្នាក់រៀន និង​កូរ៉ុម​ទាំងឡាយ​នឹង​សិក្សា​មួយ​ជំពូក​ក្នុង​មួយ​ខែ ហើយ​រៀន​ពី​របៀប​ធ្វើការ​ជ្រើសរើស ដោយ​ដាក់​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ចំណុច​កណ្តាល​ក្នុង​ជីវិត​របស់​ពួកគេ ចាប់ពី​ថ្ងៃទី​៦ ខែ​កញ្ញា​ នេះ​តទៅ ។

យុវវ័យ​ត្រូវបាន​អញ្ជើញ​ឲ្យ អាន​ការណែនាំ​ទាំងស្រុង មុន​ថ្ងៃទី​៦ ខែ​កញ្ញា ហើយ​រៀន​ស្គាល់​ការបង្រៀន​ក្នុង​សេចក្ដី​ណែនាំ​នេះ និង​រៀន​ពី​របៀប​ប្រើប្រាស់​សេចក្ដី​ណែនាំ​នេះ​ជា​ធនធាន​ពេញ​មួយ​ជីវិត​សម្រាប់​ភាពជា​សិស្ស និង​ការធ្វើ​ការសម្រេច​ចិត្ត ។

សម្រាប់​យុវវ័យ​ដែល​សិក្សា​សៀវភៅ​ណែនាំ​នេះនឹងទទួលបានលទ្ធផល​ដែល​នឹងជួយពួកគេ​ឲ្យ ៖

  1. ក្លាយជា​សិស្ស​​ពេញ​មួយ​ជីវិតរបស់​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​មាន​ការយល់ដឹង​ដ៏មុតមាំ​អំពី​ដំណឹងល្អ​របស់​ទ្រង់ ។
  2. ត្រៀមខ្លួន​សម្រាប់​អំណោយទាន​ពិសិដ្ឋ ដោយ​មាន​ការយល់ដឹង​កាន់តែ​ជ្រាលជ្រៅ​អំពី​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព និង​សេចក្ដី​សន្យា​នៃ​សេចក្តី​សញ្ញា ។
  3. ត្រៀមខ្លួន​សម្រាប់​បេសកកម្ម ដោយ​មាន​បំណងប្រាថ្នា​ចង់​បម្រើ​ព្រះអម្ចាស់ ។
  4. ផ្តោតលើ​គ្រួសារ​នាពេល​អនាគត​របស់​ពួកគេ ដោយ​មាន​ការយល់ដឹង​ថា អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ហើយ​ថា​គ្រួសារ​គឺជា​ចំណុច​កណ្តាល​នៃ​ផែនការ​របស់​ព្រះវរបិតា ។
  5. ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​របស់​ពួកគេ ។

ឥឡូវ​នេះ សេចក្ដី​ណែនាំ​នេះ​មាន​នៅក្នុង​ផ្នែក « យុវវ័យ » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ដោយ​មាន​ច្បាប់​បោះពុម្ព​នឹង​មក​ដល់​គ្រប់​អង្គភាព​នៅ​ទូទាំង​ពិភពលោក ។

អាន​ជាមួយគ្នា ៖ មួយ​ជំពូក​ក្នុង​មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​៣ ខែ​ឧសភា តទៅ

ចាប់ពី ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៦ នេះ​ទៅ បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម « ដើម្បី​កម្លាំង​នៃ​យុវជន » ( ដែល​ពីមុន​ហៅ​ថា « Strive to Be [ ខិតខំ​ក្លាយជា ] » ) នឹង​រៀបចំ​បទពិសោធន៍​អាន​ទូទាំង​ពិភពលោកមួយ​ ។ យុវវ័យ ក្រុមគ្រួសារ និង​ថ្នាក់ដឹកនាំ​របស់​ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​អាន មួយ​ជំពូក​ក្នុង​មួយ​សប្តាហ៍ ហើយ​រៀបចំ​ខ្លួន​ជាមួយ​គ្នា​សម្រាប់​កម្មវិធី​សិក្សា​នាពេល​ខាងមុខ ។

ការចុះផ្សាយ​ប្រចាំ​សប្តាហ៍​នឹង​រួមមាន ៖

  • ការអញ្ជើញ​ឲ្យ​អាន
  • ការយល់ដឹង និង​ទីបន្ទាល់​មកពី​យុវវ័យ​ដទៃទៀត
  • គំនិត​អនុវត្ត​ដែល​ជួយ​យុវវ័យ​ឲ្យ​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន

តាមដាន​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យុវវ័យ​របស់​សាសនាចក្រ

t4tvlmbwip1diioy885zo8qq8mbrqqsrdr34tn93.jpeg
t4tvlmbwip1diioy885zo8qq8mbrqqsrdr34tn93.jpeg
បណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមដែលផ្ដោតលើយុវវ័យរបស់សាសនាចក្រ—ដែលពីមុនត្រូវបានគេស្គាល់ថាជា Strive to Be [ ខិតខំក្លាយជា ]—ឥឡូវនេះត្រូវបានប្ដូរឈ្មោះទៅជា ដើម្បីកម្លាំងនៃយុវជន ( @forstrengthofyouth ) ។© 2026 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​ផ្ដោតលើ​យុវវ័យ​របស់​សាសនាចក្រ—ដែល​ពីមុន​ត្រូវបាន​គេ​ស្គាល់​ថា​ជា Strive to Be [ ខិតខំ​ក្លាយជា ]—ឥឡូវ​នេះ​ត្រូវបាន​ប្ដូរ​ឈ្មោះ​ទៅជា ដើម្បី​កម្លាំង​នៃ​យុវជន ( @forstrengthofyouth ) ។

បណ្ដាញ​ទាំងនេះ​ផ្តល់​ជូន​នូវ ៖

  • សារលិខិត​ដែល​លើក​ទឹកចិត្ត និង​ផ្ដោតលើ​ព្រះគ្រីស្ទ ដែល​ជួយ​យុវវ័យ​ឲ្យ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​បាន​កាន់តែ​ស៊ីជម្រៅ និង​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ
  • ខ្លឹមសារ​វិជ្ជមាន និង​បំផុស​គំនិត​ដើម្បី​ពង្រឹង​ទំនុកចិត្ត ការចុះ​ចំណោម និង​ភាពជា​សិស្ស​នៅក្នុង​សហគមន៍​អនឡាញ​ដែល​ជួយ​គាំទ្រ​គ្នា
  • ទស្សនៈ​ទូទាំង​ពិភពលោក​មកពី​យុវវ័យ និង​ថ្នាក់ដឹកនាំ​ទាំងឡាយ ដែល​ជួយ​យុវជន និង​យុវនារី​ឲ្យ​មាន​អារម្មណ៍​ថា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពួកសិស្ស​ដទៃទៀត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ជុំវិញ​ពិភពលោក

ឪពុក​ម្តាយ ថ្នាក់ដឹកនាំ និង​យុវវ័យ​ក៏​ត្រូវបាន​អញ្ជើញ​ឲ្យ​តាមដាន​បណ្ដាញ​ដូច​តទៅ​ផងដែរ ៖

  • យុវនារី​ទូទាំង​ពិភពលោក ( @youngwomenworldwide នៅលើ​ហ្វេសប៊ុក និង​អ៊ីនស្ដាក្រាម )
  • យុវជន​ទូទាំង​ពិភពលោក ( @youngmenworldwide នៅលើ​ហ្វេសប៊ុក និង​អ៊ីនស្ដាក្រាម )

ការពិភាក្សា​យុវវ័យ​នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៦

ដើម្បី​រៀបចំ​យុវវ័យ និង​ក្រុមគ្រួសារ​របស់​ពួកគេ​សម្រាប់​កម្មវិធី​សិក្សា​ថ្មី​នេះ សាសនាចក្រ​បាន​កំណត់ ថ្ងៃ​អាទិត្យ ទី​៣០ ខែ​សីហា ឆ្នាំ​២០២៦ ជា​ថ្ងៃ​អាទិត្យ​សប្តាហ៍ទី​ប្រាំ​នៃ​ខែ​នោះ​ជា ទិវា​ពិភាក្សា​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ

នៅ​ថ្ងៃ​អាទិត្យ​នេះ ៖

  • យុវវ័យ,
  • ឪពុក​ម្តាយ​របស់​ពួកគេ,
  • ថ្នាក់ដឹកនាំ​យុវវ័យ និង
  • កុមារ​អង្គការ​បឋម​សិក្សា​ដែល​នឹង​ឈាន​ដល់​អាយុ​១២​ឆ្នាំ​នៅ​ឆ្នាំ​២០២៧

ត្រូវបាន​អញ្ជើញ​ឲ្យ​ជួបជុំគ្នា​នៅក្នុង​វួដ និង​សាខា​របស់​ពួកគេ ដើម្បី​មើល​វីដេអូ​ណែនាំ​ដែល​សាសនាចក្រ​ផ្ដល់​ជូន ហើយ​បញ្ចប់​ដោយ​ការពិភាក្សា​ក្នុង​មូលដ្ឋាន ។

ការប្រជុំ​ពិសេស​នៅ​ថ្ងៃ​អាទិត្យសប្តាហ៍​ទី​ប្រាំ​នេះ​នឹង​ណែនាំ​ពី​កម្មវិធី​សិក្សា​ថ្មី បង្ហាញ​ពី​របៀប​ប្រើប្រាស់​សេចក្ដី​ណែនាំ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ផ្តល់​ការណែនាំ​ជាក់ស្តែង​អំពី​របៀប​ដែល​យុវវ័យ​អាច​ចូលរួម​យ៉ាង​ពេញលេញ​នៅក្នុង​ថ្នាក់រៀន​ប្រចាំ​សប្តាហ៍ ដែល​ចាប់ផ្តើម​ពី​ថ្ងៃទី​៦ ខែ​កញ្ញា នេះតទៅ ។

ប្រធាន​យុវនារី​ទូទៅ អេមីលី បេលី ហ្វ្រីមែន បាន​មាន​ប្រសាសន៍​ថា « គោលបំណង​នៃ​សេចក្ដី​ណែនាំ ដ.ក.យ. ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​នេះ គឺ​ដើម្បី​ជួយ​យុវវ័យ​ឲ្យ​ទទួលបាន​ឧបករណ៍​ដែល​ពួកគេ​ត្រូវការ ដើម្បី​ក្លាយជា​សិស្ស​ពេញ​មួយ​ជីវិតរបស់​ព្រះយេស៊ូវ​គ្រីស្ទ​ ។ កាល​យុវនារី និង​យុវជន​រៀន​ដើម្បី​សិក្សា អនុវត្ត និង​រស់នៅ​តាម​គោលការណ៍​ដែល​មាន​នៅក្នុង​សេចក្ដី​ណែនាំ​នេះ នោះ​ពួកគេ​នឹង​ក្លាយ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ​ដោយខ្លួនគេផ្ទាល់ » ។

ទស្សនាវដ្តី « ដើម្បី​កម្លាំង​នៃ​យុជន » ៖ ចាំបាច់​សម្រាប់​មេរៀន​ប្រចាំ​សប្តាហ៍

iioik4zzbsuru1q75p5mkncbhhqbj6683ksjkiby.pngDOWNLOAD

ដោយ​ចាប់ផ្តើម​នៅ ខែ​កញ្ញា ឆ្នាំ​២០២៦ ឯកសារ​កម្មវិធី​សិក្សា​ដែល​គាំទ្រ​ដល់ការប្រជុំ​ថ្នាក់​យុវនារី និង​​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ប្រចាំ​សប្តាហ៍​នឹង​ត្រូវបាន​បោះពុម្ព នៅ​ទំព័រ​ខាងក្រោយ​ច្បាប់​នីមួយៗ​នៃ​ទស្សនាវដ្តី « ដើម្បី​កម្លាំង​នៃ​យុវជន » ។

ដើម្បី​ធានា​ថា គ្រួសារ​ទាំងអស់​ទទួល​បាន​ឯកសារ​ទាំងនេះ នោះ​យុវវ័យ ឪពុក​ម្តាយ និង​ថ្នាក់ដឹកនាំ​ត្រូវបាន​លើក​ទឹកចិត្ត ឲ្យ​ជាវ​ជា​ប្រចាំ​ដោយ​ឥត​គិត​ថ្លៃ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ៖ magazines.ChurchofJesusChrist.org

ទស្សនាវដ្ដី​នេះ​ក៏​ផ្តល់​នូវ​ទីបន្ទាល់ គំរូ និង​ដំណើររឿង​នានា​ដែល​ជួយ​យុវវ័យ​ឲ្យ​អនុវត្ត​តាម​គោលការណ៍​ដំណឹងល្អ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ផងដែរ ។ ច្បាប់​ចម្លង​ឌីជីថល​នៃ​ច្បាប់​នីមួយៗ​នឹង​មាន​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ​នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​មុន ។

ការរៀបចំ​ខ្លួន​ដើម្បី​រៀន ធ្វើ​សកម្មភាព និង​ប្រែក្លាយ

FSY-screen-shot.png
FSY-screen-shot.png
អស់អ្នកដែលចង់សិក្សាសេចក្ដីណែនាំ ដ.ក.យ. មុនថ្ងៃទី៦ ខែកញ្ញា អាចប្រើប្រាស់ផែនការសិក្សាដែលមាននៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អបាន ។© 2026 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

អស់​អ្នក​ដែល​ចង់​សិក្សា​សេចក្ដី​ណែនាំ ដ.ក.យ. មុន​ថ្ងៃទី​៦ ខែ​កញ្ញា អាច​ប្រើប្រាស់​ផែនការ​សិក្សា​ដែល​មាន​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​បាន ។ ផែនការ​នេះ​អនុញ្ញាត​ឲ្យ​សមាជិក​តាមដាន​ជំពូក​ដែល​បាន​បញ្ចប់​ហើយ ដាក់​ការជូន​ដំណឹង​នៅក្នុង-កម្មវិធី និង​ស្តាប់​ជំពូក​នីមួយៗ ដែល​នឹង​គូសសម្គាល់​ដោយ​ស្វ័យ​ប្រវត្តិ​លើ​ការអាន​ប្រចាំសប្ដាហ៍​ថា​បាន​អាន​ចប់​ហើយ ។’

ប្រធាន​យុវជន​ទូទៅ ធីម៉ូស៊ី អិល ហ្វានេស បាន​មាន​ប្រសាសន៍​ថា « ភាពជា​សិស្ស​ពេញ​មួយ​ជីវិត​ចាប់ផ្ដើម​ជាមួយ​នឹង​ភាពជា​សិស្ស​ប្រចាំ​ថ្ងៃ ។ កាល​យើង​ទន្ទឹង​រង់ចាំ​ខែ​កញ្ញា ឆ្នាំ​២០២៦ ចូរ​យើង​ចាប់ផ្តើម​នៅ​ថ្ងៃនេះ ដើម្បី​សិក្សា​សេចក្ដី​ណែនាំ ដ.ក.យ. និង​បទគម្ពីរ​ដែល​ភ្ជាប់​មក​ជាមួយ​ប្រកប​ដោយ​ការអធិស្ឋាន ។ នៅពេល​ក្មួយៗ​ដើរ​ជាមួយ​ទ្រង់ នោះ​ក្មួយៗ​នឹង​ឃើញ​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​របស់​ក្មួយ ។ សូម​អនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើជា​អ្នកណែនាំ​ក្មួយ​នៅក្នុង​ជម្រើស​នីមួយៗ​ដែល​ក្មួយ​ត្រូវ​ជ្រើសរើស » ។

ព័ត៌មាន និង​ធនធាន​បន្ថែម​ទៀត​នឹង​បន្ត​ចែកចាយ នៅពេល​ខែ​កញ្ញា​ខិត​ជិត​មក​ដល់ ។