រាប់តាំងពីឆាកផ្សេងៗគ្នាដល់ការជួបជុំមើលនៅជុំវិញពិភពលោក យុវវ័យពួកបរិសុទ្ធថ្ងៃចុងក្រោយ និងមិត្តភក្ដិកំពុងចូលរួមនៅក្នុង « Festival: A Youth Concert » នៅឆ្នាំនេះ — ការប្រារព្ធអបអរសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទដ៏ប្រកបដោយព្រះវិញ្ញាណ និងសាមគ្គីភាព ដែលបង្ហាញតាមរយៈតន្ត្រីថ្វាយបង្គំ ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានលើកទឹកចិត្តតំបន់ទាំងឡាយនៅទូទាំងពិភពលោក ឲ្យផ្ដល់ដល់យុវវ័យនូវឱកាសប្រមូលផ្ដុំគ្នាដើម្បីមើល និងច្រៀងតាមចម្រៀងដែលមានក្នុងអាល់ប៊ុមថ្មី Strive to Be និងបទចម្រៀងទោលទាំងឡាយ ។
អ្វីដែលខុសគ្នានៅឆ្នាំនេះពីឆ្នាំ២០២៤ គឺការផ្ដល់ឲ្យនូវជម្រើសមួយក្នុងជម្រើសបីដើម្បីឲ្យមជ្ឈិមវ័យ ព្រមទាំងថ្នាក់ដឹកនាំយុវវ័យចូលរួមក្នុងការដាក់ផែនការព្រឹត្តិការណ៍ក្នុងមូលដ្ឋាន ដើម្បីជ្រើសរើស ៖
- ប្រើការប្រគំតន្ត្រីដែលបានថតទុកមួយដែលថតនៅ ស.រ.អា. ម៉ិកស៊ិក និងប្រេស៊ីល ( មានតាមអនឡាញចាប់ពីថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ជាភាសាអង់គ្លេស អេស្ប៉ាញ ឬព័រទុយហ្គាល់ ) ។
- រៀបចំការប្រគំតន្ត្រីរបស់ពួកគេផ្ទាល់ដោយប្រើប្រាស់អ្នកចម្រៀងក្នុងមូលដ្ឋានដើម្បីសម្ដែងបទចម្រៀងដូចគ្នាទាំងនោះ ។
- បង្កើតព្រឹត្តិការណ៍តន្ត្រីរបស់ពួកគេផ្ទាល់ ។
ការប្រគុំតន្ត្រីដែលបានថតទុក
« Festival: A Youth Concert » ជាភាសាអង់គ្លេសត្រូវបានថតនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ក្នុងទីក្រុងប៊្រូវ៉ូ រដ្ឋយូថាហ៍ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ដែលមានយុវវ័យទស្សនាជិត ២,០០០នាក់ នៅក្នុងទីលាន Cougar ។ សិល្បៈករដែលមានក្នុងអាល់ប៊ុម Strive to Be រួមមាន លីអាហូណា អូឡាយ៉ាន, ប៊េនយ៉ាមីន ថេលើរ, ចេមស៍ ថូរ័ប, រីណា លេ, ស៊ីស្ទើរ អេលី ប៊ែរី, អាសលី ហេស, ភាស ម៉ូរីស, ចរេ ខុន, ខនន័រ អស្ទីន, រ៉ាយលី ភេច, ចេ ហ្វុង, ហានណា អាយរេ និង ផាច ខ្រូវ ។
ថេលើរ បាននិយាយអំឡុងការប្រគំតន្ត្រីថា « នេះមិនគ្រាន់តែជាការច្រៀងនោះទេ វាគឺអំពីព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។ យើងជាអ្នកដើរតាមទ្រង់ មិនអ៊ីចឹង ? យើងជាសិស្សរបស់ទ្រង់ ។ យើងជ្រើសរើសសម្លឹងទៅទ្រង់ក្នុងគ្រប់គំនិតទាំងអស់ ។ ដូច្នេះ នៅរាត្រីនេះ យើងប្រារព្ធអបអរសេចក្ដីជំនឿរបស់យើងលើទ្រង់ ។ យើងប្រារព្ធអបអរការដឹងគុណរបស់យើង យើងប្រារព្ធអបអរការសរសើរតម្កើងរបស់យើង ។ ទ្រង់គឺជាមូលហេតុដែលយើងនៅទីនេះ » ។
-
Festival-2025
-
Festival-2025
-
Festival-2025
-
Festival-2025
-
Festival-2025
-
ស៊ីស្ទើរ អេលី ប៊ែរី ច្រៀងនៅលើឆាកអំឡុងពេលថត « Festival: A Youth Concert » នៅឯ ប៊ី.វ៉ាយ.យូ. ក្នុងទីក្រុងប៊្រូវ៉ូ រដ្ឋយូថាហ៍ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ។ រូបថតដោយ ស្កត់ ជី វិនធើរថុន ដោយមានការអនុញ្ញាតពី Church News ។
-
| 1 / 2 |
ការប្រគំតន្ត្រីភាសាព័រទុយហ្គាល់ ថតនៅថ្ងៃទី១៩ ខែមេសា នៅក្នុងទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល ដែលមានសិល្បករ Strive to Be រួមមាន ហ្សូអៅ ដាញែល, បៀទ្រីស ម៉ាមេឡូ, នីខូល លុហ្ស, ហ្គាប្រៀលលី ឡូរិនខូ, ផាច ខ្រូវ, វីនីស៊ូស អារេវ៉ាឡូ និង នីកូឡាស ស៊ីហ្គេគីយ៉ូ ។
-
-
Festival-Brazil
-
Festival-Brazil
-
Festival-Brazil
-
Festival-Brazil
-
Festival-Brazil
-
Festival-Brazil
-
Youth-Festival-2025
| 1 / 2 |
ការប្រគំតន្ត្រីជាភាសាអេស្ប៉ាញត្រូវបានថតនៅថ្ងៃទី១៤ នៅក្នុងទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក ហើយសិល្បករ Strive to Be រួមមាន ណាកហ៊ីលី មិលលីន ម៉ាទីនេហ្ស ឃ្រូស, គ្រីស្ទាន អាម៉ានដា នេហេរ៉ា អ៊ិនហ្សូនហ្សា, ចេកុប អាប៊ីណាដៃ ភេរ៉ាលតា ដូមីហ្គេ, ខ្លូដៀ ហូឌីត មេហេយ៉ា ហ្គាសៀ, សារ៉ាយ ម៉ាឡិម បារេរ៉ា ហ្គាឌូញូ, កាទៀ ណាអូមី ផារ៉ា សូលីស, សានដ្រា អារេណាស សាឡាហ្សា, ស៊ីស្ទើរ អេលី ប៊ែរី, អ៊ីឡានី មេលេនដេស ហ្វ្លរេស, រ៉ូឌ្រីហ្គូ មីសែល អរទីហ្ស ឆាខូន, អៀន សេហ្សូស រ៉ាម៉ាលេស មេហ៊ីយ៉ា, អាលេហានដ្រា អារេលី អិនស៊ីសូ ហ្គនហ្សាលេស និង អេឌីយ៉ាន ហ្គាប្រៀល មេឌីណា ហារ៉ាមីលឡូ ។
សាឡាហ្សា បាននិយាយថា « ខ្ញុំតែងតែបានគិតថា របៀបដែលខ្ញុំចូលចិត្តចែកចាយទីបន្ទាល់របស់ខ្ញុំគឺតាមរយៈតន្ត្រី ហើយរាល់បទចម្រៀងនៅក្នុងការប្រគំតន្ត្រីនេះ រំឭកខ្ញុំអំពីសេចក្ដីពិតដ៏សំខាន់នៃដំណឹងល្អ ។ ខ្ញុំជាពន្លឺ ព្រះគាំទ្រខ្ញុំ ខ្ញុំគ្រាន់តែត្រូវជឿលើព្រះគ្រីស្ទ នោះទ្រង់អាចរំដោះខ្ញុំ ព្យាបាលខ្ញុំ និងធ្វើឲ្យខ្ញុំរឹងមាំបាន ។ ...
« យើងទទួលអារម្មណ៍នៃការភ្ជាប់ទំនាក់ទំនងជាមួយយុវវ័យដែលជាអ្នកទស្សនា ដែលបានផ្ដល់ដល់យើងនូវថាមពលពេញមួយការប្រគំតន្ត្រីនោះ ។ ព្រះវិញ្ញាណបានឈ្នះក្នុងសេចក្ដីអំណរ ហើយខ្ញុំជឿថា ព្រះបានបញ្ជូនសារលិខិតផ្ទាល់ខ្លួនដល់យើងម្នាក់ៗដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នោះ » ។
សិល្បករម្នាក់ទៀត សូលីស បាននិយាយថា « ពេលខ្ញុំច្រៀងទំនុកតម្កើងរបស់ខ្ញុំ ខ្ញុំបានច្រៀងដោយកម្លាំង និងទំនុកចិត្តដែលខ្ញុំមិនធ្លាប់ច្រៀងបែបនោះពីមុនមក ។ ... ថ្ងៃនោះ ខ្ញុំចង់ឲ្យគ្រប់គ្នាដឹងថា បើយើងស្វែងរកព្រះអម្ចាស់ ហើយទុកចិត្តទ្រង់ នោះយើងពិតជាអាចសម្រេចអ្វីក៏បាន » ។
ពេលដែល អរធីហ្ស បានច្រៀងបទ « Disciple of Christ » ហើយបានសម្លឹងមើលមុខរបស់យុវវ័យក្នុងចំណោមទស្សនិកជន គាត់បាននិយាយថា គាត់ក្ដុកក្ដួលស្ទើរច្រៀងមិនកើត ។ « ការឃើញមុខពួកគេពេញដោយការរំជួលចិត្ត និងអំណរ បានធ្វើឲ្យខ្ញុំគិតភ្លាមអំពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌យើង និងព្រះយេស៊ូវគ្រីស្ទមានសម្រាប់ពួកគេ » ។
-
-
សិល្បករថតរូបសែលហ្វីអំឡុងការថតជាភាសាអេស្ប៉ាញនៃ « Festival: A Youth Concert » ឆ្នាំ២០២៥ ក្នុងប្រទេសម៉ិកស៊ិក ។
-
Festival-mexico
-
Festival-Mexico
-
Festival-Mexico
-
Festival-youth-concert
-
Festival-2025-Mexico
| 1 / 2 |
ការប្រគំតន្ត្រីតំបន់
តំបន់ហ្វីលីពីនរបស់សាសនាចក្របានជ្រើសរើសរៀបចំពិធីប្រគំតន្ត្រីយុវវ័យរបស់ខ្លួនផ្ទាល់ នៅក្នុងទីក្រុងដាវៅ នាថ្ងៃសៅរ៍ ទី២ ខែសីហា ដែលបានចាក់ផ្សាយនៅលើទំព័រFacebook និង Instagram និង YouTube របស់តំបន់ហ្វីលីពីន ។ ការផ្សព្វផ្សាយឲ្យដឹងពីការប្រគំតន្ត្រីរួមមានវីដេអូ និងការប្រកាសក្នុងបណ្ដាញសង្គម និងផ្ទាំងប្រកាសនៅតាមផ្លូវ ។
ការប្រគំតន្ត្រី រួមមានសិល្បករ អ៊ីសាប៊ែល ខ្វេវ៉ាស, ឆេនធី វីដេឡា, ស៊ីយ៉ា វីហ្គរ, ណេវីន អ័ដាម ហ្គាសិននីហ្គ, ឌេនយ៉ែល ខូសថាលេស, នរីន នីវេរ៉ា, ប្រេនដុន សូរីលឡា និង សារ៉ាយ ហ្គេយ៉ូឡា ត្រូវបានទស្សនានៅការជួបជុំមើល នៅទូទាំងប្រទេសហ្វីលីពីន ។
បន្ថែមលើអ្នកដែលបានចូលរួមដោយផ្ទាល់មានអ្នកទស្សនាជាង ១៥,០០០នាក់ បានចូលរួមតាមរយៈការផ្សាយផ្ទាល់នៅលើ YouTube និង Facebook ពីគេហដ្ឋាន និងសាលាប្រជុំរបស់ពួកគេ នេះបើយោងតាមសារព័ត៌មាន Philippines Newsroom ។
សូរីលឡា បាននិយាយថា « ខ្ញុំពិតជាមានពរជ័យណាស់ដែលមានឱកាសច្រៀង និងសម្ដែង » ។ « ការជួយបំផុសគំនិតដល់យុវវ័យហ្វីលីពីនតាមរយៈតន្ត្រីបានផ្ដល់ការជំរុញចិត្តដល់ខ្ញុំឲ្យធ្វើការណ៍នេះ » ។
គាត់បានបន្តថា « តាមរយៈបទពិសោធន៍នេះ ខ្ញុំបានរៀនទុកចិត្តលើព្រះអម្ចាស់យេស៊ូវគ្រីស្ទច្រើនជាងមុន » ។ « ទ្រង់ទតឃើញយើង ។ ទ្រង់ស្គាល់យើង ។ ទ្រង់ដឹងយ៉ាងពិតប្រាកដពីអ្វីដែលយើងត្រូវការនៅពេលដែលត្រឹមត្រូវ » ។
-
Festival-youth-concert
-
festival-youth-concert
-
Festival-youth-concert
-
festival-youth-concert
-
festival-a-youth-concert
-
festival-a-youth-concert
-
Festival-a-youth-concert
-
festival-youth-concert
-
Festival-youth-concert
-
Festival-Youth-Concert-Philippines
-
Festival-Youth-Concert-Philippines
-
Festival-Youth-Concert-Philippines
| 1 / 2 |
តន្ត្រីសម្រាប់គ្រប់គ្នា
ភាស ម៉ូរីស ដែលបានច្រៀងនៅក្នុងពិធីប្រគុំតន្ត្រីជាភាសាអង់គ្លេស និងការប្រគំតន្ត្រីផ្សេងៗទៀត បាននិយាយអំពីគោលបំណងនៃប្រភេទនៃតន្ត្រីថ្វាយបង្គំដែលមាននៅក្នុងការប្រគំតន្ត្រីទាំងនេះអំឡុងផតខាស Church News នៅក្នុងខែមិថុនា ។
គាត់បាននិយាយថា « ខ្ញុំគិតអំពីតន្ត្រីថ្វាយបង្គំថាជាតន្ត្រីដែលជួយយើងមានការផ្ដោតលើព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌របស់យើង ។ អ្វីដែលសំខាន់នោះគឺសារលិខិតដែលដឹកនាំយើងឲ្យខិតកាន់តែជិតទ្រង់ទាំងទ្វេ ។ ហើយខ្ញុំគិតថា មានប្រភេទតន្ត្រីផ្សេងៗទៀតដែលជាតន្ត្រីថ្វាយបង្គំ » ។
ការពង្រីកតន្ត្រីថ្វាយបង្គំនៅខាងក្រៅទំនុកតម្កើង ជួយឲ្យបានទៅដល់អ្នកស្ដាប់ទូទាំងពិភពលោក ដែលមិនទាន់មានទំនាក់ទំនងពេញលេញនៅឡើយ ។ គាត់បាននិយាយថា ការណ៍នេះស្វាគមន៍និកាយគ្រិស្តសាសនាផ្សេងទៀតឲ្យទទួលស្គាល់ថា ពួកបរិសុទ្ធថ្ងៃចុងក្រោយថ្វាយបង្គំព្រះយេស៊ូវគ្រីស្ទ ។
អ្នកអាចរកតន្ត្រី Strive to Be បាននៅក្នុងគេហទំព័រ កុមារ និងយុវវ័យរបស់សាសនាចក្រ ឆ្នាំ២០២៥, បណ្ណាល័យដំណឹងល្អ, YouTube channel របស់ Strive to Be, Spotify, កម្មវិធី Sacred Music និងកម្មវិធី Gospel Living ។
ម៉ូរីស បានប្រាប់ Church News ថា តន្ត្រី Strive to Be មិនគ្រាន់តែសម្រាប់យុវវ័យប៉ុណ្ណោះទេ ។ « វាគឺដូចគ្នា … សម្រាប់មនុស្សម្នាក់ដែលមានអាយុ៧៤ឆ្នាំ ដែលចូលចិត្តស្តាប់តន្ត្រីនៅពេលពួកគាត់ដើរ ក៏ដូចសម្រាប់អ្នកដែលទើបតែបានបញ្ចប់ការហាត់កីឡាបេស្បលដែលមានអាយុ១៦ឆ្នាំ ។ វាចង្អុលបង្ហាញមនុស្សទៅកាន់ព្រះយេស៊ូវគ្រីស្ទ ។ សារលិខិតនោះគឺសម្រាប់មនុស្សគ្រប់គ្នា » ។