Translation

សន្និសីទ​សាសនាចក្រ​ពង្រឹង​យុវមជ្ឈិមវ័យ​នៅលីវ​នៅ​ប្រទេស​កម្ពុជា

YSA នៅ​ទូទាំង​ប្រទេស​កម្ពុជា​ជួបជុំ​គ្នា​ចូលរួម​សិក្ខាសាលា សកម្មភាព និង​កម្មវិធី​សាក្រាម៉ង់​ថ្ងៃ​អាទិត្យ​ពិសេស

យុវមជ្ឈិមវ័យ​នៅលីវ (YSA) មកពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា បានជួបជុំ​គ្នា​នៅក្នុងសន្និសីទមួយ​ដែល​មាន​រយៈពេល​បី​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី ៦-៨ ខែ​មករា ឆ្នាំ ២០២៣ ។   សន្និសីទ​នេះ​បាន​ផ្តល់​ឱកាស​ឲ្យ YSA ជាង ៣០០ នាក់​បាន​ជួបជុំ​គ្នា​មកពី​ទូទាំង​ប្រទេស​នៅ​រមណីយដ្ឋាន ហ្គាឌិន ស៊ីធី ជិត​ទីក្រុង​ភ្នំពេញ ដើម្បី​ធ្វើ​សិក្ខាសាលា ថ្វាយបង្គំ ល្បែងកម្សាន្ត សកម្មភាព​លេង​ទឹក និង​កម្មវិធី​សាក្រាម៉ង់​ថ្ងៃ​អាទិត្យ​ពិសេស ។

អ្នក​ចូលរួម​សន្និសីទ​ត្រូវ​បាន​ទទួល​ការស្វាគមន៍​ដោយ​មាន​បដារូបភាព ប៉េងប៉ោង​សម្រាប់​ថតរូប និង​បន្ទប់​ធ្វើ​សន្និសីទ​ដែល​បាន​តុបតែង​យ៉ាង​ស្រស់​ស្អាត ។ សន្និសីទ​នេះ​បាន​ចាប់ផ្ដើម​ដោយមាន​ការច្រៀង​បទចម្រៀង និង​ការអធិស្ឋាន ។  បន្ទាប់ពី​មាន​ការប្រកាស​មួយ​ចំនួន និង​ការ​ស្វាគមន៍​ដោយ​ប្រធាន អេង ប៊ុនហួច នៃ​ស្តេក​ខាងជើង​ប្រទេស​កម្ពុជា​រួចហើយ YSA បាន​ចូលរួម​ក្នុង​ការលែងល្បែងដើម្បី​រៀន​ស្គាល់​គ្នា ។ អ្នក​ចូលរួម​ត្រូវ​បាន​បែងចែក​ទៅ​ជា​ក្រុមៗ​ចំនួន ៣០ ហើយ​បន្ទាប់មក​បាន​ឆ្លើយ​សំណួរ​អំពី​ខ្លួន​ពួកគេ ។

បន្ទាប់ពី​ការលែង​ល្បែង ថ្នាក់រៀន​ផ្សេងៗ​ត្រូវ​បាន​រៀបចំ​ឡើង​នៅក្នុង​មជ្ឈមណ្ឌល​សន្និសីទ​ដោយ​មាន​អ្នក​ឡើងនិយាយ​ដែល​ជ្រើសរើស​ដោយ​គណៈកម្មាធិការ YSA រួម​ទាំង​ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​យុវមជ្ឈិមវ័យ​ផងដែរ ។

ការងារ និង​ការអប់រំ គឺជា​ប្រធានបទ​ដំបូង​ដែល ឡុង សារ៉េត នៃ​គណៈប្រធាន​បេសកកម្ម​ភ្នំពេញ​កម្ពុជា​បាន​ធ្វើ​បទបង្ហាញ ។ គាត់​បាន​ចែកចាយ​ដំណើររឿង​មួយ​តាំង​ពី​គាត់​នៅក្មេង ហើយ​ចាប់ផ្តើម​ធ្វើការ ។  គាត់​បាន​និយាយ​ថា ខណៈពេល​ដែល​គាត់​កំពុង​ព្យាយាម​បញ្ចប់​ការរៀនសូត្រ គាត់​បាន​ចាប់ផ្តើម​ធ្វើការ​ជា​មគ្គុទ្ទេសក៍ ប៉ុន្តែ​នៅតែ​ត្រូវការ​លុយ​បន្ថែមទៀត ដូច្នេះ​គាត់​បាន​ចាប់យក​ការងារ​ទីពីរ​គឺ​ខាត់​ស្បែកជើង ។  គាត់​បាន​និយាយ​ថា យើង​គួរតែ​ចាប់ផ្តើម​ពី​ការងារ​តូច​មួយ ប្រហែលជា​មិនមែន​ជា​ការងារ​ដែល​យើង​ចង់​បាន​ជា​អាជីព​របស់​យើង​ជា​រៀងរហូត​នោះ ប៉ុន្តែ​វា​គឺជា​ការចាប់ផ្តើម​ការងារ​ដែល​ប្រសើរ​ជាង ។ យើង​គួរតែ​ធ្វើការ និង​ខិតខំ​សិក្សា ។ បងប្រុស សារ៉េត បាននិយាយ​ថា ទោះបីជា​គាត់​មាន​ការងារ​ធ្វើ​តាំង​ពីក្មេង​ក៏​ដោយ ក៏​គាត់​បានបន្ត​ការសិក្សា និង​អភិវឌ្ឍ​ដើម្បី​ឲ្យ​គាត់​អាច​ផ្គត់ផ្គង់​គ្រួសារ​របស់គាត់​កាន់តែ​ប្រសើរដែរ ។

អ្នក​ឡើង​និយាយ​ទីពីរ​គឺប្រធាន សៀ សំណាង ។ ប្រធាន សំណាង​បាន​និយាយ​អំពី​ការអប់រំ ហើយ​បាន​និយាយ​ថា យើង​មិន​គួរ​ពន្យារពេល​ការអប់រំ​របស់​យើង​ទេ ។  គាត់​បានពិភាក្សា​អំពី​របៀប​ដែល​ការអប់រំ​បើក​ឱកាស​ឲ្យ​យើង​មាន​ការងារ​កាន់តែ​ប្រសើរ ។  គាត់​បានពិភាក្សា​អំពី​របៀប​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ពី​របៀប​ដែល​យើង​ដឹង​ពី​កន្លែង​ដែល​យើង​គួរទៅ និង​អ្វី​ដែល​យើង​គួរ​ធ្វើ ។ គាត់​បាន​មាន​ប្រសាសន៍​ថា ព្រះវរបិតាសួគ៌​ញាណដឹង​ពី​អ្វី​ដែល​យើង​ត្រូវការ ហើយ​អាច​ដឹកនាំ​យើង​ក្នុង​ការសម្រេច​ចិត្ត​របស់​យើង ។  គាត់​បាន​ចែកចាយ​សម្រង់​មួយ​ដែល​គាត់​ធ្លាប់​ឮ​ពី​ជីតា​របស់​គាត់​ពេល​ជួប​បញ្ហា ។  គាត់​និយាយ​ថា ៖ ​« ក្រោយ​ភ្លៀង​មេឃ​ស្រឡះ » ។ គាត់​បាន​ស្នើ​ឲ្យ YSA ពិចារណា​ថា​តើ​ពួកគេ​ជា​នរណា និង​អ្វី​ដែល​ពួកគេ​ចង់​ប្រែក្លាយ ហើយ​ដាក់​គោលដៅ និង​ផ្តោតលើ​អ្វី​ដែល​ពួកគេ​ចង់​សម្រេច​បាន ហើយ​នៅពេល​ដែល​ជួប​ការលំបាក ពួកគេ​នឹង​កាន់តែ​ប្រសើរឡើង ។

អ្នក​ឡើង​និយាយ​ពីរ​នាក់​ទៀត​គឺជា YSA ។  ឱអ៊ុម ចៅបូរាណ បាននិយាយ​អំពី​របៀប​ដែល BYU Pathways Worldwide បានផ្លាស់ប្តូរ​ជីវិត​របស់គាត់ ។  គាត់​បានចាប់​ផ្តើម​រៀន Pathway បន្ទាប់មក​រៀន BYU អៃដាហូ ហើយ​ឥឡូវនេះ​គាត់​នឹង​ចូលរៀន​នៅ​សាកលវិទ្យាល័យ BYU-ហាវៃ ។ គាត់​បាន​និយាយ​ថា « សូម​ទីពឹង​លើ​ព្រះអម្ចាស់ សូម​បន្ត​រៀន Pathway ដើម្បី​យើង​អាច​បន្ត​ការ​អប់រំ​បាន » ។

Devona Jackson បាន​និយាយ​អំពី​ការអប់រំ និង BYU Pathways Worldwide ។ Devona គឺជា YSA ហើយ​មាន​សញ្ញាបត្រ​ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​ផ្នែក​កម្មវិធី​អប់រំ ។ នាង​បាននិយាយ​ថា ការអប់រំ​គឺជា​ច្រក​ទៅកាន់​អនាគត​ដ៏​ល្អ​ភ្លឺស្វាង និង​ជា​របៀប​មួយ​ក្នុង​ការផ្គត់ផ្គង់​គ្រួសារ​បានកាន់តែ​ប្រសើរ ហើយ​ធ្វើ​ជា​អ្នក​បម្រើ​កាន់តែ​ប្រសើរ​ក្នុង​សាសនាចក្រ ។ BYU Pathways Worldwide ផ្តល់​ជាជំនួយ​នូវ​ឧបករណ៍​ទាំងនោះ ។

ប្រធាន យ៉ិន ផល្លា និយាយ​អំពី​អាពាហ៍​ពិពាហ៍​ និង​ការរក​គូ ។  គាត់​បាន​និយាយ​ថា យើង​គួរ​ដាក់​គោលដៅ ​និង​នៅក្នុង​បរិយាកាស​ល្អ ។ គាត់​បានណែនាំ​យើង​ថា​យើង​គួរតែ​ខិតខំ ​និង​ចំណាយ​ពេល​របស់យើង​ដោយ​ឈ្លាសវៃ ហើយ​មិន​ត្រូវ​ផ្ដោតលើ​សម្ភារ​និយមទេ ។

ព្រះវិហារ​បរិសុទ្ធ​គឺជា​ប្រធានបទ​ពិភាក្សា​ដោយ ប្រធាន ​ទូច សោភ័ណ្ឌ ។  គាត់​បាន​និយាយ​អំពី​តម្រូវការ និង​គោលបំណង​ដើម្បី​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ គាត់​បាន​និយាយ​ថា ការរៀប​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ គឺ​ចាំបាច់​ដើម្បី​ទទួល​បាន​ពរជ័យ​ដ៏​អស្ចារ្យ​បំផុត​នៃ​ដំណឹងល្អ ។

បងស្រី​ ម៉ារី ណា ដែលជា​អ្នកប្រឹក្សា​ពង្សប្រវត្តិ​មកពី​ស្តេក​ខាងជើង បាន​ចែកចាយ​ជំនាញ​របស់គាត់​ពី ពង្សប្រវត្តិ និង​តម្រូវការ​ក្នុងការ​រៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ដោយ​ទាញយក​កម្មវិធី​ពង្សប្រវត្តិ និង​បញ្ចូល​ឈ្មោះ​គ្រួសារ​ទៅក្នុង​គណនី​ផ្ទាល់ខ្លួន ។  គាត់​បាន​សុំ​ឲ្យ YSA ប្រើ​ទូរសព្ទ​ដៃ​របស់​ពួកគេ ហើយ​ទាញយក​កម្មវិធី​នេះ ហើយ​ចូល​ក្នុង​គណនី​របស់​ពួកគេ ។

ថ្នាក់រៀន​នៅ​ថ្ងៃសុក្រ​មាន​អ្នក​ចូលរួម​ជិត ២៥០ នាក់ ហើយ​មាន YSA ជាង ៣០០ នាក់​នៅ​សន្និសីទ​នា​ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ ។  ពេល​បញ្ចប់​ថ្នាក់ ពួកគេ​បាន​ផ្អាក​ទទួលទាន​អាហារ​ពេលល្ងាច​នៅក្នុង​សណ្ឋាគារ ដែលជា​អាហារ​បែប​ប៊ូហ្វេ​ដ៏​ឆ្ងាញ់​ពិសារ ។  សន្និសីទ​ថ្ងៃដំបូង​បានបញ្ចប់​ដោយ​វគ្គ​សំណួរ-ចម្លើយ ជាមួយ​សមាជិក​ក្រុម ដែល​រួម​មាន​អ្នក​ឡើង​និយាយ​ក្នុង​សន្និសីទ​មួយចំនួន និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​ស្តេក ។

សន្និសីទ​ថ្ងៃទីពីរ YSA ចូលរួម​នៅ​សួនទឹក​ក្បែរ​នោះ ដែល​មាន​កន្លែង​រអិល​លើ​ទឹក អាង​ទឹក​រលក និង​ក្ដារ​ជិះ​លើ​រលក ។  អាកាសធាតុ​មាន​សភាព​ត្រជាក់ និង​មាន​ភ្លៀងធ្លាក់​ខ្លាំង ប៉ុន្តែ​កត្តា​ទាំងនេះ​មិន​បាន​រារាំង​ថ្ងៃ​ដ៏​រីករាយ​នៅក្នុង​ទឹក និង​បានជួប​មិត្តភក្តិ​ថ្មីៗ​មកពី​ទូទាំង​ប្រទេស​កម្ពុជា​នោះ​ទេ ។

អាហារ​ពេល​ល្ងាច​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន ស៊ូ ស៊ូគីស៊ុប ក្នុង​រាជធានី​ភ្នំពេញ ។  ភោជនីយដ្ឋាន​នេះ​មាន​ទំហំ​ធំ ហើយ​អាច​ផ្ទុក​ឡាន​ក្រុង និង YSA និង​អ្នកដឹកនាំ​ទាំងអស់ ហើយ​គ្រប់គ្នា​ចូលចិត្ត​អាហារ​នៅ​ទីនេះ ។

សន្និសីទ​ថ្ងៃទី​ពីរ​បាន​បញ្ចប់​ដោយ​មាន​ពិធី​ជប់លៀង​នៅ​អាង​ហែលទឹក​ដែល​មាន​ការរាំ ច្រៀង និង​លេង​ជុំវិញ​តំបន់​អាង​រយៈពេល​បី​ម៉ោង ។

ព្រឹក​ថ្ងៃ​អាទិត្យ​បាន​ប្រារព្ធ​ឡើង​នៅក្នុង​បន្ទប់​សន្និសីទ​ដ៏​ធំ ដែល YSA រីករាយ​នឹង​ការប្រជុំ​សាក្រាម៉ង់​ខាងវិញ្ញាណ​ដ៏​ពិសេស ដែល​ធ្វើឡើង​ដោយ YSA ម្នាក់ ។  អ្នក​កាន់​បព្វជិតភាព​មកពី​ស្តេក និង​មណ្ឌល​នីមួយៗ​បាន​ប្រសិទ្ធពរ និង​ចែក​សាក្រាម៉ង់ ។  បុគ្គល​ម្នាក់​បាន​ពិពណ៌នា​ថា​វា​ជា « ព្រឹត្តិការណ៍​ដ៏​ពិសេស និង​បរិសុទ្ធ​ពោរពេញ​ដោយ​ព្រះ​វិញ្ញា » ។  អំឡុង​ពេល​ផ្នែក​ប្រជុំ​សាក្រាម៉ង់ វា​ស្ងប់ស្ងាត់​ខ្លាំង​ណាស់​ដែល​អ្នក​អាច​ឮ​សំឡេង​អ្វី​ធ្លាក់​បាន ។

ប្រធាន អេង បាន​មាន​ប្រសាសន៍​ថា « វា​ជា​អព្ភូតហេតុ​មួយ ដែល​គិត​ថា យុវមជ្ឈិមវ័យ ៣០០ នាក់ បាន​ជួបជុំ​គ្នា​មកពី​ទូទាំង​ប្រទេស នៅ​កន្លែងតែ​មួយ​ដូច្នេះ ។ ខ្ញុំ​ជឿ​ថា មនុស្ស​ស្ទើរតែ​គ្រប់គ្នា​នៅក្នុង​បន្ទប់​នោះ​ត្រូវបាន​រំជួលចិត្ត​ដោយ​គារវភាព និង​ព្រះវិញ្ញាណ​ដែល​គង់​នៅ នៅពេល​យើង​បន្ត​សេចក្តី​សញ្ញា​របស់យើង​ជាមួយគ្នា ហើយ​វា​ជា​លើក​ទីមួយ​ហើយ ដែល​សមាជិក​មកពី​គ្រប់​តំបន់​នៃ​ប្រទេស​កម្ពុជា​បាន​ជួបជុំ​គ្នា​ដើម្បី​ទទួលទាន​សាក្រាម៉ង់​ជាមួយគ្នា​ជា YSA បែប​នេះ » ។

បន្ទាប់ពី​ផ្នែក​សាក្រាម៉ង់​នៃ​កិច្ចប្រជុំ សមាជិក YSA ប្រមាណ ៣០ នាក់​បាន​ឈរ ហើយ​ចែកចាយ​ទីបន្ទាល់ និង​បទពិសោធន៍​របស់​ពួកគេ​អំពី​សន្និសីទ និង​ពី​របៀប​ដែល​ពួកគេ​ឥឡូវនេះ​យល់ពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារបរិសុទ្ធ ហើយ​មិន​ពន្យារពេល​ទៀត​ឡើយ ហើយ​អ្នក​ខ្លះ​ថែម​ទាំង​បាន​ចែកចាយ​ថា ពួកគេ​នឹង​ទៅ​បម្រើ​បេសកកម្ម​ដោយសារតែ អ្វី​ដែល​ពួកគេ​បានរៀន និង​ទទួល​អារម្មណ៍​ពេញ​មួយ​សកម្មភាព​នេះ ។  YSA មួយ​ចំនួន​បាន​បង្ហាញ​អារម្មណ៍​ថា ពួកគេ​មិន​ត្រឹមតែ​រីករាយ​នឹង​សកម្មភាព​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ស្ម័គ្រចិត្ត​ធ្វើ​ការផ្លាស់ប្តូរ​សំខាន់ៗ​ក្នុង​ជីវិត​ដោយសារតែ​សកម្មភាព​នេះ ។

នៅចុង​បញ្ចប់​នៃ​ការប្រជុំ​របស់យើង ប្រធាន​បេសកកម្ម​កម្ពុជា ប្រធាន នាង គួនណូវាសនា បាន​ថ្លែង​ទីបន្ទាល់​ថា YSA គឺជា​ជំនាន់​ដែល​ព្រះអម្ចាស់​បានរៀបចំ​សម្រាប់​ថ្ងៃ​ចុងក្រោយ ហើយ​ថា « អ្នក​ដែល​នៅក្នុង​ការប្រជុំ​នេះ​នឹង​ក្លាយ​ជា​អ្នកដឹកនាំ​​នៃ​សាសនាចក្រ​ដែល​បានស្ដារឡើងវិញ​របស់​ព្រះគ្រីស្ទ នាពេល​អនាគត » ។ គាត់​បាន​មាន​ប្រសាសន៍​ថា « ប្អូនៗ​គឺជា​បុត្រាបុត្រី​របស់​ព្រះ មុន​ពេល​ដែល​ពិភពលោក​ផ្តល់​ឲ្យ​ប្អូនៗ ហើយ​ប្អូនៗ​ត្រូវ​ជឿលើ​សក្តានុពល​របស់​ប្អូនៗ » ។

សន្និសីទ​នេះ​បាន​បញ្ចប់​ដោយ​មាន​អាហារ​ថ្ងៃត្រង់​នៅ​សណ្ឋាគារ មុនពេល​ចេញ​ដំណើរ​ទៅកាន់​គោលដៅ​ជាច្រើន​របស់​ពួកគេ ។  មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​មកពី​ខេត្ត​ដើម្បី​រីករាយ​នឹង​វត្តមាន​របស់​គ្នា​ទៅវិញ​ទៅមក ។ YSA ខ្លះ​បានធ្វើ​ដំណើរ​ច្រើនជាង​ប្រាំពីរ​ម៉ោង​ដើម្បី​ជួប​ជាមួយ YSA ផ្សេង​ទៀត​ដែល​ចែកចាយ​ជំនឿ​ដូចគ្នា ។  សន្និសីទ YSA ទូទាំង​ប្រទេស ជារឿយៗ​ជាឱកាស​តែមួយ​គត់​ដែល YSA ត្រូវ​ជួប​ជាមួយ​អ្នកផ្សេង​ទៀត​ដែល​មាន​ជំនឿ​ដូចគ្នា ។

ភាពជោគជ័យ​នៃ​សន្និសីទ​នេះ​កើតចេញ​ពី​គណៈកម្មាធិការ​រៀបចំ​ផែនការ YSA ប្រជុំ​រួមគ្នា​នៅ​ដើម​រដូវ​ក្តៅ ដើម្បី​ចាប់ផ្តើម​ការរៀបចំ ។  ការពិភាក្សា​អំពី​ប្រធានបទ​សម្រាប់​សន្និសីទ​បាន​ចាប់ផ្តើម​នៅ​ខែ​សីហា និង​ខែ​កញ្ញា ឆ្នាំ ២០២២ ។  នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មុនពេល​សន្និសីទ​ធ្វើ​ឲ្យ​គណៈកម្មាធិការ​រៀបចំ​ផែនការ YSA ប្រញាប់ប្រញាល់​ដើម្បី​បញ្ចប់​ការរៀបចំ​ចុងក្រោយ ។  សមាជិក​គណៈកម្មាធិការ​បាន​មក​ដល់​សន្និសីទ​មុន​កាលកំណត់ ដើម្បី​តុបតែង និង​រៀបចំ​សម្រាប់​ការមក​ដល់​របស់​ភ្ញៀវ ។

YSA ត្រូវ​បាន​សួរ​ថា​តើ​ពួកគេ​ចូល​ចិត្តអ្វី​ជាងគេ​អំពី​សន្និសីទ ។  រដ្ឋា ថា​នាង​ចូលចិត្ត​ការនិយាយ​អំពី Pathways និង​ការអប់រំ​ព្រោះ Pathways បាន​ផ្លាស់ប្តូរ​ជីវិត​របស់​នាង ។ ឆាងលីម បាន​និយាយ​ថា នាង​ចូលចិត្ត​សន្និសីទ និង​ចូលចិត្ត​ការពិភាក្សា​អំពី​អាពាហ៍ពិពាហ៍ និង​ព្រះវិហារ​បរិសុទ្ធ​បំផុត ។  នាង​ក៏​បាន​និយាយ​ដែរ​ថា នាង​មាន​មិត្តភក្តិ​ដែល​ប្រាប់​នាង​ថា​ដោយសារ​សន្និសីទ​នេះ​ពួកគេ​នឹង​ធ្វើ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ក្នុង​ជីវិត​របស់​ពួកគេ ។ មនុស្ស​ជា​ច្រើន​ទៀត​ចូលចិត្ត​ថ្នាក់រៀន និង​ការប្រជុំ​សាក្រាម៉ង់ ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.