20240531_0942_CSmith_2112-(1).jpg
Translation

សមាគម​សង្គ្រោះ​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ដើម្បី​កែលម្អ​សុខភាព និង​សុខុមាលភាព​របស់​ស្ត្រី និង​កុមារ

សាសនាចក្របរិច្ចាគថវិកាចំនួន ៥៥.៨ លានដុល្លារអាមេរិក ដើម្បីជួយដល់កុមារ ១២ លាននាក់ និងស្ត្រី ២.៧ លាននាក់

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ កំពុង​ពង្រីក​កិច្ចខិតខំ​ប្រឹងប្រែង​របស់ខ្លួន​ដើម្បី​ជួយដល់​ស្ត្រី និង​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​នៅ​ជុំវិញ​ពិភពលោក ។

គោលបំណង​ដែល​ដឹកនាំ​ដោយ​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​នៃ​សាសនាចក្រ គឺ​ដើម្បី​ពង្រឹង​កម្មវិធី​សុខភាព និង​អាហារូបត្ថម្ភ ដោយ​ការចូលរួម​ជាមួយ​អង្គការ​មិន​ស្វែងរក​ប្រាក់ចំណេញ​ចំនួន​ប្រាំ​បី ។ កម្មវិធី​ទាំងនេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ។ អង្គការ​មិន​ស្វែងរក​ប្រាក់ ចំណេញទាំងនោះ រួមមាន ៖

  • អង្គការ CARE International
  • អង្គការ Catholic Relief Services
  • អង្គការ Helen Keller Intl
  • អង្គការ iDE
  • អង្គការ MAP International
  • អង្គការ Save the Children
  • អង្គការ The Hunger Project
  • អង្គការ Vitamin Angels

ការរួមចំណែក និង​ផល​ប៉ះពាល់

Downloadable b-roll and SOTs

ខណៈ​ពេល​នៅ​អាមេរិក​កណ្តាល​សង្កេត​មើល​ការងារ​មួយចំនួន​ដែល​បានផ្តួចផ្តើម​កាល​ពី​ឆ្នាំ​មុន​ដើម្បី​ជួយ​ដល់ ស្រ្តី និង​កុមារ ប្រធាន​សមាគម​សង្រ្គោះ​ទូទៅ ខាំមៀល អិន ចនសុន បានប្រកាស​ពី​របៀប​ដែល​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​នឹង​ពង្រីក ។ សាសនាចក្រ​បរិច្ចាគ​ទឹកប្រាក់​ចំនួន ៥៥.៨ លាន​ដុល្លារ​អាមេរិក​ដល់​អង្គការ​ទាំងឡាយ​ខាងលើ ។ អង្គការ​ទាំងនេះ​នឹង​ប្រើប្រាស់​មូលនិធិ​នេះ​ដើម្បី​ផ្តល់​ពរជ័យ​ដល់​ស្ត្រី និង​កុមារ​ក្នុង​ប្រទេស​ចំនួន ១២ ដែល​មាន​តម្រូវការ​ខ្ពស់ ។

ទឹកប្រាក់​នេះ​នឹង​ជួយ​ដល់​កុមារ​ដែល​មាន​អាយុ​ក្រោម ៥ ឆ្នាំ ចំនួន ១២ លាន​នាក់ និង​ស្រ្តី​មាន​ផ្ទៃពោះ​ចំនួន ២.៧ លាន​នាក់ និង​ម្តាយ​វ័យក្មេង​នៅ​ទីតាំង​ដូច​ខាងក្រោម ៖ ប្រទេស​បង់ក្លាដែស, ប្រទេស​កម្ពុជា, សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ, ប្រទេស​ហ្គាណា, ប្រទេស​កេនយ៉ា, ប្រទេស​ម៉ាលី, ប្រទេស​នេប៉ាល់, ប្រទេស​នីហ្សេរីយ៉ា, ប្រទេស​ហ្វីលីពីន, ប្រទេស​សេណេហ្គាល់, ប្រទេស​សេរ៉ាឡេអូន និង​ប្រទេស​សំប៊ី ។

ប្រធាន ចនសុន បាន​មាន​ប្រសាសន៍​ថា « ការរីកចម្រើន​ជា​សកល​ចាប់ផ្តើម​ដោយ​ការចិញ្ចឹម​កូន និង​ការពង្រឹង​ដល់​ស្ត្រី​ទាំងឡាយ ។ នៅពេល​យើង​ផ្ដល់​ពរជ័យ​ដល់​ស្រ្តី​ម្នាក់ នោះ​អ្នក​ផ្ដល់​ពរជ័យ​ដល់​ក្រុមគ្រួសារ​មួយ សហគម​មួយ និង​ប្រជាជាតិ​មួយ ។ នៅពេល​អ្នក​ផ្ដល់​ពរជ័យ​ដល់​កុមារ​ម្នាក់ អ្នក​កំពុង​វិនិយោគ​លើ​អនាគត » ។

ទីប្រឹក្សា​របស់​ប្រធាន ចនសុន បាន​ទៅ​ទស្សនកិច្ច​ទីតាំង​ផ្សេងៗ​ទៀត ដែល​សាសនាចក្រ​កំពុង​ពង្រីក និង​ពន្លឿន​ជំនួយ​របស់ខ្លួន​សម្រាប់​ស្ត្រី និង​កុមារ​ដែល​ងាយ​រងគ្រោះ ។

នៅទីក្រុងអាក្រា ប្រទេស​ហ្គាណា ទីប្រឹក្សា​ទីមួយ ចេ អាណែត ដិននីស បាន​មាន​ប្រសាសន៍​ថា គាត់​សង្ឃឹម​ថា​កិច្ចសហការ​នេះ​ក្លាយ​ទៅជា​គំរូ​ដល់​អ្នកដទៃ​ឲ្យ​ធ្វើ​តាម ។ គាត់​បានបន្ត​ថា ៖ « វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ដែល​បានឃើញ​អង្គការ​ទាំងនេះ​បានបណ្តាក់ទុន​ជាច្រើន​លើ​អាហារូបត្ថម្ភ​កុមារ និង​សុខុមាលភាព​របស់​ម្តាយ » ។

នៅ​ទីក្រុង​ហ្គូដាឡាហារ៉ា ប្រទេស​ម៉ិកស៊ិក ទីប្រឹក្សា​ទី​ពីរ គ្រីស្ទីន អិម យី បាន​ធ្វើ​ជា​សាក្សី​អំពី​អំណាច​នៃ​ការលះបង់​ខ្លួន​ឯង ។

ស៊ីស្ទើរ យី បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​បានឃើញ​បងប្អូន​ស្រ្តី​ជា​ច្រើន​ថ្វាយ​អស់​ពី​សមត្ថភាព​របស់​ពួកគេ​ដល់​ព្រះអម្ចាស់ ។ ពួកគេ​មើលថែ​អ្នក​ដែល​នៅក្នុង​ផ្ទះ​របស់​ពួកគេ​ផ្ទាល់ សហគមន៍​របស់​ពួកគេ និង​អ្នកជិតខាង​របស់​ពួកគេ » ។

មូលនិធិ​ថ្មី​នេះ​នឹង​គាំទ្រ​ដល់​កម្មវិធី​សុខភាព​ផ្អែក​លើ​ជាក់ស្តែង រួមទាំង ៖

  • ការព្យាបាល និង​បង្ការ​កង្វះ​អាហារូបត្ថម្ភ​ចំពោះ​ស្ត្រី ទារក និង​កុមារ​តូចៗ
  • ផ្តល់​ការថែទាំ​សុខភាព​ខាងសតិ​អារម្មណ៍​របស់​ម្តាយ និង
  • ការពង្រឹង​ប្រព័ន្ធ​អាហារ

ធនធាន​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​លទ្ធភាព​ទទួល​បាន​អាហារូបត្ថម្ភ ពង្រឹង​ប្រព័ន្ធ​សុខភាព និង​ផ្តោតលើ​សុខុមាលភាព​របស់ស្ត្រី និង​កុមារ​មានភាព​ប្រសើរ​ឡើង ។

សារ៉ា ប៊ូជី នាយក​ប្រតិបត្តិ​នៃ​អង្គការ​ហេឡែន ខេលល័រ​អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា ជំនួយ​មកពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​មាន​តម្លៃ​ណាស់ ។

ប៊ូជី បានមាន​ប្រសាសន៍ថា « ការបង្កើន​ការចំណាយ​ប្រកប​ដោយ​ប្រសិទ្ធភាព សេវា​អាហារូបត្ថម្ភ​ដែល​បានបញ្ជាក់​គឺមាន​សារៈសំខាន់​ក្នុងការ​កែប្រែ​ជីវិត​របស់​ម្តាយ និង​កុមារ​នៅ​ទូទាំង​ពិភពលោក ។ យើង​មាន​អំណរគុណ​ចំពោះ​ការ​វិនិយោគ​ដ៏​អស្ចារ្យ​លើ​អាហារូបត្ថម្ភ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដោយ​សហការ​ជាមួយ​អង្គការ​ផ្សេងៗទៀត ការវិនិយោគ​នេះ​នឹង​ជួយ​សហគមន៍​បង្កើត​ការផ្លាស់ប្តូរ​យូរអង្វែង​ដើម្បីឲ្យ​កុមារ​គ្រប់រូប​មានឱកាស​ធំឡើង​ដោយមាន​សុខភាពល្អ » ។

លោក ធីម ព្រីវីត្ត ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​នៃ​គម្រោង​បញ្ចប់​ការស្រេកឃ្លាន បាន​មាន​ប្រសាសន៍​ថា លោក​មានកិត្តិយស​ដែល​ជាផ្នែកមួយ​នៃ​ក្រុម​ដែល​ធ្វើការ​ដើម្បី « នាំយក​នូវ​ចក្ខុវិស័យ​នៃ​អនាគត​ដែល​គ្មាន​ការស្រេកឃ្លាន ដែលម្តាយ កុមារ និង​សហគមន៍​របស់​ពួកគេ​មាន​ឱកាស​រីកចម្រើន » ។

**carousel-contain**

ប្រធាន ចនសុន បាន​មាន​ប្រសាសន៍​ថា អង្គការ​ទាំង​ប្រាំ​បី​មាន « កំណត់ត្រា​ពិសេស » នៃ​ការសហការ​គ្នា​ដើម្បី​កែលម្អ​សុខភាព​មាតា និង​ទារក ។

ប្រធាន ចនសុន បានបន្ត​ថា « គោលដៅ​របស់​យើង​គឺជួយ​ពួកគេ​ក្នុងការបង្កើន​ការងារ​របស់​ពួកគេ ដើម្បី​ផ្ដល់​ឲ្យ​ស្ត្រី និង​កុមារ​នូវ​សេវា​សុខភាព និង​អាហារូបត្ថម្ភ​ដែល​ពួកគេ​ត្រូវការ​ជាចាំបាច់ ។ យើង​មាន​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​ពួកគេ និង​លទ្ធផល​ដែល​បង្ហាញ​ឲ្យ​ឃើញ​នៅជុំវិញ​ពិភពលោក » ។

ហេតុអ្វី​បានជា​រឿងនេះ​មាន​សារៈសំខាន់ ?

មនុស្ស​ប្រមាណ ៣ ពាន់លាន​នាក់ នៅទូទាំង​ពិភពលោក​ខ្វះ​លទ្ធភាព​ក្នុងការទទួល​របប​អាហារ​ដែលមាន​សុខភាពល្អ និង​ប្រឈម​នូវ​កង្វះ​អាហារូបត្ថម្ភ ។ ក្នុង​ចំណោម​កុមារ​អាយុ​ក្រោម ៥ ​ឆ្នាំ ចំនួន ១៤៨ លាន​នាក់​មានភាព​ក្រិន ( មិន​លូតលាស់​ត្រឹមត្រូវ ) និងចំនួន ៤៥ លាន​នាក់​ខ្វះការ​ថែទាំ ( ស្គម ) ។

សុខភាព​របស់​ម្តាយ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អាហារ​រូបត្ថម្ភ​របស់​កុមារ ។ អាហា​រូបត្ថម្ភ​ត្រឹមត្រូវ​អំឡុង​ពេលមាន​ផ្ទៃពោះ និង​បំបៅ​ដោះកូន​ជួយ​ឲ្យ​ម្តាយ និង​កូន​មាន​សុខភាពល្អ ។ ដោយ​ទទួលបាន​តួលេខ​គួរ​ឲ្យ​ព្រួយបារម្ភ​ទាំងនេះ ការសហការ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ធ្វើ​ឲ្យ​មាន​ការរីក​ចម្រើន ។

ប្រធាន ចនសុន បាន​បន្ថែម​ថា « ម្តាយ​គឺជា​បុគ្គល​ដ៏​សំខាន់​នៅក្នុង​ផ្ទះ និង​សហគមន៍​ជុំវិញ​ពិភពលោក ។ នៅពេល​ម្តាយ​មាន​សុខភាពល្អ និង​អាច​ផ្តល់​អាហារ​មាន​ជីវជាតិ​ដល់​កូនៗ ពួកគេ​ក៏​រីកចម្រើន​ដែរ ។ នៅពេល​ខ្ញុំ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ខ្ញុំបាន​ឃើញ​ផ្ទាល់ភ្នែក​ថាតើ​ភាពពិត​របស់​មនុស្ស​ស្រី​មាន​ភាព​វិសេស​វិសាល និង​ខុសប្លែក​ពីគេ​ប៉ុនណា ។ ទោះជាយ៉ាង​ណា​ក៏​ដោយ ម្តាយ​គ្រប់រូប​មាន​យ៉ាងហោច​ណាស់​រឿង​មួយ​ដូចគ្នា ៖ ពួកគេ​ចង់​ចិញ្ចឹម​កូន​របស់​ពួកគេ​ដើម្បី​ពួកគេ​អាច​ទំនុក​បម្រុង​ដល់​អនាគត » ។

អង្គការ​ទាំងនេះ​បាន​សហការ​គ្នា​រួច​ហើយ ។ បន្ទាប់ពី​ការប្រជុំ​នាពេល​ថ្មីៗនេះ​នៅ​ទីក្រុងអាក្រា អ្នក​តំណាង​របស់​ពួកគេ​កំពុង​រៀបចំ​ចែកចាយ​ព័ត៌មាន​ថ្មីៗ​នៅក្នុង​ការប្រជុំ​កំពូល​អំពី​អាហា​រូបត្ថម្ភ​សម្រាប់​ការលូតលាស់​នៅ​ទីក្រុងប៉ារីស ប្រទេស​បារាំង ដែល​គ្រោងធ្វើ​នៅ​ខែមីនា ឆ្នាំ២០២៥ ។

គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ

គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​ត្រូវបាន​ហៅ​ឲ្យ​ដឹកនាំ​សមាគម​សង្គ្រោះ ជា​អង្គការ​សម្រាប់​ស្ត្រី​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែលមាន​សមាជិក​រាប់លាន​នាក់​នៅទូទាំង​ពិភពលោក ។ គណៈប្រធាន​មាន​ប្រធាន​មួយ​រូប និង​ទីប្រឹក្សា​ពីរ​នាក់ ដែល​ត្រូវ​បាន​ហៅ​ដោយ​ប្រធាន​សាសនាចក្រ ។ ស្ត្រី​បី​រូប​នេះ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី​សួរសុខទុក្ខ បង្រៀន និង​ផ្ដល់​ការងារ​បម្រើ​ដល់​ស្ត្រី​នៃ​សាសនាចក្រ ។ ពួកគាត់​ក៏​ប្រឹក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទូទៅ​ផ្សេងទៀត​ទាក់ទង​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​មនុស្សធម៌​ជាសាកល ព្រមទាំង​ពង្រឹង​ស្ត្រី និង​ក្រុមគ្រួសារ​គ្រប់​មជ្ឈដ្ឋាន​ផងដែរ ។