limasur18032023_6.jpeg
Translation

សមាគម​សង្រ្គោះ​ខែ ឧសភា ឆ្នាំ ២០២៣

សមាជិកប្រារព្ធខួបរបស់សមាគមសង្គ្រោះ និងទិវាសិទ្ធិនារី​អន្តរជាតិ

នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ ស្ត្រីទូទាំងពិភពលោកបានប្រារព្ធខួបលើកទី ១៨១ នៃការបង្កើតសមាគមសង្គ្រោះ ដែលជាអង្គការនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយសម្រាប់ស្ត្រីដែលមានអាយុ ១៨ ឆ្នាំឡើងទៅ ។ មនុស្ស​ជា​ច្រើន​បាន​គោរព​ថ្ងៃ​នេះ​ដោយ​ការ​សហការ​ ​និង​ការ​បម្រើ​ដល់សហគមន៍​របស់​ពួកគេ ។

ស្ត្រីនៅទូទាំងទ្វីបអាហ្រ្វិកខាងលិច បានផ្តល់កិត្តិយសដល់កេរដំណែលរបស់អ្នកដឹកនាំសមាគមសង្គ្រោះពីអតីតកាលតាមមធ្យោបាយជាច្រើន រួមទាំងការរៀបចំគម្រោងបម្រើរួមគ្នាជាមួយក្រុមស្ត្រីមូស្លីមនៅប្រទេសហ្គាំប៊ី និងការប្រារព្ធពិធីដង្ហែរក្បួននៅប្រទេសសៀរ៉ា ឡេអូន ។

នៅ គីនសាសា សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ មនុស្សរាប់រយនាក់បានជួបជុំផ្តុំគ្នាដើម្បី​រៀនសូត្រ​មួយ​ថ្ងៃ ។ ពួកគាត់បានស្តាប់អ្នកឡើង​និយាយជាច្រើនបង្រៀនអំពីភាពខ្លួន​ទីពឹងខ្លួន រួមទាំងអ្នកតំណាងមកពីធនាគារ អង្គការមិនមែនរដ្ឋាភិបាល និងក្រុមជំនុំក្នុងតំបន់របស់ពួកគាត់ផងដែរ ។

នៅទីក្រុង កេវេដូ អេក្វាឌ័រ សមាជិកនៃសមាគមសង្គ្រោះបានសម្អាតផ្ទះរបស់គ្រួសារដែលខ្វះខាត ខណៈដែលនៅក្នុង ជូរីឡូស ប្រទេសប៉េរូ មានស្ត្រីប្រហែល ២៥០ នាក់បានជួបជុំគ្នាដើម្បីគោរពដល់សមាជិកសមាគមសង្គ្រោះទាំងអតីតកាល និងបច្ចុប្បន្ន។ ម៉ារីយ៉ា ពូម៉ាកាយ៉ូ សមាជិកអាយុ ១០៥ ឆ្នាំ ដែលបាន​ដើរ​ជាមួយចៅស្រីរបស់គាត់ បាន​ទទួល​ការកោតសរសើរ​ពីស្ត្រីជាមិត្តភក្តិរបស់គាត់ចំពោះការរួមចំណែករបស់គាត់ ។ គាត់បានមាន​ប្រសាសន៍ថា « ខ្ញុំដឹងថានៅក្នុងអង្គការនេះ យើងផ្តល់ជំនួយដល់អ្នកដែលត្រូវការជំនួយ ហើយឥឡូវនេះចៅស្រីរបស់ខ្ញុំក៏នឹងអាចរស់នៅបទពិសោធន៍ទាំងនេះជាមួយអ្នកជិតខាងរបស់គាត់ដែរ » ។

ប្រហែលជាពីរសប្តាហ៍ក្រោយមក សមាជិកសមាគមសង្គ្រោះមកពីទីក្រុងតែមួយក្នុងប្រទេសប៉េរូ បានដាក់គោលការណ៍នៃការបម្រើទាំងនេះទៅជាសកម្មភាព ដោយការជួយអ្នកដែលរងផលប៉ះពាល់ពីទឹកជំនន់ដ៏បំផ្លិចបំផ្លាញនៅលីម៉ា ។ ពួកគេ​បាន​ប្រមូល​អាហារ ទឹក ក្រដាស​អនាម័យ និង​សម្លៀក​បំពាក់​ដែល​មិន​រលួយខូចខាត ហើយ​បាន​ប្រមូល​វា​ធ្វើជា​ឧបករណ៍​ជំនួយ ដែល​បន្ទាប់​មក​ត្រូវ​បាន​បរិច្ចាគ​ដល់​គ្រួសារ​ដែល​ខ្វះខាត​ចំនួន ៥០ ​គ្រួសារ ។

ទិវាសិទ្ធិនារីអន្តរជាតិ

ទិវា​សិទ្ធិនារី​អន្តរជាតិ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ៨ ខែ ​មីនា ប៉ុន្មាន​ថ្ងៃ​មុន​ខួប​សមាគម​សង្គ្រោះ ។ ស្ត្រី​នៅប្រទេស​អូស្ត្រាលី និង​ហ្វីលីពីន​បាន​ប្រារព្ធ​ពិធី​ទាំង​ពីរនេះ ។

នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​សហការ​រៀបចំ​ព្រឹត្តិការណ៍​មួយ​ដែល​ផ្តោត​លើ​សមភាព​ភេទ និង​ការជួញដូរ​មនុស្ស ។ អ្នកចូលរួមបានសិក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់អន្តរជំនឿដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងរបៀបដែលពួកគេអាចចូលរួមក្នុងការងារដ៏សំខាន់នេះ ។

នៅ​ឃ្វីនឡែន ប្រទេស​អូស្ត្រាលី សមាជិក​សមាគម​សង្គ្រោះ​បាន​អញ្ជើញ​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​ឲ្យ​និយាយ​អំពី​វិធី​ជាច្រើន​ដែល​ស្ត្រី​ចូល​រួម​ចំណែក​ក្នុង​សហគមន៍​របស់​ពួកគេ ។ ក្រោយ​មក ភ្ញៀវ​ទាំង​នេះ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ទស្សនាសាលា​ប្រជុំ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ពង្រឹង​ចំណង​រវាង​អ្នក​ដែល​មាន​ជំនឿ​ផ្សេង​ៗ ។