Translation

សាលា​រៀន​នៅ​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទួល​ការកែលម្អ​ជាថ្មី

សាលា​រៀន​ជនបទ​ចំនួន​ប្រាំមួយ​នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក ក្នុង​ខេត្ត​កំពង់​ធំក្នុង​ប្រទេស​កម្ពុជា បាន​ទទួល​ការជួសជុល​ថ្មី ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែកមនុស្សធម៌ ។

សាលារៀន​ចំនួន​ប្រាំមួយ​នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់​ធំ​ នៃប្រទេស​កម្ពុជា ទទួល​បាន​ការជួសជុល និង​រចនាសម្ព័ន្ធ​ថ្មី​ជា​ច្រើន រួមទាំងជួសជុល​ដំបូល​ថ្មី ឥដ្ឋ ឡដុតសម្រាម បន្ទប់ទឹក និង​ម៉ាស៊ីន​បូម​ទឹក ក្រោម​ការបរិច្ចាគ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដើម្បី​បញ្ចប់​គម្រោង​ជួសជុល​នេះ ។ នៅក្នុង​ពិធីប្រគល់​អគារ ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២៣ អភិបាល​ស្រុក លោក វណ្ណៈ សុភានិត បាន​ថ្លែង​អំណរគុណ​ដល់​សាសនាចក្រ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​សាសនាចក្រ ។ គម្រោង​ទាំង​នេះ​ត្រូវ​បាន​រៀបចំ និង​គ្រប់គ្រង​ដោយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌​មកពី​សាសនាចក្រ ។ 

large-group-with-plaques-in-front-of-school.jpg
large-group-with-plaques-in-front-of-school.jpg
សាលារៀន​ចំនួន​ប្រាំមួយ​នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក ទទួល​បាន​ការកែលម្អ និង​រចនា​សម្ព័ន្ធ​ថ្មី​ផ្សេងៗ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌​មកពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ អែលឌើរ រ៉ូដ និង​ស៊ីស្ទើរ ប៉ាទ្រីស៊ីយ៉ា ស្ម៊ីធ ( កណ្ដាល ) ជាមួយ​អភិបាល​ស្រុក នាយក​ផ្នែក​អប់រំ និង​នាយក​ធម្មការ និង​សាសនា ព្រមទាំង​នាយក​មក​សាលារៀន​នីមួយៗ ដែល​ទទួល​បាន​ការកែលម្អ​ថ្មី​ក្នុង​ពិធីប្រគល់​អគារ​នៅ​ថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២៣ ។© 2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ពិធី​នេះ​បាន​គូសបញ្ជាក់​ការបញ្ចប់​ការងារ​ជា​ស្ថាពរ​នៅ​សាលារៀន​ទាំង​ប្រាំមួយ​នេះ ។ ក្នុង​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​រាជការ ដែល​មាន អភិបាល​ស្រុក ប្រធាន​មន្ទី​រអប់រំ និង​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ។ នាយក​សាលា​មកពី​សាលារៀន​នីមួយៗ​ដែល​ទាក់ទង​នឹង​គម្រោង​ជួសជុល​នេះ​បាន មាន​វត្តមាន​បន្ថែម​លើ​គ្រូបង្រៀន សិស្សានុសិស្ស និង​បុគ្គលិក​សាសនាចក្រ ។

ជា​ដំបូង អែលឌើរ រ៉ូដ ស្ម៊ីធ ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌ ដែល​មើល​ការខុសត្រូវ​លើ​គម្រោង​សាលា​ទាំងនេះ​សម្រាប់​សាសនាចក្រ បាន​ថ្លែង​ទៅកាន់​អង្គ​កម្មវិធី ។ គាត់​បាន​ថ្លែង​អំណរគុណ​ចំពោះ​ឱកាស​ជួយ​លើក​កម្ពស់​ស្ថានភាព និង​ឱកាស​សិក្សា​នៅ​ជនបទ​នៃ​ប្រទេស​កម្ពុជា ។ គាត់​បាន​ចែកចាយ​អំណរគុណ​របស់​គាត់​ចំពោះ​លោក​អភិបាល និង​នាយក​សាលា​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគាត់ និង​ជួយ​សម្រួល​ដល់​គម្រោង​នេះ និង​បំណង​ប្រាថ្នា​របស់​ពួកគាត់​ក្នុងការ​ជួយ​កែលម្អ​ជីវិត​របស់​សិស្សានុសិស្ស ។

គាត់​បាន​ប្រាប់​ដល់​សិស្សានុសិស្ស​ថា « ការអប់រំ​គឺជា​គន្លឹះ​ក្នុង​ការបើក​ឱកាស​ដ៏​អស្ចារ្យ​ជាច្រើន​នា​ពេល​អនាគត​របស់​ក្មួយៗ » ។ គាត់​បាន​បន្ថែម​ទៀត​ថា​បើ​យើង​ធ្វើ​ខុស​ក្នុង​ជីវិត​យើង​តែង​អាច​ផ្លាស់​ប្តូរ​ទិសដៅ​បាន​ជានិច្ច ។

ស៊ីស្ទើរ ប៉ាទ្រីសៀ ស្ម៊ីធ ជា​ភរិយា​របស់​គាត់ និង​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ដៃគូ ក៏​បានថ្លែង​ទៅកាន់​អង្គ​កម្មវិធី​ផងដែរ ។ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​ចង់​ថ្លែង​ជា​ចម្បង​ទៅ​កាន់​សិស្ស​ស្រីៗ​នៅក្នុង​សាលា ។ ស៊ីស្ទើរ ស្ម៊ីធ បាន​ចែកចាយ​រឿង​កាល​ពី​ក្មេង​របស់គាត់​អំពី​ឪពុក​គាត់ ដែល​ផ្ដោត​សំខាន់​លើ​ការអប់រំ​សម្រាប់​គាត់​កាល​ពី​ក្មេង ហើយ​ថា គាត់​ត្រូវ​បញ្ចប់​ការសិក្សា​របស់​គាត់ នៅពេល​គាត់​រៀបការ ។

គាត់​បាន​មាន​ប្រសាសន៍​ថា « ការអប់រំ​គឺ​ដូចជា​ការបើក​បង្អួច​ដែល​ក្មួយៗ​អាច​ហោះ​ទៅ​ឆ្ងាយ​តាម​ដែល​ក្មួយៗ​ចង់​ទៅ ។ យើង​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នា​ពេល​អនាគត​នោះ​ទេ ដូច្នេះ​សូម​រៀបចំ​ឲ្យ​ល្អបំផុត ឲ្យ​អស់ពី​លទ្ធភាព​ក្មួយ សម្រាប់​អ្វី​ដែល​នឹង​កើតឡើង​នៅ​អនាគត​របស់​ក្មួយៗ » ។ សុន្ទរកថា​របស់​ស៊ីស្ទើរ ស្ម៊ីធ បានបញ្ចប់​ដោយ​ការ​ទះដៃ និង​អបអរសាទរ​ពីអ្នកចូលរួម ។

អភិបាល​ស្រុក​បាន​ថ្លែង​សុន្ទរកថា ដោយ​ថ្លែង​អំណរគុណ​ដល់​សាសនាចក្រ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​មនុស្សធម៌​របស់​ពួកគាត់ ក្នុងការ​ជួយ​សាលារៀន​នៅ​ក្នុង​ស្រុក និង​សម្រាប់​ការងារ​ដែល​បាន​បញ្ចប់​ជា​ស្ថាពរ​ខណៈពេល​ដែល​សិស្ស​កំពុង​សម្រាក​ពី​ការសិក្សា ។ លោក​ក៏​បាន​មាន​ប្រសាសន៍​ម្តងទៀត​ពី​សារៈសំខាន់​នៃ​ការអប់រំ​សម្រាប់​យុវនារី និង​សិស្សានុសិស្ស​ទាំងអស់ ។ អែលឌើរ និង​ស៊ីស្ទើរ ស៊្មីធ មាន​ក្តី​សោមន្ស​ចំពោះ​ការថ្លែង​អំណរគុណ​របស់​អភិបាល​ស្រុក​ចំពោះ​សាសនាចក្រ ផ្នែក​មនុស្សធម៌​ក្នុងការ​ជួយ​ដល់​សិស្សានុសិស្ស និង​ប្រជាជន​កម្ពុជា ។

Six-schools-in-the-Prasat-Balang-District-received-renovations-and-various-new-structures.-January-9th,-2023.
Six-schools-in-the-Prasat-Balang-District-received-renovations-and-various-new-structures.-January-9th,-2023.
សិស្សា​នុសិស្ស​ចូលរួម​ពិធី​ប្រគល់​អគារ​ជួសជុល​ថ្មី​នៅ​វិទ្យាល័យ​ប្រាសាទ​បល្ល័ង្ក នា​ថ្ងៃទី ៩ ខែ​មករា ឆ្នាំ ២០២៣ ដែល​បាន​ទទួល​ការជួសជុល និង​រចនាសម្ព័ន្ធ​ថ្មី​ផ្សេងៗ ។© 2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ជាពិសេស គម្រោង​សាលា​ស្រុក​ប្រាសាទ​បល្ល័ង្ក រួមមាន​ការជួសជុល​អគារ​សិក្សា និង​ការផ្តល់​ឡដុត​សម្រាម​ថ្មី ។ សាលា​បឋមសិក្សា​ទួលគ្រើល បាន​ទទួល​ឡដុត​សម្រាម​ថ្មី និង​កន្លែង​លាងដៃ ។ សាលា​បឋម​សិក្សា​ក្រយា បាន​ទទួល​ការកែលម្អ​ឡដុត​សម្រាម និង​ជួសជុល​អគារ​ថ្មី ។ ឡដុត​សម្រាម​ថ្មី​ត្រូវ​បាន​សាងសង់​នៅ​វិទ្យាល័យ​ក្រយា និង​សាលា​ត្រពាំង​ថ្ម​ថ្មី ។ សាលា​ដូង​អញ្ចាញ​ទទួល​បាន​ឡដុត​សម្រាម​មួយ កន្លែង​លាងដៃ និង​ម៉ាស៊ីន​បូម​ទឹក​ថ្មី​មួយ ។

នៅចុង​បញ្ចប់​នៃ​ពិធី​នេះ លោក​អភិបាល​ស្រុក និង​ថ្នាក់​ដឹកនាំ​បាន​ធ្វើ​ការផ្តិត​យក​រូបភាព និង​ទស្សនកិច្ច​គម្រោង​ដែល​បាន​បញ្ចប់​ជា​ស្ថាពរ ដែល​សិស្សានុសិស្ស និង​បុគ្គលិក​សាលា​ជាច្រើន​នឹង​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗនេះ ។