Translation

សាសនាចក្រ​ចាប់ផ្តើម​ផ្តល់​ទស្សនាវដ្តី​របស់ខ្លួន​ដោយ​ឥត​គិតថ្លៃ

គ្រួសារ​នីមួយៗ​អាច​ចុះ​ឈ្មោះ​ទទួល​ទស្សនាវដ្ដី​ពិភពលោក​ទាំងបី​ច្បាប់ ៖ ទស្សនាវដ្តី ‹ លីអាហូណា › ‹ ដើម្បីភាពរឹងមាំនៃយុវវ័យ › និង ‹ ប្រិយមិត្ត ›

Magazines-at-No-Cost
Magazines-at-No-Cost
គ្រួសារ​ទាំងឡាយ​នៅ​ជុំវិញ​ពិភពលោក​នឹង​មាន​សិទ្ធិ​ទទួល​ការជាវ​ទស្សនាវដ្ដី​សាសនាចក្រ​ណា​មួយ ឬ​ទាំង​អស់​ក្នុងពេល​ឆាប់ៗ​នេះ​ដោយ​ឥត​គិត​ថ្លៃ ដែល​ចែកចាយ​ដំណើររឿង​របស់​សមាជិក គាំទ្រ​ការសិក្សា​ដំណឹងល្អ​ដែល​ផ្តោតលើ​គេហដ្ឋាន និង​រួមបញ្ចូល​សារលិខិត​ថ្មីៗ​ពី​សមាជិក​នៃ​គណៈប្រធាន​ទីមួយ ឬ​កូរ៉ុម​នៃ​ពួក​ដប់ពីរ​រៀង​រាល់​ខែ ។2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​កំពុង​ផ្តល់​ការជាវ​ទស្សនាវដ្ដី​បោះពុម្ព​ទាំងបី​ច្បាប់​របស់​ខ្លួន​ដោយ​ឥត​គិត​ថ្លៃ ដែល​បច្ចុប្បន្ន​ត្រូវបាន​បោះពុម្ព​ជា ៥០ ភាសា និង​ចែកចាយ​ដល់​សមាជិក​សាសនាចក្រ​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ។

ចាប់ពី​ថ្ងៃទី ១ ខែ​សីហា ឆ្នាំ ២០២៣ អ្នក​ដែល​មាន​គណនី​ព្រះវិហារ នៅ​ផ្នែក​ខ្លះ​នៃ​ពិភពលោក​នឹង​អាច​ចុះ​ឈ្មោះ​ដើម្បី​ជាវ​ទស្សនាវដ្ដី​សាសនាចក្រ​មួយ ឬ​ច្រើន​ប្រចាំ​ឆ្នាំ ( សម្រាប់​មួយ​គ្រួសារ ) ៖ « លីអាហូណា » ( សម្រាប់​មជ្ឈិមវ័យ ) « ដើម្បី​កម្លាំង​នៃ​យុវជន » ( សម្រាប់​យុវវ័យ​អាយុ​ពី ១២ ទៅ ១៨ ឆ្នាំ ) និង « ប្រិយ​មិត្ត » ( សម្រាប់​កុមារ ) ។ ប្រព័ន្ធ​ជាវ​ថ្មី​នេះ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ។ ការជាវ​ដោយ​ឥត​គិត​ថ្លៃ​នឹង​ជា​ការផ្តល់​ជូន​ជាបន្ត​បន្ទាប់​ក្នុង​ឆ្នាំ​ខាង​មុខៗ ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៃ​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍ថា « យើង​ខិត​ទៅ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​យើង​ចូលរួម​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការសិក្សា​ដំណឹងល្អ​នៅក្នុង​គេហដ្ឋាន ។ សាសនាចក្រ​ចង់​ផ្ដល់​លទ្ធភាព​ទទួល​បាន​ប្រសាសន៍​របស់​ព្យាការី​កាន់តែច្រើន ហើយ​យើង​មាន​សេចក្តី​រំភើប​ក្នុង​ការធ្វើ​ឲ្យ​ទស្សនាវដ្ដី​សាសនាចក្រ​ដែល​បាន​បោះពុម្ព​អាច​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ » ។

សាសនាចក្រ​បាន​បោះពុម្ព​ប្រសាសន៍​របស់​ព្យាការី​ដែល​មាន​ជីវិត ហើយ​បាន​ជួយ​សមាជិក​ឲ្យ​យល់​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ទស្សនាវដ្ដី និង​ការបោះពុម្ព​ផ្សាយ​ផ្សេង​ទៀត ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៨៣០ មក​ម្ល៉េះ ។

នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ទស្សនាវដ្ដី​សាសនាចក្រ​បាន​ឆ្លងកាត់​ការផ្លាស់ប្តូរ​សំខាន់ៗ ដើម្បី​គាំទ្រ​សមាជិក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​រៀន និង​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មាតិកា​របស់​ទស្សនាវដ្តី​សាសនាចក្រ​បាន​ធ្វើ​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ងាយ​ស្រួល​សម្រាប់​សមាជិក​ទូទាំង​ពិភពលោក ។ នៅ​ឆ្នាំ ២០២១ សាសនាចក្រ​បាន​ចាប់ផ្តើម​បោះពុម្ព​ទស្សនាវដ្តី​របស់ខ្លួន​សម្រាប់​ក្រុម​អាយុ​នីមួយៗ​ជាច្រើន​ភាសា ឥឡូវនេះ​ទស្សនាវដ្តី​ទាំងនេះ​មានប្រមាណ​ជា ៥០ ភាសា ទាំង​ទម្រង់​បោះពុម្ព និង​ជា​ឌីជីថល ។ មានភាសា​បន្ថែម​ទៀត​ជា​ឌីជីថល ។

Magazines-at-No-Cost
Magazines-at-No-Cost
នៅ​ខែ​មករា ឆ្នាំ ២០២១ សាសនាចក្រ​បាន​ចាប់ផ្ដើម​បោះពុម្ព​ទស្សនាវដ្ដី​សាកល​ចំនួន​បី ៖ លីអាហូណា ប្រិយមិត្ត និង​ដើម្បី​កម្លាំង​នៃ​យុវជន ។2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

ទស្សនាវដ្តី « លីអាហូណា » សម្រាប់​មជ្ឈិមវ័យ ដែល​រំលេច​នូវ​ការបង្រៀន និង​ការបម្រើ​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ចែកចាយ​អត្ថបទ​បំផុសគំនិត​ដែល​បង្ហាញ​ពី​របៀប​អនុវត្ត​តាម​គោលការណ៍​នៃ​ដំណឹងល្អ គាំទ្រ​ការរៀន​ដំណឹងល្អ​នៅឯ​គេហដ្ឋាន និង​ផ្តល់​ការយល់ដឹង​អំពី​ប្រធានបទ​នៃ​ព្រះគម្ពីរ ។

ទស្សនាដ្តី « ដើម្បី​កម្លាំង​នៃ​យុវជន » មាន​សារលិខិត​លើក​ស្ទួយ​ខាង​វិញ្ញាណ​ពី​សាវក និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត ទីបន្ទាល់ និង​បទពិសោធន៍​ពី​យុវវ័យ​ទូទាំង​ពិភពលោក សកម្មភាព​សប្បាយៗ និង​ការបំផុស​គំនិត និង​កម្លាំង​ដើម្បី​ជួយ​យុវវ័យ​ឲ្យ​ស្វែងរក​អំណរ​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ទស្សនាវដ្តី « ប្រិយមិត្ត » អញ្ជើញ​កុមារ​ទូទាំង​ពិភពលោក​ឲ្យ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។ ច្បាប់​នីមួយៗ​មាន​ដំណើររឿង​ព្រះគម្ពីរ សារលិខិត​ដែល​មាន​អត្ថប្រយោជន៍​ដល់​កុមារ​ពី​ព្យាការី និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត មាន​ល្បែងកំសាន្ត និង​ទំព័រ​ផាត់ពណ៌ និង​ដំណើររឿង​របស់​កុមារ​ទូទាំង​ពិភពលោក​ដែល​កំពុង​ដាក់​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះអង្គ​សង្គ្រោះ ។

គណៈប្រធាន​ទីមួយ​បាន​ថ្លែង​នៅ​ក្នុង​លិខិត​ចុះ​ក្នុង​ឆ្នាំ ២០២០ ទៅ​កាន់​ពួក​បរិសុទ្ធ​នៅ​ទូទាំង​ពិភពលោក ៖ « ទស្សនាវដ្តី​សាសនាចក្រ​គឺជា​ធនធាន​ដ៏មាន​តម្លៃ​សម្រាប់​ការរៀនសូត្រ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ គ្រីស្ទ និង​ការមានអារម្មណ៍​ថា​ជា​សមាជិក​នៅក្នុង​សាសនាចក្រ​របស់ទ្រង់ ។ បំណងប្រាថ្នា​របស់​យើង​គឺថា សមាជិក​គ្រប់ទីកន្លែង​នឹង​ជាវ ហើយ​ស្វាគមន៍​ដល់​ឥទ្ធិពល​ដ៏​ទ្រទ្រង់​សេចក្តីជំនឿ​នេះ​ចូលដល់​ដួងចិត្ត និង​គេហដ្ឋាន​របស់​ពួកគេ ។

ប្រធាន​សមាគម​សង្រ្គោះ​ទូទៅ ប្រធាន ខាំមៀល អិន ចនសុន បាន​មាន​ប្រសាសន៍​ថា « នៅពេល​ខ្ញុំ​អាន​ដំណើររឿង​របស់​សមាជិក​នៅ​ជុំវិញ​ពិភពលោក ខ្ញុំ​ចូលចិត្តមើល​ឃើញ​ពី​របៀប​ដែល​យើង​ជា​ព្រះវិហារ​សាកល ទាំង​អស់​គ្នា​កសាង​នគរ​របស់​ព្រះ​ជា​មួយគ្នា ។ វា​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​នឹង​បងប្អូន​ប្រុសស្រី​របស់​ខ្ញុំ​ដែល​ប្រហែលជា​រស់នៅ​ឆ្ងាយ » ។

បន្ទាត់​ពេលវេលា​ដែល​មាន​ទស្សនាវដ្តី​ទាំងនេះ

ចាប់ពី​ថ្ងៃ​ទី ១ ខែ​សីហា ឆ្នាំ ២០២៣ ក្រុម​គ្រួសារ​នៅ​តំបន់​អាស៊ី​ខាង​ជើង និង​អាមេរិក​ខាង​ជើង​ខាង​លិច​របស់​សាសនាចក្រ នឹង​អាច​ជាវ​ទស្សនាវដ្ដី​សាសនាចក្រ​តាម​ជម្រើស​របស់​ពួក​គេ​ដោយ​ឥត​គិត​ថ្លៃ ។ ប្រព័ន្ធ​នៃ​ការជាវ​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​តំបន់​ប្រេស៊ីល​ត្រូវ​បាន​ពន្យារ​ពេល ហើយ​នឹង​ត្រូវ​បាន​ចេញផ្សាយ​នៅពេល​ក្រោយ ។

ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ ២០២៣ ក្រុម​គ្រួសារ​នៅ​អាហ្រ្វិក​កណ្តាល អាហ្វ្រិក​ខាងត្បូង, អាហ្វ្រិក​ខាងលិច, អាស៊ី, ការ៉ាប៊ីន, អាមេរិក​កណ្តាល, អឺរ៉ុប​កណ្តាល, អឺរ៉ុប​ខាងកើត, អឺរ៉ុប​ខាងជើង, ម៉ិកស៊ិក, មជ្ឈិមបូព៌ា ឬ​អាហ្វ្រិក​ខាងជើង, ប៉ាស៊ីហ្វិក, ហ្វីលីពីន, អាមេរិក​ខាងត្បូង, ភាគពាយ័ព្យ និង​តំបន់​អាមេរិក​ខាងត្បូងភាគ​ខាងត្បូង​ ​អាច​ជាវ​បាន ។

ក្រុម​គ្រួសារ​នៅ​តំបន់​អាមេរិក​ខាងជើង​ភាគកណ្តាល, អាមេរិក​ខាងជើង​ភាគ​ឦសាន, អាមេរិក​ខាងជើងភាគអាគ្នេយ៍, អាមេរិក​ខាងជើងភាគនិរតី និងតំបន់​យូថាហ៍ ​អាច​អាវ​បាន​ចាប់​ពី​ថ្ងៃទី ១ ខែ​កុម្ភៈ ឆ្នាំ ២០២៤ នេះ​តទៅ ។

អ្នក​ជាវ​នឹង​ទទួល​បាន​ទស្សនាវដ្ដី​ដំបូង​របស់​ពួកគេ​ពី​ប្រាំមួយ​ទៅ​ប្រាំបី​សប្តាហ៍​បន្ទាប់​ពី​ការជាវ ។ ច្បាប់​ទស្សនាវដ្តី​បច្ចុប្បន្ន​បន្ថែមទៀត​អាច​រក​ទិញ​បាន​នៅ​ហាង ChurchofJesusChrist.org ឬ​នៅ​ហាង​លក់រាយ​ផ្សេងៗ ។ ច្បាប់​មុនៗ​អាច​រក​បាន​ជា​ឌីជីថល​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

របៀប​បញ្ជាទិញ​ទស្សនាវដ្តី

Magazines-at-no-cost
Magazines-at-no-cost
គ្រប់គ្រង​ការជាវ​ដើម្បី​បោះពុម្ព​ទស្សនាវដ្តី​នៅ​លើ​គេហទំព័រ MagazineSubscriptions.ChurchofJesusChrist.org ។ ជ្រើសរើស​ទស្សនាវដ្តី​មួយ​ណា​ដែល​អ្នក​ចង់​បាន ហើយ​បំពេញ​ព័ត៌មាន​បន្ថែម​តាម​តម្រូវការ ។ រូបថត​អេក្រង់​ពី​ទំព័រ​វិបសាយ​ជាវ​ទស្សនាវដ្តី ។2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD

សមាជិក​ពេញវ័យ​នៃ​គ្រួសារ​មួយ​អាច​គ្រប់គ្រង​ការជាវ​នៅ​គេហទំព័រ MagazineSubscriptions.ChurchofJesusChrist.org ចូល​ដោយ​ប្រើគណនី​សាសនាចក្រ ។ អស់​អ្នក​ដែល​គ្មាន​គណនី​សាសនាចក្រ អាច​ចុះ​ឈ្មោះ​ដើម្បី​ទទួល​គណនី​ដោយ​ឥត​គិត​ថ្លៃ​នៅ​គេហទំព័រ account.ChurchofJesusChrist.org។

សូម​ចុច​ប៊ូតុង « ជាវ » នៅ​ជាប់​រូបភាព​ទស្សនាវដ្តី និង​ការពិពណ៌នា​សម្រាប់​ការជាវ​ទស្សនាវដ្តី​ដែល​បាន​បោះពុម្ព ។ សូម​បំពេញ​អាសយដ្ឋាន​ដឹកជញ្ជូន និង​ភាសា​ដែល​អ្នក​ចង់​បាន​នៅខាង​ក្រោម​ទំព័រ​នេះ ។

ដើម្បី​ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​ការជូនដំណឹង​តាម​អ៊ីមែល​ប្រចាំខែ នៅពេល​ដែល​ទស្សនាវដ្តី​ថ្មី​ចេញផ្សាយ​នៅ​លើ​អនឡាញ សូម​ជ្រើសរើស​ទស្សនាវដ្តី​ឌីជីថល​ដែល​ចង់​បាន​នៅក្រោម « អ៊ីមែល​សម្រាប់​ទស្សនាវដ្តី​អនឡាញ » ។

ក្រុមប្រឹក្សា​វួដ​អាច​ចុះឈ្មោះ​សម្រាប់​កុមារ និង​យុវវ័យ​ដែល​មិន​មាន​ឪពុកម្តាយ​មក​ព្រះវិហារ​ជាមួយ​ពួកគេ ក៏​ដូចជា​សម្រាប់​សមាជិក​ដែល​ត្រូវការ​ជំនួយ​បន្ថែម​ផងដែរ ។ មិន​យូរ​ប៉ុន្មាន ថ្នាក់​ដឹកនាំ​អាច​ធ្វើ​ដូចនេះ​បាន​ដោយ​ចូល​ទៅកាន់​របាយការណ៍​ធនធាន​ថ្នាក់ដឹកនាំ និង​ស្មៀន ( ​ធ.ថ.ស ) ហើយ​បន្ទាប់មក​ជាវ​ទស្សនាវដ្តី​នោះ ។ ការជាវ​សម្រាប់​ក្រុម​ទាំងនេះ​នឹង​ទាមទារ​ការអនុញ្ញាត​ពី​សមាជិក​ដែល​ត្រូវការ​ជំនួយ​បន្ថែម និង​ពី​ឪពុកម្តាយ​របស់​កុមារ ។

សូម​មើល​ទំព័រ​សំណួរ ស.ស.ញ.នេះ សម្រាប់​សំណួរ​ដែល​មាន​ចម្លើយ​បន្ថែម​អំពី​ការជាវ​នានា ។

Magazines-at-no-cost
Magazines-at-no-cost
ក្នុងពេល​ឆាប់ៗ​នេះ​ក្រុម​ប្រឹក្សាវួដ​នឹង​អាច​ចុះឈ្មោះ​សម្រាប់​កុមារ និង​យុវវ័យ ដែល​មិន​មាន​ឪពុកម្តាយ​ចូលរួម​ព្រះវិហារ​ជា​មួយ​ពួកគេ ក៏​ដូចជា​សម្រាប់​សមាជិក​ដែល​ត្រូវការ​ជំនួយ​បន្ថែម​ផងដែរ ។2023 by Intellectual Reserve, Inc. All rights reserved.
DOWNLOAD