
Sacred-Music-app-2.0
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានចេញផ្សាយកំណែកែប្រែនៃកម្មវិធីតន្ត្រីពិសិដ្ឋរបស់ខ្លួនសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android ជាមួយនឹងមុខងារថ្មី និងរូបរាងកាន់តែទំនើប ។ការស្ថាបនាឡើងវិញទាំងស្រុងនៃកម្មវិធីតន្ត្រីពិសិដ្ឋដ៏ពេញនិយមរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ដែលបានចេញផ្សាយនៅខែកក្កដា រួមមានមុខងារថ្មីៗ មុខងារដែលបានកែលម្អ និងរូបរាង និងអារម្មណ៍ទំនើបជាងមុន ។ ថ្នាក់ដឹកនាំសាសនាចក្រ និងអ្នកគ្រប់គ្រងផលិតផលមានប្រសាសន៍ថា វាជាបទពិសោធន៍តន្ត្រីដំបូងគេក្នុងចំណោមបទពិសោធន៍តន្ត្រីដែលបានអភិវឌ្ឍជាច្រើនដែលនឹងផលិតឡើង ។
អស់ជាច្រើនឆ្នាំមកហើយដែលពួកបរិសុទ្ធថ្ងៃចុងក្រោយបានប្រើប្រាស់កម្មវិធីតន្ត្រីពិសិដ្ឋយ៉ាងទូលំទូលាយនៅក្នុងការថ្វាយបង្គំតាមផ្ទះ និងថ្ងៃអាទិត្យ ។ កម្មវិធីនេះគ្រាន់តែជាធនធានតន្ត្រីសាសនាចក្រមួយក្នុងចំណោមធនធានតន្ត្រីសាសនាចក្រមួយចំនួនដែលមានគោលបំណងបង្រៀនគោលលទ្ធិ បង្កើនជីវភាពខាងវិញ្ញាណ និងធ្វើឲ្យសេចក្តីជំនឿ និងការប្រែចិត្តជឿចំពោះព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់កាន់តែស៊ីជម្រៅតាមរយៈតន្ត្រីដ៏ពិសិដ្ឋ ។
អែលឌើរ វ៉ាលើរី វី ខរដុន ជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ ដែលលោកបម្រើជាអ្នកប្រឹក្សាលើការកែសម្រួលសៀវភៅទំនុកតម្កើងបានមានប្រសាសន៍ថា « យើងរីករាយក្នុងការផ្តល់ធនធានតន្ត្រីទាំងនេះ ដែលនឹងពង្រឹងដល់ការថ្វាយបង្គំនៅផ្ទះ និងនៅព្រះវិហារ ។
អែលឌើរ វ៉ាលើរី វី ខរដុន បានមានប្រសាសន៍ថា « ព្រះអម្ចាស់បានបង្ហាញពីព្រះទ័យរបស់ទ្រង់អំពីតន្ត្រីពិសិដ្ឋដល់អិមម៉ា ស្ម៊ីធ នៅឆ្នាំ ១៨៣០ » ។ « ទ្រង់បានមានព្រះបន្ទូលថា វាសព្វព្រះហឫទ័យដល់ទ្រង់សម្រាប់ពួកបរិសុទ្ធ ‹ ធ្វើការជំរើសយក ទំនុកសរសើរតម្កើងព្រះដ៏ពិសិដ្ឋទាំងឡាយ … ដើម្បីឲ្យមាននៅក្នុងសាសនាចក្ររបស់យើង › ហើយថាព្រលឹងទ្រង់ត្រេកអរ ‹ ចំពោះ បទចម្រៀងពី ចិត្ត › ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១១–១២ ) ។ ពេលយើងច្រៀង ឬលេងតន្ត្រីពិសិដ្ឋ យើងអញ្ជើញពរជ័យរបស់ព្រះអម្ចាស់មកក្នុងជីវិតរបស់យើង ហើយយើងកាន់តែខិតទៅជិតទ្រង់ » ។
មុខងារថ្មីរបស់កម្មវិធីនេះ
យោងតាម អេដ ឃ្រីនីឃី ដែលជាអ្នកគ្រប់គ្រងផលិតផលតន្ត្រីសម្រាប់សាសនាចក្រ មានប្រសាសន៍ថា កម្មវិធីនេះបានកែលម្អការប្រើប្រាស់របស់អ្នកប្រើប្រាស់ដែលឆ្លើយតបនឹងតម្រូវការជាក់លាក់របស់អ្នកស្តាប់តន្ត្រី និងអ្នកសម្តែងតន្ត្រី ។ លោកបានមានប្រសាសន៍ថា « អ្នកស្តាប់តន្ត្រីនឹងរីករាយនឹងភាពងាយស្រួលនៃការបន្ថែមតន្ត្រីដែលពួកគេចូលចិត្តទៅក្នុងបញ្ជីចាក់ស្តាប់ » ។ « ពួកអ្នកសម្តែងតន្ត្រីនឹងចូលចិត្តភាពងាយស្រួលនៃការស្វែងរកសន្លឹកតន្រ្តីសម្រាប់ក្រុមចម្រៀងពិសេស ឬសម្រាប់តន្ត្រីពិសេស » ។
មុខងារថ្មី ឬកែលម្អមួយចំនួននៅក្នុងកំណែប្រព័ន្ធប្រតិបត្តិការ iOS 2.1 និង Android 2.0 នៃកម្មវិធីតន្រ្តីពិសិដ្ឋ រួមមាន ៖
- ការកែលម្អការស្វែងរក និងការត្រង ( នៅក្នុងប្រព័ន្ធប្រតិបត្តិការ Android )
- មុខងារថ្មីសម្រាប់បង្កើត និងគ្រប់គ្រងបញ្ជីចាក់ស្តាប់
- ការរុករកងាយស្រួលប្រើ
- សមត្ថភាពចែកចាយ និងបោះពុម្ពសន្លឹកតន្ត្រី ( នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS )
កែលម្អការស្វែងរក និងការត្រង
ឥឡូវនេះវាកាន់តែងាយស្រួលក្នុងការស្វែងរកតន្ត្រីដែលអ្នកកំពុងស្វែងរកនៅក្នុងកំណែប្រព័ន្ធប្រតិបត្តិការ Android ។ លិបិក្រមប្រធានបទជួយអ្នកស្វែងរកតន្ត្រីតាមប្រធានបទជាក់លាក់ ។ មុខងារស្វែងរកដែលបានកែប្រែរួមមានម៉ាស៊ីនស្វែងរកអត្ថបទទាំងមូល និងជម្រើសតម្រងផ្សេងៗទៀត ។
មុខងារបញ្ជីចាក់ស្តាប់
មុខងារបញ្ជីចាក់ស្តាប់ថ្មីជួយអ្នកក្នុងការចងក្រង គ្រប់គ្រង និងចែកចាយបញ្ជីចាក់ស្តាប់ពីអាល់ប៊ុមផ្សេងៗ ។ អ្នកក៏អាចទាញយក និងគ្រប់គ្រងតន្ត្រីយ៉ាងងាយស្រួលដើម្បីទុកស្ដាប់ ពេលគ្មានសេវាអ៊ីនធឺណិត ។
ការរុករកងាយស្រួលសម្រាប់អ្នកប្រើ
ងាយស្រួលប្តូររវាងជម្រើសសំឡេងផ្សេងៗ និងរវាងទិដ្ឋភាពនៃសន្លឹកតន្ត្រី និងអត្ថបទចម្រៀង ។ ប្រើជម្រើសបន្ថែមនៅក្នុងការកំណត់ ដើម្បីជ្រើសរើសភាសា កែតម្រូវទម្រង់ងងឹត និងជ្រើសរើសរចនាប័ទពុម្ពអក្សរនៃអត្ថបទចម្រៀង ។

Sacred-Music-App-2.0
ថតអេក្រង់ពីកម្មវិធីតន្រ្តីពិសិដ្ឋ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 2.1 បង្ហាញជម្រើសថ្មីនៅក្នុងការកំណត់សម្រាប់សន្លឹកតន្ត្រី និងទំនុកច្រៀង ។2023 by Intellectual Reserve, Inc. All rights reserved.ចែកចាយ និងបោះពុម្ពចំណុះសម្រាប់សន្លឹកតន្រ្តី
នៅក្នុងកំណែ iOS ប្តូរទំហំសន្លឹកតន្ត្រី ឬជ្រើសរើសកំណែទម្រង់ PDF ដែលអាចចែកចាយបានយ៉ាងងាយស្រួលតាមរយៈឧបករណ៍ឌីជីថល ឬបោះពុម្ព ។ ការណ៍នេះធ្វើឲ្យវាងាយស្រួលសម្រាប់ប្រធានក្រុមចម្រៀងរបស់វួដ និងស្តេក ដើម្បីចែកចាយតន្ត្រីដោយឥតគិតថ្លៃពីបណ្ណាល័យតន្ត្រីរបស់សាសនាចក្រ ។
អ្វីដែលមិនទាន់មាន
អែលឌើរ ខរដុន មានប្រសាសន៍ថា ៖ « ធនធានជាច្រើនទៀតនឹងបង្កើតឡើងនៅប៉ុន្មានខែ និងឆ្នាំខាងមុខ ហើយយើងសង្ឃឹមថាវានឹងជួយអ្នកឲ្យកាន់តែជិតស្និទ្ធជាមួយនឹងព្រះអម្ចាស់ » ។
ធនធានទាំងនោះរួមមានការកែលម្អទំព័រវេបតន្ត្រីរបស់សាសនាចក្រ ក៏ដូចជាការងារដែលកំពុងដំណើរការដោយអ្នកស្ម័គ្រចិត្ត និងបុគ្គលិកសាសនាចក្រ ( ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំក្នុងសាសនាចក្រ ) ដើម្បីកែសម្រួលសៀវភៅទំនុកតម្កើង និងសៀវភៅចម្រៀងកុមារ ដើម្បីបំពេញតាមតម្រូវការនៃព្រះវិហារជាសកល ។
ឃ្រីនីឃី មានប្រសាសន៍ថា ៖ « ដោយសារការណ៍នេះនឹងជាបណ្តុំតន្ត្រីពិសិដ្ឋដំបូងរបស់យើងក្នុងយុគសម័យឌីជីថល នោះការធ្វើបច្ចុប្បន្នភាពទាំងនេះលើបណ្ដាញតន្ត្រីឌីជីថលរបស់យើងនឹងរៀបចំសាសនាចក្រដើម្បីធ្វើអន្តរកម្មជាមួយមាតិកាតន្ត្រីពិសិដ្ឋតាមរបៀបដែលយើងមិនធ្លាប់មានពីមុនមក » ។ « យើងមានក្តីរំភើបក្នុងការចែកចាយការងារតន្ត្រីដ៏ពិសិដ្ឋរបស់យើងបន្ថែមទៀតនៅឆ្នាំខាងមុខ » ។
សំណួរដែលបានសួរជាញឹកញាប់

១. តើនរណាជាទស្សនិកជនចម្បងសម្រាប់មាតិកាតន្ត្រីពិសិដ្ឋ ហើយតើតន្ត្រីពិសិដ្ឋអាចធ្វើអ្វីសម្រាប់ពួកគេបាន ?
កម្មវិធីនេះមានអត្ថប្រយោជន៍ជាពិសេសសម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលចាប់អារម្មណ៍ស្តាប់តន្ត្រីពិសិដ្ឋ និងស្វែងរកសន្លឹកតន្ត្រី ប៉ុន្តែមនុស្សគ្រប់គ្នាត្រូវបានស្វាគមន៍ឲ្យប្រើតន្ត្រីពិសិដ្ឋដើម្បី ៖
- បង្កើនសេចក្តីជំនឿ និងការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ
- បង្រៀន និងរៀនគោលលទ្ធិស្នូល
- ច្រៀងសរសើរតម្កើងព្រះអម្ចាស់ដោយត្រេកអរ
- ស្វែងរកការលួងលោម និងសេចក្តីសុខសាន្ត
- មានស្មារតីសាមគ្គីជាមួយនឹងបុត្រាបត្រីរបស់ព្រះ
២. តើកម្មវិធីតន្រ្តីពិសិដ្ឋខុសគ្នាពីតន្ត្រីនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អដោយរបៀបណា ?
កម្មវិធីតន្រ្តីពិសិដ្ឋមានបណ្ណាល័យតន្ត្រីផ្លូវការរបស់សាសនាចក្រ ដែលរួមមានបទចម្រៀងជាង ៥,០០០ ជាភាសាអង់គ្លេស និងមាតិកាតន្ត្រីជាង ៥០ ភាសាដែលមិនមែនជាភាសាអង់គ្លេស ។
៣. ខ្ញុំមានគំនិត ឬមតិកែលម្អសម្រាប់កម្មវិធីតន្រ្តីពិសិដ្ឋ ។ តើខ្ញុំអាចផ្ញើគំនិត ឬមតិកែលម្អនេះដោយរបៀបណា ?
ទម្រង់ « ផ្ញើមតិកែលម្អ » មាននៅក្នុងផ្នែកការកំណត់នៃកម្មវិធីនេះ ។ ឃ្រីនីឃី បានមានប្រសាសន៍ថា « សូមដាក់បញ្ជូនលក្ខណៈពិសេស សំណួរដែលអ្នកមាន បញ្ហាដែលអ្នកបានឃើញ ឬប្រសិនបើអ្នកចង់ផ្ញើការសរសើរ » ។ យើងចូលចិត្តស្តាប់ពីអ្នកប្រើប្រាស់របស់យើង » ។
៤. តើកម្មវិធីនេះមានជាប៉ុន្មានភាសា ?
កម្មវិធីតន្រ្តីពិសិដ្ឋមាន ២៨ ភាសា នឹងមានភាសាជាច្រើនទៀតនាពេលខាងមុខ ។ មាតិកាដែលអាចប្រើបានប្រែប្រួលសម្រាប់ភាសានីមួយៗ ។ កម្មវិធីនេះនឹងពង្រីកឲ្យមានវិសាលភាពធំទូលាយ ដើម្បីអនុញ្ញាតឲ្យមានការបោះពុម្ពមាតិកានេះបន្ថែមទៀត នៅពេលដែលមានកម្មវិធីនេះ ។
៥. តើតន្ត្រីទាំងអស់នៅក្នុងកម្មវិធីនេះមានសម្រាប់ប្រើក្នុងការប្រជុំសាក្រាម៉ង់ដែរឬទេ ?
ខណៈពេលដែលមាតិកាតន្ត្រីទាំងអស់នៅក្នុងកម្មវិធីតន្រ្តីពិសិដ្ឋនេះ អាចត្រូវបានពិចារណាសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ និងនៅព្រះវិហារ នោះការជ្រើសរើសតន្ត្រីសម្រាប់ការប្រជុំសាក្រាម៉ង់គួរតែត្រូវបានយល់ព្រមពីថ្នាក់ដឹកនាំក្នុងតំបន់ ។ ថ្នាក់ដឹកនាំក្នុងសាសនាចក្រ និងសមាជិកដែលមានការហៅនៅផ្នែកតន្ត្រី គួរធ្វើការរួមគ្នាដើម្បីជ្រើសរើសតន្ត្រីដោយគិតគូរដើម្បីសម្រួលដល់ការថ្វាយបង្គំ ដោយបំពេញបន្ថែមនូវខ្លឹមសារនៅក្នុងការប្រជុំក្នុងសាសនាចក្រ ។ តន្ត្រីដែលបានជ្រើសរើសសម្រាប់ក្រុមចម្រៀង និងចម្រៀងពិសេសគួរតែស្ថិតក្រោមកម្រិតជំនាញត្រឹមត្រូវសម្រាប់អ្នកដែលពាក់ព័ន្ធនឹងចម្រៀងពិសេសនោះ ។
៦. តើខ្ញុំអាចរៀនបន្ថែមទៀតអំពីតន្ត្រីសាសនាចក្រនៅកន្លែងណា ?