ដើម្បីជួយសម្រួលដល់កំណើនកើនឡើងនៃពួកអ្នកផ្សព្វផ្សាយសាសនា ( ឥឡូវនេះមានចំនួនជាង ៧២,០០០ នាក់ ) សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនឹងបើកបេសកកម្មថ្មីចំនួន ៣៦ បេសកកម្ម នៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៤ ។ ការបើកបេសកកម្មថ្មីនេះនឹងធ្វើឲ្យបេសកកម្មសរុបមានចំនួន ៤៥០ បេសកកម្ម—ដែលជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសាសនាចក្រ ។
ថ្នាក់ដឹកនាំសាសនាចក្រនឹងបង្កើតបេសកកម្មថ្មីទាំងនេះចេញពីបេសកកម្មដែលមានស្រាប់ ។ ការកែសម្រួលនេះនឹងអនុញ្ញាតឲ្យអ្នកដឹកនាំបេសកកម្មមានអន្តរកម្មកាន់តែច្រើនជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនា ហើយមានពួកអ្នកផ្សព្វផ្សាយសាសនាកាន់តែច្រើនត្រូវបានចាត់តាំងឲ្យបម្រើនៅវួដ និងសាខា ។

new-missions-map-vertical-with-symbol-1.jpg
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនឹងបង្កើតបេសកកម្មថ្មីចំនួន ៣៦ នៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៤ ។ ការបើកបេសកកម្មថ្មីនេះនឹងធ្វើឲ្យបេសកកម្មសរុបមានចំនួន ៤៥០ បេសកកម្ម—ដែលជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសាសនាចក្រ ។ 2023 by Intellectual Reserve, Inc. All rights reserved.ឥឡូវនេះ ពួកអ្នកផ្សព្វផ្សាយសាសនាដែលកំពុងបម្រើមានចំនួនច្រើនជាង ៦៧,០០០ នាក់ ដែលបាននិងកំពុងចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នៅមុនការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ-១៩ បន្តិច ។ ការកើនឡើងនេះគឺជាការអរគុណមួយផ្នែកធំចំពោះប្រធានសាសនាចក្រ និងការអំពាវនាវនៅខែ មេសា ឆ្នាំ ២០២២ របស់ព្យាការី រ័សុល អិម ណិលសុន ឲ្យមានអ្នកផ្សព្វផ្សាយសាសនាបន្ថែមទៀត ។
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលជាប្រធានក្រុមប្រឹក្សាប្រតិបត្តិអ្នកផ្សព្វផ្សាយសាសនារបស់សាសនាចក្របានមានប្រសាសន៍ថា « យើងមានអំណរគុណយ៉ាងក្រៃលែងចំពោះការឆ្លើយតបនឹងការអំពាវនាវដ៏ច្បាស់លាស់របស់ព្យាការីជាទីស្រឡាញ់របស់យើង ដែលយើងបានឃើញពីសំណាក់យុវវ័យជាច្រើន ដើម្បីឲ្យមានការបម្រើជាអ្នកផ្សព្វផ្សាយសាសនាកាលពីខែមេសាឆ្នាំមុន ។ យើងកំពុងតែឃើញពីការសាទរខ្លាំងឡើងសម្រាប់ការចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅទូទាំងពិភពលោក ។ បេសកកម្មថ្មីទាំងនេះ ដែលបានផ្សព្វផ្សាយជុំវិញពិភពលោក នឹងជាពរជ័យនៅក្នុងមូលដ្ឋាន ខណៈដែលយើងចង់មានអ្នកផ្សព្វផ្សាយសាសនាបន្ថែមទៀត ដែលគាំទ្រដល់អង្គភាពនៃសាសនាចក្រ » ។
ការអំពាវនាវរបស់ប្រធាន ណិលសុន គឺសម្រាប់អ្នកផ្សព្វផ្សាយសាសនាទាំងក្មេងទាំងចាស់ ។ លោកបានមានប្រសាសន៍ថា « ការសម្រេចចិត្តបម្រើបេសកកម្ម មិនថាជាបេសកកម្មផ្នែកផ្សព្វផ្សាយ ឬផ្នែកសេវាកម្មនោះទេ នឹងផ្ដល់ពរជ័យដល់បងប្អូន និងមនុស្សជាច្រើនទៀត ។ យើងក៏ស្វាគមន៍គូស្វាមីភរិយារៀមច្បងឲ្យបម្រើនៅពេលដែលកាលៈទេសៈរបស់ពួកគាត់អនុញ្ញាតដែរ ។ ការខិតខំប្រឹងប្រែងរបស់ពួកគាត់គឺមិនអាចជំនួសបានឡើយ » ។ ព្យាការីបានសង្កត់ធ្ងន់ថា « អ្នកផ្សព្វផ្សាយសាសនាទាំងអស់បង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ។ ភាពងងឹតខាងវិញ្ញាណនៅក្នុងពិភពលោក ធ្វើឲ្យពន្លឺនៃព្រះយេស៊ូវគ្រីស្ទត្រូវការកាន់តែច្រើនជាងពេលណាៗទាំងអស់ ។
2023 by Intellectual Reserve, Inc. All rights reserved. | 1 / 11 |
អែលឌើរ ម៉ាកឺស ប៊ី ណាស នៃពួកចិតសិបនាក់ ដែលបម្រើជានាយកប្រតិបត្តិនៃនាយកដ្ឋានផ្សព្វផ្សាយសាសនា បានមានប្រសាសន៍ថា គាត់មាន « ចិត្តរំភើប និងដឹងគុណ » ដែលមានមនុស្សជាច្រើននៃជំនាន់កំពុងពេញវ័យកំពុងជ្រើសរើសធ្វើការបម្រើ ។
អែលឌើរ ណាស បានមានប្រសាសន៍ថា « ពួកគេកំពុងបោះជំហានទៅមុខប្រឆាំងនឹងខ្យល់បក់បោក និងនិន្នាការនៃពិភពលោក ។ ពួកគេកំពុងបោះជំហានទៅមុខដើម្បីបម្រើ ។ ប្រធាន ណិលសុន បង្រៀនថា ពួកគេត្រូវបានបម្រុងទុក ។ ខ្ញុំយល់ស្រប ។ ពួកគេគឺជាក្រុមមួយដ៏អស្ចារ្យ » ។
ស៊ីស្ទើរ អាមមី អេ រ៉ាយ នៃគណៈប្រធានអង្គការបឋមសិក្សា បានមានប្រសាសន៍ថា ចំនួនបេសកកម្មដែលកើនឡើងនេះនឹងជួយអ្នកដឹកនាំបេសកកម្ម ឲ្យធ្វើការងារបម្រើចំពោះអ្នកផ្សព្វផ្សាយសាសនាម្នាក់ៗកាន់តែល្អជាងមុន ។
ស៊ីស្ទើររ៉ាយ ដែលបម្រើនៅក្រុមប្រឹក្សាប្រតិបត្តិផ្សព្វផ្សាយសាសនាផងដែរនោះបានមានប្រសាសន៍ថា « បំណងប្រាថ្នារបស់យើង ក្តីសង្ឃឹមរបស់យើង ការអធិស្ឋានរបស់យើងសម្រាប់អ្នកផ្សព្វផ្សាយសាសនាគ្រប់រូប គឺថានៅពេលពួកគេមើលត្រឡប់ក្រោយពីបទពិសោធន៍ផ្សព្វផ្សាយសាសនារបស់ពួកគេ នោះពួកគេនឹងឃើញថា ពួកគេបានដកពិសោធន៍នូវអំណរដ៏អស្ចារ្យ—មិនត្រឹមតែជាអំណរដែលកើតចេញពីការរស់នៅតាមដំណឹងល្អប៉ុណ្ណោះទេ ប៉ុន្តែក៏មានអំណរដែលមកពីការចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទផងដែរ » ។
ចំនួនពួកអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកការបង្រៀន និងផ្នែកសេវាកម្ម និងពួកអ្នកផ្សព្វផ្សាយសាសនារៀមច្បងមានកំណើតកើនឡើងពីចំនួន ៥៦,០០០ នាក់នៅចុងឆ្នាំ ២០២១ ដល់ ៦២,៥០០ នាក់នៅចុងឆ្នាំ ២០២២ មកដល់សព្វថ្ងៃនេះ ចំនួនកើនឡើងជាង ៧២,០០០ នាក់ ( ក្នុងនោះជិត ៥,៣០០ ជាអ្នកផ្សព្វផ្សាយសាសនារៀមច្បង ) ។ ពួកគេបម្រើនៅជាង ១៥០ ប្រទេស និងបង្រៀនជាង ៦០ ភាសា ។
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលបម្រើការនៅក្រុមប្រឹក្សាប្រតិបត្តិអ្នកផ្សព្វផ្សាយសាសនាបានមានប្រសាសន៍ថា « ខ្ញុំបានជួបជាមួយសមាជិកម្នាក់ដែលកូនប្រុសរបស់គាត់ត្រូវបានហៅឲ្យបម្រើនៅប្រទេសវៀតណាម ។ នៅកន្លែងដែលសាសនាចក្របានបង្កើត នៅកន្លែងដែលទទួលស្វាគមន៍យើង នោះ កំណើនមានចំនួនកើនឡើងជានិច្ច ។ ថ្នាក់ដឹកនាំនៃប្រទេសផ្សេងៗកំពុងអញ្ជើញមកទស្សនកិច្ចនៅទីក្រុងសលត៍ លេក ។ ពួកលោកកំពុងជួបជាមួយគណៈប្រធានទីមួយ ហើយពួកលោកអញ្ជើញសាសនាចក្រឲ្យ [ ទៅបង្កើតនៅប្រទេសរបស់ពួកលោក ] ដោយសារពួកលោកដឹងថាយើងធ្វើអំពើល្អ ។ កិច្ចការនេះមិនមែននៅនឹងថ្កល់នោះទេ ។ យើងនឹងបន្តមើលឃើញការរីកចម្រើននេះ ។ ហើយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនឹងបំពេញនៅលើផែនដីដូចបានព្យាករណ៍ដោយពួកព្យាការីពីបុរាណ » ។
ថ្នាក់ដឹកនាំសាសនាចក្រក៏បានកែសម្រួលគោលការណ៍មួយដែរ ៖ ពួកអ្នកត្រៀមធ្វើជាផ្សព្វផ្សាយសាសនាអាចដាក់ស្នើអនុសាសន៍សម្រាប់អ្នកផ្សព្វផ្សាយសាសនារបស់ពួកគេរហូតដល់ ១៥០ ថ្ងៃមុនកាលបរិច្ឆេទដែលពួកគេអាចចេញបម្រើបាន ជំនួសឲ្យ ១២០ ថ្ងៃ ។ ការផ្លាស់ប្តូរនេះផ្តល់ឲ្យអ្នកត្រៀមធ្វើជាអ្នកផ្សព្វផ្សាយសាសនា មានពេលវេលាដើម្បីរៀបចំខ្លួនសម្រាប់បេសកកម្មរបស់ពួកគេបន្ថែមទៀត កាត់បន្ថយរយៈពេលរវាងកាលបរិច្ឆេទដែលអ្នកត្រៀមធ្វើជាអ្នកផ្សព្វផ្សាយសាសនាអាចចេញបម្រើបាន និងកាលបរិច្ឆេទចាប់ផ្តើមបេសកកម្ម និងកាត់បន្ថយការពន្យារពេលទិដ្ឋាការសម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនា ដែលត្រូវបានចាត់តាំងឲ្យបម្រើនៅក្រៅប្រទេសរបស់ពួកគេ ។
នៅក្នុងចំណោមបេសកកម្មទាំង ២២ នៅជុំវិញពិភពលោក មានបេសកកម្មចំនួន ១៨ ដែលមានបេសកកម្មថ្មី ។ តំបន់បម្រើបន្ថែមនេះនឹងបង្កើតឡើងនៅទីតាំងដូចខាងក្រោម ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៤ នេះទៅ ៖
អាហ្រ្វិកកណ្តាល
1. គីនស្សាសា សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខាងត្បូង
2. កូលវេហ្ស៊ី សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ
3. ណៃរ៉ូប៊ី កេនយ៉ា ខាងកើត
អាហ្រ្វិកខាងត្បូង
4. អែនតាណាណារីវ៉ូ ម៉ាដាហ្គាស្កា ខាងជើង
អាហ្រ្វិកខាងលិច
5. អាក្រា ហ្គាណា ខាងជើង
6. តាកូរ៉ាឌី ហ្គាណា
7. កាឡាបារ នីហ្សេរីយ៉ា
8. ផត ហាខត នីហ្សេរីយ៉ា ខាងជើង
9. ឡូនី បូ សៀរ៉ា
អាស៊ី
10. ភ្នំពេញកម្ពុជាខាងកើត
11. បាងកកថៃខាងកើត
អាស៊ីខាងជើង
12. សេនដៃ ជប៉ុន
ប្រេស៊ីល
13. ម៉ាណោស ប្រេស៊ីលខាងត្បូង
ខារីបៀន
14. សាន់តូ ដូមីងហ្គោ សាធារណរដ្ឋដូមីនីក ខាងជើង
អឺរ៉ុបកណ្តាល
15. ហាំប៊ឺក អាល្លឺម៉ង់
អឺរ៉ុបខាងជើង
16. ព័រតូ ព័រទុយហ្គាល់
ម៉ិកស៊ិក
17. ម៉ិចស៊ីកាលី ម៉ិចស៊ីកូ
18. ពូអេប្លា ម៉ិចស៊ីកូខាងកើត
អាមេរិកខាងជើងកណ្តាល
19. មីសូឡា ម៉ុនតាណា
អាមេរិកខាងជើង ភាគអាគ្នេយ៍
20. ថាលឡាស៊ីស ហ្លូរីដា
21. ឆាលស្តុន ខារ៉ូឡាញណាខាងត្បូង
អាមេរិកខាងជើង ភាគនិរតី
22. ហិនឌ័រសុន នេវ៉ាដា
23. ដាឡាស តិចសាសខាងត្បូង
24. អែល ប៉ាសូ តិចសាស
អាមេរិកខាងជើង ភាគខាងលិច
25. ម៉ាដេស្តូ កាលីហ្វ័រញ៉ា
ហ្វីលីពីន
26. ឌូម៉ាតេ ហ្វីលីពីន
27. ជិននើរ៉ល សាន់តូស ហ្វីលីពីន
28. ទូហ្គហ្គារ៉ាវ ហ្វីលីពីន
អាមេរិកខាងត្បូង ភាគពាយ័ព្យ
29. ឆាបាមបា បូលីវីខាងត្បូង
30. អេក្វាឌ័រ ឃ្វីតូខាងលិច
31. លីម៉ាពេរូ ភាគឦសាន
អាមេរិកខាងត្បូង ភាគខាងត្បូង
32. ទូឃូមែន អាហ្សង់ទីន
33. ឡា សែរែណា ស៊ីលី
យូថាហ៍
34. សលត៍ លេក យូថាហ៍ខាងលិច
35. សារ៉ាតូហ្គា ស្ព្រីង យូថាហ៍
36. ស្ពេននីស ហ្វ័ក យូថាហ៍