Translation

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ដាក់​ឲ្យ​ប្រើប្រាស់ អគារ​សម្ភព​ថ្មី នៅ​មណ្ឌលសុខភាព ធ្លាប្រជុំ ។

ការពង្រីក​អគារ​សម្ពព​ថ្មី​នេះ​បង្កើន​ការប្រើប្រាស់ និង​កែលម្អ​បទពិសោធន៍​សម្រាល​សម្រាប់​ស្ត្រី​ក្នុង​ខេត្តតាកែវ​គួរ​ឲ្យ​កត់សម្គាល់ ។

ក្រុម​គ្រូពេទ្យ​នៃ​មណ្ឌល​សុខភាព​ធ្លា​ប្រជុំ ភ្ញៀវ​កិត្តិយស​ក្នុង​ស្រុក និង​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​មនុស្សធម៌ អែលឌើរ និងស៊ីស្ទើរ ហ្គើឡាច បន្ទាប់​ពី​ពិធី​ប្រគល់​ទទួល​អគារ​ថ្មី ។ © 2024 by Intellectual Reserve, Inc. All rights reserved.

នៅ​ថ្ងៃ​ទី ១២ ខែធ្នូ ឆ្នាំ ២០២៣ លោកស្រី មាស សេរីវរល័ក្ខ ជា​នាយករង​នៃ​មណ្ឌលសុខភាព​ធ្លាប្រជុំ បានរៀបចំ​ពិធី​ជួបជុំ​ភ្ញៀវ​កិត្តិយស និង​បុគ្គលិក​មណ្ឌល​សុខភាព​ដែល​មាន​ប្រមាណ​ជា ៣០ នាក់ ដើម្បី​អបអរសាទរ​ការបញ្ចប់​ការសាងសង់​និង​ការកែលម្អ​អគារ​សម្ពព​ថ្មី​របស់​ខ្លួន ដែល​ជា​ការបរិច្ចាគ​មកពី សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ ។

DSCF3094.jpg
DSCF3094.jpg
លោកស្រី​មាស សេរីវរល័ក្ខ នាយក​រង​មណ្ឌល​សុខភាព​ធ្លាប្រ​ជុំ ( ឆ្វេង ) និង​លោក សូ ទូច ប្រធាន​មណ្ឌល​សុខភាព សម្តែង​ការដឹងគុណ​ចំពោះ​មូលនិធិ​របស់​សាសនាចក្រ និង​ការគ្រប់គ្រង​គម្រោង​ដែល​បាន​ធ្វើ​អគារ​ថ្មី​អាច​កើត​ឡើង​បាន ។ © 2023 by Intellectual Reserve, Inc. All rights reserved.

ភ្ញៀវ​កិត្តិយស​បាន​អង្គុយ​នៅ​ក្រោម​អគារ​សម្ពព​ថ្មី​នោះ ដែល​ឥឡូវនេះ​ផ្តល់​ជា​កន្លែង​សម្រាប់​ការប្រជុំ​បុគ្គលិក និង​ការជួបជុំ​ផ្សេងទៀត ។ នៅ​ជាប់​នឹង​តំបន់​នេះ​គឺ​ជា​ផ្លូវ​ជម្រាល​ដែល​នាំ​ឡើង​ទៅកាន់​អគារ​សម្ពព​ថ្មីនោះ ។ អគារ​នេះ​ត្រូវ​បាន​កែលម្អ​ដោយ​មាន​ជញ្ជាំង​លាប​ពណ៌​ថ្មីៗ និង​កៅអី​សម្រាប់​បន្ទប់​រង់ចាំ ។ គួរ​កត់​សម្គាល់​ថា អគារ​ថ្មី​នេះ​រួម​មាន​បន្ទប់​សម្រាល​ថ្មី​ដែល​នៅជាប់​នឹង​បន្ទប់​សង្គ្រោះ ដែល​ធ្វើ​ឲ្យ​ការ​ថែទាំ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ឃុំ​ធ្លាប្រជុំ​មាន​ភាព​ប្រសើរ​ឡើង ។

លោកស្រី មាស សេរី​វរល័ក្ខ បាន​ណែនាំ​ឲ្យ​ស្គាល់​លោក សូ ទូច ប្រធាន​មណ្ឌល​សុខភាព ។ គាត់​បាន​អរគុណ​ដល់​សាសនាចក្រ​សម្រាប់​តួនាទី​សំខាន់​របស់​ខ្លួន​ក្នុង​ការសាងសង់​អគារនោះ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​បុគ្គលិក​ក្នុង​មណ្ឌល​សុខភាព​ចំនួន ៦០ នាក់ និង​ប្រជាជាន​ចំនួន ៦,០០០ នាក់ ។

លោក វង្ស សារ៉ា ប្រធាន​ការិយាល័យ​ប្រតិបត្តិ​ស្រុក​កោះអណ្តែត បាន​សម្តែង​ការពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អគារ​ថ្មីនេះ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ឥឡូវ​នេះ សូម្បី​តែ​អ្នក​រស់​នៅ​ក្រៅ​ស្រុក​របស់​យើង​ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​អគារថ្មី​នេះ​ដែរ » ។ « យើង​ត្រូវ​ថែទាំ​អគារ​នេះ ដើម្បី​វា​អាច​ជួយ​សហគមន៍​របស់​យើង​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត » ។ មណ្ឌល​នេះ​គឺ​ជា​មណ្ឌល​មួយ​ក្នុង​ចំណោម​មណ្ឌល​ទាំង ១២ ដែល​បម្រើ​អ្នក​ស្រុក​ចំនួន ១០០,០០០ នាក់ ។

DSCF2673.jpg
DSCF2673.jpg
លោក វង្ស សារ៉ា ប្រធាន​ការិយាល័យ​ប្រតិបត្តិ​ស្រុក​កោះ​អណ្តែត ខេត្តតាកែវ ថ្លែង​ទៅ​កាន់​អ្នកចូលរួម​ដែល​បាន​ជួប​ជុំគ្នា​អបអរ​សាទរ​ដល់​ការ​បញ្ចប់​គម្រោង​នៅ​មណ្ឌល​សុខភាព​ធ្លាប្រជុំ​ថ្មី ។© 2023 by Intellectual Reserve, Inc. All rights reserved.

អែលឌើរ រីឆាដ ហ្គើឡាច ជា​អ្នក​ស្ម័គ្រ​ចិត្ត​ផ្នែក​មនុស្ស​ធម៌​ម្នាក់​របស់​សាសនាចក្រ ដែល​គ្រប់គ្រង​គម្រោង​នេះ បាន​ថ្លែង​អំណរគុណ​ដល់​ភរិយា​របស់​គាត់ គឺ​ស៊ីស្ទើរ ផាទ្រីយ៉ា ហ្គើឡាច សម្រាប់​ភាព​ជា​ដៃគូ និង​ក្រម​សីលធម៌​ការងារ​របស់​គាត់ ។ គាត់​បាន​រំឭក​អ្នកចូលរួម​ថា សាសនាចក្រ​នេះ​គឺជា​សាសនាចក្រ​ដែល​មាន​នៅ​ទូទាំង​ពិភពលោក​ដែល​មាន​ការបរិច្ចាគ​មកពី​សមាជិក​គ្រប់​មជ្ឈដ្ឋាន ។ ទាំង​អ្នក​មាន និង​អ្នក​ក្រ ទាំងអស់​គ្នា​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ជួយ « ដល់​អស់​អ្នក​ណា​ដែល​ត្រូវការ...ជំនួយ... ហើយ​នឹង​ពុំ​ទ្រាំ​ឲ្យ​អ្នក​សុំទាន មក​សុំ​ដោយ​គ្មាន​បាន​ផល​អ្វី តែ​បណ្ដេញ​គាត់​ចេញ​ឲ្យ​វិនាស​បង់​ឡើយ » ។ ( ព្រះគម្ពីរ​មរមន ម៉ូសាយ ៤:១៦ )

DSCF2807.jpg
DSCF2807.jpg
លោក រ័ត្ន ច័ន្ទសុភា ប្រធាន​សមាគម​និកាយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​កម្ពុជា ថ្លែង​ទៅកាន់​អ្នកចូលរួម​ដែល​បាន​ជួប​ជុំគ្នា​អបអរ​សាទរ​ដល់​ការបញ្ចប់​គម្រោង​មណ្ឌល​សុខភាព​ធ្លាប្រជុំ ។ © 2023 by Intellectual Reserve, Inc. All rights reserved.

លោក រ័ត្ន ច័ន្ទសុភា ប្រធាន​សមាគម​និកាយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​កម្ពុជា បាន​គូស​បញ្ជាក់​ជាថ្មី​ពី​អ្វី​ដែល​អែលឌើរ ហ្គើឡាច បាន​លើក​ឡើង ។ គាត់​បាន​បញ្ជាក់​ថា សាសនាចក្រ​ដែល​នាពេល​បច្ចុប្បន្ន​នេះ​មាន​វត្តមាន​ក្នុង​១៨៨ ប្រទេស មាន​សមាគម​របស់​ខ្លួន​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ ១៩៩៤ មកម្ល៉េះ ។ « ការបរិច្ចាគជា​ថវិកា និង​ពេលវេលា​ដើម្បី​ធ្វើ​ឲ្យ​អគារ​នេះ​កើត​ឡើង គឺ​បាន​មក​ពី​មិត្តភក្តិ និង​ក្រុម​គ្រួសារ​ដែល​នៅ​ទូទាំង​ពិភពលោក » ។ គាត់​បាន​បន្ថែម​ថា « ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ យើង​ត្រូវ​បាន​បង្រៀន​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ ហើយ​អគារ​នេះ​ជា​ការបង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​នោះ » ។

DSCF2852.jpg
DSCF2852.jpg
លោក រ័ត្ន ច័ន្ទសុភា ប្រធាន​សមាគម​និកាយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​កម្ពុជា ថ្លែង​ទៅកាន់​អ្នកចូលរួម​ដែល​បាន​ជួប​ជុំគ្នា​អបអរ​សាទរ​ដល់​ការបញ្ចប់​គម្រោង​មណ្ឌល​សុខភាព​ធ្លាប្រជុំ ។© 2023 by Intellectual Reserve, Inc. All rights reserved.

ពិធី​នេះ​បាន​បញ្ចប់​ដោយ​ការ​មាន​ប្រសាសន៍​មក​ពី​លោក ប៉ាក់ សុខា ជំទប់​ទី ១ នៃ​ឃុំ​ធ្លាប្រជុំ ។ « នៅ​ពេល​ថ្នាក់ដឹកនាំ​មណ្ឌល​សុខភាព​មក​រក​ខ្ញុំ ខ្ញុំ​បាន​ណែនាំ​ពួកគាត់ឲ្យ​ស្គាល់​លោក​សុភា ។ សាសនាចក្រ​បាន​ផ្ដល់​ជំនួយ​ដ៏​ធំ​ក្នុង​ការ​កសាង​អគារ​ថ្មី​នេះ។ បងប្អូន​អាច​មើល​ឃើញ​គុណភាព​ខ្ពស់​នៃ​ការងារ​នេះ » ។

DSCF2930.jpg
DSCF2930.jpg
លោក ប៉ាក់ សុខា ជំទប់ទី​១ ឃុំ​ទឹកថ្លា ខេត្ត​តាកែវ ថ្លែង​ទៅ​កាន់​អង្គប្រជុំ អបអរសាទរ​ដល់​ការបញ្ចប់​អគារថ្មី នៃ​មណ្ឌល​សុខភាព​ក្នុង​មូលដ្ឋាន​នេះ ។© 2023 by Intellectual Reserve, Inc. All rights reserved.

គាត់​បាន​សម្តែង​ការដឹងគុណ​ដែល​អ្នកជំងឺ​ដែល​ពីមុន​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​សម្រាប់​ការថែទាំ​សុខភាព ឥឡូវនេះ​អាច​ទទួល​បាន​ការព្យាបាល​ប្រកប​ដោយ​គុណភាព​ខ្ពស់​នៅ​ក្នុង​អគារ​ថ្មី ហើយចំណាយ​តិច ។ បុគ្គលិក​មណ្ឌល​សុខភាព​បាន​បញ្ចប់​ព្រឹត្តិការណ៍​ដោយ​ផ្ដល់ជូន​វិញ្ញាបនបត្រ​សរសើរ​ចំពោះ​អ្នក​រួមចំណែក​ដល់​គម្រោង​នេះ ។